បក្ស​ប្រជាជន​ត្រៀម​ចរចា​និង​ប្រគល់​តំណែង​ថ្នាក់​ដឹកនាំ​ខ្លះ​ក្នុង​សភា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ

ម៉ែន​ គឹមសេង
24 កញ្ញា 2013
វីអូអេខ្មែរ

ព្រះមហាក្សត្ស​ព្រះបាទ នរោត្តម សីហមុន្នី ​និង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ថត​រួម​គ្នា​នៅ​ក្នុង​ថ្ងៃបើក​ប្រជុំ​សភា​ជា​លើ​ក​ដំបូង តាំងពី​ការបោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ​២០១៣។

វ៉ាស៊ីនតោន៖ សភា​ជាតិ​កម្ពុជា​នឹង​បើក​សម័យ​ប្រជុំ​នៅថ្ងៃ​អង្គារ​នេះ​បន្ត​ទៀត​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំរដ្ឋ​សភាជាតិនីតិកាល​ទី​៥​ដោយ​គ្មាន​សមាសភាព​គណបក្ស​សង្គ្រោះជាតិ​ចូលរួម ​ប៉ុន្តែគណបក្ស​ប្រជាជន​កម្ពុជា ដែល​ជាអ្នក​ឈ្នះ​មាន​សំឡេង​ច្រើន​នៅ​តែ​សម្តែង​ក្តី​សង្ឃឹម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ អាច​នឹង​ទទួល​បាន​តំណែង​ខ្លះ​ក្នុង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​នេះ ​បើ​សិន​ជា​មាន​ការ​កែប្រែ​គោល​ជំហរ​ឈប់​ធ្វើ​ពហិកា​សម័យ​ប្រជុំ​សភា​ជា​បន្តបន្ទាប់។

លោក​ជាម យៀប ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​សមាជិក​សភា​ដែល​ទើប​ទទួល​បាន​សុពល​ភាព​បាន​បញ្ជាក់​ថា​ច្រក​សម្រាប់​ការចរចា​នៅ​តែ​បើក​ចំហរ​ដដែល​រវាង​គណបក្ស​ទាំង​ពីរ​ហើយ​បើ​ទោះបី​ជា​សម័យ​ប្រជុំ​នៅ​ថ្ងៃ​នេះ​មិន​មាន​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ថ្នាក់​ដឹកនាំ​ក៏​គេ​អាច​នឹង​កែប្រែ​ដើម្បី​បញ្ជូល​វិញ​បាន​ដែរ​នៅពេល​ក្រោយ។

នៅ​ពេល​ដែល​វីអូអេ​បាន​ចោទ​សួរ​ពី​លទ្ធភាព​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​លោក​ជាម យៀប​បញ្ជាក់​ថា៖

«ខ្ញុំ​យល់​ថា​នឹង​អាច ​នឹង​អាច​បាន ​ប៉ុន្តែ​គ្រាន់​តែ​ថា​ឱ្យ​យើង​ខ្ញុំ​ងាក​ទៅ​យ៉ាង​ម៉េច​ព្រោះ ​ពួកនោះ​មាន​ពិន្ទុ​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​ទំនោរ​បន្តិច​ទៅ ​ដល់​គាត់​រឹង​កំប្រឹស​អញ្ចឹង​គឺ​ថា​មិន​អាច​បាន​ទេ។ គណបក្ស​ប្រជាជន​កម្ពុជា​គោរព​អនុវត្ត​ទៅ​តាម​ច្បាប់​ និង​ពិសេស​រដ្ឋ​ធម្មនុញ្ញ​ ច្បាប់​បោះឆ្នោត​និង​ព្រះ​រាជសារ​ ការអំពាវនាវ​របស់​ព្រះករុណា​ជានិច្ច​កាល»។

គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​អាសនៈ​ចំនួន​៦៨​ហើយ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​ពី​សភា​ដែល​មាន​អាសនៈ​សរុប​ចំនួន​១២៣​ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ថា​ខ្លួន​ទទួល​បាន​ចំនួន​៦៣​ដែល​ជា​ចំនួន​ឈ្នះ​ដាច់​ខាត​ហើយ​អាច​បង្កើត​រដ្ឋាភិបាលម្នាក់​ឯង​បាន។ គណបក្ស​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​ចំនួន​ពីរ​លើក​កាលពី​ថ្ងៃ​ទី​១៦​និង​១៧​ខែកញ្ញា​កន្លង​មក​ដើម្បី​ទំលុះ​ទម្លាយ​ការខ្វែង​គំនិត​គ្នា​នេះប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ធំដុំ​អ្វី​ទេ។
លោក​ជាម យៀប ​បាន​បញ្ជាក់​ថា​ក្នុង​ការ​ចរចា​កន្លង​មក​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ធ្វើ​សម្បទាន​ច្រើន៖

«មាន​រហូត​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋ​សភា​រហូត​ដល់​អនុប្រធាន​ឬ​ក៏​ដល់​ប្រធាន​គណៈកម្មការ​មួយ​ចំនួន​ទៀត​ផង​ប៉ុន្តែ​ខាង​ហ្នុង​គាត់​មិន​ព្រមយ៉ាង​ណា​គឺ​ថា​តាម​ធម្មតា​ប្រតិទិន​ដែល​មាន​ចែង​ក្នុង​ច្បាប់​យើង​មិន​អាច​នៅ​នឹង​ទេ​ប្រៀប​ដូច​ព្រះអាទិត្យ​និង​ព្រះ​ច័ន្ទ​អញ្ចឹង​ត្រូវ​តែ​ដើរ​ទៅ​មុខ​ហើយ​អត់​មាន​រង់ចាំ​ទេ»។​

សមាជិក​ជាប់​ឆ្នោត​ទាំង​៥៥​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​ខេត្ត​សៀម​រាប​ដោយ​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ក្នុង​សម័យ​បើក​ប្រជុំ​សភា​ជាតិ​លើក​ទីមួយ​កាលពី​ថ្ងៃ​ច័ន្ទ​ក្រោម​ព្រះ​រាជា​ធិបតី​ភាព​របស់​ព្រះ​ករុណា​ព្រះបរម​នាថ​ នរោត្តម​ សីហមុនី។
លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​ការចរចា​ណា​មួយ​ក្នុង​ពេល​អនាគតត្រូវ​ផ្អែក​លើ​មូលដ្ឋាន​សច្ចៈធម៌ ​សីលធម៌​និង​យុត្តិធម៌ ​ដោយ​មិន​មែន​អ្នក​ចាញ់​ឆ្នោត​មក​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​ទេ។ លោក​សម រង្ស៊ី​បន្ថែម​ថា៖

«យើង​មិន​អាច​ទៅ ​សម្រប​សម្រួល​លើ​មូលដ្ឋាន​លួច​ប្លន់​សន្លឹកឆ្នោត​មូលដ្ឋាន​ភូត​ភរ​ហើយ​មូលដ្ឋាន​អយុត្តិធម៌​មក​លើ​ប្រជារាស្ត្រ»។

យ៉ាង​ណា​ក៏​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ ​មិន​ទាន់​ប្រកាស​ថា​នឹង​ធ្វើ​បាតុកម្ម​ដើម្បី​តវ៉ា​នៅ​ទូទាំង​ប្រទេស​ដូច​ការ​ប្រកាស​កន្លង​មក​ឬ​យ៉ាង​ណា​ទេ​បន្ទាប់​ពី​បាតុកម្ម​អហិង្សា​រយៈ​ពេល​បី​ថ្ងៃ​កន្លង​មក​នៅ​ទីក្រុង​ភ្នំពេញ​មិន​បាន​ជំរុញ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនបន្ទន់​ជំហរ​អ្វី​ឡើយ៕

 


អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

 

What Next?

Recent Articles

15 Responses to "បក្ស​ប្រជាជន​ត្រៀម​ចរចា​និង​ប្រគល់​តំណែង​ថ្នាក់​ដឹកនាំ​ខ្លះ​ក្នុង​សភា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ"

  1. Srey Khmer says:

    Long Live the King! Long Live the CPP, the winners!!!

  2. Ngor heaw says:

    ​ប្រសិនបើ​មានបញ្ហា​ដូច​នេះ​កើតឡើង​ទៅ​លើគណបក្សប្រជាជន ​តើគណបក្សប្រឆាំង​​មានឆន្ទៈ​ចរចា​ និង​យល់ព្រមប្រគល់​តំណែង​ថ្នាក់​ដឹកនាំ​ខ្លះ​ក្នុង​សភា​ ឱ្យ​ទៅគណបក្សប្រជាជន​ឬ​ទេ?

