គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​លិខិតរបស់លោក កឹម សុខា ផ្ញើជូនលោក ហ៊ុន សែន​​

ដោយ៖​ សុទ្ធ គឹមសឿន និងស៊ុន ណារិន​
ថ្ងៃចន្ទ័ ទី23 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ បដិសេធ​នឹង​លិខិត​មួយ ដែល​និយាយ​ពី​ការ​ឆ្លើយឆ្លង​គ្នា​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចំពោះ​ការចូលរួម​ប្រជុំ​សភា​។

​គណបក្ស​សង្គ្រោះ​ជាតិ ហៅថា លិខិត​មួយច្បាប់​នោះ ដែល​មាន​ហត្ថលេខា​លោក កឹម សុខា ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ជា​ឯក​សារ​ក្លែងក្លាយ​។ លិខិត​មួយច្បាប់​នោះ ត្រូវ​បាន​ចែករំលែក​ជា​បន្ត និង​ត្រូវបាន​សារព័ត៌មាន​ដើម​អំពិល​យក​ទៅ​បង្ហោះ​លើ​គេហទំព័រ​ខ្លួន​។​

​ក្នុង​លិខិត​ក្លែងក្លាយ​នោះ មាន​ការលើកឡើង​ពី​សម្តី​របស់​លោក ​កឹម សុខា ថា សូម​គោរព​ជម្រាបជូន​សម្ដេច​ផងដែរ​ថា យើងខ្ញុំ​ព្រម​ទទួល យក​តំណែង ប្រធាន​ទី​១ និង​ប្រធាន​គណៈកម្មការ​ចំនួន ៤ នៃ​រដ្ឋសភា​ដែល នឹង​ត្រូវ​បោះឆ្នោត​ជ្រើសតាំង នៅ​សម័យប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ​ទី ២៣​នេះ​។ ប៉ុន្ដែ ទោះបីជា​យើងខ្ញុំ​ទាំង​២៣​រូប​មាន​បំណង​តាម​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ​នៃ​យើង និង​ចូលរួម​សម័យប្រជុំ​ដំបូង​​​នៃ​រដ្ឋសភា​នេះ ក៏ដោយ ក៏​យើងខ្ញុំ​មិន​អាច​ទៅ​ចូលរួម​បាន​ដែរ ដោយសារ​យើងខ្ញុំ​ទាំងអស់គ្នា ត្រូវបាន ឯកឧត្តម សម រង្ស៊ី បង្ខំ​ឲ្យ​ស្នាក់​​នៅ​ជាមួយគ្នា នៅ​ខេត្ត​សៀមរាប ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​យើងខ្ញុំ​អាច​ចូលរួម​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​បាន​។

​លិខិត​បន្តថា អាស្រ័យហេតុនេះ សូម​សម្ដេច​មេត្តា​អធ្យាស្រ័យ និង​ចាត់តាំង​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​រដ្ឋសភា​បោះ​ឆ្នោត​គាំទ្រ​ខ្ញុំបាទ ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​បោះឆ្នោត​គាំទ្រ​ឯកឧត្តម ប៉ែន សុវណ្ណ ប៉ុល ហំ​ម ឃី វណ្ណ​ដេត និង​ឯកឧត្តម ម៉ៅ មុនី​វណ្ណ ជា​ប្រធាន​គណៈកម្មការ​ចំនួន​៥ នៃ​រដ្ឋសភា នៅក្នុង​សម័យ​ប្រជុំ​នា​ថ្ងៃ​ទី​២៣ ខែ កញ្ញា ឆ្នាំ ២០១៣​។​

