សាលា​រាជធានី​ច្រាន​ចោល​សំណើរ​សុំ​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣​របស់​គ​បក្ស​សង្គ្រោះ​ជាតិ​

ដោយ៖​ ញឹម​សុខន និង អ៊ឹង ប៊ុនថន​​
ថ្ងៃសុក្រ ទី18 ខែតុលា ឆ្នាំ2013
http://vodhotnews.com

មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នាពេលកន្លងមក (រូបថតដោយ John Cushion)

មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នាពេលកន្លងមក (រូបថតដោយ John Cushion)


​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​នេះ សម្រេច​ច្រានចោល សំណើរ​សុំ​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទាររក​យុត្តិធម៌ លទ្ធផល​បោះឆ្នោត ដោយ​អះអាង​ថា បារម្ភ​ពី​សន្តិសុខ​ជាតិ។​

​កាលពី​ថ្ងៃ​ទី​១៦ ​ខែតុលា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ពី​គម្រោង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ របស់ខ្លួន នៅ​ទីលាន​ប្រជាធិបតេយ្យ ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​២៥​ ខែតុលា។ សេចក្តីជូនដំណឹង​បញ្ជាក់ថា មហា​បាតុកម្ម​នោះ​មាន សម្តែង​មតិ ប្រគំ​តន្ត្រី និង​ការដើ​រហែ​ក្បួន យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​អ្នក​គាំ​ទ្រច្រើន​លាន​នាក់ ដាក់​ទៅ អង្គការសហប្រជាជាតិ តាមរយៈ​ឧត្តមស្នងកា​រ​សហប្រជាជាតិ ប្រចាំ​កម្ពុជា និង​ដាក់​នៅ​ស្ថានទូតបរទេស​មួយ​ចំនួន​ទៀត ដូចជា ស្ថានទូត​អាមេរិក ​បារាំង ជប៉ុន និង​ស្ថានទូត​ចិន ជាដើម​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ឲ្យ​VOD ដឹងថា ក្រោយ​ជួបពិភាក្សា ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​សុក្រ​ទី​១៨​ ខែ​តុលា​នេះ សាលា​រាជធានី ចាត់ទុកថា គម្រោង​ធ្វើ​បាតុកម្ម​នោះ ហួស​ពី​ដែន​សមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែ​ស្ថាប័ន​នេះ បាន​សុំ​គោលការណ៍ ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​សម្រេច។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ អះអាងថា លោកកំពុង​ពិភាក្សាករណីនេះ។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់ថា ការធ្វើ​មហា​បាតុកម្ម​នេះ ជា​សិទ្ធិ​ស្របច្បាប់របស់​ពលរដ្ឋ ដែល​ប្រទេស​ប្រកាន់លិ​ទ្ធិប្រ​ជា​ធិបតេយ្យ ត្រូវតែ​គោរព។ លោក​ថា ការរារាំងធ្វើ​បាតុកម្មអហិង្សា​នេះ ជា​ចេតនា នយោបាយ ដែល​ចង់​លាក់បាំង​ការលួចបន្លំ​សន្លឹកឆ្នោត​ ៖ "​អត់​មាន​ធ្វើ​អ្វី​ខុសច្បាប់ អត់​មាន​យក​លេស​សព្វ​គ្រប់បែបយ៉ាង របៀបនេះ នេះ​ជា​លេស ដែល​មិន​សម​ហេតុផល ជា​លេស​នយោបាយ ដែល​មិន​ហ៊ាន ប្រឈមមុខ​នឹង​ការពិត ហើយ​មិន​ដោះស្រាយ​បញ្ហា​"​។

​ការធ្វើ​មហា​បាតុកម្ម​ចំនួន​ពីរ​លើក​កន្លងមក​ របស់​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មាន​ការ​ហែក្បួន​នោះទេ​។ ប៉ុន្តែ​ក្រុម​អ្នកឃ្លាំមើល អះអាងថា ហិង្សា​បានកើត​ដោយសារតែ​សមត្ថកិច្ច​ព្យាយាម​បិទផ្លូវ​ មិន​ឲ្យ​អ្នក​ធ្វើ​ឆ្លងកាត់​តាម​ផ្លូវ​សំខាន់ៗ បណ្តាលឲ្យ​មាន​ការបាញ់​សម្លាប់​ពលរ​ដ្ឋ​ម្នាក់​នៅ​ជិត​ស្ពាន​ក្បាលថ្នល់ កាលពី​ខែ​កញ្ញា ​ឆ្នាំ​២០១៣៕

សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

9 Responses to "សាលា​រាជធានី​ច្រាន​ចោល​សំណើរ​សុំ​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣​របស់​គ​បក្ស​សង្គ្រោះ​ជាតិ​"