  3. សុខ​ សុវណ្ណី says:

    ថោកទាប!

  4. Change Change says:

    នយោបាយគ្មានពីរលើលោក

  5. ជា ស៊ីម says:

    ស្តេចតុងទីពីរមិនគួរដើរតួជាអាយ៉ងរបស់ជនក្បត់ជាតិនេះសោះ! ព្រះអង្គរូបនេះលែងជាស្តេចនែ

    ប្រទេសកម្ពុជាទៀតហើយ!

  6. សំឡាញ់! says:

    បើដឹងថាខ្លួនចាស់ជិតងាប់ហើយ ម្តេចក៏ត្រដរធ្វើទៀត ? ឬក៏ប្រទេសខ្មែរមួយនេះមានតែមនុស្សចាស់
    ប៉ុន្មាននាក់ហ្នឹង ដែលចេះធ្វើការ ? រីឯក្មេងជំនាន់ក្រោយមិនចេះធ្វើ ? ឬមិនឲ្យគេធ្វើ ? ចាំមើលនៅបាន
    ប៉ុន្មានឆ្នាំទៀត ?

  7. ជា ស៊ីម says:

    មុខពួកអាក្បត់ជាតិសូមបងប្អូនជួយមើល! កោតណាស់មិនចេះក្មាស់ប្រជាពលរដ្ឋសោះដែលនាំគ្នា

    ទៅពួនលាក់មុខបង្កើតរដ្ឋាភិបាលស្ងាត់តែក្រុមក្បត់មួយក្ដាប់តូច! តើបងប្អូនមានយោលបលគិត

    យ៉ាងណាដែរហ្ន? បើសិនជាមិនមែនជាក្រុមមេចោរហារយទេម្លេះមិនចាំបាច់ទៅបិទបាំងដាក់របង

    បន្លាលួសនិងមានកម្លាំងប៉ូលិសយាមកាមយ៉ាងតឹងរឹងទេបងប្អូន?

    នេះគឺសុទ្ធតែពួកអាចោរក្បត់ជាតិ។ បើសិនជាមិនមែនចោរជាពលរដ្ឋល្អ

    ជាគតិបណ្ឌិតចេះស្រឡាញ់ជាតិនិងសាសនាម្លេះមិនចាំបាច់នាំគ្នាទៅលួចលាក់ធ្វើបែបនេះទេ

    បងប្អូន! គឺត្រូវតែបានមានប្រជាពលរដ្ឋចូលរួមអបអរសាទរនិងជួយត្រេកអរគាំទ្រមិនខាន!

    ប៉ុន្តែនេះវិញ ហៅមហាសែនថោកជាទីបំផុត! មិនតែប៉ុណ្ណោះពួកអាថោកនេះវាបានចាប់

    បង្ខំស្តេចខ្មែរឲ្យចូលរួមថោកជាមួយវាដែរ! អស្ចារណាស់!

    ស្តេចតុងទីពីរមិនគួរដើរតួជាអាយ៉ងរបស់ជនក្បត់ជាតិនេះសោះ! ព្រះអង្គរូបនេះលែងជាស្តេចនែ

    ប្រទេសកម្ពុជាទៀតហើយ!

  8. chamreun roath says:

