Monday, 23 September 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវដល់គណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យបន្តកិច្ចពិភាក្សាគ្នា ដើម្បីឲ្យសមាជិកសភា ដែលត្រូវប្រជាពលរដ្ឋកម្ពុជាបោះឆ្នោតឲ្យនោះ អាចបំពេញការងាររបស់ខ្លួនបានពេញលេញ។
សម័យប្រជុំសភាដំបូង ត្រូវបានបើកនៅថ្ងៃនេះ ក្រោមអធិបតីភាពព្រះមហាក្សត្រ និងមានតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ក្នុងនោះក៏មានបណ្តាអង្គទូតនានា និងសហភាពអឺរ៉ុបចូលរួមផងដែរ។
សហភាពអឺរ៉ុប មានជំនឿថា រដ្ឋសភាថ្មី ដែលបានបើកកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៣ កញ្ញា មិនអាចដំណើរការទៅបាន ដោយគ្មានការចូលរួមពីគ្រប់គណបក្សជាប់ឆ្នោតនោះទេ។
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ សហភាពអឺរ៉ុប ក៏បានសម្តែងក្តីបារម្ភលើជម្លោះ ដែលកើតចេញពីភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោត ហើយបន្តអំពាវនាវដល់គណបក្សនយោបាយទាំងអស់ ឲ្យធ្វើការជាមួយគ្នាបន្តទៀត ក្នុងការដោះស្រាយភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោត ដើម្បីឈានទៅកែទម្រង់ដំណើរការបោះឆ្នោតលើកក្រោយ ដូចជា បញ្ជីឈ្មោះបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ និង គ.ជ.ប ជាដើម។
សហភាពអឺរ៉ុប ក៏បានលើកទឹកចិត្តដល់គណបក្សនយោបាយ ឲ្យបន្តកិច្ចពិភាក្សាគ្នា ដើម្បីឈានទៅដល់ការកែទម្រង់រចនាសម្ព័ន្ធ ដែលនឹងផ្តល់អត្តប្រយោជន៍ដល់និរន្តភាពនៃការអភិវឌ្ឍន៍ រួមទាំងកែទម្រង់ប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋសភា និងកិច្ចប្រឹងប្រែងដទៃទៀត សម្រាប់បង្កើនល្បឿនអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ។
Long Live the Winners! Long Live Decho SEN! Long Live the CPP!!!
មុខពួកអាក្បត់ជាតិសូមបងប្អូនជួយមើល! កោតណាស់មិនចេះខ្មាស់ប្រជាពលរដ្ឋសោះដែលនាំគ្នា
ទៅពួនលាក់មុខបង្កើតរដ្ឋាភិបាលស្ងាត់តែក្រុមក្បត់មួយក្ដាប់តូច! តើបងប្អូនមានយោលបលគិត
យ៉ាងណាដែរហ្ន? បើសិនជាមិនមែនជាក្រុមមេចោរហារយទេម្លេះមិនចាំបាច់ទៅបិទបាំងដាក់របង
បន្លាលួសនិងមានកម្លាំងប៉ូលិសយាមកាមយ៉ាងតឹងរឹងទេបងប្អូន?
នេះគឺសុទ្ធតែពួកអាចោរក្បត់ជាតិ។ បើសិនជាមិនមែនចោរជាពលរដ្ឋល្អ
ជាគតិបណ្ឌិតចេះស្រឡាញ់ជាតិនិងសាសនាម្លេះមិនចាំបាច់នាំគ្នាទៅលួចលាក់ធ្វើបែបនេះទេ
បងប្អូន! គឺត្រូវតែបានមានប្រជាពលរដ្ឋចូលរួមអបអរសាទរនិងជួយត្រេកអរគាំទ្រមិនខាន!
ប៉ុន្តែនេះវិញ ហៅមហាសែនថោកជាទីបំផុត! មិនតែប៉ុណ្ណោះពួកអាថោកនេះវាបានចាប់
បង្ខំស្តេចខ្មែរឲ្យចូលរួមថោកជាមួយវាដែរ! អស្ចារណាស់!
ស្តេចតុងទីពីរមិនគួរដើរតួជាអាយ៉ងរបស់ជនក្បត់ជាតិនេះសោះ! ព្រះអង្គរូបនេះលែងជាស្តេច
នៃប្រទេសកម្ពុជាទៀតហើយ!
ខ្ញុំសូមនិយាយតាមមើលឃើញទៅចុះ ការប្រជុំសភាថ្ងៃម្សិលមិុញនេះគឺបក្សប្រជាជនមានការខកចិត្ត យ៉ាងខ្លាំងព្រោះមិននិកស្មានថាមានព្រះមហាក្សត្រចូលរួមហើយនៅតែបក្សប្រឆាំងមិនចូលរួមទៀត។ តាមពិតបក្សប្រជាជនគិតថាបក្សប្រឆាំងនិងមិនហានប្រកែកនិងព្រះមហាក្សត្រនោះទេ។ តែទីបំផុត បក្សសង្គ្រោះជាតិបបួលគ្នាទៅហែទានវស្សាយ៉ាងសប្បាយក្អាកក្អាយឯណោះឆ្កុយទៅវិញ។ ដូច្នេះការ ប្រជុំសភាម្សិុលមិុញគឺធ្វើទាំងសោះកក្រោះគ្មានន័យមើលទៅទឹកមុខអ្នកទាំងអស់គ្នាទៅដឹងហើយ ថាពិតជាសោះកក្រោះមែនទែន។ យ៉ាងណាក៍ដោយបក្សប្រជាជនកំពុងតែជ្រុលក្បាលកំពើរចេះតែ ដើរទៅមុខទាំងអស់សង្ឃឹមតាមយះថាកម្មព្រោះថាផែនការនេះស្មានថាបក្សប្រឆាំងគេខ្លាចព្រះម ហាក្សត្រហើយគេនិងចូលរួម!!! មិននឹកស្មានថារាត្រីទឹកឃ្មុំក្លាយជារាត្រីទឹកខ្មេះដូចច្នេះទេគួរឲ្យឈឺ ចិត្តណាស់!!!!!!ព្រោះកូនក្រមុំរត់ចោលរោងការ…………………..