យុវជនមួយក្រុម រំខានការសាងសង់រោងសម្រាប់ធ្វើមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។
ដោយ វិទ្យុអាស៊ីសេរី
2013-09-13

១៤-កញ្ញា-២០១៣៖ រោងសម្រាប់ធ្វើមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ RFA/Den Ayuthyea
នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា នាទីលានប្រជាធិបតេយ្យ មានយុវជនមួយក្រុម និងមានកងសន្តិសុខខណ្ឌដូនពេញ បានមករារាំង និងមានបំណងរុះរើរោង ឬដំបូលតង់ ដែលគណបក្សសង្គ្រោះជាតិ សង់ទុកសម្រាប់ជ្រកកម្ដៅថ្ងៃ ឬភ្លៀង ជូនបាតុករដែលមកចូលរួមធ្វើមហាបាតុកម្មអហិង្សា នៅថ្ងៃអាទិត្យ ទី១៥ កញ្ញា ស្អែកនេះ។
ទោះជាយ៉ាងណា សកម្មភាពរារាំងរបស់យុវជន១ក្រុមដឹកនាំដោយមន្ត្រីខណ្ឌដូនពេញ មិនបានសម្រេចទេ ដោយសារប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះ បញ្ចេញប្រតិកម្មតបត មិនអនុញ្ញាតឲ្យរុះរើ។ យ៉ាងណាក៏ដោយ ពុំមានការប៉ះទង្គិចគ្នាណាមួយកើតឡើងទេ។
លោក ជាម ចន្នី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលកំពង់ធំ ឲ្យដឹងថា ក្រុមយុវជនជាង ១០នាក់ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ជួលឲ្យមករុះរើរោងដែលគណបក្សសង្គ្រោះជាតិ បានសាងសង់។ តែបំណងពួកគេមិនបានសម្រេចទេ ព្រោះមានអ្នកគាំទ្រគណបក្សរាប់រយនាក់ប្រតិកម្មមិនឲ្យរុះរើ។
រោងដែលគណបក្សសង្គ្រោះជាតិ ជួលមកសាងសង់សម្រាប់ឲ្យបាតុករស្នាក់នៅធ្វើមហាបាតុកម្មអហិង្សា នៅថ្ងៃអាទិត្យ ស្អែកនេះ មានទទឹងជិត ១០ម៉ែត្រ និងបណ្ដោយប្រមាណ ១៥០ម៉ែត្រ សាងសង់នៅទីលានប្រជាធិបតេយ្យផ្នែកខាងជើង។ សំណង់នេះធ្វើពីដែក ប្រក់ដំបូលប៉ាតង់ និងមានរាងដូចរោងបុណ្យ ឬរោងពិធីមង្គលការ។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលបានចុះផ្ទាល់ដល់ទីលានប្រជាធិបតេយ្យ បានចាត់ទុកទង្វើរបស់អាជ្ញាធរដែលបានជួលយុវជនមួយក្រុមមានបំណងរុះរើរោងជាជម្រករបស់បាតុករ ថាជាសកម្មភាពខុសច្បាប់ និងស្នើសុំឲ្យបញ្ឈប់សកម្មភាពរបៀបនេះនៅថ្ងៃអនាគត។
ទាក់ទិនដល់ការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នេះ សាលារាជធានីភ្នំពេញ បានជូនដំណឹងថា អាជ្ញាធរអនុញ្ញាតអោយគណបក្សនេះធ្វើបាតុកម្មក្នុងរយៈពេលតែមួយថ្ងៃ គឺថ្ងៃទី១៥ ខែកញ្ញា ដែលខុសពីការគ្រោងទុករបស់គណបក្សនេះ ថានឹងធ្វើក្នុងរយៈពេល ៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃ១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា។ ទោះជាយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិនៅតែអះអាងថា គេនឹងនៅតែធ្វើបាតុកម្មដូចការគ្រោងទុកដដែល បើទោះជាគ្មានការអនុញ្ញាតក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជំនួបមេដឹកនាំបក្សទាំង២នៅព្រះបរមរាជវាំងពុំមានលទ្ធផល
- បណ្ដាញពហុវិស័យស្នើឲ្យអ្នកនយោបាយគោរពស្ថាប័នព្រះមហាក្សត្រ
- តើអ្វីជាជម្រើសដ៏ល្អបំផុតសម្រាប់ការជាប់គាំងនយោបាយនាពេលនេះ?
- មតិពលរដ្ឋចំពោះជំនួបរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី
- មេដឹកនាំបក្សសង្គ្រោះជាតិជួបអ្នកគាំទ្រនៅបាត់ដំបង
- ភាពក្រអឺតក្រទមរបស់អ្នកនយោបាយនៅចំពោះមុខសាធារណជន
- ក្រុមប្រឹក្សាធម្មនុញ្ញព្រមានដាក់ទោសជនណាប្រឆាំងនឹងសេចក្ដីសម្រេច
- គ្រាប់បែកច្នៃត្រូវគេបង្កៃនៅកន្លែងពីរផ្សេងគ្នានៅភ្នំពេញ
- មេដឹកនាំបក្សធំៗទាំងពីរយល់ព្រមចូលគាល់ព្រះមហាក្សត្រនៅថ្ងៃ១៤
I bit that tall building which saw next to the tents will collapse some day because there is no trees or other building to prevent the hurricane beside it.
ដឹងទេថា ជនណាដែលចូលរួមជាមួយមនុស្សអាក្រក់ ដូចជាសម្លាប់មនុស្ស គម្រាមកំហែងគេនឹងត្រូវមានទោសដោយច្បាប់។ ឃាតកម្មដោយផ្ទាល់ ឬដោយប្រយោលត្រូវមានទោសដូចគ្នា។
ដូច្នេះ ក្មួយៗ ដែលជាយុវជា ឬយុវនារីគួរជៀសវាង។
Next time, I will not vote for the CNRP!!!
បើមិនVOTEអោយCNRPមានតែVOTEអោយស្តេចពិការ។សើចចង់ជ្រុះធ្មេញហើយខ្ញុំ។
Old trick new style, over population of illegal immigration must involve to these group. It did the same tactic in 1997. Especially Vietnamese community in Cambodia must in high alert, because they are here in Cambodia in bad deed NOT refugee ethnic, they probably one unseen.
១. ព្រះមហាក្សត្របច្ចុប្បន្នមានភាពឈ្លាសវៃនិងភាពទទួលខុសត្រូវប្លែកគ្នាពីសម្តេចសីហនុ។ សម្តេចសីហនុចូលចិត្តដោះស្រាយបញ្ហ!!!
២. ព្រះមហាក្សត្របានបំពេញតួនាទីជាអាជ្ញាកណ្តាលរួចហើយ!!! ដូច្នេះ(អ្នកនយោបាយ)ជាអ្នកទាត់បាល់របៀបណា? ចូលទាត់ឬក៍អត់?
៣. សិទ្ធសម្រេចចិត្តនេះគឺមានចែងក្នុងរដ្ឋធម្មនុញ្ញាជាតិនិងអង្កការសហប្រជាជាតិ!! សិទ្ធសម្រេចនេះមិនអាចអ្នកណារំលោភ ឬបង្ខបានទេ នៅក្រោមសង្គមអនុវត្តលទ្ធិប្រជាធិបតេយ្យ ឬប្រជារាស្រ្តជាម្ចាស់ប្រទេស!!! ខុសប្លែកពីរបបផ្តាច់ការរាជានិយមសម័យបុរាណ ឬ របបកុំមុយនីស្តជាដើម ដែលប្រជារាស្រ្តដាច់ខាតត្រូវតែស្តាប់អ្នកគ្រប់គ្រងប្រទេស!!
៤. តើគណៈបក្សសង្រ្គោះជាតិគួរចូលសភាឬក៍អត់? នេះជាការសម្រេចចិត្តរបស់គណៈបក្សសង្រ្គោះជាតិដែលតំណាងអោយអ្នកបោះឆ្នោតរាប់លាននាក់ ជាពិសេសប្រជារាស្រ្តក្រីក្រ កម្មករ កសិករ ជនរងគ្រោះទាំងអស់។ សួរថា៖ តើតំណាងរាស្រ្តគណៈបក្សសង្រ្គោះជាតិចូលរួមប្រជុំសភាដើម្បីអ្វី??? តើអាចសង្រ្គោះប្រជារាស្រ្ត មន្រ្តីរាជការ បូលីស ទាហា កម្មករ កសិករដ៍ក្រីក្ររបស់យើង ចេញពីកណ្តាប់ដៃបក្ខពួកលោកហ៊ុន សែន គ្រួសារលោកហ៊ុន សែន បានដែរឬអត់???បើមិនបានយើងចូលរួមធ្វើអ្វី?? តើតំណាងរាស្រ្តគណៈបក្សសង្រ្គោះជាតិចូលរួមប្រជុំសភាដើម្បីធ្វើអោយបក្ខពួកលោកហ៊ុនសែនឡើងកាន់អំណាចដោយស្របច្បាប់ទៀត និងកាន់តែអោយារាស្រ្តរងគ្រោះដោយសារបាត់បង់ដីធ្លី បាត់បង់ធនធានធម្មជាតិនោះ តើរាស្រ្តនឹងឈឺចុកចាប់ប៉ុណ្ណា?
