ដោយ៖ ណាត សុភាព និងស៊ុន ណារិន
ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានកំពុងផ្តិតយករូបភាព និងរង់ចាំទទួលព័ត៌មាន ទាក់ទងនឹងជំនួបលើកដំបូងរវាងថ្នាក់ដឹកនាំទាំងពីរ ក្រោយការបោះឆ្នោត នៅខាងមុខព្រះបរមរាជវាំង។មន្ត្រីតំណាងគណបក្សទាំងពីរ មិនបានថ្លែងអ្វីទេ ទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ មុននឹងចូលរួមចរចាក្នុងព្រះបរមរាជវាំង។
ព្រះមហាក្សត្រព្រះបាទ នរោត្តមសីហមុនី កាលពីថ្ងៃព្រហស្បតិ៍ បានអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសម រង្ស៊ី ចូលប្រជុំគ្នា នៅថ្ងៃទី១៤ខែកញ្ញា ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ មុនការចូលប្រជុំសភាដំបូង។ ព្រះរាជសាររបស់ព្រះមហាក្សត្រ បង្ហាញថា សូមអញ្ជើញ លោក ហ៊ុន សែន និងសហការីចំនួនពីររូបទៀត និងលោក សម រង្ស៊ី ព្រមទាំងសហការីពីររូបទៀត ចូលរួមប្រជុំ ដោះស្រាយបញ្ហាប្រទេសជាតិ ក្រោមអធិបតីភាពរបស់ព្រះអង្គ នៅថ្ងៃទី១៤ខែកញ្ញា វេលាម៉ោង៩ព្រឹក នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។
ភាគីទាំងពីរ បានឯកភាពក្នុងការជួបគ្នាតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបភ្លាមៗ នឹងព្រះរាជសាររបស់ព្រះមហាក្សត្រ ដោយនឹងដឹកនាំមន្ត្រីពីររូប គឺលោក ស ខេង និងលោក សាយ ឈុំ។ ចំណែក លោក សម រង្ស៊ី នឹងដឹកនាំគណៈប្រតិភូគណបក្ស រួមមាន អនុប្រធាន កឹម សុខា និងលោកស្រី ជូឡុង សូមួរ៉ា(ភរិយារបស់លោក សម រង្ស៊ី)។
កាលពីថ្ងៃសុក្រ លោក ស ខេង បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនបានត្រៀមចំណុចណាមួយ ដើម្បីលើកឡើងនៅក្នុង កិច្ចប្រជុំនោះទេ តែគណបក្សកាន់អំណាចនេះនឹងគោរពតាមព្រះរាជតម្រាស់ព្រះមហាក្សត្រ ៖ "យើងត្រូវដឹងអញ្ចឹង ព្រះមហាក្សត្រលោកគង់ជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ហើយជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ហើយលោកមានព្រះរាជបន្ទូលថាម៉េច យើងទាំងអស់គ្នាត្រូវតែគោរពតាមលោក ដើម្បីធានានូវការឯកភាពជាតិ និងនិរន្តភាពជាតិ អញ្ចឹងហើយគណបក្សប្រជាជនអត់មានអីលើសពីហ្នឹងទេ"។
ក្នុងបទសម្ភាសន៍ជាមួយVODកាលពីថ្ងៃសុក្រ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបញ្ជាក់ថា ប្រសិនបើមិនមានគណៈកម្មការចម្រុះទេ ការចរចារឿងបែងចែកអំណាច មិនអាចមានទេ ៖ "គណបក្សសង្គ្រោះជាតិ នៅដដែល គឺការពារឆន្ទៈប្រជាពលរដ្ឋ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ហើយទាមទារឲ្យមានការផ្លាស់ប្តូរនៅក្នុងសង្គមកម្ពុជាយើងនេះ នេះហើយដែលជាជំហររបស់គណបក្សសង្គ្រោះជាតិ ដែលយើងនឹងចូលជជែកគ្នា ក្នុងក្របខណ្ឌហ្នឹង គឺយើងមិនទៅជជែកពីរឿងការចែកអំណាច មុនរំលងឆន្ទៈប្រជាពលរដ្ឋជាដាច់ខាត"។
តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលព្រៃវែងរបស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា កិច្ចចរចាក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ នឹងមិនលើកពីការបង្កើតគណៈកម្មការចម្រុះទេ។ ដូច្នេះ វាមានន័យថា របៀបវារៈនៃភាគីទាំងពីរ គឺខុសគ្នាទាំងស្រុង៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ដូចយើងបានគិតហើយបើគ្មានសុឆន្ទះពិតប្រាកដទេគឺមិនអាចរកច្រកដោះស្រាយឃើញឡើយ
ព្រោះប្រធានបទនៃការចចារមិនត្រូវគ្នា។
One guy came earlier 5 minutes, an other guy came late 7 minutes. So, what do you think about this introduction?
As a leader, being early and late are very important for the nation.
