មេដឹកនាំគណបក្សសង្គ្រោះជាតិ សង្ស័យថា គ្រាប់បែកដៃ១គ្រាប់ ដែលគេប្រទះឃើញនៅជិតវេទិកាជួបជុំម្ចាស់ឆ្នោតនាឯខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកញ្ញា នោះ អាចជាការរៀបចំរបស់មនុស្សមួយក្រុម ក្នុងបំណងបំភិតបំភ័យប្រជាពលរដ្ឋកុំឱ្យចូលរួមសម្ដែងមតិ អំពីការជំទាស់លទ្ធផលឆ្នោត។
ដោយ ហង្ស សាវយុត
2013-09-14
RFA

គ្រាប់បែកចាស់ត្រូវប្រទះឃើញនៅលើដីត្រង់កន្លែងដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានទៅជួបប្រជុំគ្នា ក្នុងចម្ងាយប្រមាណ ៥០ម៉ែត្រពីវេទិកានៅក្បែររបងវត្តគង់ម៉ុច ខាងកើតស្ទឹងសៀមរាប ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣។ RFA/Hang Savyouth
ការសង្ស័យនេះ នៅស្របពេលដែលសមត្ថកិច្ចរបស់ខេត្តសៀមរាប អះអាងថា គឺជាគ្រាប់បែកចាស់ដែលទំនងជាកប់នៅក្រោមដីបាតស្ទឹងជាយូរមកហើយ ក៏ប៉ុន្តែ គេប្រទះឃើញនៅពេលដែលមានការស្ដារអាចម៍ដីចេញពីស្ទឹងនោះ។
តើសង្គមស៊ីវិល យល់ឃើញបែបណាចំពោះគ្រាប់បែកដែលគេប្រទះឃើញកាលពីពេលថ្មីៗនេះ?
អង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងកិច្ចការពារសិទ្ធិមនុស្ស ក្នុងខេត្តសៀមរាប កំពុងបើកការស៊ើបអង្កេតទៅលើករណីគ្រាប់បែកដៃ១គ្រាប់ ប្រភេទ អិម ៦៩ (M69) ដែលគេប្រទះឃើញនៅជាប់របងវត្តគង់ម៉ុច ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ដែលជាកន្លែងហ្វូងមនុស្សរាប់ពាន់នាក់បានជួបប្រជុំជាមួយមេដឹកនាំគណបក្សប្រឆាំង។
ការស៊ើបអង្កេត គឺក្នុងគោលបំណងស្វែងរកការពិតឱ្យបានច្បាស់លាស់ ថាតើគ្រាប់បែកដៃដែលផលិតនៅសហរដ្ឋអាមេរិក ១គ្រាប់នោះ គឺជាគ្រឿងផ្ទុះដែលកប់ក្រោមដី សេសសល់ពីសម័យសង្គ្រាម ឬក៏ជាចេតនារបស់ជនណាមួយ ដើម្បីគំរាមកំហែងដល់មហាជន មិនឱ្យជួបប្រជុំជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ?
