គង់ សុឋានរិទ្ធ
24 កញ្ញា 2013
វីអូអេខ្មែរ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមរិកប្រចាំកម្ពុជាលោកវីលាម ថូដ (William E. Todd) ថ្លែងថា លោកចូលរួមកិច្ចប្រជុំសភាដំបូងនេះមានន័យថា លោកគាំទ្រដល់ព្រះមហាក្សត្រ មិនមែនជាការគាំទ្រដល់លទ្ធផលបោះឆ្នោតនោះទេ។
ភ្នំពេញ៖ សហរដ្ឋអាមេរិកបង្ហាញជំហរមិនអបអរសាទរកិច្ចប្រជុំសភាដំបូងដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅថ្ងៃច័ន្ទនេះទេ។ រីឯប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាប្រកាសថា រដ្ឋសភាកម្ពុជាមិនទាន់អាចបម្រើគោលដៅរបស់ខ្លួនបានទេ។
នេះគឺជាប្រតិកម្មរបស់សហគមន៍អន្តរជាតិនិងម្ចាស់ជំនួយសំខាន់ៗបំផុតសម្រាប់ប្រទេសកម្ពុជាក្នុងពេលដែលរដ្ឋសភាកម្ពុជាបើកកិច្ចប្រជុំជាលើកដំបូងក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រដោយសមាជិកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិចំនួន៥៥រូបធ្វើពហិការ។ ហើយសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាចំនួន៦៨រូបបានបើកកិច្ចប្រជុំជាឯកបក្ស។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្តល់សុពលភាពដល់រដ្ឋសភាថ្មីនិងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។
ឆ្លើយតបទៅនឹងសំណួរអ្នកកាសែតក្រោយពីកិច្ចប្រជុំសភា ថាតើលោកចូលរួមកិច្ចប្រជុំសភាដំបូងនេះមានន័យថា បានទទួលស្គាល់លោកហ៊ុន សែននិងគណបក្សប្រជាជនជាផ្លូវការហើយឬយ៉ាងណា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមរិកប្រចាំកម្ពុជាលោកវីលាម ថូដ (William E. Todd )បានប្រកែកថា «មិនមែនទេ»។
«ខ្ញុំមកថ្ងៃនេះដើម្បីគាំទ្រដល់ព្រះមហាក្សត្រ។ ប៉ុន្តែមិនមែនជាការគាំទ្រដល់លទ្ធផលបោះឆ្នោតនោះទេ។ សហរដ្ឋអាមេរិកនៅតែជឿថា លទ្ធផលបោះឆ្នោតមានកំហុសនិងភាពមិនប្រក្រតីដែលត្រូវតែត្រួតពិនិត្យឡើងវិញ។ ហើយយើងក៏ជឿដែរថា ដើម្បីឲ្យសភាជាតិមួយដំណើរការទៅបាន អ្នកត្រូវការគណបក្សចំនួនពីរ»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមួយទៀតនៅថ្ងៃនេះ ឯកអគ្គរដ្ឋទូតអាមេរិកគូសបញ្ជាក់ថា វត្តមានរបស់លោក«មិនមែនជាការយល់ព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត ឬគណបក្សនយោបាយណាមួយនោះទេ»។
លោកវីលាម ថូដបញ្ជាក់បន្ថែមថា៖ «សហរដ្ឋអាមេរិកសូមស្នើឲ្យមានការត្រួតពិនិត្យភាពមិនប្រក្រតីក្នុងការបោះឆ្នោតជាតិឡើងវិញប្រកបដោយតម្លាភាព»។
ការពិនិត្យនេះគឺដើម្បីវាយតម្លៃនិងដោះស្រាយនូវរាល់កំហុសឆ្គងផ្សេងៗនៅក្នុងដំណើរការបោះឆ្នោត និងដើម្បីផ្តល់សេចក្តីទុកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាលើប្រព័ន្ធបោះឆ្នោត។ ហើយលោកក៏បានស្នើឲ្យគណបក្សទាំងពីរធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវលទ្ធផលមួយដែលធ្វើឲ្យប្រទេសមានឯកភាពគ្នា និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាជាធំ។
សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបមិនទាន់បានថ្លែងអបអរសាទរ ឬទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រថ្ងៃទី២៨ខែកក្កដានៅកម្ពុជានៅឡើយទេ រហូតមកទល់នឹងពេលនេះ ក្រោយពីមានការចោទប្រកាន់អំពីភាពមិនប្រក្រតីជាច្រើន។
