បុគ្គលិក​បម្រើ​ការ​ក្នុង ​ខេ.ធី.វី. នៃ​រមណីយដ្ឋាន​ភ្នំ​បូកគោ​ប្ដឹង​ស្ត្រី​មេការ​ពី​បទ​ប្រើ​ហិង្សា

កម្មករ​មួយ​រូប​បម្រើ​ការ​ផ្នែក​ចាក់​ចម្រៀង​ក្នុង​ក្លឹប​ខារ៉ាអូខេ នៃ​រមណីយដ្ឋាន​ភ្នំ​បូកគោ ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត រង​របួស​ធ្ងន់ ដោយសារ​ការ​ព្រួត​វាយ​របស់​សន្តិសុខ ក្រោម​បញ្ជា​របស់​ស្ត្រី​មេការ។ ការ​វាយ​ដំ កើត​ឡើង​បន្ទាប់​ពី​កម្មករ​រូប​នោះ​បាន​លុប​កម្មវិធី​ចម្រៀង​ដែល​គាត់​បាន​រៀប​រៀង​បញ្ចូល​ក្នុង​កុំព្យូទ័រ​របស់​ក្រុមហ៊ុន ក្រោយ​ពី​ខ្លួន​ត្រូវ​ស្ត្រី​មេការ​បញ្ឈប់​ពី​ការងារ។

ដោយ អ៊ុក សាវបូរី
2013-09-14
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ហិង្សា កំពត ៦១០
យុវជន​ឈ្មោះ គង់ ប៊ុនថា ជា​បុគ្គលិក​បម្រើ​ការ​ក្នុង​ខេ.ធី.វី (KTV) នៃ​រមណីយដ្ឋាន​ភ្នំ​បូកគោ ដែល​ត្រូវ​សន្តិសុខ​ព្រួត​គ្នា​វាយ​ឲ្យ​រង​របួស​ធ្ងន់ នា​រមណីយដ្ឋាន​ភ្នំ​បូកគោ ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០១៣។ RFA/Ouk Savborey

ក្រោយ​ពី​ត្រូវ​វាយ​របួស​ធ្ងន់ កម្មករ​នោះ​ត្រូវ​បាន​សន្តិសុខ​រមណីយដ្ឋាន​ភ្នំ​បូកគោ ឃុំ​ខ្លួន ១​អាទិត្យ ទើប​បញ្ជូន​ទៅ​ស្នងការ​ខេត្ត។ នៅ​ទីនោះ គាត់​បាន​ជាប់​ឃុំ ២​ថ្ងៃ​ទៀត មុន​ពេល​បញ្ជូន​ទៅ​តុលាការ។ តុលាការ​បាន​សម្រេច​ដោះ​លែង​រូប​គាត់ បន្ទាប់​ពី​រក​ឃើញ​ថា រូប​គាត់​ជា​ជន​រងគ្រោះ ព្រម​ទាំង​បាន​ណែនាំ​អោយ​ដាក់​ពាក្យ​បណ្ដឹង។

អ្នក​ចាក់​បទ​ភ្លេង​បម្រើ​ក្នុង​ក្រុមហ៊ុន ខេ.ធី.វី (KTV) នៃ​រមណីយដ្ឋាន​ភ្នំ​បូកគោ ខេត្ត​កំពត ដាក់​ពាក្យ​ប្ដឹង​ស្ត្រី​មេការ​ក្រុមហ៊ុន​នេះ ដែល​ប្រើ​សន្តិសុខ​ច្រើន​នាក់​វាយ​ដំ​រូប​គេ​ឲ្យ​របួស​ធ្ងន់​រហូត​ស្រាំ​ឆ្អឹង​លលាដ៍​ក្បាល។