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តសៀមរាប គឺ លោក នូ ពុទ្ធិ។ លោកបានមានប្រសាសន៍ថា ក្រុមការងាររបស់លោកបានចាប់ផ្ដើមស៊ើបអង្កេតទៅលើករណីគ្រាប់បែកដៃនោះមួយជំហានហើយ។ អ្នកសម្របសម្រួលដដែល បានបញ្ជាក់ថា ក្នុងការសាកសួរប្រភពព័ត៌មានមួយចំនួននៅជុំវិញកន្លែងកើតហេតុ បានអះអាងថា មុនពេលគណបក្សសង្គ្រោះជាតិ ប្រារព្ធពិធីជួបជុំ គឺគេបានទៅត្រួសត្រាយស្មៅសម្អាតទីនោះ ក៏ប៉ុន្តែ មិនបានប្រទះឃើញគ្រាប់បែកដៃនោះទេ។ ចំណែកកម្មករថែ និងដាំស្មៅនៅតាមដងស្ទឹងមួយក្រុមទៀត បានបញ្ជាក់ថា ពួកគេតែងតែទៅជម្រះស្មៅ និងកាយដីនៅទីតាំងនោះ យកធ្វើជាកន្លែងជ្រកម្លប់ ក៏ប៉ុន្តែ គេមិនដែលឃើញគ្រាប់បែកឡើយ។
អង្គការសិទ្ធិមនុស្ស បានសង្ស័យថា គ្រាប់បែកដៃនោះអាចមានជនណាម្នាក់យកទៅដាក់ ក្នុងចេតនាគំរាមកំហែងប្រជាពលរដ្ឋឱ្យលែងហ៊ានជួបប្រជុំជាមួយគណបក្សប្រឆាំង ដើម្បីតវ៉ាប្រឆាំងលទ្ធផលឆ្នោតនៅពេលខាងមុខទៀត៖ «ជាផ្នែកមួយនៃអង្គការសិទ្ធិមនុស្សមានការព្រួយបារម្ភពាក់ព័ន្ធនឹងការបញ្ចេញមតិ។ នៅពេលដែលឃើញបំណែកផ្ទុះនៅក្បែរនោះ អីចឹងយើងយកចិត្តទុកដាក់ ដើម្បីឱ្យប្រាកដថា តើវាស្ដែងចេញមកពីអ្វី? បើសិនជាកើតឡើងដោយសារកំណាយហ្នឹងមែន យើងក៏នឹងជម្រាបទៅឱ្យបងប្អូនយើងហ្នឹង ជៀសវាងការភ័យព្រួយ ប៉ុន្តែ បើសិនជាហេតុកើតឡើងដោយសារមនុស្ស ក៏ស្នើសុំឱ្យខាងសមត្ថកិច្ចសិក្សា ហើយនាំខ្លួនអ្នកបង្កមកប្រឈមមុខ និងការទទួលខុសត្រូវករណីនេះ»។
កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង លោក កឹម សុខា ជាអនុប្រធាន បានជួបប្រជុំជាមួយម្ចាស់ឆ្នោតរាប់ពាន់នាក់នៅជាយទីក្រុងសៀមរាប ជាប់របងសាលាបឋមសិក្សា គង់ម៉ុច ដើម្បីស្វែងរកការតស៊ូមតិ ប្រឆាំងនឹងលទ្ធផលឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះនោះ។ នៅពេលដែលហ្វូងមនុស្សរាប់ពាន់នាក់ បានរំសាយពីការជួបជុំ គឺគេបានប្រទះឃើញគ្រាប់បែកច្រែះចាប់ ១គ្រាប់ ស្ថិតនៅជាប់របងវត្តគង់ម៉ុច ចម្ងាយប្រមាណ ៥០ម៉ែត្រ នៃវេទិកាជួបជុំ។
ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកសន្តិសុខផ្ទៃក្នុង លោក ញឹក កែវ បានទៅពិនិត្យមើលស្ថានភាពគ្រាប់បែកដៃនោះ។ លោក ញឹក កែវ បានអះអាងថា គ្រាប់បែកដៃប្រភេទ អិម ៦៩ មួយគ្រាប់នោះ មិនអាចជាចេតនារបស់ជនណាមួយ ដែលគំរាមកំហែងទៅលើការជួបជុំរបស់គណបក្សប្រឆាំងទេ។ លោក ញឹក កែវ បានបញ្ជាក់ថា គ្រាប់បែកដៃនេះចាស់ណាស់ទៅហើយ ដែលអាចសេសសល់ពីសម័យសង្គ្រាម៖ «ខ្ញុំពិនិត្យជាក់ស្ដែង អ្វីដែលខ្ញុំធ្លាប់បានឃើញ គឺគ្រាប់បែកចាស់ពីសម័យសង្គ្រាម អាចថាវានៅចុងនៃសម័យសាធារណរដ្ឋរបស់ លន់ នល់ ព្រោះប្រភេទគ្រាប់បែកនេះ តាមជំនាញរបស់ ស៊ីម៉ាក់ (CMAC) ក៏បញ្ជាក់ដែរថា ជាគ្រាប់បែកផលិតនៅអាមេរិក។ រួចដល់ហើយកន្លែងហ្នឹង គឺជាដីប្របមាត់ស្ទឹង ដែលយើងរៀបចំសម្អាតស្ទឹងសៀមរាប នេះ»។
ទោះយ៉ាងណា អង្គការក្រៅរដ្ឋាភិបាលបានជំរុញឱ្យសមត្ថកិច្ចយកចិត្តទុកដាក់ទៅលើការស៊ើបអង្កេតឱ្យបានស៊ីជម្រៅថែមទៀត ជៀសវាងគ្រាន់តែពិនិត្យជាបឋម ហើយសន្និដ្ឋានថាជាគ្រាប់សេសសល់ពីសង្គ្រាម ដោយគេប្រទះឃើញបន្ទាប់ពីស្ដារកាយអាចម៍ដីពីស្ទឹងនោះ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តសៀមរាប អ្នកស្រី ម៉ៅ យិន បានមានប្រសាសន៍ថា អ្នកស្រីព្រួយបារម្ភចំពោះការជួបប្រជុំផ្សេងៗរវាងប្រជាពលរដ្ឋ ជាមួយគណបក្សប្រឆាំង៖ «សង្ស័យថាអាហ្នឹង គឺមានជនណាយកមកដាក់ ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋឱ្យភ័យខ្លាច កុំឱ្យចូលរួមក្នុងការងារជួបប្រជុំអីជាមួយគាត់»។
ទោះយ៉ាងណា ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញជំហរថា គេនឹងមិនភ័យខ្លាចចំពោះការទៅចូលរួមប្រជុំជាមួយគណបក្សប្រឆាំង នៅពេលខាងមុខទៀតទេ បើទោះបីជាគេដឹងថា មានគ្រាប់បែកដៃនៅជិតវេទិកាដែលអាចជាការគំរាមក៏ដោយ។
មេដឹកនាំគណបក្សប្រឆាំង បានសម្ដែងការព្រួយបារម្ភដូចគ្នានឹងសង្គមស៊ីវិល ដែលកំពុងតែផ្ដោតការយកចិត្តទុកដាក់ទៅលើសេរីភាពនៃការបញ្ចេញមតិនោះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានមានប្រសាសន៍ថា គណបក្សរបស់លោកមិនទាន់ធ្វើការស៊ើបអង្កេតទៅលើបញ្ហាគ្រឿងផ្ទុះនោះទេ ពីព្រោះតែគណបក្សសង្គ្រោះជាតិ មិនមែនជាសមត្ថកិច្ច។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ ចង់ឱ្យរដ្ឋាភិបាលស៊ើបអង្កេតករណីនោះឱ្យបានច្បាស់លាស់។
លោក កឹម សុខា បានបញ្ជាក់ថា ការប្រទះឃើញគ្រឿងផ្ទុះនៅជិតកន្លែងវេទិការបស់គណបក្សសង្គ្រោះជាតិ គឺមិនធ្លាប់មានទេ កាលពីមុនៗមក៖ «វាជារឿងមួយចម្លែកណាស់! ពីប៉ុន្មានខែ ប៉ុន្មានឆ្នាំមក អត់ដែលមានទេ ដល់ឮសូរថាគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្ម គណបក្សសង្គ្រោះជាតិ ធ្វើការតវ៉ា វាចេះតែកើតនៅកន្លែងនេះ កន្លែងនោះហ្នឹង សូមឱ្យប្រជាពលរដ្ឋលោកពិចារណា។ នេះគឺតាមខ្ញុំយល់ គេធ្វើដើម្បីបំភិតបំភ័យប្រជាពលរដ្ឋ ដែលត្រូវការសម្ដែងមតិទេ ហើយយើងជាប្រជាពលរដ្ឋ សូមកុំចាញ់កលល្បិចរបស់គេឱ្យសោះ វាគ្រាន់តែជាការគំរាមប្រយោលប៉ុណ្ណឹងទេ។ យើងត្រូវតែបន្តធ្វើការតស៊ូ ដោយអហិង្សាតទៅទៀត ដើម្បីសម្រេចឆន្ទៈរបស់យើងជាម្ចាស់ឆ្នោត»។
សង្គមស៊ីវិលមួយចំនួន ដែលធ្វើការសិទ្ធិមនុស្សនៅប្រទេសកម្ពុជា កំពុងព្រួយបារម្ភចំពោះមហាបាតុកម្មអហិង្សាប្រឆាំងនឹងលទ្ធផលឆ្នោត ដែលនឹងគ្រោងធ្វើឡើងនៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងភ្នំពេញ ដែលនឹងដឹកនាំដោយគណបក្សសង្គ្រោះជាតិ នៅពេលខាងមុខនេះ។ ការព្រួយបារម្ភបន្ទាប់គេដឹងថា កាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា គេបានប្រទះឃើញគ្រាប់ផ្ទុះប្រភេទ អិម ៧៩ (M79) មួយចំនួន ដែលគេផ្លុងចោលនៅជិតបរិវេណទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ និងនៅមុខរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ក៏គេបានប្រទះឃើញម្សៅជាតិផ្ទុះមួយប្រភេទទៀត ដែលដាក់ផ្លុងចោលនៅក្នុងប៊ីដុងទឹកដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លទ្ធផលនៃជំនួបរវាងបក្សប្រជាជននិងបក្សសង្គ្រោះជាតិជាមួយនឹងព្រះមហាក្សត្រ
- ព្រះសង្ឃប្រតិកម្មចំពោះការហាមមិនឲ្យចូលរួមបាតុកម្មរបស់បក្សសង្គ្រោះជាតិ
- តំណាងរាស្ត្របក្សប្រឆាំងបដិសេធមិនចូលរួមប្រជុំសភានៅថ្ងៃ២៣ កញ្ញា
- បក្សប្រជាជនប្រកាន់ជំហរមិនបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតី
- ព្រះសង្ឃនិងពលរដ្ឋប្រមាណ៥០០នាក់ធ្វើធម្មយាត្រាសុំសន្តិភាព
- ជំនួបមេដឹកនាំបក្សធំ២នៅព្រះបរមរាជវាំងពុំមានលទ្ធផល
- យុវជន១ក្រុមរារាំងការសង់រោងធ្វើមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិ
- បណ្ដាញពហុវិស័យស្នើឲ្យអ្នកនយោបាយគោរពស្ថាប័នព្រះមហាក្សត្រ
- តើអ្វីជាជម្រើសដ៏ល្អបំផុតសម្រាប់ការជាប់គាំងនយោបាយនាពេលនេះ?
រដ្ឋាភិបាលបក្សកាន់អំណាច យកសុទ្ធតែរថក្រោះ រពាសដែក ហូរហែរអួតថាការពារសន្តិសុខ
ទីបំផុតមានគ្រាប់បែកដាក់បង្កៃក្បែរស្ពាននាគ ក្បែរវិមានរដ្ឋសភា
គួរឱ្យអស់សំណើចនិងកា ការពារសន្តិសុខចោម្សៀតនេះណាស់លោកអើយ ។
សូមបងប្អូនជួយមើលពួកអាមហាសែនថោក!!! ថោកអើយមហាសែនថោកមិនបានអាច់ឆ្កែទេ!