៥. មេដឹកនាំគណៈបក្សសង្គ្រោះជាតិបានប្រកាសថា គណៈបក្សប្រជាជនបានរៀបប្លន់សន្លឹកឆ្នោតរាស្រ្តជាប្រព័ន្ធ ចុះហេតុក៍ចូលរួមប្រជុំសភា ដើម្បីអោយសភាស្របច្បាប់ នាំអោយបក្សពួកលោកហ៊ុនសែន គ្រប់គ្រងប្រទេសដោយស្របច្បាប់???
៦. ក្នុងកាលៈទេសៈនេះ តើយើងយល់ថា សំណើរបស់ប្រជារាស្រ្ត មន្រី្តរាជការ កូនទាហាន កូនបូលីស គ្រូបង្រៀន កម្មករ កសិករដែលចង់រស់នៅមានជីរវភាពល្អប្រសើរ និងចាកផុតពីកណ្តាប់ដៃរបស់បក្ខពួកលោកហ៊ុន សែនសំខាន់ ឬលិខិតអញ្ជើញរបស់ស្តេចសំខាន់????
បាតុកម្មច្រើនពេកធ្វើអោយគេធុញវិញទេសូមចាំថា CNRP បានសំឡេងច្រើនមិនមែនដោយសារតែប្រធានគណបក្ស ទាំងស្រុកនោះទេ តែដោយសារបក្សកាន់អំណាចខ្លួនឯងទេដែលធ្វើអោយសន្លឹកឆ្នោតធ្លាក់សំឡេងនោះ។សូមមេCNRP ពិចារណាចំនុចនេះប្រយ័ត្នចំណេញចូលដើម។
អាណាជាជនអគតិ??? គឺអាក្រុមបក្សប្រជាជនដែលអគតិផ្កាប់មុខ! អញសួរសាកមើលតើក្រុម
អាគណៈបក្សប្រជាជនកន្លងមកបានកសាងអីខ្លះហើយៗបានលុយមកពីណា????? អញសួរពួក
អាមិនអគតិឆ្លើយមកមើស????? តាមខេត្តស្រុកឃុំភូមិ???? លុយជំនួយរបស់មហាមិត្ត
និងបណ្តាប្រទេសជាមនុស្សធម៌មួយចំនួយ? តើនៅឯណា???? បើផ្លូវថ្នល់គឺជាកម្ចីគេ!
សាលារៀន
មន្ទីពេទ្យស្ពាន គឺជាជំនួយបរទេស ចិនជប៉ុន អាលឺម៉ង បារាំង ។ល។ ហើយព្រៃឈើរគោះរង្គើរ
ខ្ទិចខ្ទី រ៉ែ គ្រប់ប្រភេទត្រូវបានវិនិយោគឲ្យគេទៀត។ អង្គការនិងសង្គមស៊ីវិលចុះធ្វើការងារអភិវឌ្ឍ
គ្រប់វិស័យ។ សួរថាកន្លែងណាដែលថារដ្ឋាភិបាលធ្វើ កុំថាឡើយអាពាក្យអភិវឌ្ឍនោះ!
សូម្បីតែត្រឹមរោងចក្រផលិតកង់ជិះក៏គ្មានផងតាំងពីក្រោយថ្ងៃរំដោះមក!!!! កន្លែងណាក៏ជំពាក់
បំណុលនិងការប្រាក់គេដែរ! មើសឆ្លើយសាកមើលពួកអាប្រម៉ាតត្រយ៉ៅយកបក្សប្រជាជន
ដែលឌៀលក្រុមប្រជាជនខ្មែរថាជាជនអគតិ!!!! ពួកអាឯងទេដែលជាអាអគតិ!
