អាមេរិក​បញ្ជាក់ថា ការចូលរួម​ប្រជុំ​សភា មិនមែនមានន័យ​ថា​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ទេ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃចន្ទ័ ទី23 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

us-2013-09-23

សហរដ្ឋអាមេរិក បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការចូលរួម​សម័យប្រជុំ​សភា មិនមែន​មានន័យថា សហរដ្ឋអាមេរិក ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះទេ ដោយ​សហរដ្ឋអាមេរិក​បន្ត​ស្នើ​ឲ្យមាន​ការត្រួតពិនិត្យ​ឡើងវិ​ញ​ដោយ​តម្លាភាព​នូវ​ភាព​មិន​ប្រក្រតី​នានា ​ទាក់ទង​នឹង​ការបោះឆ្នោតជាតិ​កាលពី​ថ្ងៃ​ទី​២៨​កក្កដា​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​​ចូលរួម​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​​ដំបូង​របស់​រដ្ឋសភាជាតិ​នីតិកាល​ទី​៥ ក្រោម​ព្រះរាជាធិបតី របស់​ព្រះករុណា​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី​។

​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក ចេញផ្សាយ​នៅ​ថ្ងៃតី​២៣​ខែកញ្ញា​នេះ ឲ្យដឹងថា ការចូលរួម​របស់​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក  មិនមែន​ជា​ការយល់ព្រម​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ឬ​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ស្ថានទូត​អាមេរិក នៅតែ​បន្ត ស្នើឲ្យ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដែល​នឹង​ជួយ​ដល់​កិច្ចប្រឹងប្រែង​ក្នុង​ការវាយតម្លៃ និង​ដោះស្រាយ​នូវ​រាល់​កំហុសឆ្គង​ផ្សេងៗ​នៅក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត​។ ការត្រួតពិនិត្យ​នេះ នឹង​ផ្តល់ ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នូវ​ទំនុក​ចិត្ត​កាន់តែច្រើន​ថែម​ទៀត​ទៅលើ​ប្រព័ន្ធ​បោះឆ្នោត​។

​សហរដ្ឋអាមេរិក មានជំនឿថា សភាជាតិ​ដែល​មាន​ដំណើរការ​ត្រឹមត្រូវ ទាមទារ​ឲ្យមាន​ការចូលរួ​មនៃ គណបក្ស​នយោបាយ​សំខាន់ៗ​ទាំងពីរ ដោយ​អំពាវនាវ​គណបក្ស​ទាំង​ពីរ​អនុវត្ត​នូវ​សេចក្តីថ្លែងការណ៍​រួម កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ដែល​ប្រឆាំង​នឹង​អំពើហឹង្សា គាំទ្រ​ឲ្យមាន​ការពិភាក្សា ស្តីពី​កំណែទម្រង់​ការបោះឆ្នោត និង​យល់ព្រម​ដោះស្រាយ​បញ្ហា​ជាតិ​នានា​តាមរយៈ​ការពិភាក្សាគ្នា​។ 

​សេចក្តីថ្លែងការណ៍​បន្ត​ថា គណបក្ស​ទាំងអស់ គួរ​ចាប់យក​ឱកាស​នេះ ដើម្បី​លើក​​កម្ពស់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​អនុវត្តនូវ​កំណែទម្រង់​ដ៏​មានន័យ ដែល​ពង្រឹង​នីតិរដ្ឋ និង​បង្កើន​ការគោរព​សិទ្ធិមនុស្ស​។ សហរដ្ឋអាមេរិក ស្នើ​អោយ​ថ្នាក់ដឹកនាំ​គណបក្ស​ធ្វើការ​ជាមួយគ្នា ដើម្បី​សំរេចបាន​នូវ​លទ្ធផល​មួយ​ដែល​ធ្វើឲ្យ​ប្រទេស​មាន​ឯកភាព​គ្នា និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ធំ​។
​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គេ​ក៏​សង្កេត​ឃើញ មាន​តំណាង​ទូត​មកពី ស្ថានទូត​អាមេរិក សហភាព​អឺរ៉ុប បារាំង អូស្ត្រាលី និង​ស្ថានទូត​ជា​ប្រទេស​ជា​មិត្ត ជា​ពិសេស​ប្រទេស​ជា​សមាជិក​អាស៊ាន​។

