ជំនួប​មេដឹកនាំ​បក្ស​ទាំង​២​នៅ​ព្រះ​បរម​រាជវាំង​ពុំ​មាន​លទ្ធផល

កិច្ច​ប្រជុំ​កំពូល​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ព្រះរាជា​ធិបតី​នៃ​ព្រះមហាក្សត្រ​ដែល​ប្រើ​ពេល​ប្រមាណ ២០​នាទី ភាគី​ទាំង​ពីរ​នៅ​ពុំ​ទាន់​បាន​ឯកភាព​លើ​គោលការណ៍​រួម ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ​បាន​នៅ​ឡើយ​ទេ។

ដោយ វិទ្យុ អាស៊ីសេរី
2013-09-14

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ហ៊ុន​សែន​សម​រង្ស៊ី ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (RFA Photo)

មុន​ពេល​ផ្ដល់​ឱកាស​ឲ្យ​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ​លើក​ហេតុផល​ម្ដង​ម្នាក់​នៅ​ក្នុង​ជំនួប​ដ៏​កម្រ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ព្រះមហាក្សត្រ ព្រះអង្គ​បាន​ស្នើ​ឲ្យ​មេដឹកនាំ​ទាំង​ពីរ​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​មួយ​ដោយ​យក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ និង​តម្កល់​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​ដើម្បី​បន្ត​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​ដោយ​សន្តិវិធី។

ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​មាន​ព្រះ​រាជ​បន្ទូល​តាម​រយៈ​ព្រះរាជ​សារ​ដែល​បាន​ព្រាង​ទុក​រួច​ជា​ស្រេច​ថា គណបក្ស​នយោបាយ​ទាំង​ពីរ​គួរ​​ប្រើប្រាស់​លទ្ធភាព​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នេះ​ដោយ​អហិង្សា​និង​សន្តិវិធី។ ក្នុង​ន័យ​នេះ ព្រះមហាក្សត្រ ព្រះអង្គ​រំពឹង​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​ផ្លូវ​ក្នុង​ការ​ចូល​រួម​ប្រជុំ​សភា​ដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ខាង​មុខ តាម​ព្រះ​រាជ​តម្រិះ​របស់​ព្រះអង្គ។

ព្រះរាជ​បន្ទូល​ព្រះមហាក្សត្រ៖ «ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ មេត្តា​សហការ​គ្នា​ប្រកប​ដោយ​ស្មារតី​យោគយល់​ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​សំខាន់​ៗ។ ដោយ​សហការ​គ្នា​បន្ត​ថែ​រក្សា​ការពារ​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម សម្រាប់​ជា​ប្រយោជន៍​ដ៏​ឧត្ដុង្គឧត្ដម​របស់​ជាតិ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​នៃ​យើង»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​នៅ​ក្នុង​ជំនួប​នោះ​ថា ជំហរ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​ដែល​ប្រកាស​ជា​ផ្លូវការ​ដោយ គ.ជ.ប។ លើស​ពី​នេះ លោក ហ៊ុន សែន ថ្វាយ​ព្រះមហាក្សត្រ​បន្ត​ថា លោក​នឹង​ដង្ហែ​តាម​ព្រះ​រាជតម្រិះ​របស់​ព្រះអង្គ​មិន​ងាករេ ដោយ​ផ្អែក​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

ដោយ​ឡែក​ភាគី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បាន​ទួល​ថ្វាយ​ព្រះ​មហាក្សត្រ​នូវ​ជំហរ​ដូច​អ្វី​ដែល​គណបក្ស​នេះ​ធ្លាប់​បាន​ទាមទារ​ក្នុង​ពេល​កន្លង​ទៅ គឺ​ស្នើ​ឲ្យ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ត្រួត​ពិនិត្យ​លើ​លទ្ធផល​បោះ​ឆ្នោត​ដែល​រក​ឃើញ​ថា​មាន​ភាព​ចម្រូងចម្រាស។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​កិច្ចប្រជុំ​នៅ​ព្រះបរមរាជវាំង​ថា នៅ​ក្នុង​ជំនួប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ នា​ព្រះបរមរាជវាំង ​អ្វី​ដែល​លោក សម រង្ស៊ី ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​នៅ​ពេល​នោះ គឺ​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​លើសលប់ ហើយ​ក៏​មិន​បោះបង់​ជំហរ​ក្នុង​ការ​​ទាមទារ​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ដូច​អ្វី​ដែល​គណបក្ស​ប្រឆាំង​បាន​អនុវត្ត​កន្លង​ទៅ​ឡើយ។

