ដោយ៖ ថុល ស្រីលក្ខណ៍ និង ដួង សុខា
ថ្ងៃចន្ទ័ ទី23 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
ក្រុមអ្នកសារព័ត៌មាន ខកចិត្តចំពោះការរឹតត្បិតសេរីភាពរបស់ពួកគេមិនឲ្យយកព័ត៌មាន ពីការបណ្តេញរបស់កងកម្លាំងសមត្ថកិច្ចទៅលើប្រជាពលរដ្ឋ និងព្រះសង្ឃដែលកំពុងធ្វើកូដកម្មអត់អាហារ នៅរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោងប្រហែលជា១១យប់ កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ប្រដាប់ដោយដំបងឆក់ ខែល និងក្រុមក្មេងទំនើង ដែលមានដំបង និងចំពាមកៅស៊ូគ្រាប់ឃ្លី បានចុះទៅបណ្តេញអ្នកភូមិបឹងកក់ និងបុរីកីឡា មិនឲ្យបន្តធ្វើកូដកម្មអត់អាហារ នៅរមណីយដ្ឋានវត្តភ្នំ។
ក្នុងការចុះទៅបណ្តេញនេះ ពលរដ្ឋ ក្រុមសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ជាង១០នាក់ បានរងរបួស។ អ្នកសង្កេតការណ៍សិទ្ធិមនុស្ស និងអ្នកសារព័ត៌មានខ្លះ ត្រូវបានក្មេងទំនើងវាយ បាញ់នឹងគ្រាប់ចំពាម ដណ្តើមយកម៉ាស៊ីនថត និងបណ្តេញចេញពីទីនោះ។
អ្នកយកព័ត៌មានរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) លោក គាំ ច័ន្ទរស្មី ដែលត្រូវបានក្មេងទំនើងវាយ និងចាប់យកម៉ាស៊ីនថត ប្រាប់VOD នៅថ្ងៃចន្ទនេះថា នៅម៉ោងប្រមាណជាង១១យប់ គាត់បានចុះទៅថតយកសកម្មភាពក្រុមក្មេងស្ទាវវាយបណ្តេញប្រជាពលរដ្ឋ ប៉ុន្តែត្រូវបានអ្នកដឹកនាំក្រុម ក្មេងនោះចាប់យកម៉ាស៊ីនថតពីគាត់ និងបោកទៅលើដី រួចទះគាត់មួយកំផ្លៀងធ្វើឲ្យគាត់ដួលទៅលើដី។ លោកបន្តថា លោកសោកស្តាយដែលសមត្ថកិច្ចឈរនៅខាងក្រោយលោកពីរនាក់ មិនបានអន្តរាគមន៍ ជួយលោក ៖
លោក គាំ ច័ន្ទរស្មី ឲ្យដឹងដែរថា សហការីជាជនជាតិបរទេសរបស់លោកម្នាក់ ត្រូវបានក្រុមក្មេងទំនើងយកដំបងវាយចំជើង។ គាត់បានព្យាយាមរត់ ប៉ុន្តែខណៈនោះ សមត្ថកិច្ចបានចេញមកព័ទ្ធគាត់ ដោយចង់ដកយកម៉ាស៊ីនថត ប៉ុន្តែមិនបានសម្រេច។ លោកសន្និដ្ឋានថា សកម្មភាពក្មេងទាំងនោះហាក់ជាការបញ្ជា របស់កម្លាំងសមត្ថកិច្ចដែលចុះទៅ ៖
ចំណែក អ្នកយកព័ត៌មានរបស់ VOD លោក តាត ឧត្តម មានប្រសាសន៍ថា គាត់ត្រូវបានកម្លាំងសមត្ថកិច្ច ស្លៀកពាក់ស៊ីវិល ព្យាយាមឆក់នឹងដំបងឆក់ ហើយបានចាប់យកម៉ូតូ និងបណ្តេញគាត់ចេញពីទីនោះ។ លោកយល់ថា នេះជាការបំភិតបំភ័យ និងការបិទសិទ្ធិរបស់អ្នកសារព័ត៌មានមិនឲ្យបំពេញភារកិច្ច ៖