កាលពី​ថ្ងៃ​សុក្រ អង្គទូត​នានា​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​អំពី ការសម្រេចចិត្ត​របស់​ខ្លួន ក្នុង​ចូលរួម​ប្រជុំ​សភា​ដំបូង​នា​ថ្ងៃទី​២៣​ខែ​កញ្ញា លើកលែង​តែ​ទូត​សហរដ្ឋអាមេរិក​មួយ បង្ហាញ​ភាពស្ទាក់ស្ទើរ ។​

​ក្រោយ​ការបោះឆ្នោត សហរដ្ឋអាមេរិក បាន​អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ហើយ​បន្ត​អំពាវនាវ​ឲ្យមាន​ការចរចា​បន្ត​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​វត្តមាន​នៅក្នុង​វិមាន​រដ្ឋ​សភា​ទេ គឺមាន​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

16 Responses to "អាមេរិក​បញ្ជាក់ថា ការចូលរួម​ប្រជុំ​សភា មិនមែនមានន័យ​ថា​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ទេ​​"

  1. ចាំស្តាប់សេចក្តីថ្លែងការណ៏របស់ប្រទេសអ្នកកាន់ប្រជាធិតេយ្យបន្ទាប់ពីថ្ងៃ ២៤ ស្អែកនេះទៅ ។
    បក្សប្រជាជន និងស្តេចត្រងោលនោះ នឹងយកបាវ ឬ ការុងមកទទូរ ឬគ្របមុខហើយ ។
    ហាស ហា ហាស ហា ហាស

  2. កោតតែអត់ចេះខ្មាស់គេ ។ ហ៊ានអញ្ជើញទៀតវាប្រៀបបានហៅគេអោយទៅសើចចំអកអោយខ្លួនអែងតែប៉ុណ្ណោះ ។

    មន្រ្តីទូតខ្លះនិយាយទាំងហួសចិត្ត នៅអ្វីដែលគេបានរៀបចំធ្វើឡើងនាព្រឹកមិញនេះ ក៏ប៉ុន្តែគេទៅក្នុងការគួរសមតែប៉ុណ្ណោះ ។

  3.   says:

    ហាស ហាស ហាស ហាស ហាស ហាស….នៅធ្វើមិនដឹងទៀតវ៉ី!
    ហេស ហេស ហេស…អាឆៀតហើ្ហយ អាឆៀត…ចេះរត់ចេញពីមន្ទីពេទ្យឆ្គួត ហើយមកឈរលើ
    ផ្លូវកាន់សៀវភៅអាន ហើយហៅខ្លួនឯងថាបណ្ឌិតទៅវិញ!?

  4. Sralanh Khmer says:

    សហរដ្ឋអាមេរិក បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការចូលរួម​សម័យប្រជុំ​សភា មិនមែន​មានន័យថា សហរដ្ឋអាមេរិក ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះទេ ដោយ​សហរដ្ឋអាមេរិក​បន្ត​ស្នើ​ឲ្យមាន​ការត្រួតពិនិត្យ​ឡើងវិ​ញ​ដោយ​តម្លាភាព​នូវ​ភាព​មិន​ប្រក្រតី​នានា ​ទាក់ទង​នឹង​ការបោះឆ្នោតជាតិ​កាលពី​ថ្ងៃ​ទី​២៨​កក្កដា​។

    សមមុខហើយ!!ស្តាប់បានទេក្រុមតំណាងរាស្រ្តចោរ!!!ខ្មាស់គេណាស់!!??

  5. Khmerologist says:

    ប្រាកក៏បង់ថង់ក៏បាត់ គួរអោយអាណឹតណាស់ជនទាំង​៥៥នាក់!!!