លោក កឹម សុខា៖ «ឯកឧត្ដម​ប្រធាន សម រង្ស៊ី បាន​បញ្ជាក់​ទូល​ថ្វាយ​ព្រះករុណា​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទទួល​យក​បានទេ​នូវ​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់ធ្ងរ តាំង​ពី​មុន​បោះ​ឆ្នោត និង​ក្រោយ​បោះឆ្នោត។ ដូច្នេះ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទទូច​ទាមទារ​រក​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​យើង»

នៅ​ចំពោះ​​មុខ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំ​បាន​ប្រតិកម្ម​ប្រឆាំង​តប​ដូច​អ្វី​ដែល​លោក សម រង្ស៊ី ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​អំពី​បញ្ហា​បោះ​ឆ្នោត​ដែល​ត្រូវ​សហគមន៍​អន្តរជាតិ និង​អង្គការ​ស៊ីវិល​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ។ ពាក់ព័ន្ធ​នឹង​កិច្ច​ប្រជុំ​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ជំនួប​កំពូល​នៅ​ថ្ងៃ​ទី​១៤ កញ្ញា លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ​ពុំ​ទទួល​បាន​លទ្ធផល​ឡើយ។ ក៏ប៉ុន្តែ​ថា នេះ​គឺ​ផ្នែក​មួយ​ដែល​អាច​ជួយ​ជំរុញ​ឲ្យ​ដៃគូ​សន្ទនា​បន្ត​ការ​ចរចា​ទៀត។

នៅ​នាទី​ចុងក្រោយ ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ខ្លួន​គោរព​តាម​ព្រះ​រាជតម្រិះ​របស់​ព្រះ​មហាក្សត្រ ដោយ​ទទួល​យក​លិខិត​កោះ​ប្រជុំ​សភា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ខាង​មុខ។ ប៉ុន្តែ​ត្រូវ​ប្រជុំ​ពិភាក្សា​លម្អិត​បន្ត​ទៀត ថា​តើ​គួរ​ចូល​រួម ឬ​យ៉ាង​ណា ជា​ពិសេស​គឺ​ត្រូវ​ផ្អែក​លើ​ការវិវត្តន៍​នៃ​បរិបទ​នយោបាយ​បន្ថែម​ទៀត៕

សម រង្ស៊ី កឹម សុខា ៦១០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ចេញ​ពី​គាល់​ព្រះមហាក្សត្រ​នៅ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៣។ RFA/Mom Sophon

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

10 Responses to "ជំនួប​មេដឹកនាំ​បក្ស​ទាំង​២​នៅ​ព្រះ​បរម​រាជវាំង​ពុំ​មាន​លទ្ធផល"

  1. Chourn says:

    ប្រហែលជាមិនខុសពីគជបប៉ុន្មាននោះទេមួយៗយករួចតែខ្លួនមិនមានឆន្ទៈជួយដោះស្រាយប៉ុន្មាន នោះទេ។ ជាក់ស្តែងបន្ទាប់ពីគជបប្រកាសថាខ្លួនបានបញ្ចប់ភារះកិច្ចរបស់ខ្លួននោះក៍ទៅដល់ក្រុម ប្រឹក្សារដ្ឋធម្មនុញ្ញជាបន្តរក្រុមប្រឹក្សារដ្ឋធម្មនុញ្ញក៍ប្រកាសបញ្ចប់តួនាទីភារះកិច្ចរបសគេដែរហើយ នៅលើកក្រោយបន្តរនេះព្រះមហាក្សត្រប្រហែលជាចង់ជម្រុញដើម្បីបំពេញតួនាទីភារកិច្ចព្រះមហា ក្សត្រក្នុងការកោះហៅសមាជិកសភាប្រជុំលើកទី១ទៀតហើយបន្ទាប់មកព្រះអង្គនិងប្រកាសថា តួនាទីរបស់ព្រះអង្គបានចប់ហើយ។ ដូច្នេះពីមួយដំណាក់ទៅមួយដំណាក់បក្សប្រជាជនអាចដើរ ទៅមុខរហូត ហើយប្រសិនបើលើកនេះបក្សប្រឆាំងសម្រេចចូលរួមប្រជុំសភាទៀតនោះ នោះបក្ស ប្រឆាំងកាន់តែអស់ន័យបន្តិចម្តងៗកំដរបក្សប្រជាជនរហូតដល់ត្រើយជាមិនខាន។

  2. ជា ប៊ុន says:

    ហ៊ុនសែន កុំញញឹម យើងជាខ្មែរស្នេហាជាតិអត់សប្បាយចិត្តទេ។

  3. ជា ប៊ុន says:

    ហ៊ុនសែន កុំញញឹម យើងជាខ្មែរស្នេហាជាតិអត់សប្បាយចិត្តទេ។

  4. Strey Khamen says:

    មួយជា Father មួយជា Mother !!!