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ អះអាងថា លោកមិនបានដឹងពីបញ្ហានេះទេ។ លោកថា ករណីនេះអាចមកពីកំហុសអចេតនារបស់កម្លាំងសមត្ថកិច្ច ប៉ុន្តែ គោលការណ៍របស់កងរាជអាវុធហត្ថ មិនឲ្យប៉ះពាល់ដល់អ្នកសារព័ត៌មាន និងសង្គមស៊ីវិលទេ។
សមាជិកក្រុមប្រឹក្សាក្រមសីលធម៌អ្នកកាសែតកម្ពុជា លោក ពុយ គា មានប្រសាសន៍ថា អ្នកសារព័ត៌មាន មានសិទ្ធិទូលាយក្នុងការចុះទៅថត ឬយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍នានា ដោយអាជ្ញាធរមិនត្រូវហាមឃាត់នោះទេ។ លោកស្នើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ចាត់វិធានការជាបន្ទាន់លើបញ្ហានេះ ៖
គួររលឹកថា កាលពីខែមករា ឆ្នាំ២០១៣ អង្គការឃ្លាំមើលសេរីភាពសារព័ត៌មានអន្តរជាតិ ឈ្មោះ “អ្នកយកព័ត៌មានគ្មានព្រំដែន” បានចេញផ្សាយរបាយការណ៍ ឆ្នាំ២០១៣ ដោយបានទម្លាក់ពិន្ទុ សេរី ភាពសារព័ត៌មាននៅកម្ពុជា ដល់កម្រិតថ្នាក់ទី ១៤៣ ក្នុងចំណោមប្រទេសទាំង១៧៩។ បើតាមរបាយ ការណ៍ ចំណាត់ថ្នាក់នេះទាបជាងពីឆ្នាំ២០១២ ដែលកម្ពុជាស្ថិតចំណាត់ថ្នាក់លេខ១១៧ ដោយ សារតែរដ្ឋាភិបាលគាបសង្កត់លើសេរីភាពសារព័ត៌មាន និងជាពិសេស ព្រមានចាប់ខ្លួនអ្នកសារព័ត៌មាន និងអ្នកវិទ្យុឯករាជ្យមួយចំនួន ដោយប្រើប្រព័ន្ធតុលាការ៕
សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
ពេលវេលាដល់ហើយ ភាពរន្ធត់នានា នឹងកើតមានដោយសារមហិច្ផតាមនុស្ស។ ឪកម្ពុជាអើយ! ព្រះរាជាណាចក្រនៃចម្ងល់ (Kingdom of questions) តើចម្ងល់នេះនិងអាចបញ្ចប់បានដោយរបៀបណាទៅ ???
It’s very easy,we obtain the LAW together.You and me together are SAFE.there is no CRACKDOWN,no PUNISHMENT,no SENTENCE,no be in JAIL,…………etc.
នៅមានរឿងដែលយ៉ុងខ្នងច្រើនជាងនេះតទៅទៀត ប្រសិនបើហ៊ុន សែន និងបក្សពួកនៅកាន់អំនាច ក្នុងស្រុកខ្មែរ…
នេះពិតជាផ្តាច់ការហើយ…។
របបផ្តាច់ការចាប់ផ្តើមហើយ
ជយោ ! រដ្ឋាពីបាក មិនគ្រប់ទឹក នៃព្រះរាជាណាចក្រដែកជោរ !
គួររលឹកថា កាលពីខែមករា ឆ្នាំ២០១៣ អង្គការឃ្លាំមើលសេរីភាពសារព័ត៌មានអន្តរជាតិ ឈ្មោះ “អ្នកយកព័ត៌មានគ្មានព្រំដែន” បានចេញផ្សាយរបាយការណ៍ ឆ្នាំ២០១៣ ដោយបានទម្លាក់ពិន្ទុ សេរី ភាពសារព័ត៌មាននៅកម្ពុជា ដល់កម្រិតថ្នាក់ទី ១៤៣ ក្នុងចំណោមប្រទេសទាំង១៧៩។ បើតាមរបាយ ការណ៍ ចំណាត់ថ្នាក់នេះទាបជាងពីឆ្នាំ២០១២ ដែលកម្ពុជាស្ថិតចំណាត់ថ្នាក់លេខ១១៧ ដោយ សារតែរដ្ឋាភិបាលគាបសង្កត់លើសេរីភាពសារព័ត៌មាន និងជាពិសេស ព្រមានចាប់ខ្លួនអ្នកសារព័ត៌មាន និងអ្នកវិទ្យុឯករាជ្យមួយចំនួន ដោយប្រើប្រព័ន្ធតុលាការ៕