    ចំរើនរដ្ឋយល់ថា រឿងនេះ គឺសុទ្ធជារឿងដែលម្នាក់ៗត្រូវការគ្នាទៅវិញទៅមក ទេ។ តែដល់ទៅ យើងមិនអាចជជែកគ្នាបាន ហើយខំជំនះ ឲ្យរឿងវាចេះតែដំណើរការ ទៅមុខទាំងទទឹងទទែងនេះ, វាលំបាកណាស់។
    យើងអាចយល់ថា គណបក្សប្រជាជនដែលខិតខំធ្វើឲ្យការងាររៀបចំសភា និងរដ្ឋាភិបាលនេះ មានដំណើរទៅមុខ ប្រាកដជាបានគិតដល់ផលប៉ះពាល់ ឧបសគ្គ និងកេរ្តិ៍ឈ្មោះនោះយ៉ាងច្បាស់ណាស់។ ចំរើនរដ្ឋគិតថា ពុំមែន បក្សប្រជាជនមិនរអៀសខ្លួនសោះ ហើយចេះតែខិតខំជំនះ ទេ។ប៉ុន្តែគេមានហេតុផលរបស់គេ ព្រោះតែពេលនេះ បើភាគីម្ខាង គាត់រឹងយ៉ាងនេះ តើត្រូវទុករឿងនេះ ឲ្យមានទៅតាមតែបំណងរបស់បក្សប្រឆាំង ឬយ៉ាងណា។ ពេលនេះ មេដឹកនាំប៉ុន្មាននាក់នៃបក្សសង្គ្រោះជាតិ គាត់អាងមានសម្លេងសមល្មមមួយក្នុងសភា ដូចនេះ ទើប គាត់កំពុងតែក្រឡុកសភាពការណ៍ទៅតាមចិត្តគាត់ទៅ។ គាត់មិនទទួលស្គាល់ច្បាប់ គាត់មិនគោរព និងផ្តល់តម្លៃថ្វាយព្រះមហាក្សត្រ ដូចដែលគាត់និយាយទេ។ គាត់គិតថា បើគាត់មិនចូលប្រជុំ តើអ្នកណាធ្វើអ្វីគាត់បាន, បើនិយាយតាមបែបពាល គេនិយាយថា « បើអញមិនចូល តើអាណាធើក្តអីអញ» រឿងនេះ វាអញ្ចេះ!!
    ដូចនេះ ចំរើនរដ្ឋគិតថា រឿងនេះ មិនងាយដោះស្រាយទេ។ មានតែ រឿងអ្វីក្នុងលក្ខខ័ណ្ឌដែលធ្វើទៅបានស្របច្បាប់ គឺចេះតែធ្វើបណ្តើៗទៅ កុំចាំជុំគ្នា ទើបបានដើរ។ វាពិតជាមានភាពអាម៉ាសណាស់ទៅហើយ សម្រាប់បក្សប្រជាជន មិនមែនថា គាត់មិនដឹងទេ។ គ្រាន់តែថា បើមិនបង្កើតរាជរដ្ឋាភិបាលថ្មី គឺរដ្ឋាភិបាលចាស់ នៅតែធ្វើការក្នុងនាម រដ្ឋាភិបាលចាំផ្ទះ បានដដែល។ បើដូចនេះ អ្នកតវ៉ា ចេះតែតវ៉ាទៅ ហើយរដ្ឋាភិបាលចេះតែដើរទៅដូចគ្នា , វាទាស់តែ ពុំមានសិទ្ធិគ្រប់គ្រាន់ តែប៉ុណ្ណេះ គឺដូចវិបត្តឆ្នាំ ២០០៤ ដែរ។ តែនៅពេលមានរដ្ឋាភិបាលថ្មីហើយ បើមិនគ្រប់កូរ៉ុម ក៏វាលំបាកដែរ។ តាមពិត គឺខ្មាស់គេមែន ព្រោះយើងត្រូវការដៃគូ យើងជាបក្សដែលដឹកនាំប្រទេសជាយូរមកហើយ។
    តែវាពិបាកត្រង់ថា លោកសម រង្ស៊ី លើកតម្លៃខ្លួន វាខ្ពស់ពេក ដែលចង់ឲ្យគេទៅអង្វរ។ បើយើងយល់ គាត់មិនចង់ជជែករកដំណោះស្រាយសមស្រប ដែលអាចទទួលយករៀងខ្លួននោះឡើយ។
