រដ្ឋមន្ត្រី​ថ្មី​ចំនួន​៦​រូប នឹង​ដឹកនាំ​ក្រសួង សម្រាប់​នីតិកាល​ទី​៥​នេះ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃអង្គារ៍ ទី24 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

យ៉ាងតិចរដ្ឋមន្ត្រី​ចំនួន​៦​រូប ដែល​ធ្លាប់​កាន់តំណែង​កាលពី​នីតិកាល​ទី​៤ ត្រូវបាន​ដាក់​ជំនួស​ដោ​យ​អ្នកថ្មី សម្រាប់​នីតិកាល​ទី​៥​នេះ ដោយ​ដាក់បញ្ចូល​អ្នក​ចាស់​មួយចំនួន​ទៅ​ជា​តំណាងរាស្ត្រ ដើម្បី​ជា​ការផ្លាស់ប្តូរ​ការដឹក​នាំ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ចាប់ពី​២០​១៣​ដល់​២០១៨​។​នេះ​បើ​យោង​តាម​បញ្ជី​សមាសភាព​របស់​រាជរដ្ឋាភិបាល ដែល​ដាក់​ទៅ​រដ្ឋសភា​។​

​បញ្ជី​សមាសភាព បង្ហាញថា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ប្រាក់ សុខុន ទទួល​តំណែង​ជា រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍  ជំនួស​លោក សូ ឃុន​។ លោក សាយ សំ​អាល់ កូនប្រុស​លោក សាយ ឈុំ ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជំនួស​លោក ម៉ុក ម៉ារ៉េត​។​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក ហង់ ជួន​ណារ៉ុន ទទួល​តំណែង​ជា​រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា ជំនួស លោក អ៊ឹម សិទ្ធី​។ ទេសរដ្ឋមន្ត្រី និង​សមាជិក សមាជិកា នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ស៊ុន ចាន់ថុល ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ជំនួស​លោក ចម ប្រសិទ្ធ ដែល​នឹង​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​វិញ ជំនួស​លោក ស៊ុយ សែម​។

​ចំណែករដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អ៊ុក រ៉ាប៊ុន ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មួយ​នេះ​វិញ ជំនួស​លោក គាត ឈ​ន់​។ 

​លោក អ៊ឹម សិទ្ធី លោក ម៉ុក ម៉ារ៉េត ​លោក សូ ឃុន និងលោក ស៊ុយ សែម ជាប់​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៥​នេះ​។ តាម​បញ្ជី​ឈ្មោះ​តំណាងរាស្ត្រ​ជាប់ឆ្នោត រដ្ឋមន្ត្រី​ចំនួន​១០រូប ត្រូវបាន​ផ្លាស់ប្តូរ​ពី​ការជាប់ឆ្នោត​ជា​តំណាងរាស្ត្រ បើ​ទោះ​រដ្ឋមន្ត្រី​ទាំងនោះ បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ​ក៏​ដោយ​។​ក្នុង​ខេត្ត​កណ្តាល មាន​ការផ្លាស់ប្តូរ​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ខេត្ត​កំពង់ធំ មាន​ការផ្លាស់ប្តូរ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ខេត្ត​កែប មាន​ការ​ផ្លាស់​ប្តូរ លោក​​ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម រាជធានី​ភ្នំពេញ មាន​ការផ្លាស់ប្តូរ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​។​

​ចំណែក​ខេត្តក្រចេះ មាន​ការផ្លាស់ប្តូរ លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរោបនីយកម្ម និង​សំណង់  ខេត្ត​កំពង់ស្ពឺ ដូរ លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ​ពី​តំណាងរាស្ត្រ​។ ខេត្ត​កំពង់ចាម មាន​ការផ្លាស់ប្តូរ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ជនបទ លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ពី​តំណាងរាស្ត្រ​។​ចំណែក​ខេត្តកំពង់ឆ្នាំង លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន មិន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ទេ ខេត្តតាកែវ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មិន​ជាប់​ជា​ក៏​មិន​ជាប់​ជា​តំណាងរាស្ត្រ​ដែរ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

6 Responses to "រដ្ឋមន្ត្រី​ថ្មី​ចំនួន​៦​រូប នឹង​ដឹកនាំ​ក្រសួង សម្រាប់​នីតិកាល​ទី​៥​នេះ​​"

  1. A Reach says:

    So sad that top top Khmer leaders do not know how to do Multiple Choice Test. No A B C D E to choose. Only one answer. Poor brain because read so much communist books that’s why.

  2. Srey Khmer says:

    It is a very excellent move!!!

  3. Anonymous says:

    I think no improvement will be made to the nation even though CPP tries to reform its members.

  4. Srey Khmer says:

    Wos, wos, wos, like you! Who cares!!!!!!!!!!!!!!!!!!!!!

  5. peepee says:

    Congratulation all New Minister ,New goverment.

  6. peepee says:

    Some,very young! I don’t care this is democratic!