គណបក្សជំទាស់លើកឡើងថា ភាពមិនប្រក្រតីនោះបានធ្វើឲ្យប៉ះពាល់ចំនួនអាសនៈដែលខ្លួនគួរទទួលបាន។
ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីបិទបញ្ចប់កិច្ចប្រជុំសភាដំបូង ប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជាលើកឡើងថា រដ្ឋសភាកម្ពុជាមិនអាចបម្រើគោលដៅរបស់ខ្លួនបានទេ ខណៈដែលការបើកកិច្ចប្រជុំសភាដំបូងមិនមានគណបក្សប្រឆាំងចូលរួម។
ប្រតិភូសហភាពអឺរ៉ុបតំណាងឲ្យប្រទេសជាសមាជិកចំនួន២៨ប្រទេស ហើយអឺរ៉ុបគឺជាដៃគូវិនិយោគ និងអនុគ្រោះផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនដល់កម្ពុជា។
តំណាងប្រទេសទាំងនេះបានសរសេរក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដោយអំពាវនាវឲ្យគណបក្សជាប់ឆ្នោតទាំងពីរសហការគ្នាដើម្បីបំពេញអាណត្តិសភាដែលប្រជាពលរដ្ឋប្រគល់ឲ្យ។
ជាមួយគ្នានេះ ប្រតិភូអឺរ៉ុបក៏បានបង្ហាញការព្រួយបារម្ភរបស់ខ្លួនអំពីជម្លោះដែលកំពុងតែកើតមានរវាងគណបក្សឈ្នះឆ្នោតទាំងពីរជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោត ហើយប្រតិភូអឺរ៉ុបស្នើឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិកំណត់ពីផលអវិជ្ជមានណាមួយដែលបានកើតឡើង និងព្រមព្រៀងគ្នាលើជំហានឆ្ពោះទៅធ្វើឲ្យប្រសើរឡើងវិញនៃដំណើរការបោះឆ្នោត។
ក្រៅពីនោះ ប្រតិភូអឺរ៉ុបក៏បានលើកទឹកចិត្តឲ្យគណបក្សទាំងពីរបន្តចរចាគ្នាដើម្បីការកែទម្រង់នានា ដូចជាការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ការទម្រង់សភាជាតិ ការជំរុញអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ។
លោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា និកហ្វិកមានប្រសាសន៍ថា ថ្វីបើមានការចូលរួមពីតំណាងសហគមន៍អន្តរជាតិ និងសង្គមស៊ីវិលក្នុងកិច្ចប្រជុំសភាកាលពីព្រឹកមិញ ប៉ុន្តែគណបក្សប្រជាជនកម្ពុជានឹងមានការប្រឈមក្នុងការប្រតិបត្តិរបស់ខ្លួន។
«គណបក្សប្រជាជនអាចប្រឈមបញ្ហាពីរ។ បញ្ហាទី១គឺប្រឈមនឹងប្រជាពលរដ្ឋដែលមិនសប្បាយចិត្តនឹងការផ្តល់សុពលភាព(សភា)នៅព្រឹកនេះ។ ប្រឈមទី២គឺទល់នឹងសហគមន៍អន្តរជាតិ ថាតើសហគមន៍អន្តរជាតិនឹងវាយតម្លៃ ថាតើសភានិងរដ្ឋាភិបាលជារដ្ឋាភិបាលយ៉ាងណា?»
ដោយឡែកលោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីខាងគណបក្សប្រជាជនកម្ពុជាបកស្រាយថា កិច្ចប្រជុំដំបូងនៃរដ្ឋសភាកាលពីព្រឹកមិញមានភាពត្រឹមត្រូវតាមគតិច្បាប់ទាំងស្រុង ដោយលោកលើកគោលការវត្តមាននៃតំណាងរាស្ត្រសរុបចំនួន៥០ភាគរយបូកមួយ ដែលអាចបើកដំណើរការកិច្ចប្រជុំបាន។ ប៉ុន្តែលោកទទួលស្គាល់ថា ការមិនពេញចិត្តលើកិច្ចប្រជុំនោះគឺទិដ្ឋភាពនយោបាយ៕
អត្ថបទព័ត៌មានទាក់ទង
- សមាជិកសភាអាមេរិកបីនាក់ចូលរួមបាតុកម្មជាមួយពលរដ្ឋខ្មែរប្រឆាំងនឹង លទ្ធផលបោះឆ្នោតនៅកម្ពុជា
- បីថ្ងៃមុនកោះប្រជុំសភាថ្ងៃដំបូង គណបក្សសង្គ្រោះជាតិប្រកាសពហិកា
- ព្រះមហាក្សត្របើកសម័យប្រជុំសភាឯកបក្ស
កុំថាឡើយតែសហគមន៍អន្តរជាតិដែលមិនទទួលស្គាល់រដ្ឋាភិបាលមួយនេះ សូម្បីតែរាស្រ្តខ្មែរខ្លួនឯងក៍មិនទទួលស្គាល់រដ្ឋាភិបាលចោរប្លន់សន្លឹកឆ្នោតមួយនេះដែរ។
LOW class USA ambassy in cambodia, no respect to khmer peoples + no respect to khmer governments, suck
——-
how can she be world leader ??? poor attitudes –
Good comments, William.
