ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ច្រានចោលភ្លាមៗ នូវការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ដែលថា កិច្ចប្រជុំកាលពីព្រឹកមិញនេះ ប្រព្រឹត្តទៅដោយភាពរលូនអាចបង្កើតរដ្ឋាភិបាលថ្មីបាន ដោយគ្មានឧបសគ្គ។
ក្រោយកិច្ចជំនួបរវាងមេដឹកនាំកំពូលរបស់ គណបក្សសង្គ្រោះជាតិ និងគណបក្សកាន់អំណាចក្រោមអធិបតីភាព របស់ព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំងព្រឹកថ្ងៃសៅរិ៍នេះ។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់បទសម្ភាសន៍ឲ្យVODថា គណបក្សប្រឆាំង និងបក្សកាន់អំណាច ព្រមទទួលយកលិខិតកោះប្រជុំរបស់ព្រះមហាក្សត្រ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខនេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃទី១៤ ខែកញ្ញានេះថា អ្វីដែលលោក ស ខេង បានលើកឡើងនោះ គ្រាន់តែជាព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ តែការសម្រេចយ៉ាងណានោះគណបក្សលោក មិនទាន់សម្រេចយ៉ាងណានោះទេ។ លោកថា អ្វីដែលគណបក្សសង្គ្រោះជាតិចង់បាន គឺរកយុតិធម៌ជូនប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតជាមុនសិន។
បើតាមលោក ស ខេង ឲ្យដឹងថា ក្នុងកិច្ចជំនួបរយៈពេល៣០នាទី កាលពីព្រឹកមិញនេះ គណបក្សប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី រីឯគណបក្សកាន់អំណាចដឹកនាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងព្រះមរមរាជវាំង គណបក្សទាំង២បានទទួលយកព្រះរាជតម្រិៈព្រះមហាក្សត្រ ដែលគ្រោងកោះប្រជុំលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣នេះ នូវចំនួនតំណាងរាស្ត្រ៦៨ ទល់៥៥។
គួររំលឹកថា គណបក្សប្រឆាំងធ្លាប់ព្រមានថា បើគណៈកម្មការឯករាជ្យមួយមិនព្រមបង្កើតឡើង ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត រកយុតិធម៌ជូនម្ចាស់ឆ្នោតទេ គណបក្សនេះ នឹងមិនចូលរួមបង្កើតរដ្ឋាភិបាលថ្មីឡើយ៕
សូមសរសេរមកកាន់អ្នក នាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

ប្រហែលជាមិនខុសពីគជបប៉ុន្មាននោះទេមួយៗយករួចតែខ្លួនមិនមានឆន្ទៈជួយដោះស្រាយប៉ុន្មាន នោះទេ។ ជាក់ស្តែងបន្ទាប់ពីគជបប្រកាសថាខ្លួនបានបញ្ចប់ភារះកិច្ចរបស់ខ្លួននោះក៍ទៅដល់ក្រុម ប្រឹក្សារដ្ឋធម្មនុញ្ញជាបន្តរក្រុមប្រឹក្សារដ្ឋធម្មនុញ្ញក៍ប្រកាសបញ្ចប់តួនាទីភារះកិច្ចរបសគេដែរហើយ នៅលើកក្រោយបន្តរនេះព្រះមហាក្សត្រប្រហែលជាចង់ជម្រុញដើម្បីបំពេញតួនាទីភារកិច្ចព្រះមហា ក្សត្រក្នុងការកោះហៅសមាជិកសភាប្រជុំលើកទី១ទៀតហើយបន្ទាប់មកព្រះអង្គនិងប្រកាសថា តួនាទីរបស់ព្រះអង្គបានចប់ហើយ។ ដូច្នេះពីមួយដំណាក់ទៅមួយដំណាក់បក្សប្រជាជនអាចដើរ ទៅមុខរហូត ហើយប្រសិនបើលើកនេះបក្សប្រឆាំងសម្រេចចូលរួមប្រជុំសភាទៀតនោះ នោះបក្ស ប្រឆាំងកាន់តែអស់ន័យបន្តិចម្តងៗកំដរបក្សប្រជាជនរហូតដល់ត្រើយជាមិនខាន។ ហើយឧបមាថា ប្រសិនបើមានការបើកប្រជុំសភាក្រោមព្រះរាជធិបតីព្រះមហាក្សត្រហើយក្រោយមកទៀតបក្ស ប្រជាជនយល់ព្រមបង្កើតគណះកម្មការចំរុះដល់ទៅរកទៅឃើញថាបក្សប្រឆាំងជាអ្នកឈ្នះឆ្នោត ហើយបើដូច្នេះវាមិនច្របូកច្របល់ហើយទេអី!!!!យកល្អការប្រជុំសភាអាចធ្វើនៅក្រោយការ បង្កើតគណះកម្មការចំរុះរកយុត្តិធម៌ឲ្យឃើញច្បាស់ជាមុនសិន។
ប្រយត្នអស់រលីង!!!អានរដ្ធធម្មនុញ្ញសិន!!!