អាច់ឆ្កែគ្រាន់គេយកទៅធ្វើជីបាន ពួកអានេះបើយកទៅធ្វើជីវិញដាក់កន្លែងណាគឺរលួយគ្មាន
សល់កន្លែងនឹង។ ខំដាក់បំរាស់ ខាំងមិនឲ្យប្រជាជនចូលរួមធ្វើប៉ាតុកម្ម នេះឬដែលហៅថា
ប្រទេសមានសិទ្ធិសេរីភាព ប្រទេសនិតិរដ្ឋ ប្រទេសអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ???? អញចង់តែ
សោចអោយរហែកមេឃទេអាអើយអាៗ។ ក្បត់ជាតិមិនក្បត់ជាតិឥឡូវ???
បំផ្លាញជាតិឬមិនបំផ្លាញជាតិឥឡូវ???? មើលជួយថាទាំងអស់គ្នាមើលបងប្អូន??????
សរខេងជាជនឪកាសនិយមបំផុតតាំងតែពីធ្លាប់បានធ្វើការរួមគ្នាមក! ជាមនុស្សគ្មានមនសិការ
ស្រឡាញ់ជាតិទេ! ជាជនមេពុករលួយ!
ព្រសង្ឍជាតំណាងឲ្យលោកអាចារ្យហែមជាវ អាចារ្យស្វាពោរកំបោប្រកដមែនកាលនោះ
ព្រះសង្ឍបានក្រោកឡើងចូលរួមធ្វើប៉ាតុកម្មទាមទាសិទ្ធិសេរីភាពសាសនាជូនជាតិ។
==========
អាណាជាជនអគតិ??? គឺអាក្រុមបក្សប្រជាជនដែលអគតិផ្កាប់មុខ! អញសួរសាកមើលតើក្រុម
អាគណៈបក្សប្រជាជនកន្លងមកបានកសាងអីខ្លះហើយៗបានលុយមកពីណា????? អញសួរពួក
អាមិនអគតិឆ្លើយមកមើស????? តាមខេត្តស្រុកឃុំភូមិ???? លុយជំនួយរបស់មហាមិត្ត
និងបណ្តាប្រទេសជាមនុស្សធម៌មួយចំនួយ? តើនៅឯណា???? បើផ្លូវថ្នល់គឺជាកម្ចីគេ!
សាលារៀនមន្ទីពេទ្យស្ពាន គឺជាជំនួយបរទេស ចិនជប៉ុន អាលឺម៉ង បារាំង ។ល។
រីពួកអាឯងតាមស៊ីតាមកកេរលុយជំនួយគ្រប់វិស័យ។ អីចឹងហើយបានជាហេដ្ឋារចនាសម្ព័ន
គ្មានគុណភាព។ សង់ផ្លូវ ផ្លូវខូច សង់អាគារអាគារបែកបាក់ និងគ្មានគុណភាព គួរឲ្យអស់
សំណើចណាស់ អភិវឌ្ឍបែបល្ហេងល្ហាមតាមដណ្តើមគ្នាដូចខ្មោចដណ្តើមពែរគ្នាដោយគ្មានគិត
ពីផលប្រយោជន៍ជាតិជាធំ។ ពួកអាគណៈបក្សប្រជាជននេះវាគ្មានឆន្ទៈជួយជាតិនិងអភិវឌ្ឍ
ប្រទេសជាតិអីទេ! តាមការសង្កេតមើលទៅចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមបើមានអង្គការ
និងសង្គមស៊ីវិលសូមកិច្ចសហការទៅចូលរួមប្រជុំ ឬសិក្ខាសាលា ឬចុះបេសកម្មគឺពួកវាសួររក
លុយជាមុនសិន តាំងពីលុយថ្លៃដេក ថ្លៃស៊ី ថ្លៃធ្វើដំណើរ។ ចុះឯណាទៅលុយរដ្ឋាភិបាលដែល