    សួរថា គាត់អាងអ្វី?? គាត់អាងមែន គឺអាងដឹកនាំឲ្យមានបាតុកម្ម។ សំរាប់គាត់ជាការងាយណាស់ក្នុងចលនាពន្យុះឲ្យមានបាតុកម្ម នេះ ទោះបីជាថា អ្វីជាលទ្ធផលអាក្រក់កើតពីបាតុកម្ម នោះគាត់មិនខ្វល់ ឡើយ។ គាត់ដឹងតែពីចំណេញពីបាតុកម្ម។ គួរជឿថា នៅកម្ពុជាក៏ដោយ ឬក៏ដូចជាប្រទេសផ្សេង គឺមិនខុសគ្នាទេ, ឥទ្ធិពលនៃការការញុះញង់ ការបង្កើតកំហឹងវណ្ណៈ ការដឹកនាំឲ្យមើលគ្នា ឲ្យច្រណែនគ្នា ឲ្យមើលឃើញផលប្រយោជន៍ជាតិតាមទស្សនៈ យុត្តិធម៌ សមធម៌ សមភាព ស្អី….ទាំងអស់ នឹងធ្វើឲ្យមនុស្សស្អប់គ្នា ហ៊ានសម្លាប់គ្នា។ គាត់ ថែមទាំងបានសន្យាផ្តល់ប្រយោជន៍ផ្ទាល់ខ្លួន ដល់ជនមួយចំនួនផង ដូចជាបុណ្យសក្តិ មេឃុំ មេភូមិ ចៅហ្វាយស្រុក ជាដើម ដែលជាចំណុចពេញចិត្តរបស់មនុស្ស លើកឲ្យក្លាយជារឿងងាយនឹងបំផុសប្រជាពលរដ្ឋឲ្យចូលរួមបាតុកម្មណាស់។ អ្វីដែលបានលើកពីខាងលើនេះហើយ ដែល ក្រុមខ្មែរក្រហមបានប្រើប្រាស់ក្នុងជំនាន់តស៊ូរបស់ខ្លួនមុនពេលឆ្នាំ ១៩៧៥។ ដោយសារការបណ្តុះនូវកំហឹងវណ្ណៈ បង្កើតឈឺចាប់ពីការជិះជាន់ ជាមួយនឹងពាក្យថាវណ្ណៈអធន( វណ្ណៈអ្នកក្រ) ពាក្យថា ពួកមូលធន ពួកសក្តិភូមិ នាយទុនកំប្រាឌ័រ ពួកក្រុងជិះជាន់អ្នកជនបទនេះហើយ ដែលកម្ពុជាបានរងវិនាសកម្មយ៉ាងខ្លោចផ្សា។ ពេលនេះ លោក សម រង្ស៊ី បានយករូបមន្ត ទ្រឹស្តីនេះ ដែលខ្មែរក្រហមបានអនុវត្តកន្លង ដើម្បីដណ្តើម ជោគជ័យ មកប្រើហើយ។ សូមប្រជាជនយើងប្រយ័ត្នធ្លាក់ចូលរណ្តៅនេះ។
    ចំរើនរដ្ឋគិតថា បើលោក សម រង្ស៊ី អាងលើរូបមន្តខាងលើនេះទេ សូមលោក កុំបន្តធ្វើអ្វីទៀត, អាណិតខ្មែរ, សូមបញ្ចប់ទៅ ដើម្បីកុំឲ្យឈ្មោះលោក ដែលកំពុងមានដំណើរទៅរក វិរៈជន បែរជាក្លាយទៅទទួលបានឈ្មោះថា ឃាដករ វិញ។
    គួរតែលោកវិលចូលធ្វើការជាមួយគណៈបក្សប្រជាជន វិញទៅ។
    ចំរើនរដ្ឋមិនគិតថា រឿងវាអាចនឹងកើតមានទេ, ប៉ុន្តែចុះបើឧទាហរណ៍ថា នៅអាណត្តិ ២០១៨ លោកឈ្នះឆ្នោត ស្រាប់តែអ្នកគាំទ្របក្សប្រជាជនប្រឆាំងមិនទទួលស្គាល់លោកវិញ តើលោកធ្វើម្តេច?