  5. ការពិត says:

    ប្រជាជនខ្មែរគាត់មិនចង់បានអ្នកជាតិនិយមជ្រុលនោះទេព្រោះអ្នកទាំងនោះនឹងនាំមកនូវ
    គ្រោះភយ័ដល់ប្រទេសជាតិទៅវិញទេដូចយ៉ាងពួកខ្មែរក្រហមប៉ុលពតខៀវសំផនជាដើម។
    គឺគាត់ចង់បានអ្នកនយោបាយដែលចេះទន់ភ្លន់បត់បែនឲ្យត្រូវតាមកាលះទេសះនិង
    ស្ថានភាពនៃប្រទេសជាតិតម្រូវគឺមិនតម្រូវប្រទេសជាតិឲ្យទៅតាមចិត្តខ្លួនឯងចង់បាន
    នោះទេ។យើងអាចនឹងតំរូវចិត្តមនុស្សរាប់សែនបានតែវាខុសនឹងចិត្តមនុស្សរាប់លាននាក់
    ដែលគេស្រឡាញ់ការបង្រួបបង្រួមផ្សះផ្សារជាតិដោយប្រើនូវយន្តការជាតិជាចំបង។គ្មាន
    បុគ្គុលណាម្នាក់មិនចេះខុសសោះនោះទេតែត្រូវយោគយល់ឲ្យគ្នាទើបជាការប្រសើរ។

  6. កូនអ្នកស្រែ says:

    ចុះបើយោកយល់តែម្នាក់ឯងហើយម្ខាងទៀតមិនយោកយល់សោះនោះក៏វាមិនកើតដែរ សំរាប់កូនអ្នកស្រែយល់ឃើញថា ការធ្វើអ្វីដែលត្រឹមត្រូវនិងយុត្តិធម៌គឺគ នោះទើបជាប្រទេសជតិមានស្ថេភាពនឹងសន្តិភាពពិតប្រាកដ។

  7. ជា ស៊ីម says:

    សរខេងជាជនឪកាសនិយមបំផុតតាំងតែពីធ្លាប់បានធ្វើការរួមគ្នាមក! ជាមនុស្សគ្មានមនសិការ

    ស្រឡាញ់ជាតិទេ! ជាជនមេពុករលួយ!

    អាណាជាជនអគតិ??? គឺអាក្រុមបក្សប្រជាជនដែលអគតិផ្កាប់មុខ! អញសួរសាកមើលតើក្រុម

    អាគណៈបក្សប្រជាជនកន្លងមកបានកសាងអីខ្លះហើយៗបានលុយមកពីណា????? អញសួរពួក

    អាមិនអគតិឆ្លើយមកមើស?????​ តាមខេត្តស្រុកឃុំភូមិ???? លុយជំនួយរបស់មហាមិត្ត

    និងបណ្តាប្រទេសជាមនុស្សធម៌មួយចំនួយ? តើនៅឯណា???? បើផ្លូវថ្នល់គឺជាកម្ចីគេ!

    សាលារៀន

    មន្ទីពេទ្យស្ពាន គឺជាជំនួយបរទេស ចិនជប៉ុន អាលឺម៉ង បារាំង ។ល។​ ហើយព្រៃឈើរគោះរង្គើរ

    ខ្ទិចខ្ទី រ៉ែ គ្រប់ប្រភេទត្រូវបានវិនិយោគឲ្យគេទៀត។ អង្គការនិងសង្គមស៊ីវិលចុះធ្វើការងារអភិវឌ្ឍ

    គ្រប់វិស័យ។ សួរថាកន្លែងណាដែលថារដ្ឋាភិបាលធ្វើ កុំថាឡើយអាពាក្យអភិវឌ្ឍនោះ!

    សូម្បីតែត្រឹមរោងចក្រផលិតកង់ជិះក៏គ្មានផងតាំងពីក្រោយថ្ងៃរំដោះមក!!!! កន្លែងណាក៏ជំពាក់

    បំណុលនិងការប្រាក់គេដែរ! មើសឆ្លើយសាកមើលពួកអាប្រម៉ាតត្រយ៉ៅយកបក្សប្រជាជន

    ដែលឌៀលក្រុមប្រជាជនខ្មែរថាជាជនអគតិ!!!! ពួកអាឯងទេដែលជាអាអគតិ!

