សហរដ្ឋអាមេរិកបញ្ជាក់នៅថ្ងៃទី២៣ ខែកញ្ញា ថា មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជាទេ បើទោះបីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលរួមសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រក្ដី។
ដោយ ទេព សុរ៉ាវី
2013-09-23
RFA

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ថត (William E.Todd) ចូលរួមជាកិត្តិយសក្នុងកិច្ចប្រជុំសភាលើកដំបូង នៅព្រឹកថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៣។ RFA/Van Vichar
ស្របពេលគ្នានេះ សហភាពអឺរ៉ុបបានចេញសេចក្ដីប្រកាសព័ត៌មានមួយថា រដ្ឋសភាដែលកើតឡើងដោយឯកបក្សនៅពេលនេះ មិនអាចបំពេញភារកិច្ចរបស់ខ្លួនបានឡើយ ខណៈដែលអ្នកច្បាប់រិះគន់សភាដែលទើបកើតឡើងថ្មីថ្មោងនេះ ថាជាសភាអធម្មនុញ្ញភាព។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ថត (William E.Todd) បញ្ជាក់ថា ការចូលរួមរបស់លោកនៅក្នុងពិធីបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៥ នេះ មិនមែនជាការយល់ព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតទេ។
សហរដ្ឋអាមេរិកទាមទារឲ្យមានការត្រួតពិនិត្យឡើងវិញដោយតម្លាភាពនូវភាពមិនប្រក្រតីទាក់ទងនឹងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា។
ក្នុងសេចក្ដីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ថា សហរដ្ឋអាមេរិកជឿថា សភាជាតិដែលមានដំណើរការត្រឹមត្រូវ ទាមទារឲ្យមានការចូលរួមពីគណបក្សនយោបាយសំខាន់ទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
កិច្ចប្រជុំសភាដំបូងសម្រាប់នីតិកាលទី៥ ធ្វើឡើងតាមការព្រាងទុក នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា បើទោះជាមិនមានវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ៥៥រូបចូលរួមក្ដី។
សហភាពអឺរ៉ុបក៏បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ ស្រដៀងគ្នានឹងសហរដ្ឋអាមេរិក ជុំវិញការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៥។
សហភាពអឺរ៉ុបបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា រដ្ឋសភាដែលកើតឡើងដោយឯកបក្សនៅពេលនេះ មិនអាចបំពេញភារកិច្ចរបស់ខ្លួនបានឡើយ។
ប្រតិភូសហភាពអឺរ៉ុបអំពាវនាវឲ្យគណបក្សនយោបាយទាំងពីរ បន្តធ្វើការរួមគ្នាដើម្បីកំណត់អំពីគុណវិបត្តិ ឬបញ្ហានានាដែលកើតឡើងក្នុងដំណើរការនៃការបោះឆ្នោត និងលើកទឹកចិត្តឲ្យគណបក្សនយោបាយចរចាគ្នាដើម្បីឯកភាពគ្នាទៅលើការកែទម្រង់រចនាសម្ព័ន្ធ ធានាឲ្យមានការអភិវឌ្ឍ និរន្តរភាពកម្ពុជា ព្រមទាំងការកែទម្រង់ប្រព័ន្ធតុលាការ ការកែទម្រង់រដ្ឋសភា និងការធ្វើឲ្យប្រសើរឡើងនៃអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ។
រដ្ឋសភាដែលទើបកើតឡើងថ្មីថ្មោងនេះ ត្រូវបានអង្គការសង្គមស៊ីវិលរិះគន់ថា ជាសភាអធម្មនុញ្ញភាព។
ប្រធានផ្នែកអង្កេតរបស់សមាគមអាដហុក (Adhoc) លោក នី ចរិយា បញ្ជាក់ថា ការបង្កើតសភាអាណត្តិនេះមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញទេ គឺមានន័យថា ជាសភាអធម្មនុញ្ញភាព ដែលនាំឲ្យរដ្ឋាភិបាលដែលកើតចេញពីរដ្ឋសភា ក្លាយជារដ្ឋាភិបាលអធម្មនុញ្ញភាពដែរ។
លោកបន្តថា រដ្ឋសភា និងរដ្ឋាភិបាលអធម្មនុញ្ញភាពនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការទទួលស្គាល់ពីអន្តរជាតិ។ លើសពីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពប្រទេស ប៉ះពាល់ផ្នែកពាណិជ្ជកម្ម និងអាចប៉ះពាល់ទំនាក់ទំនងផ្នែកការទូតរវាងប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។
