ដោយ៖ ស៊ុន ណារិន
ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នឹងជួបគ្នាជាថ្មី នៅថ្ងៃទីចន្ទ សប្តាហ៍ក្រោយ ដើម្បីស្វែងរកដំណោះស្រាយបន្តទៀត។
ការប្រកាសជំនួបនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំកំពូលរបស់គណបក្សទាំងពីរ បានជួបគ្នានៅព្រឹកថ្ងៃសៅរ៍នេះ ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា នៅ ថៃ្ងទី១៦ កញ្ញា វេលាម៉ោង៩ព្រឹក នឹងមានការប្រជុំកំពូលមួយទៀត រវាងថ្នាក់ដឹកនាំនៃគណបក្សទាំងពីរនៅមន្ទីររដ្ឋសភាជាតិ។ លោកបញ្ជាក់ថា គណ:ប្រតិភូគណបក្សសង្គ្រោះជាតិ មាន៦រូប រួមមាន: ១-លោកប្រធាន សម រង្ស៊ី ២- អនុប្រធាន កឹម សុខា ៣-លោក ប៉ុល ហំម ៤-លោក យឹម សុវណ្ណ ៥-លោក អេង ឆៃអ៊ាង និង៦-លោក គួយ ប៊ុនរឿន។ លោកយឹម សុវណ្ណ មិនបានបញ្ជាក់ពីរបៀបវារៈនៃការចរចានោះទេ តែលោក ស ខេង បានបញ្ជាក់ប្រាប់VODថា ការចរចានោះ គឺទាក់ទងនឹងការរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា។
គណបក្សប្រជាជនកម្ពុជា មិនទាន់ឆ្លើយតបភ្លាមៗថាតើថ្នាក់ដឹកនាំណាខ្លះ នឹងចូលរួមក្នុងការប្រជុំជាមួយគណបក្សសង្គ្រោះជាតិ។
ក្នុងជំនួបរវាងលោក ហ៊ុន សែន និង លោក សម រង្ស៊ី ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី មានព្រះបន្ទូលណែនាំឲ្យគណបក្សទាំងពីរ សហការគ្នាប្រកបដោយស្មារតីយោគយល់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាសំខាន់ ការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សម្រាប់ជាប្រយោជន៍របស់ជាតិ។ព្រះអង្គ មានព្រះបន្ទូលបន្ថែមថា ការបោះឆ្នោត ប្រព្រឹត្តទៅដោយត្រឹមត្រូវ ហើយអំពាវនាវឲ្យគណបក្សទាំងពីរ គោរពបំណងប្រាថ្នារបស់ពលររដ្ឋ ដែលចង់បានសេចក្តីសុខ និងសន្តិភាព ហើយដោះស្រាយបញ្ហាដែលនៅសេសសល់។
ក្នុងជំនួបប្រមាណជា២០នាទី ដែលជាជំនួបផ្លេកបន្ទោរ ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រ ក៏បានប្រគល់លិខិតកោះអញ្ជើញទៅគណបក្សទាំងពីរ ដើម្បីហៅតំណងរាស្ត្រទាំងអស់ ចូលរួមប្រជុំសភានៅថ្ងៃទី២៣ខែកញ្ញាខាងមុខនេះ។
អ្នកនាំពាក្យរបស់គណបកសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា ការចរចានេះ មិនមានលទ្ធផលធុំដុំទេ តែជាជំហានវិជ្ជមានមួយ ដែលគណបក្សសង្គ្រោះជាតិ បានទូលព្រះមហាក្សត្រដោយផ្ទាល់ ដោយសង្ឃឹមថា ព្រះអង្គនឹងមានព្រះរាជតម្រិះដ៏ត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។
