មូលនិធិ អេឡិចសេនដឺ សូរូស (Alexander Soros) ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានផ្តល់ពានរង្វាន់ដល់បណ្ដាញសហគមន៍ព្រៃឡង់ ដែលបានធ្វើការងារយ៉ាងសកម្មក្នុងការការពារព្រៃឡង់។
ដោយ ទេព សុរ៉ាវី
2013-10-11
RFA

អ្នកស្រី អៀង ពិសី បណ្ដាញសហគមន៍ព្រៃឡង់ ប្រចាំខេត្តស្ទឹងត្រែង ឈរក្បែរផ្ទាំងរូបភាពកាប់ព្រៃឈើ និងរូបភាពដើរល្បាតព្រៃឡង់ការពារព្រៃឈើ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣។ RFA/Tep Soravy
បណ្ដាញសហគមន៍ព្រៃឡង់ ដែលបានចងក្រងសម្ព័ន្ធមិត្តភាពពលរដ្ឋ ៤ខេត្ត រួមមានខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង ប្ដេជ្ញាបន្តសកម្មភាពគ្រប់រូបភាពក្នុងការការពារព្រៃឡង់បន្តទៀត បើទោះបីជាគ្មានការគាំទ្រពីរដ្ឋាភិបាល ក្នុងគោលបំណងចង់រក្សាធនធានសម្បត្តិធម្មជាតិទុកឲ្យក្មេងជំនាន់ក្រោយ។
បណ្ដាញសហគមន៍ព្រៃឡង់ ទទួលបានពានរង្វាន់ និងលុយពីមូលនិធិ អេឡិចសេនដឺ សូរូស ចំនួន ២ម៉ឺន ៥ពាន់ដុល្លារ ដើម្បីគាំទ្រសកម្មភាពការពារព្រៃឡង់បន្តទៀត។
បណ្ដាញសហគមន៍ព្រៃឡង់ បានចំណាយពេល ១៣ឆ្នាំ ក្នុងសកម្មភាពការពារព្រៃឡង់ តាំងពីឆ្នាំ២០០០ រួមមានការចុះល្បាតប្រចាំថ្ងៃដោយថ្មើរជើង ការធ្វើយុទ្ធនាការរួមគ្នាទប់ស្កាត់សកម្មភាពកាប់ព្រៃ ការតស៊ូមតិតាំងពីថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដើម្បីការពារព្រៃឡង់ដែលមានទំហំធំជាងគេនៅភូមិភាគអាស៊ី។
មូលនិធិ អេឡិចសេនដឺ សូរូស សម្រេចផ្តល់ពានរង្វាន់ “ការពារព្រៃឈើ” ដល់បណ្ដាញសហគមន៍ព្រៃឡង់ ដែលជាផ្នែកមួយគាំទ្រ និងជាការលើកទឹកចិត្តឲ្យសហគមន៍បន្តសកម្មភាពវិជ្ជមានរបស់ខ្លួនបន្តទៀត។
តាមគម្រោង ថវិកាទទួលបាននោះនឹងត្រូវតម្កល់ទុកក្នុងអង្គការមួយឯករាជ្យ ដើម្បីត្រៀមចំណាយទៅលើសកម្មភាពរួមរបស់បណ្ដាញសហគមន៍ព្រៃឡង់ ក្នុងការការពារព្រៃឈើ។
បណ្ដាសហគមន៍ព្រៃឡង់ ប្រចាំខេត្តកំពង់ធំ លោក ជុំ យីន មានប្រសាសន៍ថា សហគមន៍ព្រៃឡង់ នឹងបន្តពង្រឹង និងពង្រីកបណ្ដាញការពារព្រៃឈើឲ្យបានច្រើន ជាពិសេសសហការជាមួយរដ្ឋាភិបាល និងមន្ត្រីថ្នាក់ក្រោមក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ៖ «ចងក្រងបណ្ដាញពីមូលដ្ឋានដល់ថ្នាក់ជាតិ ដើម្បីការពារទប់ស្កាត់បទល្មើសនៅតំបន់ព្រៃឡង់ ជាពិសេសគឺយើងធ្វើការជាមួយរដ្ឋាភិបាលជាមួយមន្ត្រីក្រោមឱវាទរបស់រដ្ឋាភិបាល ប្រសិនបើគាត់មិនសហការ គឺយើងនឹងព្យាយាមសហការជាមួយគាត់ បើចំណុចណាមួយគាត់មិនសហការយើងនឹងបកទៅគាត់វិញ ថាហេតុអ្វីមិនសហការ។ ពាក្យសម្ដីរបស់រដ្ឋាភិបាល ដូច លោក ហ៊ុន សែន និយាយថា បើគាត់ការពារព្រៃឈើមិនបាន គាត់នឹងដាច់កគាត់ចេញ យើងនឹងយកពាក្យសម្ដីដើម្បីការពារព្រៃឈើ ការពារធនធានធម្មជាតិ ដើម្បីការពារព្រៃឡង់ ការពារប្រទេសកម្ពុជា ដើម្បីប្រជាជនទូទាំងពិភពលោក»។
ទាំងរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តែងបដិសេធរាល់សកម្មភាពចុះល្បាត និងតស៊ូមតិទាមទារឲ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឡង់។ ប្រភពពីបណ្ដាញសហគមន៍ព្រៃឡង់ បញ្ជាក់ថា បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ មានការកើនឡើង ៣ដង ក្នុងពេលមុនបោះឆ្នោត និងក្រោយការបោះឆ្នោត។ ក្រុមឈ្មួញកណ្ដាល និងក្រុមហ៊ុនមួយចំនួន មានសកម្មភាពបន្តកាប់រុករានដីព្រៃ បន្តដឹកឈើយ៉ាងអានាធិបតេយ្យចេញពីតំបន់ព្រៃឡង់ទាំង ៤ខេត្ត។ ខេត្តដែលរងគ្រោះ និងមានការកាប់បំផ្លាញព្រៃឈើច្រើនជាងគេ គឺខេត្តព្រះវិហារ ដែលមានការកាប់ឈើប្រណីត និងឈើកម្រ រួមមានឈើបេង ឈើធ្នង់ និងឈើនាងនួន ជាដើម។ ខេត្តកំពង់ធំ ក៏ប្រឈមនឹងការកាប់ឈើធ្ងន់ធ្ងរដែរ ក្នុងនោះមានក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) កំពុងមានសកម្មភាពដឹកឈើជាច្រើនចេញពីតំបន់ព្រៃឡង់ យកទៅខេត្តកំពង់ចាម។
បណ្ដាញសហគមន៍ព្រៃឡង់ មកពីខេត្តព្រះវិហារ លោកស្រី ភោគ ហុង ថ្លែងថា បើទោះមានការគំរាមកំហែងពីអាជ្ញាធរក្នុងសកម្មភាពការពារព្រៃឈើ និងគ្មានការគាំទ្រពីរដ្ឋាភិបាលក្តី ក៏បណ្ដាញសហគមន៍ព្រៃឡង់ទាំង ៤ខេត្ត នៅបន្តការតស៊ូមតិទាមទារឲ្យមានការបញ្ឈប់ការកាប់ព្រៃរានយកដីខុសច្បាប់ ពីមន្ត្រីមានអំណាច និងឈ្មួញមានលុយ ដោយមិនមានការរាថយឡើយ៖ «សហគមន៍ជាច្រើនរាប់ម៉ឺននាក់ នឹងពុះពារតស៊ូមតិ ដើម្បីទាមទាររកយុត្តិធម៌ជូនសហគមន៍ព្រៃឡង់ ដែលជាអ្នកស្នេហាជាតិ ជាអ្នកការពារដោយសម្ដែងទឹកចិត្តស្មោះត្រង់ ដើម្បីការប្រមូលផលប្រចាំថ្ងៃរបស់ពួកគាត់។ គាត់មិនអាចរាថយទេ ធ្វើយ៉ាងណាសហការគ្នាល្អ ហើយនឹងព្យាយាមសហការជាមួយរដ្ឋាភិបាលទៀត ធ្វើយ៉ាងម៉េចឲ្យគាត់ចូលរួមជាមួយយើង ហើយនិងស្ថាប័នពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជា»។
តាមការស្រាវជ្រាវរបស់បណ្ដាញសហគមន៍ យ៉ាងហោចណាស់ក្នុងមួយយប់ ឈើប្រណីតត្រូវបានដឹកតាមរថយន្តធុនធំប្រភេទយីឌុប ចំនួន ៦គ្រឿង ចេញពីតំបន់ព្រៃឡង់។ ចំពោះសកម្មភាពកាប់ព្រៃឈើទាំង ៤ខេត្ត នៅតំបន់ព្រៃឡង់ វិញ ក្នុងមួយថ្ងៃមានយ៉ាងតិច ១០០ហិកតារ ឡើងទៅ ដែលត្រូវបានកាប់បំផ្លាញដោយប្រជាពលរដ្ឋ ពីសំណាក់មន្ត្រី អ្នកមានអំណាច និងពីឈ្មួញកណ្ដាលដែលឃុបឃិតជាមួយមន្ត្រីជំនាញ រានយកដីធ្វើជាកម្មសិទ្ធិឯកជន។
អ្នកសម្របសម្រួលវេទិកាសាធារណៈ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ ព្រមានថា ប្រសិនបើរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់តំបន់មិនទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ទេនោះ អនាគតព្រៃស្រោងមួយនេះនឹងក្លាយទៅជាទីវាល។
