គណបក្ស​សង្គ្រោះ​ជាតិ ពិចារណា​ប្រជុំ​សភា​តាម​លិខិត​អញ្ជើញ​ព្រះមហាក្សត្រ តែ​មិន​ទទួលស្គាល់​អាសនៈ​​

ដោយ៖​ ណាត សុភាព និង ស៊ុន ណារិន​​
ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពិចារណា​ក្នុង​ការចូលរួម​ប្រជុំ​សភា​លើក​ដំបូង នៅ​ថ្ងៃ​ទី​២៣​ខែកញ្ញា​នេះ តាម​ការកោះហៅ​ជា​លិខិត​របស់​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហមុនី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​

​ក្នុងជំនួប​ប្រមាណ​ជា​២០​នាទី ដែល​ជា​ជំនួប​ផ្លេកបន្ទោរ ក្រោម​អធិបតីភាព​របស់​ព្រះមហាក្សត្រ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ព្រះមហាក្សត្រ បាន​ប្រគល់​លិខិត​កោះ​អញ្ជើញ​ទៅ​គណបក្ស​ទាំង​ពីរ ដើម្បី​ហៅ​តំណង​រាស្ត្រ​ទាំងអស់ ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃទី​២៣​ខែ​កញ្ញា​ខាង​មុខ​នេះ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី បានបញ្ចប់​ការជួបគ្នា ប្រមាណ​ជា​២០​នាទី ប៉ុណ្ណោះ​។

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​របស់​គណ​បក​សង្គ្រោះ​ជាតិ មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​លិខិត​ពី​ព្រះមហាក្សត្រ  ដោយ​នឹង​ចែក​លិខិត​កោះហៅ​ប្រជុំ​ទៅ​តំណាងរាស្ត្រ​និមួយៗ តែ​ជំហរ​នៃ​ការចូលរួម​ប្រជុំ មិនទាន់​អាច​កំណត់​បាន​។​លោក​បន្តថា ព្រះមហាក្សត្រ បាន​ជម្រាប​ពី​គោលបំណង​នៃ​ការប្រជុំ គឺ​ដើម្បី​ឲ្យ​គណបក្ស​ទាំង​ពីរ​ជួបជុំគ្នា ក្នុង​ការស្វែងរក​ដំណោះស្រាយ​។ តែ​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​នឹង​ការទទួលស្គាល់​អាសនៈ​ដ​ដែល​។

​លោក យឹម សុវណ្ណ បញ្ជាក់ថា ការចរចា​នេះ មិន​មាន​លទ្ធផល​ធុំដុំ​ទេ តែ​ជា​ជំហាន​វិជ្ជមាន​មួយ ដែល​គណប្ស​សង្គ្រោះ​ជាតិ បានទូល​ព្រះមហាក្សត្រ​ដោយផ្ទាល់ ដោយ​សង្ឃឹមថា ព្រះអង្គ​នឹង​មាន​ព្រះរាជតម្រិះ​ដ៏​ត្រឹមត្រូវ ក្នុង​ការដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។​

លោក យឹម សុវណ្ណ បន្តថា គម្រោង​ធ្វើ​មហា​បាតុកម្ម គឺ​នៅ​ដដែល ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​ដដែល​។

​ជំនួប​មួយ​ភ្លែត​នោះ ធ្វើឲ្យ​អ្នកសារព័ត៌មាន​ជាតិ​អន្តរជាតិ និង​ប្រជាពលរដ្ឋ ងឿងឆ្ងល់​ថា​តើ​ថា មូលហេតុ​អ្វី​បានជា​ឆាប់​ម្ល៉េះ​។

​កាលពី ថ្ងៃ​ចន្ទ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជសារ ជា​ការកោះអញ្ជើញ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៥ ចូលរួម​ប្រជុំ​រដ្ឋសភា ជា​លើកដំបូង នា​ព្រឹក​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​វិមាន​រដ្ឋ​សភា​។​

​ក្នុងជំនួប​ព្រឹក​មិញ​នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ពីររូប គឺ​លោក  ស ខេង និង​លោក សាយ ឈុំ​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ មាន​លោក សម រង្ស៊ី រួម​នឹង​មន្ត្រី​ពីរ​រូប​ទៀត គឺ​អនុប្រធាន កឹម សុខា និង​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​(​ភរិយា​របស់​លោក សម រង្ស៊ី​)​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៨​ខែ​កញ្ញា គជប បាន​ប្រកាស​ជា​ផ្លូវការ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៨​អាសនៈ ប្រហែលជា​៤៨.៨​ភាគរយ​នៃ​អ្នកចូលរួម​បោះឆ្នោត​សរុប​៦.៦៣​លាន​នាក់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ ស្មើនឹង​៤៤.៥​ភាគរយ គឺ​២.៩២ លាន​សំឡេង​។ តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រានចោល​លទ្ធផល​បោះឆ្នោត និង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

 

What Next?