ថាជួយជាតិ អភិវឌ្ឍប្រទេសជាតិនោះនៅឯណា???? យីអីក៏អន់ៗខ្លាំងម្លេះ????? ហើយនៅខំ
ស្រែកក្ដែងៗថាលុយរដ្ឋាភិបាលជំនួយសម្ដេច ផ្លូវសម្ដេច សាលារៀនសម្តេច វត្តសម្ដេច
ព្រៃភ្នំសម្ដេច ព្រែកស្ទឹងបឹងបួរសម្ដេច! យីអីក៍អត់ចេះអៀនខ្មាស់ប្រជាជនសោះអីចឹង! គិតថា
ប្រជាជនគំនិតល្ងង់ណាស់ឬមិនចេះគិត???? លុយបំផ្លាញព្រៃឈើ រ៉ែ បឹងត្រពាំង ហេដ្ឋារចនា
សម្ពន័ចាស់ៗ ដែលជាកេរ្តិដំណែលពីសង្គមមុនៗ វិនិយោគទៅឲ្យបរទេសចូលរួមពុករលួយ
ផ្សេងៗ។ ឯណាទៅដែលថាអភិវឌ្ឍនិងជួយប្រជាជន នោះ??? សូម្បីតែជំនួយមនុស្សធម៌
ក៏មិនបានដល់ដៃប្រជាជន១០០%ដែរ កុំថាឡើយលុយរបស់រដ្ឋាភិបាល!!!! លុយជំនួយរបស់
គេមកប្រទេសកម្ពុជារាប់ម៉ឺនលានកោដដុល្លាគឺគ្មានបានដល់ដៃប្រជាជនមួយរៀលទេ។
ហើយព្រៃឈើរគោះរង្គើរខ្ទិចខ្ទី រ៉ែ គ្រប់ប្រភេទត្រូវបានវិនិយោគឲ្យគេទៀត។
អង្គការនិងសង្គមស៊ីវិលចុះធ្វើការងារអភិវឌ្ឍ
គ្រប់វិស័យ។ សួរថាកន្លែងណាដែលថារដ្ឋាភិបាលធ្វើ កុំថាឡើយអាពាក្យអភិវឌ្ឍនោះ!
សូម្បីតែត្រឹមរោងចក្រផលិតកង់ជិះក៏គ្មានផងតាំងពីក្រោយថ្ងៃរំដោះមក!!!! កន្លែងណាក៏ជំពាក់
បំណុលនិងការប្រាក់គេដែរ! មើសឆ្លើយសាកមើលពួកអាប្រម៉ាតត្រយ៉ៅយកបក្សប្រជាជន
ដែលឌៀលក្រុមប្រជាជនខ្មែរថាជាជនអគតិ!!!! ពួកអាឯងទេដែលជាអាអគតិ!
អាងកាន់អំណាច អាបំបាកស្មារតីប្រជាជន អាងកម្លាចប្រជាជន សម្ងំបំផ្លាញប្រទេសជាតិ។
ពួកឯងនឹងត្រូវបណ្ដាសារប្រជាជនទូរទាំងប្រទេសទាំងយប់និងថ្ងៃ។ គង់តែដូចអាហុកឡងឌី
ដែរ វារស់នៅមិនស្រណុកទេ អាណាធ្វើបាបប្រជាជន គៀបសង្កត់បិទសិទ្ធិសេរីភាពប្រជាជន។
នរកប្រែតភ្ជុំបិណ្ឌនឹងមកតាមអូសជីវិតពួកវាទៅម្តងមួយៗ មិនខាន!
មើលចុះសុទ្ធតែពួកអាថោកទាប! ប្រើគ្រប់វិធីសាស្ត្រគំរាម ឃាត់ឃាំង ល្បិចថោកៗ ដូចជា
ចលត័រថពាសដែក កងកម្លាំងប្រដាប់អាវុធ លួចបង្កប់គ្រាប់រំសែវ អស់ពីលួចសន្លឹកឆ្នោត។
គ្រប់យ៉ាងទាំងអស់ដែលប្រជាជនបានដឹងបានលឺ បានឃើញ តើមិនឲ្យថាពួកថោទាប
ម្តេចកើត?