លោក យឹម សុវណ្ណ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃសៅរ៍នេះថា គណបក្សសង្គ្រោះជាតិ បានទទួលលិខិតពីព្រះមហាក្សត្រ ដោយនឹងចែកលិខិតកោះហៅប្រជុំទៅតំណាងរាស្ត្រនិមួយៗ តែជំហរនៃការចូលរួមប្រជុំ មិនទាន់អាចកំណត់បាន។លោកបន្តថា ព្រះមហាក្សត្រ បានជម្រាបពីគោលបំណងនៃការប្រជុំ គឺដើម្បីឲ្យគណបក្សទាំងពីរជួបជុំគ្នា ក្នុងការស្វែងរកដំណោះស្រាយ។ តែគណបក្សសង្គ្រោះជាតិ បដិសេធនឹងការទទួលស្គាល់អាសនៈដដែល៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ព្រោះអី គណះបក្សសង្រោះជាតិបានប្រើយុត្តសាស្ស ធ្វើអោយដៃគួរោងចាំ ព្រៀបដូចជាកូនសិស្ស ចាំលោកគ្រូអញ្ជឺង។ម្លោះហើយបានជាបក្សប្រជាជានខឹងហើយមិនព្រមចរចារទើមចេញមិនបាន1/2ម៉ោងផង។
អត់នទយទាល់តែសោះ
ប្រហែលជាមិនខុសពីគជបប៉ុន្មាននោះទេមួយៗយករួចតែខ្លួនមិនមានឆន្ទៈជួយដោះស្រាយប៉ុន្មាន នោះទេ។ ជាក់ស្តែងបន្ទាប់ពីគជបប្រកាសថាខ្លួនបានបញ្ចប់ភារះកិច្ចរបស់ខ្លួននោះក៍ទៅដល់ក្រុម ប្រឹក្សារដ្ឋធម្មនុញ្ញជាបន្តរក្រុមប្រឹក្សារដ្ឋធម្មនុញ្ញក៍ប្រកាសបញ្ចប់តួនាទីភារះកិច្ចរបសគេដែរហើយ នៅលើកក្រោយបន្តរនេះព្រះមហាក្សត្រប្រហែលជាចង់ជម្រុញដើម្បីបំពេញតួនាទីភារកិច្ចព្រះមហា ក្សត្រក្នុងការកោះហៅសមាជិកសភាប្រជុំលើកទី១ទៀតហើយបន្ទាប់មកព្រះអង្គនិងប្រកាសថា តួនាទីរបស់ព្រះអង្គបានចប់ហើយ។ ដូច្នេះពីមួយដំណាក់ទៅមួយដំណាក់បក្សប្រជាជនអាចដើរ ទៅមុខរហូត ហើយប្រសិនបើលើកនេះបក្សប្រឆាំងសម្រេចចូលរួមប្រជុំសភាទៀតនោះ នោះបក្ស ប្រឆាំងកាន់តែអស់ន័យបន្តិចម្តងៗកំដរបក្សប្រជាជនរហូតដល់ត្រើយជាមិនខាន។
បើប្រជុំពិសេសរវាងថ្នាក់ដឹកនាំបក្សទាំងពីមានតែរវាងលោកតាជាសុីមនិងលោកសមរង្សី!!!!
ហើយឧបមាថា ប្រសិនបើមានការបើកប្រជុំសភាក្រោមព្រះរាជធិបតីព្រះមហាក្សត្រហើយក្រោយមកទៀតបក្ស ប្រជាជនយល់ព្រមបង្កើតគណះកម្មការចំរុះដល់ទៅរកទៅឃើញថាបក្សប្រឆាំងជាអ្នកឈ្នះឆ្នោត ហើយបើដូច្នេះវាមិនច្របូកច្របល់ហើយទេអី!!!!យកល្អការប្រជុំសភាអាចធ្វើនៅក្រោយការ បង្កើតគណះកម្មការចំរុះរកយុត្តិធម៌ឲ្យឃើញច្បាស់ជាមុនសិន។
Although many problems still have but they will be released step by step.
សហការគ្នាប្រកបដោយស្មារតីយោគយល់គ្នា តើយោគយល់ទៅខាងល្អឬ យោគយល់ទៅខាងអាក្រក់ ខាងរលាយ?
ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយត្រឹមត្រូវ ដែលស្តេចសីហមុនីអះអាងនេះទំនងជាល្ងង់ពេកហើយ។
បាត់កោះត្រល់ទាំងមូលនិងដែនសមុទ្រជុំវិញ -យួនប្លន់យកបាត់-តើស្តេចអង្គនេះមានដែលចេញមុខតវ៉ាទេ?