​អ្នកនាំពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ​បញ្ជាក់ថា លិខិត​មួយ​ចុះ​ថៃ្ង​ទី​២២ ខែ​កញ្ញា ២០១៣ ពាក់ព័ន្ធ​នឹង​គណបក្ស ហើយ​ដែល​បាន​ផ្សព្វផ្សាយ​លើ​គេហទំព័រ​ដើម​អំពិល នៅ​ថៃ្ង​ទី​២៣ កញ្ញា ២០១៣ នេះ គឺជា​លិខិត​កែ្លងក្លាយ​។ លោក​បន្ថែមថា គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​គេហទំព័រ​ដើម​អំពិល ត្រូវ​បញ្ឈប់​ការផ្សព្វផ្សាយ ដែល​ពុំ​មាន​ការទទួលខុសត្រូវ​។ នៅលើ​វេបសា​យ​ដើម​អំពិល បាន​បង្ហោះ​​លិខិត​នេះ ដោយ​ពុំ​មាន​ការបញ្ជាក់​ពី​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា​នោះ​ទេ​។​

​គួរបញ្ជាក់​ថា មុន​ការបោះឆ្នោត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​និយាយ​រិះគន់ លោក កឹម សុខា ទៅ​លើ​ករណី​ចោទថា មាន​រឿងអាស្រូវ​នឹង​ប្រពន្ធចុង និង​ករណី​រឿង​គុក​ទួលស្លែង ដែល​ពាក់ព័ន្ធ​នឹង​លោក ជុំ ម៉ី​៕

​សរសេរ​មកកាន់ លោក សុទ្ធ គឹម​សឿន តាមរយៈ​keomsoeunsoth@gmail.com

What Next?

Recent Articles

26 Responses to "គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​លិខិតរបស់លោក កឹម សុខា ផ្ញើជូនលោក ហ៊ុន សែន​​"

  1. . says:

    តើនៅសល់ល្បែងស្អីទៀត?

  2. Sralanh Khmer says:

    ចេះតែចេញល្បិចក្លែងលិខិតអីទៀតហើយ???ក្រុមចោរពូកែខាងបត់បែនបង្វែងដាន សទៅជាខ្មៅណាស់ គ្មាននរណាជឿទៀតទេ!!

  3. Khmerologist says:

    ប្រាក់ក៏បង់ ថង់ក៏ដាច!!!

  4. Chenda says:

    គេហទំព័រដើមអំពិលចេះតែធ្វើទៅរួចដែរ ពិតជាមុខក្រាស់ហើយថោកទាបទៀត ។

  5. មាន់ខ្ញុំ says:

    តែបើខ្មែរនៅតែល្ងង់នោះ នឹងត្រូវគេបោកបានមែននឹងហើយ

  6. ដើមឈើពុល ល្អ តែក្រៅ​​ ផ្លែវានៅតែពុល

  7. serey says:

    I think that is true,because of some time Raingsy say no,but the others say yes.The 54 is not NAME Raingsy.Raingsy is the only ONE in the 55.Who can say the 54 100% LIKE to Raingsy. That’s mater,i think that’s right.

  8. Larrlaar says:

    តើលោកអ្នកចាំទេកាលពីអាណត្តិទី៤ រង្សីធ្វើម៉េចខ្លះ? កឹមសុខាយ៉ាងម៉េចខ្លះ? ហើយចុងក្រោយយ៉ាង ម៉េចទៅវិញ? ធ្វើបែបនេះ៥៥អាចរបូតបាត់ណា

  9. A ery A says:

    A dam-Ampil pit chea pukae man. I think it was created by Dam-Ampit by itself.

  10. ក្មេងវត្តត្រឡែងកែង (លង្វែក) says:

    នេះណា ខាងវាអ្នកធ្វើ ទេ ! តែបើខាងបក្សប្រឆាំងវីញប្រាកដជា បញ្ជាពួកអាមឹងអាថោក ដេញ

    ចាប់គេពេញប្រទេស ពីបទផ្សាយពត៌មានមិនពិតជាមិនខាន ! នេះហើយជាចរិកជនផ្តាច់

    ការ ក្បត់ជាតិ គំរាមស្តេច អាយ៉ងចិនកញ្ជះយួន !