សុខចិត្តក្រ តែមិនសុខចិត្តធ្វើកញ្ជះយួនឡើយ។ថោកទាប។
haha
១. ព្រះមហាក្សត្របច្ចុប្បន្នមានភាពឈ្លាសវៃនិងភាពទទួលខុសត្រូវប្លែកគ្នាពីសម្តេចសីហនុ។ សម្តេចសីហនុចូលចិត្តដោះស្រាយបញ្ហ!!!
២. ព្រះមហាក្សត្របានបំពេញតួនាទីជាអាជ្ញាកណ្តាលរួចហើយ!!! ដូច្នេះ(អ្នកនយោបាយ)ជាអ្នកទាត់បាល់របៀបណា? ចូលទាត់ឬក៍អត់?
៣. សិទ្ធសម្រេចចិត្តនេះគឺមានចែងក្នុងរដ្ឋធម្មនុញ្ញាជាតិនិងអង្កការសហប្រជាជាតិ!! សិទ្ធសម្រេចនេះមិនអាចអ្នកណារំលោភ ឬបង្ខបានទេ នៅក្រោមសង្គមអនុវត្តលទ្ធិប្រជាធិបតេយ្យ ឬប្រជារាស្រ្តជាម្ចាស់ប្រទេស!!! ខុសប្លែកពីរបបផ្តាច់ការរាជានិយមសម័យបុរាណ ឬ របបកុំមុយនីស្តជាដើម ដែលប្រជារាស្រ្តដាច់ខាតត្រូវតែស្តាប់អ្នកគ្រប់គ្រងប្រទេស!!
៤. តើគណៈបក្សសង្រ្គោះជាតិគួរចូលសភាឬក៍អត់? នេះជាការសម្រេចចិត្តរបស់គណៈបក្សសង្រ្គោះជាតិដែលតំណាងអោយអ្នកបោះឆ្នោតរាប់លាននាក់ ជាពិសេសប្រជារាស្រ្តក្រីក្រ កម្មករ កសិករ ជនរងគ្រោះទាំងអស់។ សួរថា៖ តើតំណាងរាស្រ្តគណៈបក្សសង្រ្គោះជាតិចូលរួមប្រជុំសភាដើម្បីអ្វី??? តើអាចសង្រ្គោះប្រជារាស្រ្ត មន្រ្តីរាជការ បូលីស ទាហា កម្មករ កសិករដ៍ក្រីក្ររបស់យើង ចេញពីកណ្តាប់ដៃបក្ខពួកលោកហ៊ុន សែន គ្រួសារលោកហ៊ុន សែន បានដែរឬអត់???បើមិនបានយើងចូលរួមធ្វើអ្វី?? តើតំណាងរាស្រ្តគណៈបក្សសង្រ្គោះជាតិចូលរួមប្រជុំសភាដើម្បីធ្វើអោយបក្ខពួកលោកហ៊ុនសែនឡើងកាន់អំណាចដោយស្របច្បាប់ទៀត និងកាន់តែអោយារាស្រ្តរងគ្រោះដោយសារបាត់បង់ដីធ្លី បាត់បង់ធនធានធម្មជាតិនោះ តើរាស្រ្តនឹងឈឺចុកចាប់ប៉ុណ្ណា?
៥. មេដឹកនាំគណៈបក្សសង្គ្រោះជាតិបានប្រកាសថា គណៈបក្សប្រជាជនបានរៀបប្លន់សន្លឹកឆ្នោតរាស្រ្តជាប្រព័ន្ធ ចុះហេតុក៍ចូលរួមប្រជុំសភា ដើម្បីអោយសភាស្របច្បាប់ នាំអោយបក្សពួកលោកហ៊ុនសែន គ្រប់គ្រងប្រទេសដោយស្របច្បាប់???
៦. ក្នុងកាលៈទេសៈនេះ តើយើងយល់ថា សំណើរបស់ប្រជារាស្រ្ត មន្រី្តរាជការ កូនទាហាន កូនបូលីស គ្រូបង្រៀន កម្មករ កសិករដែលចង់រស់នៅមានជីរវភាពល្អប្រសើរ និងចាកផុតពីកណ្តាប់ដៃរបស់បក្ខពួកលោកហ៊ុន សែនសំខាន់ ឬលិខិតអញ្ជើញរបស់ស្តេចសំខាន់????
សរខេងជាជនឪកាសនិយមបំផុតតាំងតែពីធ្លាប់បានធ្វើការរួមគ្នាមក! ជាមនុស្សគ្មានមនសិការ
ស្រឡាញ់ជាតិទេ! ជាជនមេពុករលួយ!
អាណាជាជនអគតិ??? គឺអាក្រុមបក្សប្រជាជនដែលអគតិផ្កាប់មុខ! អញសួរសាកមើលតើក្រុម
អាគណៈបក្សប្រជាជនកន្លងមកបានកសាងអីខ្លះហើយៗបានលុយមកពីណា????? អញសួរពួក
អាមិនអគតិឆ្លើយមកមើស????? តាមខេត្តស្រុកឃុំភូមិ???? លុយជំនួយរបស់មហាមិត្ត
និងបណ្តាប្រទេសជាមនុស្សធម៌មួយចំនួយ? តើនៅឯណា???? បើផ្លូវថ្នល់គឺជាកម្ចីគេ!