រដ្ឋាភិបាលបានបង្កើតសេចក្តីព្រាងអនុក្រឹត្យស្ដីពីការបង្កើតតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះព្រៃឡង់ កាលពីឆ្នាំ២០១១ ដែលមាន ៤ជំពូក និង ៩មាត្រា។ សេចក្តីព្រាងនេះមានចំណុចល្អជាច្រើន ដែលអាចជួយការពារព្រៃឡង់ និងអភិរក្សជីវចម្រុះ ការពារប្រភពទឹក និងតុល្យភាពបរិស្ថាន ព្រមទាំងជីវភាពរស់នៅរបស់ពលរដ្ឋនៅជុំវិញតំបន់ព្រៃឡង់។ ប៉ុន្តែ សេចក្តីព្រាងនោះត្រូវបានជាប់គាំងនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់ចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់នៅឡើយទេ។
តំបន់ព្រៃឡង់ជាប្រភពព្រៃធម្មជាតិ និងមានទំហំធំជាងគេនៅភូមិភាគអាស៊ី។ តំបន់ព្រៃឡង់ មានទំហំ ៣.៦០០គីឡូម៉ែត្រក្រឡា ជាព្រៃស្រោង និងសម្បូរដោយជីវចម្រុះ។ ពលរដ្ឋនៅតំបន់នោះ ត្រូវបានប៉ាន់ស្មានថា មានចំនួនជាង ៧សែននាក់ រស់នៅពឹងផ្អែកលើអនុផលព្រៃឡង់ជារៀងរាល់ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ៦នាក់ស្លាប់ដោយគ្រោះទឹកជំនន់នៅខេត្តភាគពាយ័ព្យ
- ប្រាសាទបុរាណនៅខេត្តសៀមរាបរងការគំរាមកំហែងពីជំនន់ទឹកភ្លៀង
- អាជីវករផ្សារសាមគ្គីខេត្តសៀមរាបត្អូញត្អែរពីក្លិនស្អុយនៃគំនរសំរាម
- ក្រសួងធនធានទឹក៖ ទឹកជំនន់ទន្លេមេគង្គហក់ឡើងនៅសប្ដាហ៍ក្រោយ
- សង្គមស៊ីវិលនិងពលរដ្ឋនៅរតនគិរីបារម្ភពីការបើកបង្ហូរទឹកទំនប់ពីវៀតណាម
- បទសម្ភាសន៍ស្ដីពីស្ថានភាពទឹកជំនន់នៅខេត្តរតនគីរី
- ពលរដ្ឋនៅកំពង់ឆ្នាំងគ្រោងប្ដឹងរោងចក្រដែលបង្ហូរទឹកស្អុយចូលបឹង
- អ្នកជំនាញបារម្ភពីបញ្ហាសន្តិសុខស្បៀងនៅកម្ពុជា
- ក្រសួងធនធានទឹកអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង
hun sen need to Behead himself and step down first to keep your promises, if not no one can believe your promises to reform now. Look at Japanese and Korean leader, they kill themselves to keep promises and why not you? Are you a coward? Who can believe you when you are not the man of your word?
ហាស ហាស ហាស ហាស ហា អញសើចអោយអាយះមាត់ទៅចុះ ការប្រកាសអបអរសាទរ ការជាប់ឆ្នោតជាថ្មី អាណត្តិទី៥ ចំពោះសម្តេច ហ៊ុន សែន របស់ប្រមុខមគការស បហប្រជាជាតិ បាន គីមូន ប្រៀបដូចលោក សម រង្សីុ ត្រូវមួយប្រនង់ ចំកណ្តាលក្បាលហើយ ហាស ហាស ហាស ហា……,
It should be Hun Sen’s government to protect the Rainforests, in contrast that government allowed their fellow workers to sell it and split money with their gang members to be rich with the cries of million people for the tragedy lost and return the disaster of water float to make their lives miserable.
វាគួរអោយអាម៉ាស់យ៉ាងខ្លាំងដែលរាស្រ្តដឹងពីការអន្តរាយព្រៃឈើខ្មែរជាងរដ្ឋាភិបាលរបស់ខ្លួន