យុវជន​ឈ្មោះ គង់ ប៊ុនថា អាយុ ៣០​ឆ្នាំ ដែល​ទើប​ចាក​ចេញ​ពី​មន្ទីរពេទ្យ​កាល់ម៉ែត្រ ថ្លែង​នៅ​ថ្ងៃ​ទី១៣ ខែ​កញ្ញា ថា ស្ត្រី​មេការ​ឈ្មោះ ផាត់ ស្រីទូច ហៅ ជូន បាន​បញ្ជា​ឲ្យ​សន្តិសុខ​រមណីយដ្ឋាន​ភ្នំ​បូកគោ វាយ​ដំ និង​ចាប់​គាត់​ដាក់​ខ្នោះ​ឃុំ​ខ្លួន​ច្រើន​ថ្ងៃ​បង្អត់​បាយ។ យុវជន​ដដែល​បន្ត​ថា រឿង​ហេតុ​នោះ បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី២៦ ខែ​សីហា ក្រោយ​ពី​មេការ​ស្រី​នោះ​បាន​ចោទ​ថា គាត់​ចូល​ធ្វើ​ការ​យឺត ១០​នាទី ហើយ​ចាក់​បទ​ភ្លេង​យឺត រួច​បញ្ឈប់​គាត់​នៅ​ក្រោយ​ម៉ោង​ធ្វើ​ការ​យប់។

គាត់​បាន​សុំ​ប្រមូល​យក​សម្ភារៈ និង​លុប​កម្មវិធី​ចម្រៀង​ដែល​គាត់​បាន​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​ក្រុមហ៊ុន ខេ.ធី.វី នោះ។ ស្រាប់​តែ​មេការ​ស្រី​នោះ​ចោទ​ថា គាត់​លុប​ដោយ​កម្មវិធី​ភ្លើង​ញាក់​របស់​គេ ហើយ​បញ្ជា​ឲ្យ​សន្តិសុខ ៥​នាក់ ចាប់​គាត់​ឃុំ និង​ប្រើ​ដែក​រឹង​វាយ​គាត់​ឲ្យ​សន្លប់៖ «ម្នាក់​ដែល​រត់​ទាន់​ខ្ញុំ​ហ្នឹង គឺ​គេ​ទាញ​ដំបង​ឆក់​មក​ឆក់​ខ្ញុំ ឲ្យ​ដួល ហើយ​មក​ទាត់​ចង្កេះ​ខ្ញុំ​នេះ​ឡើង​ថ្លោះ រហូត​ដល់​ឥឡូវ។ មក​ទាន់​មួយ​ទៀត កាន់​បំពង់​ទីប​មក​សំពង​យក​តែ​ម្តង។ ខ្ញុំ​ក៏​មាន​ឮ​សំឡេង​គេ​ថា អ្ហែង​វ៉ៃ​ឆ្អែត​នៅ អញ​វ៉ៃ​ម្តង ខ្ញុំ​គ្រាន់​តែ​ឮ​សំឡេង​ល្វើយៗ ខ្ញុំ​សន្លប់​បាត់​ហើយ។ ដឹង​ខ្លួន​ឡើង​នៅ​កន្លែង​ឃុំឃាំង​របស់​គេ​ហើយ និង​ដាក់​ខ្នោះ​ទៅ​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ស្ត្រី​ឈ្មោះ ផាត់ ស្រីទូច មេការ​ក្រុមហ៊ុន ខេ.ធី.វី រមណីយដ្ឋាន​ភ្នំ​បូកគោ បំភ្លឺ​តប​នឹង​ការ​ចោទ​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែ​កញ្ញា។