មេដឹកនាំCNRP គិតត្រូវម្យ៉ាងដែរព្រោះបើមិនចូលសភាលើកដំបូងទេគឺបាត់បង់អសនះទាំងអស់
៥៥គ្មានសេសសល់អ្វីទេហើយខ្លួនឯងក៏គ្មានអភយ័ឯកសិទ្ធិជាសមាជិកសភាទៀតតើបានអី
ការពារខ្លួន?គេចង់ចោទចាប់ដាក់គុកពេលណាក៏បានការតស៊ូទាំងប៉ុន្មានត្រូវរលាយដូច្នេះលោក
សមរង្សីត្រូវពិចារណារឲ្យបានម៉ត់ចត់ប្រយត្ន័ស្តាយក្រោយពីព្រោះមានអ្នកបន់ឲ្យតែលោក
វិនាសបាត់ស្រមោលទៅនឹងអាលគេបានសោយសុខ។
Good!!!ដឹងខ្លួនទាន់ បើមិនអញ្ចឹតទេ មុខជាអស់រលីងកាហ៊ីត!!!
សត្វចៀមទៅចរចាជាមួយហ្វូងចចកប្រាកដជាធ្វើអោយហ្វូងចចកហ៊ារទឹកមាត់មិនខាន។
បើសិនជាម្ចាស់ឆ្នោត ដែលជាអ្នកក្រីក្រ អ្នកត្រូវគេធ្វើបាប អ្នកស្រឡាញ់ជាតិ នៅតែបន្តការទាមទារ
រកភាពត្រឹមត្រូវ តាមរយ:ការជឿជាក់មកលើគណបក្សសង្គ្រោះជាតិ មហាបាតុកម្ម នៅតែបន្ត ! ធ្វើ
ទៅតាមឆន្ទ:បងប្អូនប្រជារាស្ត្រខ្មែរយើង ដែលរបបដឹកនាំ តាមរបៀបពួកអាយ៉ងបំរើលទ្ធិកុម្មុយនិស្ត
បានកាប់សម្លាប់ បំបាកស្មារតី់ បំបិទសិទ្ធិសេរីភាព ប្រជាធិបតេយ្យ របស់បងប្អូនប្រជារាស្ត្រខ្មែរស្លូត
ត្រង់របស់យើង អស់រយ:ពេលជិត៤០ ឆ្នាំកន្លងមកហើយ។ យើងស៊ូទ្រាំលំបាក ចំរ៉ូងចំរ៉ាស់ ជាតិយើង
នៅក្នុងរយ:ពេលមិនកំណត់ ដើម្បីទទួលបាននូវជីភាពដ៏ធូរធា សេចក្តីសុខក្សេមក្សាន្ត នៅពេលបន្ទាប់។
១. ព្រះមហាក្សត្របច្ចុប្បន្នមានភាពឈ្លាសវៃនិងភាពទទួលខុសត្រូវប្លែកគ្នាពីសម្តេចសីហនុ។ សម្តេចសីហនុចូលចិត្តដោះស្រាយបញ្ហ!!!
២. ព្រះមហាក្សត្របានបំពេញតួនាទីជាអាជ្ញាកណ្តាលរួចហើយ!!! ដូច្នេះ(អ្នកនយោបាយ)ជាអ្នកទាត់បាល់របៀបណា? ចូលទាត់ឬក៍អត់?
៣. សិទ្ធសម្រេចចិត្តនេះគឺមានចែងក្នុងរដ្ឋធម្មនុញ្ញាជាតិនិងអង្កការសហប្រជាជាតិ!! សិទ្ធសម្រេចនេះមិនអាចអ្នកណារំលោភ ឬបង្ខបានទេ នៅក្រោមសង្គមអនុវត្តលទ្ធិប្រជាធិបតេយ្យ ឬប្រជារាស្រ្តជាម្ចាស់ប្រទេស!!! ខុសប្លែកពីរបបផ្តាច់ការរាជានិយមសម័យបុរាណ ឬ របបកុំមុយនីស្តជាដើម ដែលប្រជារាស្រ្តដាច់ខាតត្រូវតែស្តាប់អ្នកគ្រប់គ្រងប្រទេស!!