អាងកាន់អំណាច អាបំបាកស្មារតីប្រជាជន អាងកម្លាចប្រជាជន សម្ងំបំផ្លាញប្រទេសជាតិ។
ពួកឯងនឹងត្រូវបណ្ដាសារប្រជាជនទូរទាំងប្រទេសទាំងយប់និងថ្ងៃ។ គង់តែដូចអាហុកឡងឌី
ដែរ វារស់នៅមិនស្រណុកទេ អាណាធ្វើបាបប្រជាជន គៀបសង្កត់បិទសិទ្ធិសេរីភាពប្រជាជន។
នរកប្រែតភ្ជុំបិណ្ឌនឹងមកតាមអូសជីវិតពួកវាទៅម្តងមួយៗ មិនខាន!
មើលចុះសុទ្ធតែពួកអាថោកទាប! ប្រើគ្រប់វិធីសាស្ត្រគំរាម ឃាត់ឃាំង ល្បិចថោកៗ ដូចជា
ចលត័រថពាសដែក កងកម្លាំងប្រដាប់អាវុធ លួចបង្កប់គ្រាប់រំសែវ អស់ពីលួចសន្លឹកឆ្នោត។
គ្រប់យ៉ាងទាំងអស់ដែលប្រជាជនបានដឹងបានលឺ បានឃើញ តើមិនឲ្យថាពួកថោទាប
ម្តេចកើត?
you,សម្រែកយក្ស.are right
គេស្អប់មន្ដ្រីពុករលួយ បក្សពួកនិយម អយុត្តិធមិ ក្នុងសង្គម ការគាបយកលុយពីសំណាក់ពួកមន្រ្ដី…………….ដូចនេះហើយទើបគេនាំគ្នាបោះឆ្នោតអោយ CNRP យ៉ាងច្រើនដោយមិនគឹតអំពី សម រង្សីឡើយ!!!
People hate the CPP ‘s bad conducts and poor management =vote for CNRP =they believed in
Sam rain sy increasingly .
កិច្ចប្រជុំពិភាក្សា ឬ តេស្តសាកល្បង របស់ព្រះមហាក្សត្រ ?
មានការភ្ញាក់ផ្អើល និង ងឿងឆ្ងល់ ចំពោះកិច្ចប្រជុំពិភាក្សា ក្រោមអធិបតីភាព ព្រះមហាក្សត្រកម្ពុជា លឿនដូចផ្លេកបន្ទោរ ដែលចំណាយពេលប្រមាណ១០នាទីប៉ុណ្នោះ ក៏ស្រាប់តែចេញឡានត្រឡប់ទៅវិញបាត់អស់ដោយគ្មានលទ្ធផល។ ក្នុងកិច្ចប្រជុំ ពិភាក្សានេះដែរ យើងឃើញថា ព្រះមហាក្សត្រ គ្រាន់តែ អានច្បាប់រដ្ឋធម្មនុញ្ញ ជាពិសេសសង្កត់ធ្ងន់ទៅលើ មាត្រា៨២ថ្មីនៃរដ្ឋធម្មនុញ្ញ និងចែកលិខិតកោះប្រជុំសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ កញ្ញា ២០១៣ ជូនដល់មេដឹកនាំគណបក្សនយោបាយទាំងពីរតែប៉ុណ្នោះ រួចហើយចប់ ដោយគណបក្សនយោបាយទាំងពីរមិនបានពិភាក្សាគ្នាអ្វី សូម្បីមួយម៉ាត់ នេះបានសេចក្តីថា ដំណើរការប្រជុំសភា និងបង្កើតរដ្ឋាភិបាលថ្មី អាណត្តិទី៥នេះ ប្រព្រឹត្តិទៅ តាមនីតិវិធី តាមកម្មវិធី ដែលបានគ្រោងទុក ដោយមិនខ្ចីអើពើ ពីការតវ៉ារបស់គណបក្សចាញ់ឆ្នោតឡើយ ហើយមានន័យថា ឆ្កែចេះតែព្រុស រទេះចេះតែទៅមុខ ហើយក៏អាចចាប់អារម្មណ៏បានថា នេះជាតេស្តសាកល្បង របស់ព្រះមហាក្សត្រ ចំពោះគណបក្សប្រឆាំង តើគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ គោរពព្រះមហាក្សត្រឬអត់!!!!!!