  9. អាឡេវ says:

    មុខពួកនេះដូចមុខវាំង។ លួចឆ្នោតគេអត់ចេះអៀន រីអែស្តេចវិញធ្វើស្ញេញស្ញាញដូចទើបក្រោកពីអឹមដោះ។

  10. Love Cambodia says:

    A Chamreun roath a piece of shit. Why don’t check everything in Cambodia as Forest, Lands, Mountains, Corruptions…..etc and many others things are going to finish very soon and what should we reply to our khmer people next time???????

    Don’t you see or pretend to be blind to ignor all these problems?
    If many khmer people same of you, then khmer will under Vietnam or China soonest.
    I am just suffer with all those power people treated the khmer people as slave and never find justice for them.

    Who rich are richer, who poor are poorer, is this fair???

    What the fuck!!!!!!!

    I’ll wait and see till the last day of Hun Sen. What will happen next?

    God will punish all the bad people very very soon, I believed.

  11. ជា ស៊ីម says:

    To Mr./Ms/Mrs. chamreun roath fucking yours! never raise to say the law with me?

    កុំនិយាយពីរឿងច្បាប់ជាមួយយើងវើយអាបំផ្លាញរដ្ឋបំផ្លាញប្រទេស! ច្បាប់ម៉ែវាស្អី!!!

    ច្បាប់ពួកអាឯងគឺច្បាប់ពាល! ច្បាប់បំផ្លាញសាសនា! ច្បាប់បំផ្លាញប្រទេសជាតិ!

    ច្បាប់បំផ្លាញវប្បធម៌ខ្មែរ! ច្បាប់បំផ្លាញព្រៃឈើ! ច្បាប់បំផ្លាញធនធានធម្មជាតិ!

    ច្បាប់បំផ្លាញការសាម្គីភាពរបស់ខ្មែរ! ច្បាប់បំផ្លាញវិស័យអប់រំ!

    ច្បាប់បំផ្លាញសេចក្តីសុខរបស់ប្រជាជន! ច្បាប់បំផ្លន់ទឹកដីប្រជាជន!

    ច្បាប់ធ្វើឲ្យប្រជាពលរដ្ឋអត់មានជម្រករស់នៅ! ច្បាប់ធ្វើឲ្យប្រជាពលរដ្ឋអត់ស្រែចំការធ្វើ!

    ច្បាប់ធ្វើឲ្យប្រជាជនជាខ្ញុំកញ្ចះរបស់គេ! ច្បាប់បំផ្លាញសុខភាពប្រជាពលរដ្ឋ!

    ច្បាប់ការពារអំណាច! ច្បាប់ការពារបក្សពួកក្បត់! ច្បាប់ការពារតុលាការអយុត្តិធម៌!

    ច្បាប់ផ្ដាច់ការ! ច្បាប់ព្រៃ! ច្បាប់សត្វតិរច្ឆាន! ម៉េចអាងអាឯមីង៉ែងរស់នៅកន្លែងស្រួលឬ?

    អញលំបាកតោកយ៉ាកមិនដែលពួកអាឯងមីង៉ែងមើលឃើញនិងជួយបានម្តងណាទេវើយ!

    មានតែជំរិតនិងប្រើការគំរាមប្លន់ទឹកដីរបស់អញ! អញវេទនាក៏ដោយសារពួកឯងអស់នេះដែរ!

    ច្បាប់តាក់តែងឡើងដោយបណ្ឌិតចោរហារយ! បណ្ឌិតខាងប្លន់ទឹកដីប្រជាជន!

    បណ្ឌិតខាងកាប់សម្លាបនិងបាញ់ប្រហារប្រជាជនស្លូតត្រង់! បណ្ឌិតខាងភរកុហកបោកប្រាស់

    ប្រជាជន! បណ្ឌិតខាងលួចសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ! បណ្ឌិតខាងនិយមបក្សពួក!

    បណ្ឌិតខាងបង្កើតក្រុមចោរ! បណ្ឌិតខាងបង្កើតក្រុមបំផ្លិចបំផ្លាញជាតិ!

    បណ្ឌិតខាងបំផ្លាញរាជបលង្គ័! បណ្ឌិតខាងបំបែកបំបាកការសាម្គីជាតិ!

    បណ្ឌិតខាងញុះញុងឲ្យខ្មែរសម្លាប់ខ្មែរ! អញរាប់មិនអស់ទេទង្វើរពួកអាថោកឯងនេះ!