៤. តើគណៈបក្សសង្រ្គោះជាតិគួរចូលសភាឬក៍អត់? នេះជាការសម្រេចចិត្តរបស់គណៈបក្សសង្រ្គោះជាតិដែលតំណាងអោយអ្នកបោះឆ្នោតរាប់លាននាក់ ជាពិសេសប្រជារាស្រ្តក្រីក្រ កម្មករ កសិករ ជនរងគ្រោះទាំងអស់។ សួរថា៖ តើតំណាងរាស្រ្តគណៈបក្សសង្រ្គោះជាតិចូលរួមប្រជុំសភាដើម្បីអ្វី??? តើអាចសង្រ្គោះប្រជារាស្រ្ត មន្រ្តីរាជការ បូលីស ទាហា កម្មករ កសិករដ៍ក្រីក្ររបស់យើង ចេញពីកណ្តាប់ដៃបក្ខពួកលោកហ៊ុន សែន គ្រួសារលោកហ៊ុន សែន បានដែរឬអត់???បើមិនបានយើងចូលរួមធ្វើអ្វី?? តើតំណាងរាស្រ្តគណៈបក្សសង្រ្គោះជាតិចូលរួមប្រជុំសភាដើម្បីធ្វើអោយបក្ខពួកលោកហ៊ុនសែនឡើងកាន់អំណាចដោយស្របច្បាប់ទៀត និងកាន់តែអោយារាស្រ្តរងគ្រោះដោយសារបាត់បង់ដីធ្លី បាត់បង់ធនធានធម្មជាតិនោះ តើរាស្រ្តនឹងឈឺចុកចាប់ប៉ុណ្ណា?
៥. មេដឹកនាំគណៈបក្សសង្គ្រោះជាតិបានប្រកាសថា គណៈបក្សប្រជាជនបានរៀបប្លន់សន្លឹកឆ្នោតរាស្រ្តជាប្រព័ន្ធ ចុះហេតុក៍ចូលរួមប្រជុំសភា ដើម្បីអោយសភាស្របច្បាប់ នាំអោយបក្សពួកលោកហ៊ុនសែន គ្រប់គ្រងប្រទេសដោយស្របច្បាប់???
៦. ក្នុងកាលៈទេសៈនេះ តើយើងយល់ថា សំណើរបស់ប្រជារាស្រ្ត មន្រី្តរាជការ កូនទាហាន កូនបូលីស គ្រូបង្រៀន កម្មករ កសិករដែលចង់រស់នៅមានជីរវភាពល្អប្រសើរ និងចាកផុតពីកណ្តាប់ដៃរបស់បក្ខពួកលោកហ៊ុន សែនសំខាន់ ឬលិខិតអញ្ជើញរបស់ស្តេចសំខាន់????
សំបូរនិយាយពិតជាខុសហើយ បើអ្នកថាគេប្លន់ឆ្នោត ចុះពេលពកលោកតៅសង្កតការតើលោកយកភ្នែកមើលឬទៅដេកលេង បើពកអ្នកបន្តបង្ករអស្ថេរភាព ដោយលេសនេះ ហើយបើគេគាំទ្រគេប្រឆាំងលោកវិញ
តើលត្ធផលយ៉ាងណា ?
– ម៉ោធើអុយ ធើអុយ បើម៉ោមិនផឹក ម៉ោធើអុយ ធើអុយ បើម៉ោមិនផឹក
– ម៉ោធើអុយ ធើអុយ បើម៉ោមិនផឹក ម៉ោធើអុយ ធើអុយ បើម៉ោមិនផឹក
– មិនព្រមផឹក ព្រមផឹក តើម៉ោធើអុយ ?
