ដោយ៖ ឡាយ សាមាន
ថ្ងៃចន្ទ ទី23 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃអាទិត្យ សម្តែងការខកចិត្តចំពោះកងកម្លាំងសមត្ថកិច្ចកម្ពុជា ដែលបានរារាំងប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ និង រឹតត្បិតសេរីភាពរបស់ពួកគេក្នុងការប្រមូលផ្តុំជួបជុំដោយសន្តិវិធី។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោងប្រហែលជា១១យប់ កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ប្រដាប់ដោយដំបងឆក់ ខែល និងក្រុមក្មេងទំនើង ដែលមានដំបង និងចំពាមកៅស៊ូគ្រាប់ឃ្លី បាន ចុះទៅបណ្តេញ អ្នកភូមិបឹងកក់ និងបុរីកីឡា មិនឲ្យបន្តធ្វើកូដកម្មអត់អាហារ នៅរមណីយដ្ឋានវត្តភ្នំ។ក្នុងការចុះទៅបណ្តេញនេះ ពលរដ្ឋ ក្រុមសង្គមស៊ីវិល និងអ្នកសារពត៌មាន ជាង១០នាក់ បានរងរបួស។ អ្នកសង្កេតការណ៍សិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ខ្លះត្រូវបានក្មេងទំនើងវាយ បាញ់នឹងគ្រាប់ចំពាម ដណ្តើមយកម៉ាស៊ីនថត និងបណ្តេញចេញពីទីនោះ។
ចំណែកកាលពីយប់ ថ្ងៃទី២០ខែកញ្ញា ព្រះអង្គម្ចាស់ធម្មិកោ និងព្រះសង្ឃមួយចំនួន ត្រូវបានកម្លាំងសមត្ថកិច្ចយាងចេញ ពីវត្តភ្នំ ដោយសារព្រះអង្គ ធ្វើកូដកម្មអត់ព្រះស្ងោយនៅវត្តភ្នំពេញមួយថ្ងៃ។
សេចក្តីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី ២៣ ខែកញ្ញានេះ បង្ហាញថា អង្គការដែលធ្វើការលើសិទ្ធិមនុស្ស មានការខកចិត្តបន្ទាប់ពីកងកម្លាំងសន្ដិសុខ បំបែកការជួបជុំប្រមូលផ្តុំដោយសន្តិវិធីនៅរាជធានីភ្នំពេញ។ សេចក្តីថ្លែងការណ៍បន្តថា បើទោះបីជាសន្តិសុខរដ្ឋាភិបាលមានតួនាទីក្នុងការអនុវត្តច្បាប់ ពួកគេគួរតែធ្វើអ្វី ដែលគោរពសិទ្ធិប្រជាពលរដ្ឋ និងធានាឲ្យបាននូវការការពារសិទ្ធិរបស់ប្រជាជន ដោយសន្តិវិធីចំពោះការបញ្ចេញទស្សនៈរបស់ពួកគេ។
សេចក្តីថ្លែងការណ៍បន្តថា ការការអនុវត្តបែបបំភិតបំភ័យ និង គំរាមកំហែងបែបនេះគួរតែត្រូវលុបបំបាត់។សេចក្តីថ្លែងការណ៍ឲ្យដឹងទៀតថា អាជ្ញាធរកម្ពុជាគួរតែប្តេជ្ញា ដើម្បីគោរពរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងបទដ្ឋានអន្ដរជាតិនៅជុំវិញសិទ្ធិសេរីភាពនៃការជួបប្រជុំគ្នា ដោយសន្តិភាព និងធានាថាឲ្យបាននូវសន្តិសុខសង្គមទាំងមូល៕
សរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈlaysamean168@yahoo.com
១. ពួកវាប្រជុំ ពួកវារាយបន្លាលួស រំខានប្រជារាស្រ្ត ស្ទះគ្រប់តែផ្លូវ
២. ប្រជារាស្រ្តប្រមាណបួនដប់នាក់ប្រជុំ ពួកវាធ្វើបាបគេ។ គ្រាន់តែមួយយប់ របួសជិត១០នាក់។
៣. អូហ៍ អាមួយនេះចរិកវាឃោឃៅមិនកែសោះ អោយវាធ្វើនាយករដ្ឋមន្រ្តីបន្លាលួសបន្តទៅទៀតទៅ!