កម្មករ​ជា​សាក្សី​នៅ​កន្លែង​កើត​ហេតុ សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា នៅ​ម៉ោង​ជាង ១០​យប់ ថ្ងៃ​ទី២៦ ខែ​សីហា គាត់​បាន​ឮ​មេការ​ស្រី​ឈ្មោះ ផាត់ ស្រីទូច ស្រែក​បញ្ជា​ឲ្យ​សន្តិសុខ​ក្រុមហ៊ុន ឲ្យ​ទៅ​ចាប់​ឈ្មោះ គង់ ប៊ុនថា ដែល​កំពុង​ដើរ​ចេញ​ពី​កន្លែង​ធ្វើ​ការ។ លោក គង់ ប៊ុនថា មិន​ឲ្យ​គេ​ចាប់ ដោយ​សម្អាង​ថា រូប​គេ​គ្មាន​កំហុស ប៉ុន្តែ ក្រុម​សន្តិសុខ​បាន​ប្រតាយ​ចាប់​ដាក់​ខ្នោះ។ លោក គង់ ប៊ុនថា ព្យាយាម​រត់​គេច ហើយ​សន្តិសុខ​បាន​ប្រើ​ដំបង​ឆក់​ឲ្យ​គាត់​ដួល រួច​ក្រុម​សន្តិសុខ​ព្រួត​វាយ​ទាត់​ធាក់​រហូត​គាត់​សន្លប់ ទើប​អូស​ដាក់​ឡាន។

សាក្សី​ដដែល​បន្ត​ថា ក្រុម​កម្មករ​នាំ​គ្នា​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ​ឡាន សុំ​យក លោក គង់ ប៊ុនថា ទៅ​ដេរ​មុខ​របួស​ដែល​ហូរ​ឈាម​ពេញ​ក្បាល និង​ដង​ខ្លួន​សិន តែ​សន្តិសុខ​មិន​ព្រម នៅ​តែ​ដាក់​គាត់​ឃុំ​ក្នុង​បន្ទប់​មួយ​ដែល​មាន​ក្លិន​ស្អុយ។ ការ​ឃុំ​នោះ​ទៀត សន្តិសុខ​មិន​ឲ្យ​អ្នក​ណា​យក​បាយ​ទឹក​ឲ្យ គង់ ប៊ុនថា ទទួល​ទាន​ទេ។ ស្អែក​ឡើង កម្មករ​បាន​លួច​ទៅ​ជួប លោក គង់ ប៊ុនថា ហើយ​បាន​បន្តក់​ទឹក​ឲ្យ​ផឹក និង​បញ្ចុក​បាយ តែ​គាត់​មិន​អាច​ទទួល​ទាន​បាន។ នៅ​ថ្ងៃ​ទី២៨ ខែ​សីហា ស្ត្រី​មេការ​ឈ្មោះ ផាត់ ស្រីទូច បាន​ឲ្យ គង់ ប៊ុនថា ធ្វើ​កិច្ច​សន្យា​សង​ប្រាក់ ៣.៨០០​ដុល្លារ ដោយ​ចោទ​ថា គង់ ប៊ុនថា នោះ បាន​លុប​កម្មវិធី​ឲ្យ​ដាច់​ភ្លើង​ញាក់​របស់​គេ ហើយ​ក្រោយ​មក បញ្ជូន គង់ ប៊ុនថា ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត។

លោក គង់ ប៊ុនថា ឲ្យ​ដឹង​ថា គាត់​ចូល​ធ្វើ​ការ​ជា​អ្នក​ចាក់​បទ​ភ្លេង​ក្រុមហ៊ុន ខេ.ធី.វី តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣។ លោក​ថា ក្រុមហ៊ុន​នោះ​មាន​ថៅកែ​ជនជាតិ​ចិន ហើយ​ឲ្យ​ស្ត្រី ផាត់ ស្រីទូច ដែល​ចេះ​និយាយ​ភាសា​ខ្មែរ-ចិន ជា​អ្នក​គ្រប់គ្រង​កម្មករ​ប្រមាណ ២០​នាក់ មាន​ស្រី​ប្រុស​បម្រើ​តាម​ជំនាញ ដូច​ជា ស្ប៉ា ម៉ាស្សា រត់​តុ​អាហារ​ជាដើម។