  6. តេជោយ៉ត says:

    ចរន្តន៍នយោបាយក្រៅប្រទេសខ្មែរមានសារសំខាន់ណាស់សំរាប់នយោបាយក្នុងប្រទេស ចរន្តខាងក្រៅត្រូវមើលលើជំហអាគាំង ជប៉ុន បារាំង អូស្ត្រាលី សហគមន៍អឹរ៉ុប,…បើអាគាំងមិនព្រមហើយ ស្អីៗក៍វាតាមហ្នឹងដែរ,…កុំសង្ឍឹមលុយ WB, ADB, JiCA, មានតែលក់នាទ្បិការដៃ ខ្សែករ មកចាយទេ ដូចសម្តេចមានប្រសាសន៍អញ្ចឹង កុំឆោតយើងធ្លាប់ធ្វើសង្រ្គាមប្រឆាំងចក្រពត្តិអាគាំងកាលពីទស្សវត្ត៍ឆ្នាំ70 ទៅខ្លាចវាស្អី ជយោសម្តេចតេជោ

  7. Larrlaar says:

    តាំងពីឆ្នាំ១៩៦៤មក អាមេរិកមានចរឹកដដែល ចូលចិត្តឲ្យគេធ្វើតាមខ្លួន មិនព្រមកែប្រែ កាលពីសង្គ្រាមនៅប្រទេសយួន លាវ រហូតរាលដាលចូលដល់ខ្មែរ អាមេរិកមិនដែលមើលខ្មែរជា សំខាន់ទេ យកយួន និងសៀមជាសំខាន់។ ពេលបច្ចុប្បន្ននេះក៏ដូចគ្នាទៀត បង្កសង្រ្គាមនៅអ៊ីរ៉ាក់ អាហ្គានិស្ថាន លីប៊ី ហើយឈានទៅរកធ្វើសង្រ្គាមនៅស៊ីរីទៀត ក៏ព្រោះតែចង់ឲ្យគេធ្វើតាមខ្លួន ពេលគេ ខ្លាំងដែរគាត់អត់ហ៊ានទេ។ ចរឹកមេដឹកនាំអាមេរិកមួយចំនួន អ្នកនយោបាយខ្មែរគួរពិចារណា ខ្លះទៅ កុំយកតាមពេក។ យើងចង់បានហើយសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ តែយើងត្រូវពិចារណាសិនទៅ ។ លោកអ្នកត្រូវចាំថា មនុស្សយើងស្លាប់ទៅយកអ្វីទៅមិនបានទេ ត្រូវចេះប្រើបទពិសោធន៍ចាស់ៗមកឆ្លុះបញ្ចាំងនិងសកម្មភាពពេលបច្ចុប្បន្ន និងយកទៅអនុវត្តពេលខាងមុខ។ លោកអ្នកឃើញស្រាប់ហើយថាប្រទេសយើងមានសង្រ្គាមកន្លង​​ មកដោយសារអ្វី? មិនដោយសារតែមហាអំណាចឈ្លោះគ្នាទេឬ?

  8. Anonymous says:

    Words never work with this crueler Hun Sen. Only Guns grenades and or drone can end Hun Sen. Believe me US! It is typical for dictator type of gadafy saddam Hussein etc.

  9. serey says:

    Dear US you have to UNDERSTAND that,Cambodian vote for Cambodia,American vote for US.It doesn’t mater US accept the result or not.Cambodia follow to the Cambodia constitutional and the election law. Cambodia have a SINGLE RIGHT on these.US is a friend among the friend.Cambodia needs your help and co-operation like the others.But US don’t do any mistake and go out of border(friend).Cambodia is the INDEPENDENT state.Cambodia have enough right to make a DECISION.

  10. chamreun roath says:

    សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ចេញផ្សាយនៅថ្ងៃតី២៣ខែកញ្ញានេះ ឲ្យដឹងថា ការចូលរួមរបស់លោកឯកអគ្គរដ្ឋទូតអាមេរិក មិនមែនជាការយល់ព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ឬគណបក្សនយោបាយណាមួយនោះទេ។ សេចក្តីថ្លែងការណ៍បន្តថា ស្ថានទូតអាមេរិក នៅតែបន្ត ស្នើឲ្យត្រួតពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលនឹងជួយដល់កិច្ចប្រឹងប្រែងក្នុងការវាយតម្លៃ និងដោះស្រាយនូវរាល់កំហុសឆ្គងផ្សេងៗនៅក្នុងដំណើរការនៃការបោះឆ្នោត។ ការត្រួតពិនិត្យនេះ នឹងផ្តល់ ឲ្យប្រជាពលរដ្ឋកម្ពុជានូវទំនុកចិត្តកាន់តែច្រើនថែមទៀតទៅលើប្រព័ន្ធបោះឆ្នោត។