  12. Chourn says:

    លោកសមរង្សីអើយព្រមទទួលយកទៅប្រធានគណះកម្មការខ្លះស្អីហ្នុង បើលោកសមរង្សីបោះបង់ កៅអីនាយករដ្ឋមន្ត្រីដែលឈ្នះហើយនោះហើយទៅទទួលប្រធានគណះកម្មការសភាបន្តិចបន្ទួច ហ្នុងតើការតស៊ូររកយុត្តិធម៌ពីមុនមកនោះវានិងទៅជាយ៉ាងណា!!!!! ឈ្នះដល់តំណែងជានាយក រដ្ឋមន្ត្រីហើយមិនព្រមតស៊ូបែទៅយកតំណែងសេសសល់ពីគេនោះចបប៉ាដោយ។ ខ្ញុំគិតថាបក្ស សង្គ្រោះជាតិនៅអាណត្តិនេះមានកៅអីច្រើនល្មមនិងធ្វើឲ្យបក្សប្រជាជនទៅមុខមិនរួចទៅក្រោយ មិនរួចបើទោះបីជាបង្ខំបង្កើតរដ្ឋាភិបាលដើម្បីស្របច្បាប់របស់បក្សប្រជាជនមែនតែមិនស្របច្បាប់ របស់អន្តរជាតិក៍រដ្ឋាភិបាលថ្មីនេះមិនមានមុខមានមាត់នៅលើឆាកអន្តរជាតិហើយវិនិយោគទុន គេនិងរារែកមកកម្ពុជា ជំនួយត្រូវបានកាត់ផ្តាច់ តើរស់បានដល់ពេលណា??? ខ្ញុំគិតថាបើគ្មានរក យុត្តិធម៌ដល់បក្សសង្គ្រោះជាតិហើយទទួលស្គាល់យកការពិតទេនិងចូលរួមពីបក្សសង្គ្រោះជាតិ នោះទេគឺរដ្ឋាភិបាលអាណត្តិថ្មីនេះដូចរទេះបាក់កង់អញ្ចឹងហើយនិងបរទៅមុខលែងរួចនៅថ្ងៃណា មួយតែម្តង។ បក្សប្រជាជនក៍គេដឹងពីហេតុការណ៍​និងកើតឡើងទៅថ្ងៃមុខដែរដូច្នេះហើយគេ កំពុងតែលួងលោកសមរង្សីឲ្យទទួលយកប្រធានគណះកម្មការបន្តិបន្ទួចនោះទៅកុំយករហូត ដល់កៅអីនាយករដ្ឋមន្ត្រីនោះ។ ខ្ញុំជឿរថារដ្ឋាភិបាលថ្មីនេះនិងមានបញ្ហាជាសមិនផុត។

  13. Chourn says:

    The CNRP has said already, the negotiation is not about sharing power, it is about the justice for all. To do so, an independent investigation committee has to create by joining from multi-levels national and international representatives. This is the main point of problematic election solving.

  14. Chourn says:

    ខ្ញុំសូមនិយាយតាមមើលឃើញទៅចុះ ការប្រជុំសភាថ្ងៃម្សិលមិុញនេះគឺបក្សប្រជាជនមានការខកចិត្ត​ យ៉ាងខ្លាំងព្រោះមិននិកស្មានថាមានព្រះមហាក្សត្រចូលរួមហើយនៅតែបក្សប្រឆាំងមិនចូលរួមទៀត។ តាមពិតបក្សប្រជាជនគិតថាបក្សប្រឆាំងនិងមិនហានប្រកែកនិងព្រះមហាក្សត្រនោះទេ។ តែទីបំផុត បក្សសង្គ្រោះជាតិបបួលគ្នាទៅហែទានវស្សាយ៉ាងសប្បាយក្អាកក្អាយឯណោះឆ្កុយទៅវិញ។ ដូច្នេះការ ប្រជុំសភាម្សិុលមិុញគឺធ្វើទាំងសោះកក្រោះគ្មានន័យមើលទៅទឹកមុខអ្នកទាំងអស់គ្នាទៅដឹងហើយ ថាពិតជាសោះកក្រោះមែនទែន។ យ៉ាងណាក៍ដោយបក្សប្រជាជនកំពុងតែជ្រុលក្បាលកំពើរចេះតែ ដើរទៅមុខទាំងអស់សង្ឃឹមតាមយះថាកម្មព្រោះថាផែនការនេះស្មានថាបក្សប្រឆាំងគេខ្លាចព្រះម ហាក្សត្រហើយគេនិងចូលរួម!!! មិននឹកស្មានថារាត្រីទឹកឃ្មុំក្លាយជារាត្រីទឹកខ្មេះដូចច្នេះទេគួរឲ្យឈឺ ចិត្តណាស់!!!!!!ព្រោះកូនក្រមុំរត់ចោលរោងការ…………………..

  15. P.H says:

    រដ្ឋាភិបាលចោរដ៍មហាថោកទាបក្នុងលោកគ្មានពីរ មុខក្រាស់រកលេខដាក់គ្មាន។