យុវជន គង់ ប៊ុនថា បន្ត​ថា ក្រោយ​ពី​គាត់​មាន​របួស​ធ្ងន់​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​សីហា មេការ​ស្រី​នោះ​ឲ្យ​គាត់​ត​បណ្ដាញ​ភ្លើង​ញាក់​សង​គេ​វិញ។ គាត់​សុខ​ចិត្ត​ត​ឲ្យ​គេ​វិញ​ដែរ តែ​គេ​ឲ្យ​គាត់​ធ្វើ​កិច្ច​សន្យា​មិន​ប្ដឹង​ក្រុម​គេ​នោះ​ទេ។ គាត់​សរសេរ​រួច មេការ​ស្រី​ឲ្យ​សន្តិសុខ​ចាប់​គាត់​ឃុំ​ច្រើន​ថ្ងៃ ទាល់​តែ​របួស​គាត់​ក្រៀម​មុខ ទើប​បញ្ជូន​គាត់​ទៅ​ស្នងការ​នគរបាល​ខេត្ត​កំពត។ ប៉ូលិស​ខេត្ត​កំពត ឃុំ​គាត់ ៤៨​ម៉ោង រហូត​ដល់​ក្រុម​កម្មករ​ផ្តល់​ភស្តុតាង​រូប​ថត ដែល​សន្តិសុខ​វាយ​គាត់​ឲ្យ​របួស​ធ្ងន់​ខ្លាំង ទើប​គាត់​ត្រូវ​ដោះ​លែង ហើយ​នាំ​គ្រូពេទ្យ​មក​ព្យាបាល​របួស។ ឪពុក​ម្តាយ​គាត់​បាន​យក​គាត់​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។ គាត់​បាន​ធូរស្រាល តែ​ក្បាល​នៅ​ហើម ព្រោះ​ស្រាំ​ឆ្អឹង​លលាដ៍​ក្បាល។

លោកស្រី វ័យ សុខា អាយុ ៥៥​ឆ្នាំ ត្រូវ​ជា​ម្តាយ លោក គង់ ប៊ុនថា ថ្លែង​ថា កូន​ប្រុស​គាត់​ត្រូវ​អ្នក​ស៊ី​ឈ្នួល​គេ​រស់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​វាយ​មិន​ស្រណោះ ដូច​ជា​គំនុំ​ជាតិ​សាសន៍។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​កំពត លោក ប្រាក់ សារ៉ាន់ ថ្លែង​ថា ប្រសិន​បើ​មាន​ការ​ធ្វើ​ទារុណកម្ម​ដូច​ការ​ចោទ និង​មាន​រូបថត​ជា​ភស្តុតាង​របស់ លោក គង់ ប៊ុនថា ពិត​មែន មេការ និង​សន្តិសុខ​ក្រុមហ៊ុន ខេ.ធី.វី នៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ និង​ទទួល​ទោស​ព្រហ្មទណ្ឌ ហើយ​ពិន័យ​ជា​ប្រាក់​ច្រើន​លាន​រៀល​ទៀត​ផង។ សមាគម​អាដហុក នឹង​ឃ្លាំ​មើល​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ ខេត្ត​កំពត លើ​បណ្ដឹង​របស់ លោក គង់ ប៊ុនថា នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

One Response to "បុគ្គលិក​បម្រើ​ការ​ក្នុង ​ខេ.ធី.វី. នៃ​រមណីយដ្ឋាន​ភ្នំ​បូកគោ​ប្ដឹង​ស្ត្រី​មេការ​ពី​បទ​ប្រើ​ហិង្សា"

  1. ជា ស៊ីម says:

    សូមបងប្អូនជួយមើលពួកអាមហាសែនថោក!!! ថោកអើយមហាសែនថោកមិនបានអាច់ឆ្កែទេ!