  11. ក្មេងវត្តត្រឡែងកែង (លង្វែក) says:

    ហឺស ! កុំស្រមៃច្រើនពេក អាពៅ ! គ្មានអ្វីខ្លាំងជាងការទុកចិត្តគ្នានោះទេ ! ហើយចំពោះបក្ស

    កាន់អំណាចមិនគ្រប់ទឹកអស់ទាំងនោះវានឹងមានល្បិច ច្រើនរាប់មិនអស់បន្តទៀតដើម្បីកំ

    ទិចបក្សសង្រ្គោះជាតិអោយរលាយសាបសូន្យ ទៅតាមការគំរាមកំហែងផ្តាច់ការរបស់វា

    ដូច្នេះសូមCNRPត្រូវរឹងពឹង និងបន្តសកម្មភាពទាមទារយុត្តិធម៌អោយកាន់តែខ្លាំងបន្ថែម

    ទៀត កំទុកពេលទំនេរច្រើនពេក នាំតែត្រូវពួកខ្មាំងលួចវាបំបែបកំលាំងយើងបាន ។

  12. chamreun roath says:

    ចំរើនរដ្ឋអាចជឿថា វាជាល្បែងរបស់ជនណាម្នាក់ដែលមិនមែនជា សម្តចនាយក ហើយក៏មិនមែនរបស់ លោក កឹម សុខា ដែរ។ សម្តេចនាយក ក៏មិនគួរបន្ទាបខ្លួនទៅអង្វរលោក កឹម សុខាដល់ម្លឹងទេ។ គិតថា គណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា មិនបាច់រអៀសខ្លួនទេ។ ហើយល្អ ក៏សូមបញ្ចប់ទៅ ទោះជាមិនបានចូលផឹកទឹកសម្បថ ក៏សូមអញ្ជើញចូលទៅ រៀបចំរដ្ឋសភា និងរាជរដ្ឋាភិបាល នៅថ្ងៃស្អែក ទៅ វាល្អជាង។

  13. កូនខ្មែរ says:

    សព្វថ្ងៃប្រជាជនលែងមានជំជឿរទៅលើពត៏មានក្នុងស្រុកហើយដូចជាទរទ្សន៏ វិទ្យុ កាសែតជាដើមពីព្រោះពត៏ទាំងអស់សុទ្វតែពត៏ យកមុខយកមាត់ និងជាប់ចិត្តចៅហ្វាយនាយ

  14. កខគ says:

    នេះគឺជាល្បែងបំបែកដើម្បីគ្របគ្រង

  15. PNH says:

    this is game for blind man

  16. ភីន ភិរម្យ says:

    ការយកអំណាចធំជាងរាស្រ្តរបស់បគ្សប្រឆាំងនមែជជាទង្វើប្រឆាំងដើម្បីជាតិទេ គឺប្រឆាំងដើម្បីអំណាចសូម្បីតែអធិបតេយ្យរបស់ខ្លួនក៏ចងលក់ដែរ!

  17. Larrlaar says:

    ខ្ញុំគិតថាប្រហែលជាទៅចូលរួមហើយ បើមិនទៅទេមុខជាអត់ហើយ ៥៥កៅអីដែរ បើគេយកទៅចែក​ឲ្យគណបក្សតូចៗទៀត អ្នកគាំទ្រនិយមមួយចំនួនមុខជាខកចិត្តហើយ ហ្អេ បើទៅមែនចុះអ្នកដាច់ខាតនោះយ៉ាងម៉េចដែរ? ឱលោកអ្នកទាំងឡាយអើយសុទ្ធតែខ្មែរទាំងអស់គ្នា

  18. sunrise says:

    ត្រូវនាំគ្នាធ្វើកំណែទំរង់ស្ថាប័នជាតិ អោយបានច្រើន ជាអតិបរមា ចប់សព្វគ្រប់ ជាមុនសិន !។

  19. Anonymous says:

    It is real fake letter aimed at dividing the CNRP members. CPP always do like this!