មិនខុសគ្នាដែរ នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បញ្ជាក់ថា កិច្ចប្រជុំសភាលើកដំបូងដោយគ្មានការចូលរួមពីគណបក្សប្រឆាំងកំពុងបង្កឲ្យមានបដិវាទធ្ងន់ធ្ងរក្នុងការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ ការពង្រឹងឯករាជភាពជាតិ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ រដ្ឋាភិបាលថ្មីនឹងខ្វះនីត្យានុកូលភាព ឬខ្វះភាពស្របច្បាប់ និងគ្មានការគាំទ្រ។
នាយកប្រតិបត្តិអង្គការសង្កេតការណ៍បោះឆ្នោត និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា យល់ឃើញថា គណបក្សប្រជាជនកម្ពុជា នឹងមានការប្រឈម ២សំខាន់ ក្រោយកិច្ចប្រជុំឯកបក្សនៅរដ្ឋសភារួច។ ទី១ គឺពលរដ្ឋដែលគាំទ្រគណបក្សប្រឆាំងស្នើសុំឲ្យមានការលើកពេលសម័យប្រជុំសភាលើកដំបូងមិនសប្បាយចិត្ត ទី២ ប្រឈមពីការវាយតម្លៃពីសហគមន៍អន្តរជាតិ។
អង្គការសង្គមស៊ីវិលទទូចច្រើនដងឲ្យភាគីគណបក្សនយោបាយទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា បន្តពិភាក្សាគ្នារកដំណោះស្រាយនយោបាយ។ អង្គការសង្គមស៊ីវិលរិះគន់ថា ការបង្កើតសភាថ្មីនៅអាណត្តិនេះ មានដាក់ពង្រាយទាហាន និងប៉ូលិស រនាំងដែក របងលួស បិទផ្លូវចេញចូលច្រកទៅរដ្ឋសភា ដែលបង្ហាញឲ្យអន្តរជាតិឃើញពីការគាបសង្កត់នៃការបង្កើតរដ្ឋសភានិងរដ្ឋាភិបាលថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរបិទផ្លូវមួយចំនួនការពារសន្តិសុខពេលប្រជុំសភា
- កិច្ចប្រជុំសភានីតិកាលទី៥ចាប់ផ្ដើមដោយគ្មានតំណាងរាស្ត្របក្សប្រឆាំង
- អាជ្ញាធររឹតបន្តឹងច្រកចូលភ្នំពេញមុនថ្ងៃប្រជុំសភា
- មេប៉េអឹមនៅបន្ទាយមានជ័យត្រូវបានផ្លាស់មកកាន់តំណែងនៅភ្នំពេញ
- លោក ជាម យៀប៖ ញត្តិពលរដ្ឋមិនសំខាន់ជាងមាត្រាច្បាប់
- បេក្ខជនតំណាងរាស្ត្របក្សប្រឆាំងស្បថមិនចូលប្រជុំសភានៅសៀមរាប
- សង្គមស៊ីវិលដាក់ញត្តិថ្វាយព្រះមហាក្សត្រសុំពន្យារពេលប្រជុំសភា
- មន្ត្រីរដ្ឋាភិបាល៖ បក្សប្រឆាំងទាមទារប្រយោជន៍ច្រើនធ្វើឲ្យការចរចាបរាជ័យ
- ទិវាសន្តិភាពពិភពលោក
ទូតអាមេរិកជម្លើយ គ្មានការគោរពម្ចាស់ផ្ទះ។ លើកដៃដូចក្មេងស្ទាវ៕
វាសមមុខណាស់ដែលគេមិនទទួលស្គាល់នោះ សុទ្ធតែតំណាងរាស្រ្តចោរដែលដឹកនាំដោយនាយករដ្ឋមន្ត្រីចោរធ្វើរដ្ឋប្រហារប្លន់សន្លឹកឆ្នោតប្រជាពលរដ្ឋ ខ្មែរភាគច្រើនមិនទទួលស្គាល់ជាដាច់ខាតរដ្ឋាភិបាលឡប់ឡែបែបនេះ។
low class usa ambassy in cambodia , no respect to khmer peoples + no respect to khmer governments, suck —
Rath: because he joined with the kids(ស្ទាវ ) assembly also.LOl
ទូតអាមេរិកគោរពម្ចាស់ផ្ទះ
រឿងរ៉ាវនៃប្រទេសកម្ពុជាពាក់ព័ន្ធអ្វីទៅសហរដ្ឋអាមេរិក? នៅពេលដែលបោះឆ្នោតនៅសហរដ្ឋអាមេរិក តើប្រជាជនខ្មែរដែលបាននិយាយថា យុត្តិធម៌ឬមិនយុត្តិធម៌ជាអ្វីឬទេ? ។ សម្លេងឆ្នោតខ្មែរសម្រាប់ខ្មែរ មិនមែនសម្រាប់សហរដ្ឋអាមេរិកនោះទេ។ សហរដ្ឋអាមេរិកមិនដឹងអ្វីក្រៅពីការទម្លាក់គ្រាប់បែកសំលាប់ប្រជាជនខ្មែរតែប៉ុណ្ណោះទេ។
We do not need American to concern about Khmer. We, Khmer, never concern about the election in US. This stupid guy should get out from Khmer problem. American always stick their nose in to someone problem in order to create war so that American can sell weapons.
Long Live Cambodia! Long Live the CPP! Long Live our God-King!!!!
Dear all US,EU,NGO,……etc.You should ask to Raingsy and Sokha,and their team.Why so that ?. How came ?.They are the CAUSE of these.It doesn’t mater of you accept the RESULT or not,it’s very easy,how to say is on your TONGUE.But don’t for get, you’re just a FRIEND and COOPERATION with Cambodia like the others FRIENDS only.Don’t do any MISTAKE out of the BORDER (friend).Other why, you’ll get the JUDGE form Cambodian.