    អាច់ឆ្កែគ្រាន់គេយកទៅធ្វើជីបាន ពួកអានេះបើយកទៅធ្វើជីវិញដាក់កន្លែងណាគឺរលួយគ្មាន

    សល់កន្លែងនឹង។ ខំដាក់បំរាស់ ខាំងមិនឲ្យប្រជាជនចូលរួមធ្វើប៉ាតុកម្ម នេះឬដែលហៅថា

    ប្រទេសមានសិទ្ធិសេរីភាព ប្រទេសនិតិរដ្ឋ ប្រទេសអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ???? អញចង់តែ

    សោចអោយរហែកមេឃទេអាអើយអាៗ។ ក្បត់ជាតិមិនក្បត់ជាតិឥឡូវ???

    បំផ្លាញជាតិឬមិនបំផ្លាញជាតិឥឡូវ???? មើលជួយថាទាំងអស់គ្នាមើលបងប្អូន??????

    សរខេងជាជនឪកាសនិយមបំផុតតាំងតែពីធ្លាប់បានធ្វើការរួមគ្នាមក! ជាមនុស្សគ្មានមនសិការ

    ស្រឡាញ់ជាតិទេ! ជាជនមេពុករលួយ!

    ព្រសង្ឍជាតំណាងឲ្យលោកអាចារ្យហែមជាវ អាចារ្យស្វាពោរកំបោប្រកដមែនកាលនោះ

    ព្រះសង្ឍបានក្រោកឡើងចូលរួមធ្វើប៉ាតុកម្មទាមទាសិទ្ធិសេរីភាពសាសនាជូនជាតិ។

    ==========

    អាណាជាជនអគតិ??? គឺអាក្រុមបក្សប្រជាជនដែលអគតិផ្កាប់មុខ! អញសួរសាកមើលតើក្រុម

    អាគណៈបក្សប្រជាជនកន្លងមកបានកសាងអីខ្លះហើយៗបានលុយមកពីណា????? អញសួរពួក

    អាមិនអគតិឆ្លើយមកមើស?????​ តាមខេត្តស្រុកឃុំភូមិ???? លុយជំនួយរបស់មហាមិត្ត

    និងបណ្តាប្រទេសជាមនុស្សធម៌មួយចំនួយ? តើនៅឯណា???? បើផ្លូវថ្នល់គឺជាកម្ចីគេ!

    សាលារៀនមន្ទីពេទ្យស្ពាន គឺជាជំនួយបរទេស ចិនជប៉ុន អាលឺម៉ង បារាំង ។ល។​

    រីពួកអាឯងតាមស៊ីតាមកកេរលុយជំនួយគ្រប់វិស័យ។ អីចឹងហើយបានជាហេដ្ឋារចនាសម្ព័ន

    គ្មានគុណភាព។ សង់ផ្លូវ ផ្លូវខូច សង់អាគារអាគារបែកបាក់ និងគ្មានគុណភាព គួរឲ្យអស់

    សំណើចណាស់ អភិវឌ្ឍបែបល្ហេងល្ហាមតាមដណ្តើមគ្នាដូចខ្មោចដណ្តើមពែរគ្នាដោយគ្មានគិត

    ពីផលប្រយោជន៍ជាតិជាធំ។ ពួកអាគណៈបក្សប្រជាជននេះវាគ្មានឆន្ទៈជួយជាតិនិងអភិវឌ្ឍ

    ប្រទេសជាតិអីទេ! តាមការសង្កេតមើលទៅចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមបើមានអង្គការ

    និងសង្គមស៊ីវិលសូមកិច្ចសហការទៅចូលរួមប្រជុំ ឬសិក្ខាសាលា ឬចុះបេសកម្មគឺពួកវាសួររក

    លុយជាមុនសិន តាំងពីលុយថ្លៃដេក ថ្លៃស៊ី ថ្លៃធ្វើដំណើរ។ ចុះឯណាទៅលុយរដ្ឋាភិបាលដែល

    ថាជួយជាតិ អភិវឌ្ឍប្រទេសជាតិនោះនៅឯណា???? យីអីក៏អន់ៗខ្លាំងម្លេះ????? ហើយនៅខំ

    ស្រែកក្ដែងៗថាលុយរដ្ឋាភិបាលជំនួយសម្ដេច ផ្លូវសម្ដេច សាលារៀនសម្តេច វត្តសម្ដេច

    ព្រៃភ្នំសម្ដេច ព្រែកស្ទឹងបឹងបួរសម្ដេច! យីអីក៍អត់ចេះអៀនខ្មាស់ប្រជាជនសោះអីចឹង! គិតថា

