ដោយ៖ ណាត សុភាព
ថ្ងៃអាទិត្យ ទី20 ខែតុលា ឆ្នាំ2013
http://vodhotnews.com
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សប្រឆាំងមួយនេះ ប្រកាន់ជំហរធ្វើបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យតាមការគ្រោងទុក បើទោះបីជាសាលារាជធានីភ្នំពេញមិនអនុញាតិឲ្យធ្វើក៏ដោយ។
អនុប្រធានគណៈកម្មាធិការវិន័យ របស់គណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ប្រាប់ VOD នៅព្រឹកថ្ងៃទី២០ ខែតុលានេះថា បាតុកម្មអហិង្សានឹងធ្វើតាមការគ្រោងទុក នៅថ្ងៃទី២៣ខាងមុខ បើទោះបីជាសាលារាជធានីមិនអនុញ្ញាតិក៏ដោយ ពីព្រោះគណបក្សសង្គ្រោះជាតិ បានជូនដំណឹងទៅសាលារាជធានីរួចហើយ។ លោកថា បាតុកម្មនេះធ្វើតាមច្បាប់បាតុកម្ម។
ក្រោយពីជួបពិភាក្សា ជាមួយតំណាងគណបក្សសង្គ្រោះជាតិ នាថ្ងៃសុក្រទី១៨ ខែតុលា សាលារាជធានីចាត់ទុកថា គម្រោងធ្វើបាតុកម្មនោះ ហួសពីដែនសមត្ថកិច្ចរបស់ខ្លួន។
បាតុកម្មអហិង្សាធ្វើឡើងចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យអ្នកដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្នគោរព និងប្រតិបត្តិឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
លោក ហូរ វ៉ាន់ ឲ្យដឹងទៀតថា បាតុកម្មអហិង្សានេះ ក៏មានការហែរក្បួនចំនួន៣ថ្ងៃជាប់ៗគ្នា ដើម្បីនាំយកញ្ញត្តិ ដែលមានភ្ជាប់ស្នាមមេដៃជាង៣លានដាក់ជូន អង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងប្រទេសហត្ថលេខីមួយចំនួនទៀត។
VOD មិនទាន់សុំការបំភ្លឺ ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ពីករណីនេះបាននៅឡើយទេ ដោយទូរស័ព្ទចូលតែមិនមានអ្នកទទួល។
លោក ហូរ វ៉ាន់ បញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា នឹងដង្ហែក្បួន ចាប់ពីទីលានប្រជាធិបតេយ្យទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ ថ្ងៃទី២៤ ដង្ហែក្បួនទៅស្ថានទូតបារាំង អង់គ្លេស និងស្ថានទូតអាមរិកប្រចាំកម្ពុជា។ ថ្ងៃទី២៥ ពេលព្រឹកដង្ហែក្បូនទៅស្ថានទូតអូស្ត្រាលី ឥណ្ឌូនេស៊ី និងជប៉ុន ចំណែកពេលរសៀលដង្ហែក្បួនទៅស្ថានទូតចិនប្រចាំកម្ពុជា៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

If there is no pain, how come the change could occur. It is the basic theory of the society.
We all want the change and A BIG CHANGE in our country, therefore we need to put the pain, a big PAIN to current government, otherwise how come the current government think of change its self (it is impossible).
However, the pain that we put to current government is NON-Violence Activities that respect to the spirit of our National Constitution. Thus, it is 100%correct activities.
Hope All Khmer People all over the Country and Globally join together for to pressure the current government for change, A BIG CHANGE in structure of our current society.
ត្រូវហើយព្រោះក្រុមនេះមានដែលចេះគោរពច្បាប់ពីកាលណា?
បើឧបមាថាទៅថ្ងៃក្រោយខ្លួនឈ្នះការបោះឆ្នោតហើយដឹកនាំ
ប្រទេស ហើយគណបក្សប្រជាជននាំគ្នាធ្វើបាតុកម្មវិញម្ដង
តើស្ថានការនឹងទៅជាយ៉ាងណា?ដល់តែបោះឆ្នោតមិនឈ្នះ
គេ វាថាគេបន្លំវា។ចុះម៉េចមិនចេះធ្វើតែរឿងដែលនាំវណ្ឌក
ខ្លួនឯងចឹងល្បង?