Recent Articles

10 Responses to "គណបក្ស​សង្គ្រោះ​ជាតិ ពិចារណា​ប្រជុំ​សភា​តាម​លិខិត​អញ្ជើញ​ព្រះមហាក្សត្រ តែ​មិន​ទទួលស្គាល់​អាសនៈ​​"

  1. សិស្សធនញ្ជ័យ says:

    មិនទទួលស្គាល់អាសនៈ តែបែជាចូលអង្គុយលើកៅអី បើពិតជាតំណាងរាស្រ្តកំពូលយុត្តិធម៌
    សូមកុំផឹកទឹកសម្បថ ព្រោះតាំងខ្លួនល្អឥតខ្ចោះ ដូចមាសទឹក១០ ។ រកយុត្តិធម៌អោយម្ចាស់ឆ្នោត
    កៅអី បាន៥៥ បើបូកទៅបាន ១០គ្រាប់ បើតាមលេងបីសន្លឹក គឹ ញ៉ុក គ្មានគ្រាប់ ស្មើសូន្យ ។ដូច្នេះ
    ត្រូវធ្វើបុណ្យលាងចង្រៃ ដេញខ្មោច ព្រាយពីក្នុងខ្លួនសិន ទើបអង្គុយនៅសភាបាន ។កាលពីសន្យា
    ថាបើបានជាបើជាតំណាងរាស្រ្តធ្វើនេះធ្វើនោះ បែជាបបួលគ្នាជិះឡានចូលភ្នំពេញដើរសំដែង
    ខឹងចាញ់ទៅវិញ បើទៅពេលបុណ្យអ៊ុំទូក អកអំបុក បានដើកំសាន្តតែម្តង ។
    ចរិកអ្នកមានសារធាតុញៀន ទោះជានិយាយអ្វីក៏មិនត្រូវគ្នាដែរ ខ្មែរបាត់បង់ដីដោយសារតែចរិក
    មានៈរៀងៗខ្លួន អួតសុទ្ធខ្លាំងខាំកកេរគ្នា យកឈ្នះមិនព្រមចាញ់ ដូចក្របីវាត់គ្នា ។ រាស្រ្តធុញទ្រាន់ចរិកមេដឹកនាំនេះហើយបានជាសុខចិត្ត រត់ចោលប្រទេសទៅរស់នៅច្រកក្រោមជាតិសាសន៍ដទៃ ដូចជារស់ក្រោមស្តេចថៃ រស់ក្រោមការគ្រប់គ្រងរបស់វៀតណាម មូលហេតុគ្រុមអ្នកដឹកនាំបែកបាក់សាមគ្គីផ្ទៃក្នុងបន្តបន្ទាប់។

  2. poor citizen says:

    i’m one of the poor citizen ,

    The crazy dragon live only in the under water big mansion and he never realises how the real life of the other species are……..

    He and his dragon families protect their big mansion TO FULFILL THEIR OWN GREED only regardless of the TSUNAMI AND TORNADO will come to sweep his mansion soon.

  3. Strey Khmer says:

    It is the plot of Hun Sen who using the King to fool Sam Rainsy and Kem Sohka for share-with power.
    If Sam Rainsy agree to join with Hun Sen and the vain King, he going to be joining with the traitor and betray in his idealistic leader for democracy and fair justice for our nation.