  1. Anonymous says:

    បើពឹតជាមាសសុទ្ធមែន គឺមិនខ្លាចភ្លើង យ៉ាងណាមិញបើបក្សប្រជាជនពឹតជាល្អគឺបើកចំហនឹងឲ្យស្របជាប្រទេសមានប្រជាធិបតេយ្យ…………..
    បើមិនអនុញ្ញាតក្នុងការស្នើរសុំរបស់បក្សសង្គ្រោះជាតិទេ បានន័យថា…”ជាបក្សមេចោរកុម្មុយនីស្ដចំចំតែម្តង”

  2. mission impossible says:

    ENOUGH IS ENOUGH, THE ELECTION WAS OVER.,
    stop thinking about protests,,
    ——————
    our flooded peoples needed help very much,,
    are suffering every days life,,

  3. ភ្នែកទោល says:

    បក្សសង្គ្រោះជាតិមិនត្រូវចាំបាច់សុំច្បាប់ទៅរដ្ឋាភិបាលទេដើម្បីធ្វើមហាបាតុកម្មនេះ ព្រោះអីស្រុកខ្មែររាល់ថ្ងៃគ្មានរដ្ឋាភិបាលឯណា! អ្វីដែលពួកគេអះអាងថារដ្ឋាភិបាលនោះ ពលរដ្ឋខ្មែរ
    និងអន្តរជាតិមិនទទួលស្គាល់ឡើយ គេដឹងឮពេញពិភពលោកហើយថារដ្ឋាភិបាលសព្វថ្ងៃគឺជារដ្ឋាភិបាលចោរ,តំណាងរាស្ដ្រចោរ,នាយករដ្ឋមន្ត្រីចោរ,បើពលរដ្ឋខ្មែរទទួលស្គាល់ម្លេះគ្មានបាតុកម្មទេ អ្វីដែលពួកគេបានធ្វើគឺផ្ទុយពីច្បាប់និងរដ្ឋធម្មនុញ្ញទាំងអស់រួមទាំងស្ដេចផងដែលបានចូលរួម។

  4. ភ្នែកទោល says:

    សូមបងប្អូនអញ្ជើញចូលរួមក្នុងមហាបាតុកម្មនេះឲ្យបានច្រើនកុះករដើម្បីដេញពួកចោរនិងពួកជន
    ក្បត់ជាតិខ្ញុំកញ្ជះយួនទាំងនេះឲ្យធ្លាក់ពីអំណាចដែលពួកនេះបានប្លន់ពីប្រជាពលរដ្ឋខ្មែរដើម្បីផ្ដល់ជូនម្ចាស់ឆ្នោតវិញឲ្យខាងតែបាន។

  5. I SEE says:

    បដិសេធចោលជាការល្អណាស់ព្រោះសកម្មភាពនេះប្រៀបបាននឹងការនាំគ្នាបន្ទោរបង់លាមកបង្ករ​អោយមានក្លិនស្អុយពាសវាលពាសកាលតែប៉ុណ្ណោះវាគ្មានន័យអ្វីបន្តិចសោះឡើយ។

  6. vv says:

    I concern that the WORD ENOUGH mention above may NOT EXIST in the dictionary of the people whom suffering so much in this unjust society. You can force people to stop exress their anger & suffering YESTERDAY, But NOT TODAY AND TOMORROW.

  7. chamreun roath says:

    gfd
    October 19, 2013 at 6:59 am

    បើប្រជាជនយកគ្រាប់បែកចោលទៅលើអាពួកប៉ូលិសប្រហែលជាល្អ
    មើលជាងព្រោះអាពួកនិងវាធ្វើបាបតែប្រជាជន
    ______________________________________________

    គិតថា បើគាត់ចង់ណាស់ គួរតែឲ្យគាត់ធ្វើទៅ ។ យើងក៏ឃើញមានគ្នាគ្នាគាត់ខ្លះបានលើកទឹកចិត្តក្រុមបាតុករ ឲ្យយកគ្រាប់បែកមកគប់លើប៉ូលីស ផង។ ឃើញទេ ? តើគាត់មានចិត្ត មានចរិត ឃោរឃៅប៉ុណ្ណា។

    តើការសម្រេចរបស់សាលារាជធានី ថា មិនយល់ព្រមនេះ ត្រឹមត្រូវ ឬទេ?? បើគាត់មានគំនិតសុទ្ធ ចង់ឲ្យប្រជាជនបាតុករនាំយកគ្រាប់បែកមកគប់លើប៉ូលីសយ៉ាងនេះ ??? សូមពិចារណា !!

    ជួនកាលគាត់អាចខំរកគ្រាប់បែកយកមកមែន តាមគំនិត gfd មែនក៏មិនដឹង!!
    គ្រោះថ្នាក់ណាស់!!

  8. Anonymous says:

    គេចង់អោយមានភាពវិកវរទៀតហើយ

  9. មឺន​ងួន says:

    តេីល្ខេានលេិកនេេះនណាជាអ្នករេឿបចំឆាក??????ហេីយនណាជាអ្នកសំដែង??????
    តេីអ្នកសំដែងដឹងខ្លួនទេ????សូមជួយប្រាបផង????????