សន្តិសុខ ហាម​អ្នកសារព័ត៌មាន ថតរូប​នៅ​ខាងក្នុង និង​ខាងក្រៅ​វិមាន​រដ្ឋ​សភា​​

ដោយ៖​ ញឹម សុខន​
ថ្ងៃអង្គារ៍ ទី24 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

អ្នកសារព័ត៌មាន ដែល​កំពុង​តាមដាន​ព្រឹត្តិការណ៍​សម័យប្រជុំ​នៅ​វិមាន​រដ្ឋ​សភា  ត្រូវបាន​សន្តិសុខ មិន​អនុញ្ញាត​ឲ្យ​ថត​រូប​នៅ​​ខាងក្នុង និង​ខាង​ក្រៅ​រដ្ឋសភា ជាពិសេស​ការ​ផ្តិត​យក​រូបភាព​តំណាងរាស្ត្រ​និមួយៗ​។

​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤​ខែ​កញ្ញា ជា​ការបើក​សម័យប្រជុំ​ថ្ងៃទី​ពីរ ដែល​តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​រដ្ឋសភា ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ទាំង​៩​នៃ​រដ្ឋសភា​។ បន្ទាប់​ពី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​រដ្ឋសភា និង​គណៈកម្មការ​ទាំង​៩ តំណាងរាស្ត្រ នឹង​បោះឆ្នោត​ជា​កញ្ចប់ ដើម្បី​ជ្រើសរើស​គណៈ​រដ្ឋមន្ត្រី​។​

​អ្នក​ថតរូប បាន​សម្តែង​ការខកចិត្ត និង​អ្នកខ្លះ​បាន​ចេញ​ពី​វិមាន​រដ្ឋ​សភា ដោយសារ​កម្លាំង​សមត្ថកិច្ច ហាម​ថតរូប​។ សន្តិសុខ​បញ្ជាក់​ថា ថ្នាក់លើ បាន​ហាមប្រាម​ក្នុង​ការថតរូប​ខាងក្នុង និង​ខាង​ក្រៅ​រដ្ឋសភា សម្រាប់​ថ្ងៃ​អង្គារ​នេះ​។ តែ​សម្រាប់​ទូរ​ទស្សន៍​​ជាតិ​កម្ពុជា ត្រូវបាន​អនុញ្ញាត​ឲ្យ​ផ្តិត​យក​រូបភាព​ធម្មតា​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ចន្ទ ទី​២៣​ខែ​កញ្ញា អ្នក​ថតរូប​សម្រាប់​សារព័ត៌មាន ត្រូវបាន​អនុញ្ញាត​ឲ្យ​ផ្តិត​យក​រូបភាព​ព្រះ​មហាក្សត្រ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ជា​តំណាងរាស្ត្រ​ផ្សេងៗ​ទៀត​៕

​សរសេរ​មកកាន់ លោក ញឹម សុខន តាមរយៈ​sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "សន្តិសុខ ហាម​អ្នកសារព័ត៌មាន ថតរូប​នៅ​ខាងក្នុង និង​ខាងក្រៅ​វិមាន​រដ្ឋ​សភា​​"

  1. Chourn says:

    តើនេះជារបបអ្វីបានជាហាមគេមិនឲ្យយកពត៌មាននិងថតរូបភាព?