  4. Chourn says:

    ប្រហែលជាមិនខុសពីគជបប៉ុន្មាននោះទេមួយៗយករួចតែខ្លួនមិនមានឆន្ទៈជួយដោះស្រាយប៉ុន្មាន នោះទេ។ ជាក់ស្តែងបន្ទាប់ពីគជបប្រកាសថាខ្លួនបានបញ្ចប់ភារះកិច្ចរបស់ខ្លួននោះក៍ទៅដល់ក្រុម ប្រឹក្សារដ្ឋធម្មនុញ្ញជាបន្តរក្រុមប្រឹក្សារដ្ឋធម្មនុញ្ញក៍ប្រកាសបញ្ចប់តួនាទីភារះកិច្ចរបសគេដែរហើយ នៅលើកក្រោយបន្តរនេះព្រះមហាក្សត្រប្រហែលជាចង់ជម្រុញដើម្បីបំពេញតួនាទីភារកិច្ចព្រះមហា ក្សត្រក្នុងការកោះហៅសមាជិកសភាប្រជុំលើកទី១ទៀតហើយបន្ទាប់មកព្រះអង្គនិងប្រកាសថា តួនាទីរបស់ព្រះអង្គបានចប់ហើយ។ ដូច្នេះពីមួយដំណាក់ទៅមួយដំណាក់បក្សប្រជាជនអាចដើរ ទៅមុខរហូត ហើយប្រសិនបើលើកនេះបក្សប្រឆាំងសម្រេចចូលរួមប្រជុំសភាទៀតនោះ នោះបក្ស ប្រឆាំងកាន់តែអស់ន័យបន្តិចម្តងៗកំដរបក្សប្រជាជនរហូតដល់ត្រើយជាមិនខាន។

  5. Strey Khamen says:

    Go means to Recognize the election outcome. No one stole your votes! I was also an observer at the election boots!!!

  6. Fuct you Strey Khmer (USA) with a long horn. Your mama asks you to behave like a real man but you want to be a pato!!! Hahahahahahhah…………….

  7. ប្រយោជន៏ជាតិ says:

    ធ្វើអ្នកនយោបាយកុំស្ថាប់អ្នកនៅក្រៅសៃវៀនច្រើនពេកតែស្ដាប់គេខ្លាំងពេកប្រយត្ន័វ៉ៃចាញ់ដៃគូរ
    ឥឡូវហ្នឹង។អ្នកនៅក្រៅរេញចេះតែស្រែកថាដាក់ទៅៗងាប់ចោលកុំខ្លាច។ដល់ពេលឯងងាប់បាត់ទៅ
    គេនាំគ្នាបន្ទោសថាអន់ណាស់មិនចេះក្បាច់ការពារខ្លួនអីបន្តិចសោះសមនឹងងាប់អីចឹ្ចងហើយ។

  8. សំបូរ says:

