តើ​អ្នកដឹង​អ្វីខ្លះ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​?​

ដោយ៖​ តាំង វីដា​
ថ្ងៃអង្គារ៍ ទី24 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

ថ្ងៃទី​២៤​ខែ​កញ្ញា ឆ្នាំ​២០១៣​នេះ គឺជា​ទិវា​នៃ​ការប្រកាស​ប្រើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ រដ្ឋធម្មនុញ្ញ ត្រូវបាន​គេ​ស្គាល់​ថា ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា​។ រាល់​ច្បាប់ និង​ឯកសារ​គតិយុត្តិ​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​អនុលោម​ទៅតាម​រដ្ឋធម្មនុញ្ញ ដើម្បី​បង្ហាញ​ពី​ធម្មនុញ្ញភាព​។​

​តាម​ឯកសារ​ទាក់ទង រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវបាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ​១៩៤៧ ហើយ​បើ​គិត​មកដល់​ពេល​បច្ចុប្បន្ន​នេះ​កម្ពុជា បាន​ឆ្លងកាត់​ការបង្កើត​រដ្ឋធម្មនុញ្ញ​ដល់​ទៅ​៦​ដង​រួចមកហើយ​។​

– រដ្ឋធម្មនុញ្ញ​លើក​ទី​១៖ គឺ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​១ ដែលមាន ១២​ជំពូក និង ១២២​មាត្រា ហើយ​ត្រូវបាន​អនុម័ត​នៅ​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​១៩៤៧​។

– រដ្ឋធម្មនុញ្ញ​លើក​ទី​២៖ គឺជា​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​ខ្មែរ ដែលមាន​១១ ជំពូក និង​១២១ មាត្រា ហើយ​ត្រូវបាន​អនុម័ត​នៅ​ថ្ងៃ​ទី ១០ ខែ​ឧសភា ១៩៧២ ។ រដ្ឋធម្មនុញ្ញ​នេះ ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​របបន​យោ​បាយ​ពី​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ មក​ជា​របប​សាធារណរដ្ឋ​បែប​សហរដ្ឋអាមេរិក​វិញ​។​

– រដ្ឋធម្មនុញ្ញ​លើក​ទី​៣៖ គឺជា​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ប្រជាធិបតេ​យ្យ ដែល​មានតេ​២១​មាត្រា ចែកចេញ​ជា​១៦​ជំពូក ហើយ​ត្រូវបាន​អនុម័ត​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​១៩៧៦​។ រដ្ឋធម្មនុញ្ញ កម្ពុជា​ប្រជាធិបតេយ្យ​នេះ ដែល​ធ្វើឲ្យ​មាន​ការផ្លាសស់ប្តូ​ររបប​គ្រប់គ្រង​រដ្ឋ​នៅក្នុង​ប្រទេស​ខ្មែរ ពី​របប​សារ​ធា​រណ​រដ្ឋ ប្រែ​ទៅជា​របស់កុ​ម្មុយ​នី​សផ្តាច់ការ​។​

– រដ្ឋធម្មនុញ្ញ​លើក​ទី​៤៖ គឺជា​រដ្ឋ​ធម្មនុញ្ញ នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ប្រជាធិបតេយ្យ មាន​៩៣ មាត្រា និង​១០ ជំពូក ហើយ​ត្រូវបាន​ប្រកាស​ឲ្យប្រើ​តាម​ក្រឹត្យ លេខ ០១​ក្រ ចុះ​ថ្ងៃ​ទី ២៥ ខែ​មថុ​នា ឆ្នាំ ១៩៨១​។​

– រដ្ឋធម្មនុញ្ញ​លើក​ទី​៥៖​នៅ​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ ១៩៨៩ រដ្ឋសភា​នៃ​របប​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា បានធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ដោយ​កែ​ឈ្មោះ​ប្រទេស​កម្ពុជា​ពី​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា មក​ជា​រដ្ឋ​កម្ពុជា​វិញ​។ នៅក្នុង​មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ​នេះ ចែងថា រដ្ឋ​កម្ពុជា អនុវត្ត​របប​នយោបាយ​ពហុបក្ស​។ រដ្ឋធម្មនុញ​នេះ មាន​៩៣ មាត្រា និង​១០ ជំពូក​។​

– រដ្ឋធម្មនុញ្ញ​លើក​ទី​៦៖ គឺជា​រដ្ឋ​ធម្មនុញ្ញ​ដែល​កើតចេញ ក្រោយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស ថ្ងៃទី ២៣ តុលា​ឆ្នាំ​១៩៩១​។ នៅ​ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី ២៨ ខែ​ឧសភា​ឆ្នាំ​១៩៩៣ ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស បាននាំគ្នា​ទៅ​បោះឆ្នោត​ទៅ​ជ្រើស​រើស សភាធម្មនុញ្ញ​ចំនួន​១២០​រូប​តំណាងឲ្យ​ទូទាំង​ប្រទេស​ដោយ​តាម​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ ដែល​នាពេល​នោះ​​មាន​គណបក្ស​ចំនួន​២០​ចូលរួម​ក្នុង​ការដណ្តើម​សន្លឹកឆ្នោត​។

​បន្ទាប់​ពី​បោះឆ្នោត​រួច សភាធម្មនុញ្ញ​បាន​ដំណើរការ​យ៉ាង​សកម្ម ហើយ​រហូត​ដល់​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ ១៩៩៣ បាន​អនុម័ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​សំឡេង ៩៧%​គាំទ្រ ហើយ​ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ព្រះបាទ​នរោត្តម​សីហនុ ប្រកាស​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​ដោយ​ព្រះរាជក្រម​ចុះ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣​។ រដ្ឋធម្មនុញ្ញ​នេះ មាន​១៦​ជំពូក និង​១៥៨​មាត្រា​។

​ដោយឡែក ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ ស្ថាប័ន​ជាតិ ត្រូវបាន​ប្រកាស​ឲ្យប្រើ​ប្រាស់​ដោយ​ព្រះរាជក្រម​លេខ នស​/ រក​ម​/០៧០៤/០០១ ចុះ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០០៤ ហើយ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​មួយ​មាត្រា គឺ​មាត្រា ៦៕

​សរសេរ​មកកាន់ លោក តាំង វី​ដា តាមរយៈ​vida@vodhotnews.com

What Next?

Recent Articles

2 Responses to "តើ​អ្នកដឹង​អ្វីខ្លះ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​?​"

  1. Cheatlom says:

    The politicains of Cambodia broke the top rule of Cambodia

  2. Jaya Warman 7 says:

    នេះហើយទំនាយនោះ
    ខែរះឆ្លងផ្លូវ កូនកើតមុនឪ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពតាដើរលេង។
    Kingdom Wonder!!!