    ចំរើនរដ្ឋគិតថា កុំឲ្យលោកទូតអាមេរិកភ័យពេក ចំពោះរបៀបរកដោះខ្លួនចេញពីការទទួលខុសត្រូវនេះ។ ទោះលោកទូតថា ទទួលស្គាល់ ឬមិនទទួលស្គាល់ គឺជាសិទ្ធិនៃការនិយាយរបស់លោកទូត ឬរបស់រដ្ឋាភិបាលអាមេរិក។ តែលោកមិនអាចមានសិទ្ធិមកត្រួតត្រាអធិបតេយ្យភាព របស់ព្រះរាជាណាចក្រកម្ពុជា បានទេ។ហើយចំពោះរឿងអង្កេតការបោះឆ្នោតនោះ ល្មមឈប់និយាយ ទៅ ព្រោះគេដឹងថា វាជាល្បែងរបស់អាមេរិក និងក្រុមបរិវា ហើយ។ ចាំឆ្នាំ ២០១៨ សឹមនិយាយ ទៀត។
    ចំរើនរដ្ឋសូមគាំទ្រ ៖
    Larrlaar
    September 23, 2013 at 3:08 pm

    តាំងពីឆ្នាំ១៩៦៤មក អាមេរិកមានចរឹកដដែល ចូលចិត្តឲ្យគេធ្វើតាមខ្លួន មិនព្រមកែប្រែ កាលពីសង្គ្រាមនៅប្រទេសយួន លាវ រហូតរាលដាលចូលដល់ខ្មែរ អាមេរិកមិនដែលមើលខ្មែរជា សំខាន់ទេ យកយួន និងសៀមជាសំខាន់។ ពេលបច្ចុប្បន្ននេះក៏ដូចគ្នាទៀត បង្កសង្រ្គាមនៅអ៊ីរ៉ាក់ អាហ្គានិស្ថាន លីប៊ី ហើយឈានទៅរកធ្វើសង្រ្គាមនៅស៊ីរីទៀត ក៏ព្រោះតែចង់ឲ្យគេធ្វើតាមខ្លួន ពេលគេ ខ្លាំងដែរគាត់អត់ហ៊ានទេ។ ចរឹកមេដឹកនាំអាមេរិកមួយចំនួន អ្នកនយោបាយខ្មែរគួរពិចារណា ខ្លះទៅ កុំយកតាមពេក។ យើងចង់បានហើយសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ តែយើងត្រូវពិចារណាសិនទៅ ។ លោកអ្នកត្រូវចាំថា មនុស្សយើងស្លាប់ទៅយកអ្វីទៅមិនបានទេ ត្រូវចេះប្រើបទពិសោធន៍ចាស់ៗមកឆ្លុះបញ្ចាំងនិងសកម្មភាពពេលបច្ចុប្បន្ន និងយកទៅអនុវត្តពេលខាងមុខ។ លោកអ្នកឃើញស្រាប់ហើយថាប្រទេសយើងមានសង្រ្គាមកន្លង មកដោយសារអ្វី? មិនដោយសារតែមហាអំណាចឈ្លោះគ្នាទេឬ?
    serey
    September 23, 2013 at 3:41 pm

    Dear US you have to UNDERSTAND that,Cambodian vote for Cambodia,American vote for US.It doesn’t mater US accept the result or not.Cambodia follow to the Cambodia constitutional and the election law. Cambodia have a SINGLE RIGHT on these.US is a friend among the friend.Cambodia needs your help and co-operation like the others.But US don’t do any mistake and go out of border(friend).Cambodia is the INDEPENDENT state.Cambodia have enough right to make a DECISION.

  11. ក្មេងវត្តត្រឡែងកែង (លង្វែក) says:

    សរុមមក ! មិនត្រឹមតែរដ្ឋាភិបាល និងតំណាងបក្សCPPទេ ! ដែលមិនគ្រប់ទឹកហើយ

    ប្រសៃប្រសាទនោះ សូម្បីពួកអាគាំទ្រCPP ផ្កាប់មុខ នៅក្នុងcamnews​​ & Facebook

    ក៏មិនគ្រប់ទឹក ហើយឡប់ៗដូចគ្នាដែរ ។

  12. ក្មេងវត្តត្រឡែងកែង (លង្វែក) says:

    មិនចាំបាច់ប្រដៅគេច្រើនពេកទេ អា chamreun roath អារឿងប្រវត្តសាស្រ្តជូចត់អស់ហ្នឹង

    គេដឹងហើយ យល់ល្អហ្អែងគួរតែ ទៅប្រដៅអាសំអាចម៍សែនជោរហ្អែង កុំអោយវាផ្តាច់ការ

    ធ្វើជាអាយ៉ងយួនទៅ វាល្អជាង !

