ព្រះសង្ឃ និង​ពលរដ្ឋ​ជិត​១០០​នាក់ ដង្ហែ​ជា​ក្បួន​ទៅ​ព្រះបរមរាជវាំង​​

ដោយ៖​ ញឹម សុខន​
ថ្ងៃចន្ទ ទី23 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

(រូបភាពដោយ សេង ម៉ូលីនី)

(រូបភាពដោយ សេង ម៉ូលីនី)

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី អ្នក​បឹងកក់ និង​បុរី​កីឡា ប្រមាណ​ជា​១០០​នាក់ ល្ងាច​ម៉ោង​ប្រមាណ​ជា​៤​និង​៣០​នា​ទីនេះ ដង្ហែ​ជា​ក្បួន​ទៅ​ព្រះបរមរាជវាំង ដើម្បី​សុំ​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត និង​សន្តិភាព​។​

​ការ​ដង្ហែ​ក្បួន​នេះ ធ្វើឡើង​ស្របពេល​ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​៦៨​រូប កំពុងតែ​សច្ចាប្រណិធាន​នៅក្នុង​ព្រះ​បរម​រាជ​វាំង​។

​ការ​ដង្ហែ​នោះ គឺ​ចាប់ផ្តើម​ពី​វត្ត​ភ្នំ ដោយ​មាន​ព្រះសង្ឃ​ប្រមាណ​ជា​៥០​អង្គ និង​អ្នកមាន​ជម្លោះ​ដីធ្លី ប្រមាណ​ជា​៥០​នាក់​។ ព្រះសង្ឃ​លើក​ឡើង​ថា ការចូលរួម​ដង្ហែ​នោះ គឺ​ដើម្បី​សុំ​សន្តិភាព និង​ធម៌​អហិង្សា​។​

កម្លាំងសមត្ថកិច្ចរារាំង ក្បួនដង្ហែរបស់ព្រះសង្ឃ នៅផ្លូវកែងព្រះស៊ីសុវត្ថិ និងផ្លូវលេខ១៧៨ (រូបថត ញឹម សុខន)

​សន្តិសុខ​នៅ​ម្តុំ និង​ក្បែរ​ព្រះបរមរាជវាំង ត្រូវ​បាន​រឹតបន្តឹង និង​យាមកាម​ដោយ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​។

​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ព្រះសង្ឃ​មួយ​ចំនួន​បាន​យក​ញត្តិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ពន្យារ​ពេល​ប្រជុំ​សភា តែ​ការ​ទូលថ្វាយ​ជា​ញត្តិ​នោះ ត្រូវ​បាន​បរាជ័យ ដោយ​ការប្រជុំ​សភា គឺ​ប្រព្រឹត្តទៅ​ជា​ធម្មតា តាម​ការគ្រោងទុក​នៅ​ថ្ងៃ​ចន្ទ​នេះ​៕

​សរសេរ​មកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "ព្រះសង្ឃ និង​ពលរដ្ឋ​ជិត​១០០​នាក់ ដង្ហែ​ជា​ក្បួន​ទៅ​ព្រះបរមរាជវាំង​​"

  1. Anonymous says:

    ដឹកនាំតាមចិន ឬ យួន (២អាណត្តិ=១០ឆ្នាំ).
    ដឹកនាំតាម គុយបា ; ស៊ីរី គឹ តពូជ មិនព្រមចុះចេញទេ……
    នេះបានចំជាមនុស្សគំរក់ផ្តាច់ការ….