    ១. ព្រះមហាក្សត្របច្ចុប្បន្នមានភាពឈ្លាសវៃនិងភាពទទួលខុសត្រូវប្លែកគ្នាពីសម្តេចសីហនុ។ សម្តេចសីហនុចូលចិត្តដោះស្រាយបញ្ហ!!!
    ២. ព្រះមហាក្សត្របានបំពេញតួនាទីជាអាជ្ញាកណ្តាលរួចហើយ!!! ដូច្នេះ(អ្នកនយោបាយ)ជាអ្នកទាត់បាល់របៀបណា? ចូលទាត់ឬក៍អត់?
    ៣. សិទ្ធសម្រេចចិត្តនេះគឺមានចែងក្នុងរដ្ឋធម្មនុញ្ញាជាតិនិងអង្កការសហប្រជាជាតិ!! សិទ្ធសម្រេចនេះមិនអាចអ្នកណារំលោភ ឬបង្ខបានទេ នៅក្រោមសង្គមអនុវត្តលទ្ធិប្រជាធិបតេយ្យ ឬប្រជារាស្រ្តជាម្ចាស់ប្រទេស!!! ខុសប្លែកពីរបបផ្តាច់ការរាជានិយមសម័យបុរាណ ឬ របបកុំមុយនីស្តជាដើម ដែលប្រជារាស្រ្តដាច់ខាតត្រូវតែស្តាប់អ្នកគ្រប់គ្រងប្រទេស!!
    ៤. តើគណៈបក្សសង្រ្គោះជាតិគួរចូលសភាឬក៍អត់? នេះជាការសម្រេចចិត្តរបស់គណៈបក្សសង្រ្គោះជាតិដែលតំណាងអោយអ្នកបោះឆ្នោតរាប់លាននាក់ ជាពិសេសប្រជារាស្រ្តក្រីក្រ កម្មករ កសិករ ជនរងគ្រោះទាំងអស់។ សួរថា៖ តើតំណាងរាស្រ្តគណៈបក្សសង្រ្គោះជាតិចូលរួមប្រជុំសភាពដើម្បីអ្វី??? តើអាចសង្រ្គោះប្រជារាស្រ្ត មន្រ្តីរាជការ បូលីស ទាហា កម្មករ កសិករដ៍ក្រីក្ររបស់យើង ចេញពីកណ្តាប់ដៃបក្ខពួកលោកហ៊ុន សែន គ្រួសារលោកហ៊ុន សែន បានដែរឬអត់???បើមិនបានយើងចូលរួមធ្វើអ្វី?? តើតំណាងរាស្រ្តគណៈបក្សសង្រ្គោះជាតិចូលរួមប្រជុំសភាដើម្បីធ្វើអោយបក្ខពួកលោកហ៊ុនសែនឡើងកាន់អំណាចដោយស្របច្បាប់ទៀត និងកាន់តែអោយារាស្រ្តរងគ្រោះដោយសារបាត់បង់ដីធ្លី បាត់បង់ធនធានធម្មជាតិនោះ តើរាស្រ្តនឹងឈឺចុកចាប់ប៉ុណ្ណា?
    ៥. មេដឹកនាំគណៈបក្សសង្គ្រោះជាតិបានប្រកាសថា គណៈបក្សប្រជាជនបានរៀបប្លន់សន្លឹកឆ្នោតរាស្រ្តជាប្រព័ន្ធ ចុះហេតុក៍ចូលរួមប្រជុំសភា ដើម្បីអោយសភាស្របច្បាប់ នាំអោយបក្សពួកលោកហ៊ុនសែន គ្រប់គ្រងប្រទេសដោយស្របច្បាប់???
    ៦. ក្នុងកាលៈទេសៈនេះ តើយើងយល់ថា តើសំណើរបស់ប្រជារាស្រ្ត មន្រី្តរាជការ កូនទាហាន កូនបូលីស គ្រូបង្រៀន កម្មករ កសិករដែលចង់រស់នៅមានជីរវភាពល្អប្រសើរ និងចាកផុតពីកណ្តាប់ដៃរបស់បក្ខពួកលោកហ៊ុន សែនសំខាន់ ឬលិខិតអញ្ជើញរបស់ស្តេចសំខាន់????

  9. ជា ស៊ីម says:

    សូមបងប្អូនជួយមើលពួកអាមហាសែនថោក!!! ថោកអើយមហាសែនថោកមិនបានអាច់ឆ្កែទេ!

    អាច់ឆ្កែគ្រាន់គេយកទៅធ្វើជីបាន ពួកអានេះបើយកទៅធ្វើជីវិញដាក់កន្លែងណាគឺរលួយគ្មាន

    សល់កន្លែងនឹង។ ខំដាក់បំរាស់ ខាំងមិនឲ្យប្រជាជនចូលរួមធ្វើប៉ាតុកម្ម នេះឬដែលហៅថា

    ប្រទេសមានសិទ្ធិសេរីភាព ប្រទេសនិតិរដ្ឋ ប្រទេសអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ???? អញចង់តែ

    សោចអោយរហែកមេឃទេអាអើយអាៗ។ ក្បត់ជាតិមិនក្បត់ជាតិឥឡូវ???

    បំផ្លាញជាតិឬមិនបំផ្លាញជាតិឥឡូវ???? មើលជួយថាទាំងអស់គ្នាមើលបងប្អូន??????

    សរខេងជាជនឪកាសនិយមបំផុតតាំងតែពីធ្លាប់បានធ្វើការរួមគ្នាមក! ជាមនុស្សគ្មានមនសិការ

    ស្រឡាញ់ជាតិទេ! ជាជនមេពុករលួយ!

    ព្រសង្ឍជាតំណាងឲ្យលោកអាចារ្យហែមជាវ អាចារ្យស្វាពោរកំបោប្រកដមែនកាលនោះ

    ព្រះសង្ឍបានក្រោកឡើងចូលរួមធ្វើប៉ាតុកម្មទាមទាសិទ្ធិសេរីភាពសាសនាជូនជាតិ។

    ==========

    អាណាជាជនអគតិ??? គឺអាក្រុមបក្សប្រជាជនដែលអគតិផ្កាប់មុខ! អញសួរសាកមើលតើក្រុម

    អាគណៈបក្សប្រជាជនកន្លងមកបានកសាងអីខ្លះហើយៗបានលុយមកពីណា????? អញសួរពួក

    អាមិនអគតិឆ្លើយមកមើស?????​ តាមខេត្តស្រុកឃុំភូមិ???? លុយជំនួយរបស់មហាមិត្ត

    និងបណ្តាប្រទេសជាមនុស្សធម៌មួយចំនួយ? តើនៅឯណា???? បើផ្លូវថ្នល់គឺជាកម្ចីគេ!