  13. សិស្សធនញ្ជ័យ says:

    សម័យអង្គរ ខ្មែរយើងធ្លាប់ជាប្រទេសអាណាចក្រ មួយដ៏ខ្លាំងមុនអាមេរិកកកើតទៀតផង
    ខ្មែរមានផាសារផ្ទាល់ខ្លួន មានវប្បធម៌ខ្ពង់ខ្ពស់ ត្រូវស្គាល់ខ្លួនអោយបានច្បាស់ មុននឹងទៅ
    ស្គាល់អ្នកដទៃ ស្គាល់ទុកចិត្តខ្លួនឯង ខ្មែរត្រូវមានជំនឿលើខ្មែរគ្នាឯង ។អាមេរិក ជាប្រទេសគោរពច្បាប់
    ជាងគេ ប៉ុន្តែអាមេរិក ក៏ធ្លាប់សាងកំហុស​លើដីខ្មែរ ធ្លាប់សាងកំហុសលើប្រទេសនានា ឯខ្មែរវិញ
    មិនដែលទៅជិះជាន់ប្រទែសណាទេ? មានតែរកវិធីជួយប្រទេសដ៏ទៃ ដូច្នេះខ្មែរមិនល្ងង់ ហើយមិនឃោឃៅ រំលោភបំពានជាតិដទៃទេ ។
    បើខ្មែរចេះរួមរស់ជាមួយគ្នាដោយសន្តិភាព គ្មានប្រទេសណាមើលងាយបានឡើយ
    តែបើខ្មែរឈ្លោះ គ្នា បាញ់សម្លាប់គ្នាអាមេរិកក៏មិនដឹងជួយយ៉ាងម៉េចដែរ ខ្លាំងណាស់ជួយអាវុធបន្ថែម
    ហើយមានតែជំនួយធ្វើសង្រ្គាមបន្តរប៉ុណ្ណោះ ។សំខាន់ជាតិយើងឆ្លាតត្រូវនាំគ្នាគោរពច្បាប់
    អន្តរជាតិ គោរពសិទ្ធិមនុស្ស ប្រឹងកសាងសេដ្ឋកិច្ចគ្រប់វិស័យទើបអាចេះាសផុតពីពាក្យរិះគន់បាន
    ជាបណ្តើរៗៗ៕

  14. Srey Khmer says:

    តាក់ទីងណយៗ ចំជាស់យមែន CNRP!!!

  15. PNH says:

    Dear US please make cut aid on hun sen government only.

    please do support on CNRP , NGO and khmer people who vote for CNRP . we do not want our country like Myanmar

  16. pingpong says:

    ១. អាមេរិកនិងសហគមន័អឺរ៉ុប មិនទទួលស្គាល់សភា រាយបន្លាលួសទេ!
    ២. តើអាចមានន័យថា មិនទទួលស្គាល់ នាយករដ្ឋមន្រ្តីរាយបន្លាលួសឬទេ? សូមអោយអាមេរិកនិងសហគមន័អឺរ៉ុបជួយបំភ្លឺផង!!!
    ៣. បើសហគមន័អឺរ៉ុបនិងសហរដ្ឋអាមេរិកមិនទទួលស្គាល់សភារាយបន្លាលួសនិងនាយករដ្ឋមន្រ្តីរាយបន្លាលួសទេ ដូច្នេះរដ្ឋាភិបាលរាយបន្លាលួសក័មិនស្របច្បាប់ដែរ តើមែនឬទេ ?
    ៤. បើរដ្ឋាភិបាលរាយបន្លាលួសមិនស្របច្បាប់ ដូច្នេះសូមស្នើរដ្ឋាភិបាលអឹរ៉ុបនិងអាមេរិក មេត្តាដាក់ទណ្ឌកម្មពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាបន្ទាន់។