តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​រៀបចំ​រចនាសម្ព័ន្ធ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃអង្គារ៍ ទី24 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៦៨​រូប នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បោះឆ្នោត​រៀបចំ​រចនាសម្ព័ន្ធ​រដ្ឋសភា នៅ​វិមាន​រដ្ឋ​សភា តាម​ការ​ព្រាងទុក បើ​ទោះ​ជា​មិន​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែ​កញ្ញា តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​រដ្ឋសភា ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ទាំង​៩​នៃ​រដ្ឋសភា​។ បន្ទាប់​ពី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​រដ្ឋសភា និង​គណៈកម្មការ​ទាំង​៩ តំណាងរាស្ត្រ នឹង​បោះឆ្នោត​ជា​កញ្ចប់ ដើម្បី​ជ្រើសរើស​គណៈរដ្ឋមន្ត្រី​។​

​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​ព្រៃវែង លោក ជាម យៀប ឲ្យដឹងថា គណបក្ស​ឈ្នះ​ការបោះឆ្នោត គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​តួនាទី និង​រចនាសម្ព័ន្ធ​រដ្ឋ​សភា ជាពិសេស​តំណែង​ប្រធានរដ្ឋសភា​។ លោក​បញ្ជាក់ថា រចនាសម្ព័ន្ធ​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នករៀបចំ ហើយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សមាជិក​ធម្មតា​។ លោក​បញ្ជាក់ថា អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ គឺ​គោរព​ទៅតាម​រដ្ឋធម្មនុញ្ញ​។​

​កាលពី​ថ្ងៃ​ចន្ទ ទី​២៣​ខែ​កញ្ញា សម័យប្រជុំ​នៃ​រដ្ឋសភា​ជា​លើកដំបូង បានចាប់ផ្តើម​តាម​ការគ្រោងទុក ដោយ​មាន​តំណា​ង​រាស្ត្រ​​ទាំង​៦៨​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម តែ​មិន​មាន​វត្តមាន​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ ព្រះ​មហា​​ក្សត្រ ព្រះបាទ​នរោត្តម​សីហ​មុនី បាន​អញ្ជើញ​ធ្វើ​ជា​រាជាធិបតីភាព​ក្នុង​សម័យ​ប្រជុំ​នោះ​។​

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាលពីថ្ងៃចន្ទ បាន​បដិសេធ​នឹង​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក ដែល​លើកឡើង​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​កុំឲ្យ​បាត់​បង់​​តំណែង​អនុប្រធាន​រដ្ឋសភា និង​ប្រធាន​គណៈកម្មាការ​រដ្ឋសភា​។​លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើការ​ជា​មួយ​​អង្គទូត​នានា ដើម្បី​រក​ដំណោះស្រាយ​លើ​ការបោះឆ្នោត​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

One Response to "តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​រៀបចំ​រចនាសម្ព័ន្ធ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​​"

  1. ជា ស៊ីម says:

    To Mr./Ms./Mr. fucking Former Hia lola, Only Hun Sen fascistic generation that

    the property and heritages of CAMBODIA have been destroyed all, even the culture

    of Khmer people and education system are very poor, these reasons causing a lot of

    problem in the whole country. Even your kids your relatives do not know how is polite

    attitudes and behaviors!

    =========

    មុខពួកអាក្បត់ជាតិសូមបងប្អូនជួយមើល! កោតណាស់មិនចេះខ្មាស់ប្រជាពលរដ្ឋសោះដែលនាំគ្នា

    ទៅពួនលាក់មុខបង្កើតរដ្ឋាភិបាលស្ងាត់តែក្រុមក្បត់មួយក្ដាប់តូច! តើបងប្អូនមានយោលបលគិត

    យ៉ាងណាដែរហ្ន? បើសិនជាមិនមែនជាក្រុមមេចោរហារយទេម្លេះមិនចាំបាច់ទៅបិទបាំងដាក់របង

    បន្លាលួសនិងមានកម្លាំងប៉ូលិសយាមកាមយ៉ាងតឹងរឹងទេបងប្អូន?

    នេះគឺសុទ្ធតែពួកអាចោរក្បត់ជាតិ។ បើសិនជាមិនមែនចោរជាពលរដ្ឋល្អ

    ជាគតិបណ្ឌិតចេះស្រឡាញ់ជាតិនិងសាសនាម្លេះមិនចាំបាច់នាំគ្នាទៅលួចលាក់ធ្វើបែបនេះទេ

    បងប្អូន! គឺត្រូវតែបានមានប្រជាពលរដ្ឋចូលរួមអបអរសាទរនិងជួយត្រេកអរគាំទ្រមិនខាន!

    ប៉ុន្តែនេះវិញ ហៅមហាសែនថោកជាទីបំផុត! មិនតែប៉ុណ្ណោះពួកអាថោកនេះវាបានចាប់

    បង្ខំស្តេចខ្មែរឲ្យចូលរួមថោកជាមួយវាដែរ! អស្ចារណាស់!

    ស្តេចតុងទីពីរមិនគួរដើរតួជាអាយ៉ងរបស់ជនក្បត់ជាតិនេះសោះ! ព្រះអង្គរូបនេះលែងជាស្តេច

    នៃប្រទេសកម្ពុជាទៀតហើយ!