    សាលារៀនមន្ទីពេទ្យស្ពាន គឺជាជំនួយបរទេស ចិនជប៉ុន អាលឺម៉ង បារាំង ។ល។​

    រីពួកអាឯងតាមស៊ីតាមកកេរលុយជំនួយគ្រប់វិស័យ។ អីចឹងហើយបានជាហេដ្ឋារចនាសម្ព័ន

    គ្មានគុណភាព។ សង់ផ្លូវ ផ្លូវខូច សង់អាគារអាគារបែកបាក់ និងគ្មានគុណភាព គួរឲ្យអស់

    សំណើចណាស់ អភិវឌ្ឍបែបល្ហេងល្ហាមតាមដណ្តើមគ្នាដូចខ្មោចដណ្តើមពែរគ្នាដោយគ្មានគិត

    ពីផលប្រយោជន៍ជាតិជាធំ។ ពួកអាគណៈបក្សប្រជាជននេះវាគ្មានឆន្ទៈជួយជាតិនិងអភិវឌ្ឍ

    ប្រទេសជាតិអីទេ! តាមការសង្កេតមើលទៅចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមបើមានអង្គការ

    និងសង្គមស៊ីវិលសូមកិច្ចសហការទៅចូលរួមប្រជុំ ឬសិក្ខាសាលា ឬចុះបេសកម្មគឺពួកវាសួររក

    លុយជាមុនសិន តាំងពីលុយថ្លៃដេក ថ្លៃស៊ី ថ្លៃធ្វើដំណើរ។ ចុះឯណាទៅលុយរដ្ឋាភិបាលដែល

    ថាជួយជាតិ អភិវឌ្ឍប្រទេសជាតិនោះនៅឯណា???? យីអីក៏អន់ៗខ្លាំងម្លេះ????? ហើយនៅខំ

    ស្រែកក្ដែងៗថាលុយរដ្ឋាភិបាលជំនួយសម្ដេច ផ្លូវសម្ដេច សាលារៀនសម្តេច វត្តសម្ដេច

    ព្រៃភ្នំសម្ដេច ព្រែកស្ទឹងបឹងបួរសម្ដេច! យីអីក៍អត់ចេះអៀនខ្មាស់ប្រជាជនសោះអីចឹង! គិតថា

    ប្រជាជនគំនិតល្ងង់ណាស់ឬមិនចេះគិត???? លុយបំផ្លាញព្រៃឈើ រ៉ែ បឹងត្រពាំង ហេដ្ឋារចនា

    សម្ពន័ចាស់ៗ ដែលជាកេរ្តិដំណែលពីសង្គមមុនៗ វិនិយោគទៅឲ្យបរទេសចូលរួមពុករលួយ

    ផ្សេងៗ។ ឯណាទៅដែលថាអភិវឌ្ឍនិងជួយប្រជាជន នោះ??? សូម្បីតែជំនួយមនុស្សធម៌

    ក៏មិនបានដល់ដៃប្រជាជន១០០%ដែរ​ កុំថាឡើយលុយរបស់រដ្ឋាភិបាល!!!! លុយជំនួយរបស់

    គេមកប្រទេសកម្ពុជារាប់ម៉ឺនលានកោដដុល្លាគឺគ្មានបានដល់ដៃប្រជាជនមួយរៀលទេ។

    ហើយព្រៃឈើរគោះរង្គើរខ្ទិចខ្ទី រ៉ែ គ្រប់ប្រភេទត្រូវបានវិនិយោគឲ្យគេទៀត។

    អង្គការនិងសង្គមស៊ីវិលចុះធ្វើការងារអភិវឌ្ឍ

    គ្រប់វិស័យ។ សួរថាកន្លែងណាដែលថារដ្ឋាភិបាលធ្វើ កុំថាឡើយអាពាក្យអភិវឌ្ឍនោះ!