    អាងកាន់អំណាច អាបំបាកស្មារតីប្រជាជន អាងកម្លាចប្រជាជន សម្ងំបំផ្លាញប្រទេសជាតិ។

    ពួកឯងនឹងត្រូវបណ្ដាសារប្រជាជនទូរទាំងប្រទេសទាំងយប់និងថ្ងៃ។ គង់តែដូចអាហុកឡងឌី

    ដែរ វារស់នៅមិនស្រណុកទេ អាណាធ្វើបាបប្រជាជន គៀបសង្កត់បិទសិទ្ធិសេរីភាពប្រជាជន។

    នរកប្រែតភ្ជុំបិណ្ឌនឹងមកតាមអូសជីវិតពួកវាទៅម្តងមួយៗ មិនខាន!

    មើលចុះសុទ្ធតែពួកអាថោកទាប! ប្រើគ្រប់វិធីសាស្ត្រគំរាម ឃាត់ឃាំង ល្បិចថោកៗ ដូចជា

    ចលត័រថពាសដែក កងកម្លាំងប្រដាប់អាវុធ លួចបង្កប់គ្រាប់រំសែវ អស់ពីលួចសន្លឹកឆ្នោត។

    គ្រប់យ៉ាងទាំងអស់ដែលប្រជាជនបានដឹងបានលឺ បានឃើញ តើមិនឲ្យថាពួកថោទាប

    ម្តេចកើត?

  8. 18 Mina says:

    ចោរចេះញញឹមដែរហ្ន?មុខដូចជ្រុញ…។

  9. ចង់ទៀតឬអី? says:

    ឣញ្ចឹងបានជាមានពាក្យថា ឣាជនឣគតិ ឣាង៉ោះ ឣាមោឃ ឣាឃ្លោក ឣាត្នោត ឣាប៉ោត ឣាធុង
    ឣាសំរាម ឣាបាតផ្សារ ឣាបាតសង្គម ឣាផ្លុំផេះមិនហុយ ឣាសម្អុយឣាចម៍ ឣាភ្លើដាច់បង្ហៀរ ឣាស្វា
    ព្រៃរនាម ឣាឈាមថោក ឣាពាលឣាវ៉ាសែ ឣាឆ្កែដេកផេះ ឣាចម្អេះដាស់មិនងើប ឣាជំទើតផុតមេឃ
    ឣាភ្នែកឣត់ប្រស្រី ឣាចៃសង្គម ឣាឣញនិយម ឣាសង្គមគេផាត់ចោល ឣាឆ្កួត ឣាភ្លើ ឣាល្ងើដប់ជិត….។

  10. Khmer Family says:

    កិច្ចប្រជុំពិភាក្សា ឬ តេស្តសាកល្បង របស់ព្រះមហាក្សត្រ ?
    មានការភ្ញាក់ផ្អើល និង ងឿងឆ្ងល់ ចំពោះកិច្ចប្រជុំពិភាក្សា ក្រោមអធិបតីភាព ព្រះមហាក្សត្រកម្ពុជា លឿនដូចផ្លេកបន្ទោរ ដែលចំណាយពេលប្រមាណ១០នាទីប៉ុណ្នោះ ក៏ស្រាប់តែចេញឡានត្រឡប់ទៅវិញបាត់អស់ដោយគ្មានលទ្ធផល។ ក្នុងកិច្ចប្រជុំ ពិភាក្សានេះដែរ យើងឃើញថា ព្រះមហាក្សត្រ គ្រាន់តែ អានច្បាប់រដ្ឋធម្មនុញ្ញ ជាពិសេសសង្កត់ធ្ងន់ទៅលើ មាត្រា៨២ថ្មីនៃរដ្ឋធម្មនុញ្ញ និងចែកលិខិតកោះប្រជុំសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ កញ្ញា ២០១៣ ជូនដល់មេដឹកនាំគណបក្សនយោបាយទាំងពីរតែប៉ុណ្នោះ រួចហើយចប់ ដោយគណបក្សនយោបាយទាំងពីរមិនបានពិភាក្សាគ្នាអ្វី សូម្បីមួយម៉ាត់ នេះបានសេចក្តីថា ដំណើរការប្រជុំសភា និងបង្កើតរដ្ឋាភិបាលថ្មី អាណត្តិទី៥នេះ ប្រព្រឹត្តិទៅ តាមនីតិវិធី តាមកម្មវិធី ដែលបានគ្រោងទុក ដោយមិនខ្ចីអើពើ ពីការតវ៉ារបស់គណបក្សចាញ់ឆ្នោតឡើយ ហើយមានន័យថា ឆ្កែចេះតែព្រុស រទេះចេះតែទៅមុខ ហើយក៏អាចចាប់អារម្មណ៏បានថា នេះជាតេស្តសាកល្បង របស់ព្រះមហាក្សត្រ ចំពោះគណបក្សប្រឆាំង តើគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ គោរពព្រះមហាក្សត្រឬអត់!!!!!!