១. ឯកអគ្គរដ្ឋទូតសហរដ្ឋអាមរិកប្រចាំកម្ពុជាលោកវីលាម ថូដ William E. Todd លើកដៃពី និងម្រាមពី តើអាចមានន័យនយោបាយថា៖ គាំទ្រសភាកម្ពុជាដែលមានពីរបក្ស ???
២. បច្ចុប្បន្ន ប្រទេសកម្ពុជាមានសភាពីហើយ ទី១ គឺសភាគណៈបក្សសង្គ្រោះជាតិ ប្រជុំនៅអង្គវត្ត ដែលប្រជារាស្រ្តអាចទៅក្បែរបាន ទី២ គឺសភាគណៈបក្សប្រជាជន ប្រជុំនៅភ្នំពេញ ក្រោមការភ័យខ្លាច ខំព័ទ្ធបន្លាលួស បិទផ្លូវ និងឆែកឆេផ្លូវចូលក្រុង ខ្លាចប្រជារាស្រ្តមកជេរប្រទេច។
Long Live the God-KING! Long Live the CPP!!! Long Live the winners!!!!!!!!!!!!!
That is call America, lead the world.
Not like Cambodia violate on own people, destroy their own will and not listen to any body.
This what we should call? Leaders play boy as street dog. Ha ha ha Mr. Half eye.
ការលើកដៃបែបនេះរបស់ទូតអាមេរិក ធ្វើឲ្យខ្ញុំនឹកឃើញកាលពីទសវត្សឆ្នាំ៦០ និងពាក់កណ្តាលទសវត្សឆ្នា៧០ ដែលធ្វើឲ្យមានសង្រ្គាមឆាបឆេះនៅក្នុងប្រទេសកម្ពុជា ទាំងនេះក៏ដោយសារតែការប្រកួតប្រជែងគ្នារបស់មហាអំណាចអាមេរិក ចិន និងសូវៀត តែអ្នករងគ្រោះគឺមានតែខ្មែរប៉ុណ្ណោះ លើសពីនេះទៅទៀតគឺប្រទេសជិតខានបានលួចរំកិលបង្គោលព្រំ ដែនលួចដីរបស់ប្រទេសកម្ពុជាទៀត។ ហេតុនេះអ្នកនយោបាយខ្មែរគួរតែប្រុងប្រយ័ត្នពីរឿងនេះ កុំយកគំនិតតាមពួកមហាអំណាចពេក ពួកមហាអំណាចនេះសុទ្ធតែក្បាលខូចដូចតែគ្នាអីចឹង សព្វថ្ងៃនេះមិននិយាយក៏ដឹងដែរ
pingpong,
You made a good reflection!!!!!!
the important things get rid of corruption first then it will be no repeated history as 30 years ago. also neighbour country can’t do anything if there is no corruption as 30 years ago from monarchy and government.
ចំរើនរដ្ឋគំទ្រ Larrlaar ព្រោះបណ្ឌិត សុខ ទូវ ក៏គាត់ដូចនេះ ដែរ។
ចំរើនរដ្ឋគំាទ្រ Larrlaar ព្រោះបណ្ឌិត សុខ ទូច ក៏គាត់គិតដូចនេះ ដែរ។
កុំតែបានប្រទេសមហាអំណាចគេរុកគួន ម្លេះតេជោសុីក្បាលសង្រ្គោះជាតិបាត់តាំងពីម្សិល។កុំសូវមើលរំលងពេក។
Todd, I agree to what you have said in this article that you participated in the Cambodia National Assembly metting yesterday just for an observer only, it doesn’t mean the US will recognize this problematic and abnormal government. I probably belive that even the CPP is trying to legitimize the National Assembly to be legal and forming up a new government, it doesn’t word well at all, it will face the questions from the US, the UN, the EU and their coalition countries about whether the election in Cambodia would be fair and just for all?
Todd, I agree to what you have said in this article that you participated in the Cambodia National Assembly metting yesterday just for an observer only, it doesn’t mean the US will recognize this problematic and abnormal government. I probably belive that even the CPP is trying to legitimize the National Assembly to be legal and forming up a new government, it doesn’t work well at all, it will face the questions from the US, the UN, the EU and their coalition countries about whether the election in Cambodia would be fair and just for all?