ចំរើនរដ្ឋគិតថា មកដល់ពេលនេះ គេស្គាល់ពីចរិត និងរបៀបនិយាយរបស់សារពត៌មាននិមួយៗអស់ហើយ ។ គេដឹងថា អ្នកណាមាននិន្នាកាទៅណា អ្នកណាចូលចិត្តនិយាយអី និយាយរបៀបម៉េច គឺគេដឹងទាំងអស់។ ត្រង់នេះ គេមិនទាន់សិក្សាពីចំណេះដឹងនិងបុគ្គលិកលក្ខណៈរបស់តួអ្នកយកពត៌មានម្នាក់ៗ នោះផង។ ដូចជា ជួនកាលពត៌មានខ្លះដែលចេញពីអ្នកឆ្លើយពត៌មាន VOA, RFA ជាដើម គឺពិបាកស្តាប់ណាស់។ ដូច្នេះការវាយតម្លៃរបស់ក្រុមអ្នកពត៌មានទាំងអស់ មិនមែនថា យើងមិនឲ្យតម្លៃនោះទេ , តែបើគិតរវល់តែពីរឿងដែលគាត់និយាយនោះ ប្រទេសកម្ពុជាមិនអាចដំណើរការទៅមុខ បានទេ។ ហេតុនេះហើយ គឺ ស្តាប់ទាំងអស់ទៅ, តែមិនមែនថា ត្រូវតែយកមកគិតទាំងអស់ទេ គឺគិតខ្លះ និងមិនគិតខ្លះ ។ បើចេះតែតាមគាត់នោះ ជាពិសេស តាមពួក HRW ដែលមានតែមនុស្សប៉ុន្មាននាក់នោះ រដ្ឋាភិបាល ធ្វើអ្វីមិនចេញទេ។
អាចំរើនរដ្ឋក្បាលអាច់ម៍chamreun roath! បើដាក់ថាអាបំផ្លាញរដ្ឋបំផ្លាញប្រទេសជាតិវិញល្អជាង!
អាឡប់! ម៉ែវាអាងវាដេកនៅក្នុងម៉ាស៊ីនត្រជាក់ជិះជាន់បិទសិទ្ធិគេគ្រប់គ្នាបានតាមចិត្ត! អាឆ្កែថោក!
ប្រទេសនិតិរដ្ឋម៉ែវាស្អីចឹង! ប្រើសុទតែជនពាលៗទាំងលើពាលទាំងក្រោម!
សុទតែពួកអាបាតផ្សារ!
មិនចេះខ្មាស់ពិភពលោកសោះ! ហិះកោតថាស្នេហាជាតិកើត????? រកសុខឲ្យជាតិកើត? អានេះគឺ
រកអំណាចឲ្យវាតើ! អានេះសូមឲ្យរន្ទះបាញ់វាឆាប់ៗដោយសារកំហឹងជនរងគ្រោះយ៉ាងអយុត្តិធម៌
ជាទីបំផុត! អារុក្ខអារក្សអ្នកតានៅវត្តភ្នុំដ៏ពូកែរសក្ខ័សិទ្ធិជួយបាញរន្ទះចំក្បាលពួកអាបំផ្លាញជាតិ
នេះឲ្យងាប់តៃហោងអស់កុំខាន!
ពួកឯងធ្វើបាបធ្វើទុក្ខគេប៉ិនណា ពួកឯននឹងទទួលទៅវិញប៉ិននិងរហូតដល់កូនចៅឯងទាំងអស់
ទៀត!
ដល់ពេលប្រើដំបងវាយឆ្កែហើយ ពួកបញ្ញើក្អែកក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះដូចជាប្រើសេរីភាព
ជ្រុលហួសពេក ឥឡូវល្មមជូនតាមសំនូមពរហើយ ពួកបញ្ញើក្អែកអស់នេះអោយចូលមកនៅជាមួយ
មិនដឹងគុណជញ្ជក់ជីវជាតិហើយ នឹងសម្លាប់យើងថ្ងៃណាមួយមិនខាន ដូច្នេះត្រូវជូនពួកគាត់ឲ្យទៅ
នៅភពដើមវិញ ។ហាហាៗ ប្រទេសបែបគុមមុយនីសរស់នៅបានសុខស្រួលជាងមិនដែលភ័យព្រួយ។
Crazy kingdom, and crazy government. Ho my kingdom?
ដឹកនាំតាមចិន ឬ យួន (២អាណត្តិ=១០ឆ្នាំ).
ដឹកនាំតាម គុយបា ; ស៊ីរី គឹ តពូជ មិនព្រមចុះចេញទេ……
នេះបានចំជាមនុស្សគំរក់ផ្តាច់ការ….