    សូម្បីតែត្រឹមរោងចក្រផលិតកង់ជិះក៏គ្មានផងតាំងពីក្រោយថ្ងៃរំដោះមក!!!! កន្លែងណាក៏ជំពាក់

    បំណុលនិងការប្រាក់គេដែរ! មើសឆ្លើយសាកមើលពួកអាប្រម៉ាតត្រយ៉ៅយកបក្សប្រជាជន

    ដែលឌៀលក្រុមប្រជាជនខ្មែរថាជាជនអគតិ!!!! ពួកអាឯងទេដែលជាអាអគតិ!

    អាងកាន់អំណាច អាបំបាកស្មារតីប្រជាជន អាងកម្លាចប្រជាជន សម្ងំបំផ្លាញប្រទេសជាតិ។

    ពួកឯងនឹងត្រូវបណ្ដាសារប្រជាជនទូរទាំងប្រទេសទាំងយប់និងថ្ងៃ។ គង់តែដូចអាហុកឡងឌី

    ដែរ វារស់នៅមិនស្រណុកទេ អាណាធ្វើបាបប្រជាជន គៀបសង្កត់បិទសិទ្ធិសេរីភាពប្រជាជន។

    នរកប្រែតភ្ជុំបិណ្ឌនឹងមកតាមអូសជីវិតពួកវាទៅម្តងមួយៗ មិនខាន!

    មើលចុះសុទ្ធតែពួកអាថោកទាប! ប្រើគ្រប់វិធីសាស្ត្រគំរាម ឃាត់ឃាំង ល្បិចថោកៗ ដូចជា

    ចលត័រថពាសដែក កងកម្លាំងប្រដាប់អាវុធ លួចបង្កប់គ្រាប់រំសែវ អស់ពីលួចសន្លឹកឆ្នោត។

    គ្រប់យ៉ាងទាំងអស់ដែលប្រជាជនបានដឹងបានលឺ បានឃើញ តើមិនឲ្យថាពួកថោទាប

    ម្តេចកើត?

  10. Khmer Family says:

    កិច្ចប្រជុំពិភាក្សា ឬ តេស្តសាកល្បង របស់ព្រះមហាក្សត្រ ?
    មានការភ្ញាក់ផ្អើល និង ងឿងឆ្ងល់ ចំពោះកិច្ចប្រជុំពិភាក្សា ក្រោមអធិបតីភាព ព្រះមហាក្សត្រកម្ពុជា លឿនដូចផ្លេកបន្ទោរ ដែលចំណាយពេលប្រមាណ១០នាទីប៉ុណ្នោះ ក៏ស្រាប់តែចេញឡានត្រឡប់ទៅវិញបាត់អស់ដោយគ្មានលទ្ធផល។ ក្នុងកិច្ចប្រជុំ ពិភាក្សានេះដែរ យើងឃើញថា ព្រះមហាក្សត្រ គ្រាន់តែ អានច្បាប់រដ្ឋធម្មនុញ្ញ ជាពិសេសសង្កត់ធ្ងន់ទៅលើ មាត្រា៨២ថ្មីនៃរដ្ឋធម្មនុញ្ញ និងចែកលិខិតកោះប្រជុំសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ កញ្ញា ២០១៣ ជូនដល់មេដឹកនាំគណបក្សនយោបាយទាំងពីរតែប៉ុណ្នោះ រួចហើយចប់ ដោយគណបក្សនយោបាយទាំងពីរមិនបានពិភាក្សាគ្នាអ្វី សូម្បីមួយម៉ាត់ នេះបានសេចក្តីថា ដំណើរការប្រជុំសភា និងបង្កើតរដ្ឋាភិបាលថ្មី អាណត្តិទី៥នេះ ប្រព្រឹត្តិទៅ តាមនីតិវិធី តាមកម្មវិធី ដែលបានគ្រោងទុក ដោយមិនខ្ចីអើពើ ពីការតវ៉ារបស់គណបក្សចាញ់ឆ្នោតឡើយ ហើយមានន័យថា ឆ្កែចេះតែព្រុស រទេះចេះតែទៅមុខ ហើយក៏អាចចាប់អារម្មណ៏បានថា នេះជាតេស្តសាកល្បង របស់ព្រះមហាក្សត្រ ចំពោះគណបក្សប្រឆាំង តើគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ គោរពព្រះមហាក្សត្រឬអត់!!!!!!