គេគ្រាន់តែមើលទៅលើការធ្វើដំណើរប៉ុណ្ណោះ គេអាចវិនិច្ឆ័យបាន រវាងអ្នកដែលបានការ និងអ្នកដែលមិនបានការ
បើតាមកិច្ចសម្ភាសបក្សទាំងសងខាងគឺអាចដឹងចម្លើយបាត់ទៅហើយ ដូច្នេះហើយប្រហែលជាបក្ស ទាំងពីក៍បានដឹងពីបំណងនៃបក្សនីមួយៗជាមុនរួចទៅហើយ អញ្ចឹងហើយបានជាពួកគេគ្រាន់តែទៅបង្គ្រប់កិច្ចតែប៉ុណ្ណោះ ព្រោះ បក្សមួយប្រកាន់ជំហរមិនបង្កើតគណះកម្មការចំរុះ ហើយបក្សមួយទៀត នៅតែប្រកាន់ជំហរបង្កើតគណះកម្មការចំរុះ។ បើថាបក្សមួយខឹងថាបក្សមួយទៀតចូលព្រះបរម្យរាជ វាំងយឺតជាងបក្សមួយនោះដូចជាមិនសមហេតុផលនោះទេ បើសិនជាមានឆន្ទៈនិងគោរពពីផលប្រ យោជន៍ជាតិពិតប្រាកដមែននោះមិនត្រូវប្រកាន់គ្នាគ្រាន់តែទៅយឺតតែបន្តិចនោះទេ។
សុទ្ធតែអ្នកចេះ គេប្រជុំ ខ្លីអញ្ចឹងហើយ!!! មិនតាប៉ែដូចពួកល្ងង់ខ្លៅឡើយ!!!
ជំនួបគ្នា ប្រមាណជាកន្លះម៉ោង ស្រាប់តែមាន ជាសាច់ការ បន្តិចបន្តួចខ្លះ។ តាមមើលទៅ ជំនួបនេះ
រៀបចំឡើង សម្រាប់ធ្វើជារូបភាព ឧបកិច្ច តែប៉ុណ្ណោះ។ មានការទាក់ទងគ្នាជា ភាសាការទូត គេបានឆ្លើយឆ្លង
គ្នា ដឹងរួចមុនស្រេចទៅហើយ។
កាលពីម្សិមិញខ្ញុំបានប៉ានស្មានទុកថា កិច្ចប្រជុំនៅក្នុងពករះបរមរាជវាំងថ្ងៃសៅរ៍នឹងមិនបានផ្លែផ្កា
ដរាបណាកិច្ចប្រជុំមិនលើកយកអំពីការបង្កើតគណកម្មការឯករាជ្យមកចរចារគ្នាទេនោះ ហើយនេះ
ក៏ជាសញ្ញាមួយគួរឲ្យកត់សម្គាល់ ឯកិច្ចប្រជុំសភាដំបូងនាថ្ងៃទី ២៣ កញ្ញានេះប្រសិនបើមិនបានផ្លែ
ផ្កាទៀតនោះក៏ជាសញ្ញាចុងក្រោយ ដេលខ្មែរយើងគួរតែមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាពរៀងៗខ្លួន
ព្រោះក្រែងលោជាថ្ងៃចាប់ផ្ដើមប្រើប្រាស់អាវុធទៅលើខ្មែរគ្នាឯងម្ដងទៀត។
បើតាមកិច្ចសម្ភាសន៍របស់CENជាមួយលោកសខេងពីកិច្ចចរចាររវាងបក្សកាន់អំណាចនិងបក្សប្រ ឆាំងព្រឹកនេះនោះឃើញថា បក្សប្រឆាំងដូចជាធំក្លិនមិនស្រួល។ ព្រោះឮថាបក្សសង្គ្រោះជាតិបន្ទាប់ ពីទទួលចូលចរចាគ្នានៅថ្ងៃចន្ទ័បន្តរទៀតថែមទាំងបានយល់ព្រមចូលរួមប្រជុំសភាលើកដំបូងថ្ងៃទី២៣
ក្រោម អធិបតីព្រះមហាក្សត្រទៀតផង។ ខុសពីជំហររបស់បក្សប្រឆាំងដែលតែងតែប្រកាសថានិងមិនចូល រួមប្រជុំសភាទេប្រសិនបើមិនទាន់ដោះស្រាយភាពមិនប្រក្រតីនៅមុននិងក្រោយការបោះឆ្នោតទេ នោះ។ បើរឿងនេះពិតមែននោះខ្ញុំខ្លាចក្រែងតែបក្សប្រឆាំងមិនមានពាក្សអ្វីដើម្បីដោះស្រាយ ជាមួយប្រជាជនដែលធ្លាប់តែគាំទ្រនោះទេ។
https://lh4.googleusercontent.com/-RRtGBDJOpX0/UjN9KUyDwDI/AAAAAAAAzDo/2U9EGPE0vsM/w346-h260/funny-gifs-this-is-creepy.gif
Solving two parties problems for a country that has more than 14 million people just having less than half hour meeting? The king used another 7 1/2 hours for what?