    ប្រជាជនគំនិតល្ងង់ណាស់ឬមិនចេះគិត???? លុយបំផ្លាញព្រៃឈើ រ៉ែ បឹងត្រពាំង ហេដ្ឋារចនា

    សម្ពន័ចាស់ៗ ដែលជាកេរ្តិដំណែលពីសង្គមមុនៗ វិនិយោគទៅឲ្យបរទេសចូលរួមពុករលួយ

    ផ្សេងៗ។ ឯណាទៅដែលថាអភិវឌ្ឍនិងជួយប្រជាជន នោះ??? សូម្បីតែជំនួយមនុស្សធម៌

    ក៏មិនបានដល់ដៃប្រជាជន១០០%ដែរ​ កុំថាឡើយលុយរបស់រដ្ឋាភិបាល!!!! លុយជំនួយរបស់

    គេមកប្រទេសកម្ពុជារាប់ម៉ឺនលានកោដដុល្លាគឺគ្មានបានដល់ដៃប្រជាជនមួយរៀលទេ។

    ហើយព្រៃឈើរគោះរង្គើរខ្ទិចខ្ទី រ៉ែ គ្រប់ប្រភេទត្រូវបានវិនិយោគឲ្យគេទៀត។

    អង្គការនិងសង្គមស៊ីវិលចុះធ្វើការងារអភិវឌ្ឍ

    គ្រប់វិស័យ។ សួរថាកន្លែងណាដែលថារដ្ឋាភិបាលធ្វើ កុំថាឡើយអាពាក្យអភិវឌ្ឍនោះ!

    សូម្បីតែត្រឹមរោងចក្រផលិតកង់ជិះក៏គ្មានផងតាំងពីក្រោយថ្ងៃរំដោះមក!!!! កន្លែងណាក៏ជំពាក់

    បំណុលនិងការប្រាក់គេដែរ! មើសឆ្លើយសាកមើលពួកអាប្រម៉ាតត្រយ៉ៅយកបក្សប្រជាជន

    ដែលឌៀលក្រុមប្រជាជនខ្មែរថាជាជនអគតិ!!!! ពួកអាឯងទេដែលជាអាអគតិ!

    អាងកាន់អំណាច អាបំបាកស្មារតីប្រជាជន អាងកម្លាចប្រជាជន សម្ងំបំផ្លាញប្រទេសជាតិ។

    ពួកឯងនឹងត្រូវបណ្ដាសារប្រជាជនទូរទាំងប្រទេសទាំងយប់និងថ្ងៃ។ គង់តែដូចអាហុកឡងឌី

    ដែរ វារស់នៅមិនស្រណុកទេ អាណាធ្វើបាបប្រជាជន គៀបសង្កត់បិទសិទ្ធិសេរីភាពប្រជាជន។

    នរកប្រែតភ្ជុំបិណ្ឌនឹងមកតាមអូសជីវិតពួកវាទៅម្តងមួយៗ មិនខាន!

    មើលចុះសុទ្ធតែពួកអាថោកទាប! ប្រើគ្រប់វិធីសាស្ត្រគំរាម ឃាត់ឃាំង ល្បិចថោកៗ ដូចជា

    ចលត័រថពាសដែក កងកម្លាំងប្រដាប់អាវុធ លួចបង្កប់គ្រាប់រំសែវ អស់ពីលួចសន្លឹកឆ្នោត។

    គ្រប់យ៉ាងទាំងអស់ដែលប្រជាជនបានដឹងបានលឺ បានឃើញ តើមិនឲ្យថាពួកថោទាប

    ម្តេចកើត?