    Please see the text below:

    លិខិត​បន្តថា អាស្រ័យហេតុនេះ សូម​សម្ដេច​មេត្តា​អធ្យាស្រ័យ និង​ចាត់តាំង​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​រដ្ឋសភា​បោះ​ឆ្នោត​គាំទ្រ​ខ្ញុំបាទ ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​បោះឆ្នោត​គាំទ្រ​ឯកឧត្តម ប៉ែន សុវណ្ណ ប៉ុល ហំ​ម ឃី វណ្ណ​ដេត និង​ឯកឧត្តម ម៉ៅ មុនី​វណ្ណ ជា​ប្រធាន​គណៈកម្មការ​ចំនួន​៥ នៃ​រដ្ឋសភា នៅក្នុង​សម័យ​ប្រជុំ​នា​ថ្ងៃ​ទី​២៣ ខែ កញ្ញា ឆ្នាំ ២០១៣​។​

    The letter says about the members of Human Right Party only that requested for the position. please see the below text you will see it.

    H.E. Kem Sokha => Human Right Party
    H.E Pen Sovann => Human Right Party
    H.E Mao Monyvann => Human Right Party
    H.E Pol Hom => Human Right Party
    H.E. Khy Vandet => Human Right Party

    This letter is really made to break the force of CNRP! But it is not easy!!

  20. ខ្មែរ says:

    ល្បិចដដែលៗ  សាំហេីយ!!!

  21. ឈប់ទៅ ពត៌មាន អ្នកនាំពាក្យ អ្នកវិភាគបែបវិកលចរិក

  22. Chourn says:

    មិនដឹងជាស្អីទៀតហើយ ហេតុអីបានជាលោកគឹមសុខាសម្បូររឿងម្លេះ ម្តងគេថាបានឆ្លើយឆ្លងលិខិត ជាមួយលោកហ៊ុនសែនពីការបើគណះបក្សសិទ្ធមនុស្ស ក្រោយមកគេថាមិនទទួលស្គាល់របបខ្មែរ ក្រហម ជាបន្ទាប់ត្រូបានប្អូនប្រុសបង្កើតមកវ៉ៃប្រហា តមកទៀតថាគាត់ពាក់ពន្ធ័និងស្រីញី ហើយនៅ ចុងក្រោយនេះមានឮចេញលិខិតឆ្លើយឆ្លងជាមួបក្សប្រជាជនពីការចរចាគ្នាពីអនុប្រធានទី១សភា​ ឯណាទៀត។ គិតទៅអ្នប្រឌិតរឿងសម្បូរណាស់ ប្រហែលជាមើលរឿងគុនបុរាណចិនសាមកុកច្រើន ពេកបានជាសម្បូររឿងប្រឌិតឡើងច្រើនម្លេះ។

  23. Strey Khmer says:

    We can see perfectly well that is the skilled of trick to malign reputation of Kem Skha by CPP as Mr. One Eye’s crook.

  24. ភ្នែកទោល says:

    អាពណ៌មានក្នុងស្រុកគ្មានខ្មែរណាគេចាប់អារម្មណ៍ទៀតទេ សុទ្ធតែពួកអាស៊ីពែ គេលែងស្ដាប់ហើយ។

  25. សាមកុក says:

    អាងាប់ដូច ប៉ុល ពត ងាប់នៅជាយដែន ត្រូវគេដុតនឹងកង់ឡាន… អាងាប់ដូច ហ្គាដាហ្វីងាប់ក្រោម លូ… អាងាប់ដូចសាដាមត្រូវគេព្យួរក….

  26. Former Hia lola says:

    ​ប្រសិនបើ​លិខិត​នោះ​មិន​ពិត​ទេនោះ ម្ចាស់​លិខិត​, លោកគឹម​សុខា, ​ត្រូវតែ​ចេញមក​ដើម្បី​ប្រឆាំងនឹង​រឿងនេះទៅ​ហើយ។ ហេតុអ្វីបានជា​លោកគឹម​សុខា​មិនបាន​និយាយអ្វីទាំងអស់​ដូច​នេះ? ​ហេតុអ្វី​?