អ្នកដឹកនាំនយោបាយប្រទេសកម្ពុជាយើង បានអនុវត្ត របបដឹកនាំ តាមរបៀបពួកអាយ៉ងបំរើលទ្ធិកុម្មុយនិស
ដែលជាការអនុវត្តសិទ្ធិផ្តាច់ការ កាប់សម្លាប់ជីវិតមនុស្សយ៉ាងច្រើន ដើម្បីបំបាក់មិនអោយមាន មនុស្សក្រោក
ឡើងបញ្ចេញសិទ្ធិសេរីភាព ក្នុងការតវ៉ាទាមទារ អំពីជីវិត និងសិទ្ធិរស់នៅអស់រយ:ពេលជិត៤០ ឆ្នាំមកហើយ។
នេះជាមូលហេតុ ដែលបណ្តាលអោយប្រជារាស្ត្រខ្មែរស្លូតត្រង់របស់យើងជាច្រើន បានស្លាប់ចិត្តគំនិត រម្ងាប់ស្តូក
ស្តឹង ឈប់អើពើ រើបំរះនឹងការជិះជាន់ គ្រប់បែបយ៉ាង។ សូម្បីតែការចូលរួមទស្សនា ការសម្តែងតន្ត្រីសិល្ប:
កន្ត្រាក់អារម្មណ៏សំបើមយ៉ាងណា ក៏បងប្អូនប្រជារាស្ត្រខ្មែរយើងជាច្រើន ចូលចិត្តរម្ងាប់អារម្មណ៏ ស្ងប់ស្ងៀម
មិនទម្លាប់ត្រេកអរ ទះដៃ ដូចជាតិសាសន៏ដទៃនោះដែរ។ មកដល់ពេលនេះ មានបងប្អូនប្រជារាស្ត្រខ្មែរយើង
ជាច្រើន កំពុងតែបញ្ចេញភាពក្លៀវក្លា យ៉ាងស្វាហាប់ជាមួយនឹង អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ។ នេះជា
ការបញ្ជាក់សអោយឃើញថា ព្រលឹងជីវិតបងប្អូនប្រជារាស្ត្រខ្មែរ កំពុងរស់រវើកឡើងវិញហើយ។ ក្រោក
ឈរឡើង ៗ យើងទាំងអស់គ្នា ក្លៀវក្លា អង់អាចក្លាហាន ដើម្បីជាតិ និងជីវិតខ្មែរយើង។
NCRP should persevere in contests to the justice for our nation.
And they should be not summited with the vain King urge for Hun Sen
While the American have been watching closely to the issue in Cambodia,
their primary plan send the navy to koh Trall to block China’s dominate
on Asian. They may arrest Hun Sen while stealing $15 billion dollars aids
for helps poor people to be in his own greed, that is not including with he sold
Koh Trall to Vietnam.
However, the King ignored about the fraudulent Hun Sen, also the king even
pretend to be fair for our people, and he continue to join with Hun Sen to bring
our country to be more worse and worse.
សរខេងជាជនឪកាសនិយមបំផុតតាំងតែពីធ្លាប់បានធ្វើការរួមគ្នាមក!
អាណាជាជនអគតិ??? គឺអាក្រុមបក្សប្រជាជនដែលអគតិផ្កាប់មុខ! អញសួរសាកមើលតើក្រុម
អាគណៈបក្សប្រជាជនកន្លងមកបានកសាងអីខ្លះហើយៗបានលុយមកពីណា????? អញសួរពួក
អាមិនអគតិឆ្លើយមកមើស????? តាមខេត្តស្រុកឃុំភូមិ???? លុយជំនួយរបស់មហាមិត្ត
និងបណ្តាប្រទេសជាមនុស្សធម៌មួយចំនួយ? តើនៅឯណា???? បើផ្លូវថ្នល់គឺជាកម្ចីគេ!
សាលារៀន
មន្ទីពេទ្យស្ពាន គឺជាជំនួយបរទេស ចិនជប៉ុន អាលឺម៉ង បារាំង ។ល។ ហើយព្រៃឈើរគោះរង្គើរ
ខ្ទិចខ្ទី រ៉ែ គ្រប់ប្រភេទត្រូវបានវិនិយោគឲ្យគេទៀត។ អង្គការនិងសង្គមស៊ីវិលចុះធ្វើការងារអភិវឌ្ឍ
គ្រប់វិស័យ។ សួរថាកន្លែងណាដែលថារដ្ឋាភិបាលធ្វើ កុំថាឡើយអាពាក្យអភិវឌ្ឍនោះ!