សាលារៀន
មន្ទីពេទ្យស្ពាន គឺជាជំនួយបរទេស ចិនជប៉ុន អាលឺម៉ង បារាំង ។ល។ ហើយព្រៃឈើរគោះរង្គើរ
ខ្ទិចខ្ទី រ៉ែ គ្រប់ប្រភេទត្រូវបានវិនិយោគឲ្យគេទៀត។ អង្គការនិងសង្គមស៊ីវិលចុះធ្វើការងារអភិវឌ្ឍ
គ្រប់វិស័យ។ សួរថាកន្លែងណាដែលថារដ្ឋាភិបាលធ្វើ កុំថាឡើយអាពាក្យអភិវឌ្ឍនោះ!
សូម្បីតែត្រឹមរោងចក្រផលិតកង់ជិះក៏គ្មានផងតាំងពីក្រោយថ្ងៃរំដោះមក!!!! កន្លែងណាក៏ជំពាក់
បំណុលនិងការប្រាក់គេដែរ! មើសឆ្លើយសាកមើលពួកអាប្រម៉ាតត្រយ៉ៅយកបក្សប្រជាជន
ដែលឌៀលក្រុមប្រជាជនខ្មែរថាជាជនអគតិ!!!! ពួកអាឯងទេដែលជាអាអគតិ!
អាងកាន់អំណាច អាបំបាកស្មារតីប្រជាជន អាងកម្លាចប្រជាជន សម្ងំបំផ្លាញប្រទេសជាតិ។
ពួកឯងនឹងត្រូវបណ្ដាសារប្រជាជនទូរទាំងប្រទេសទាំងយប់និងថ្ងៃ។ គង់តែដូចអាហុកឡងឌី
ដែរ វារស់នៅមិនស្រណុកទេ អាណាធ្វើបាបប្រជាជន គៀបសង្កត់បិទសិទ្ធិសេរីភាពប្រជាជន។
នរកប្រែតភ្ជុំបិណ្ឌនឹងមកតាមអូសជីវិតពួកវាទៅម្តងមួយៗ មិនខាន!
មើលចុះសុទ្ធតែពួកអាថោកទាប! ប្រើគ្រប់វិធីសាស្ត្រគំរាម ឃាត់ឃាំង ល្បិចថោកៗ ដូចជា
ចលត័រថពាសដែក កងកម្លាំងប្រដាប់អាវុធ លួចបង្កប់គ្រាប់រំសែវ អស់ពីលួចសន្លឹកឆ្នោត។
គ្រប់យ៉ាងទាំងអស់ដែលប្រជាជនបានដឹងបានលឺ បានឃើញ តើមិនឲ្យថាពួកថោទាប
ម្តេចកើត?
កិច្ចប្រជុំពិភាក្សា ឬ តេស្តសាកល្បង របស់ព្រះមហាក្សត្រ ?
មានការភ្ញាក់ផ្អើល និង ងឿងឆ្ងល់ ចំពោះកិច្ចប្រជុំពិភាក្សា ក្រោមអធិបតីភាព ព្រះមហាក្សត្រកម្ពុជា លឿនដូចផ្លេកបន្ទោរ ដែលចំណាយពេលប្រមាណ១០នាទីប៉ុណ្នោះ ក៏ស្រាប់តែចេញឡានត្រឡប់ទៅវិញបាត់អស់ដោយគ្មានលទ្ធផល។ ក្នុងកិច្ចប្រជុំ ពិភាក្សានេះដែរ យើងឃើញថា ព្រះមហាក្សត្រ គ្រាន់តែ អានច្បាប់រដ្ឋធម្មនុញ្ញ ជាពិសេសសង្កត់ធ្ងន់ទៅលើ មាត្រា៨២ថ្មីនៃរដ្ឋធម្មនុញ្ញ និងចែកលិខិតកោះប្រជុំសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ កញ្ញា ២០១៣ ជូនដល់មេដឹកនាំគណបក្សនយោបាយទាំងពីរតែប៉ុណ្នោះ រួចហើយចប់ ដោយគណបក្សនយោបាយទាំងពីរមិនបានពិភាក្សាគ្នាអ្វី សូម្បីមួយម៉ាត់ នេះបានសេចក្តីថា ដំណើរការប្រជុំសភា និងបង្កើតរដ្ឋាភិបាលថ្មី អាណត្តិទី៥នេះ ប្រព្រឹត្តិទៅ តាមនីតិវិធី តាមកម្មវិធី ដែលបានគ្រោងទុក ដោយមិនខ្ចីអើពើ ពីការតវ៉ារបស់គណបក្សចាញ់ឆ្នោតឡើយ ហើយមានន័យថា ឆ្កែចេះតែព្រុស រទេះចេះតែទៅមុខ ហើយក៏អាចចាប់អារម្មណ៏បានថា នេះជាតេស្តសាកល្បង របស់ព្រះមហាក្សត្រ ចំពោះគណបក្សប្រឆាំង តើគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ គោរពព្រះមហាក្សត្រឬអត់!!!!!!