គណបក្សកាន់អំណាចដែលកាន់អំណាចជាង30ឆ្នាំមកហើយល្មមចុះចេញពិអំណាចទៅឧ្យគេឡើងម្ដង
ទៅ កុំធ្វើថោកទាបជាងនេះទៀត កុំអួតខ្លួន ខ្មែរឈប់ល្ងង់ទៀតហើយណា ។
លោកនាយករដ្ឋមន្រ្តីជិតជុតអាណត្ត ហ៊ុន សែន កុំ កុំអួតខ្លួន ខ្មែរឈប់ល្ងង់ទៀត
កិច្ចប្រជុំពិភាក្សា ឬ តេស្តសាកល្បង របស់ព្រះមហាក្សត្រ ?
មានការភ្ញាក់ផ្អើល និង ងឿងឆ្ងល់ ចំពោះកិច្ចប្រជុំពិភាក្សា ក្រោមអធិបតីភាព ព្រះមហាក្សត្រកម្ពុជា លឿនដូចផ្លេកបន្ទោរ ដែលចំណាយពេលប្រមាណ១០នាទីប៉ុណ្នោះ ក៏ស្រាប់តែចេញឡានត្រឡប់ទៅវិញបាត់អស់ដោយគ្មានលទ្ធផល។ ក្នុងកិច្ចប្រជុំ ពិភាក្សានេះដែរ យើងឃើញថា ព្រះមហាក្សត្រ គ្រាន់តែ អានច្បាប់រដ្ឋធម្មនុញ្ញ ជាពិសេសសង្កត់ធ្ងន់ទៅលើ មាត្រា៨២ថ្មីនៃរដ្ឋធម្មនុញ្ញ និងចែកលិខិតកោះប្រជុំសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ កញ្ញា ២០១៣ ជូនដល់មេដឹកនាំគណបក្សនយោបាយទាំងពីរតែប៉ុណ្នោះ រួចហើយចប់ ដោយគណបក្សនយោបាយទាំងពីរមិនបានពិភាក្សាគ្នាអ្វី សូម្បីមួយម៉ាត់ នេះបានសេចក្តីថា ដំណើរការប្រជុំសភា និងបង្កើតរដ្ឋាភិបាលថ្មី អាណត្តិទី៥នេះ ប្រព្រឹត្តិទៅ តាមនីតិវិធី តាមកម្មវិធី ដែលបានគ្រោងទុក ដោយមិនខ្ចីអើពើ ពីការតវ៉ារបស់គណបក្សចាញ់ឆ្នោតឡើយ ហើយមានន័យថា ឆ្កែចេះតែព្រុស រទេះចេះតែទៅមុខ ហើយក៏អាចចាប់អារម្មណ៏បានថា នេះជាតេស្តសាកល្បង របស់ព្រះមហាក្សត្រ ចំពោះគណបក្សប្រឆាំង តើគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ គោរពព្រះមហាក្សត្រឬអត់!!!!!!
បើនិយាយពីការគោរពព្រះមហាក្សត្រ គឺគណៈបក្សប្រជាជនខុសធ្ងន់ ព្រោះលោកហ៊ុនសែនធ្លាប់បានគំរាមព្រះមហាក្សត្រឲ្យចុះហត្ថលេខាលើសន្ធិសញ្ញាបន្ថែមរវាងកម្ពុជានិងយួនដើម្បីឲ្យយួនបានទទួលសិទ្ធិជាម្ចាស់កោះត្រល់។ ព្រះមហាក្សត្រត្រូវបានលោកហ៊ុនសែនប្រើអំណាចផ្តាច់ការបង្វិលព្រះមហាក្សត្រ ដូចអាប៉ោង។ អីចឹងទេមិនដឹងអាណាគោរពជាងអាណាទេ……….និយាយនឹងគូថ…….