សូម្បីតែត្រឹមរោងចក្រផលិតកង់ជិះក៏គ្មានផងតាំងពីក្រោយថ្ងៃរំដោះមក!!!! កន្លែងណាក៏ជំពាក់
បំណុលនិងការប្រាក់គេដែរ! មើសឆ្លើយសាកមើលពួកអាប្រម៉ាតត្រយ៉ៅយកបក្សប្រជាជន
ដែលឌៀលក្រុមប្រជាជនខ្មែរថាជាជនអគតិ!!!! ពួកអាឯងទេដែលជាអាអគតិ!
អាងកាន់អំណាច អាបំបាកស្មារតីប្រជាជន អាងកម្លាចប្រជាជន សម្ងំបំផ្លាញប្រទេសជាតិ។
ពួកឯងនឹងត្រូវបណ្ដាសារប្រជាជនទូរទាំងប្រទេសទាំងយប់និងថ្ងៃ។ គង់តែដូចអាហុកឡងឌី
ដែរ វារស់នៅមិនស្រណុកទេ អាណាធ្វើបាបប្រជាជន គៀបសង្កត់បិទសិទ្ធិសេរីភាពប្រជាជន។
នរកប្រែតភ្ជុំបិណ្ឌនឹងមកតាមអូសជីវិតពួកវាទៅម្តងមួយៗ មិនខាន!
មើលចុះសុទ្ធតែពួកអាថោកទាប! ប្រើគ្រប់វិធីសាស្ត្រគំរាម ឃាត់ឃាំង ល្បិចថោកៗ ដូចជា
ចលត័រថពាសដែក កងកម្លាំងប្រដាប់អាវុធ លួចបង្កប់គ្រាប់រំសែវ អស់ពីលួចសន្លឹកឆ្នោត។
គ្រប់យ៉ាងទាំងអស់ដែលប្រជាជនបានដឹងបានលឺ បានឃើញ តើមិនឲ្យថាពួកថោទាប
ម្តេចកើត?
កិច្ចប្រជុំពិភាក្សា ឬ តេស្តសាកល្បង របស់ព្រះមហាក្សត្រ ?
មានការភ្ញាក់ផ្អើល និង ងឿងឆ្ងល់ ចំពោះកិច្ចប្រជុំពិភាក្សា ក្រោមអធិបតីភាព ព្រះមហាក្សត្រកម្ពុជា លឿនដូចផ្លេកបន្ទោរ ដែលចំណាយពេលប្រមាណ១០នាទីប៉ុណ្នោះ ក៏ស្រាប់តែចេញឡានត្រឡប់ទៅវិញបាត់អស់ដោយគ្មានលទ្ធផល។ ក្នុងកិច្ចប្រជុំ ពិភាក្សានេះដែរ យើងឃើញថា ព្រះមហាក្សត្រ គ្រាន់តែ អានច្បាប់រដ្ឋធម្មនុញ្ញ ជាពិសេសសង្កត់ធ្ងន់ទៅលើ មាត្រា៨២ថ្មីនៃរដ្ឋធម្មនុញ្ញ និងចែកលិខិតកោះប្រជុំសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ កញ្ញា ២០១៣ ជូនដល់មេដឹកនាំគណបក្សនយោបាយទាំងពីរតែប៉ុណ្នោះ រួចហើយចប់ ដោយគណបក្សនយោបាយទាំងពីរមិនបានពិភាក្សាគ្នាអ្វី សូម្បីមួយម៉ាត់ នេះបានសេចក្តីថា ដំណើរការប្រជុំសភា និងបង្កើតរដ្ឋាភិបាលថ្មី អាណត្តិទី៥នេះ ប្រព្រឹត្តិទៅ តាមនីតិវិធី តាមកម្មវិធី ដែលបានគ្រោងទុក ដោយមិនខ្ចីអើពើ ពីការតវ៉ារបស់គណបក្សចាញ់ឆ្នោតឡើយ ហើយមានន័យថា ឆ្កែចេះតែព្រុស រទេះចេះតែទៅមុខ ហើយក៏អាចចាប់អារម្មណ៏បានថា នេះជាតេស្តសាកល្បង របស់ព្រះមហាក្សត្រ ចំពោះគណបក្សប្រឆាំង តើគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ គោរពព្រះមហាក្សត្រឬអត់!!!!!!