ចុះម៉េចបាននាំគ្នាធ្វើតែរឿងវណ្ឌកខ្លួនឯងចឹង???
បញ្ហាឆែងក្បាលឆែញទុកជូនលោកឆែងក្បាលឆែញចុះ។ការផ្លាស់ប្តូរដែលខ្ញុំចង់បានមានដូចតទៅគ្មានអ្នកបោកគេគ្មានអ្នកចាញ់បោកគេគ្មានអ្នកញុះញង់គេគ្មានអ្នកបង្អាប់បន្តុះជាតិឯងគ្មានអ្នក ស៊ីឈ្នួលគេកាន់បដាហែរបាតុកម្មគ្មានអ្នកល្មើសច្បាប់គ្មានអ្នកចង់បានអ្វីដែលគ្មាន គ្មានអ្នកចង់បានអ្វីដែលពុំអាចធ្វើបានដោយរាប់បញ្ចូលទាំងអ្នកទាមទារផង!!!!!!! យកលទ្ធិប្រជាធិបតេយ្យដែលមានចែងក្នុងច្បាប់កំណត់ជំនួសលទ្ធិអនាធិបតេយ្យបង្កើតឡើង ដោយក្រុមជនកំហូច។យកពាក្យបាតុកម្មត្រឹមត្រូវដាក់ជំនួសសកម្មភាពកុប្បកម្មរបស់ក្រុម ក្បាលខូច។ផ្លាស់ប្តូរពីព្រៃផ្សៃមិនដឹងអីទៅចេះគោរពឋានានុក្រមជាតិ។ផ្លាស់ប្តូរពីឆ្វេងនិយមជ្រុលស្តាំនិយមជ្រុលរកចំណុចរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមាន។ខ្មោចដែលស្លាប់ទៅហើយកុំមកលងគេ។របស់ដែលជ្រុះបាត់ទៅហើយកុំស្តាយ។ចាញ់ហើយកុំអន់ចិត្ត ឈ្នះហើយក៍មិនធ្វេសប្រហែស។និយាយអោយឆាប់ចប់គឺផ្លាស់ប្តូរពីជំហានគីង្គក់ធម្មតាទៅជំហានគីង្គក់លោតញាប់់បន្តិចគឺចប់រឿង។ចំណែកឯឆែងក្បាលឆែញដូចខាងលើមិនដឹងជាយ៉ាងណាទេ?
យើងជា ប្រទេស លទ្ធិប្រជាធិប្បតេយ្យ ដូច្នេះ សមត្ថកិច្ច គ្រប់ ក្រសួង ត្រូវជួយ ការពារ សន្តិសុខ
ជាមួយគ្នា កុំអោយជន ទី ៣
ឆ្លៀត ឪ កាស មកធ្វើ ផ្តេសផ្តាស ! សូមអរគុណ !
ហើុយ ទើបតែបានសំរាកប៉ុន្មានថ្ងៃ ឥឡូវមានការងាររវល់ទៀតហើយ! យ៉ាប់អើុយយ៉ាប់ពួកអាដង្ខៅបាតុកម្ម រកតែអញទំនេរដេកអោបប្រពន្ធកូនអោយបានសប្បាយបន្តិចមិនបានទេ រំខានអីរំខានយ៉ាងនេះ! បានអាណាជួយស្រោចបន្លែអញ ប៉ុន្តែក៏ម្យា៉ងដែរ ខំហាត់ខំរៀន ម៉ាគគោក បើមិនយកមកប្រើប្រាស់ក៏មិនកើតដែរ
មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!
Dear Demonstrators,
Thank you so much for sacrify your time, energy, money, and some may even sacrify lifves for a true freedom and justice, and more importantly for better future of your country and your children.
Freedom is not growth on the tree where you just go and pick or given easily by someone, esp. the Evil people. If you realy want to live in a free and just society, most of the time you have to fight and sacrify for it, and that it has happen in many societies around the world.
The different between the GOOD & EVIL PEOPL is that the GOOD PEOPLE will do everything for your better live, better future; while the EVIL PEOPLE will do everything to make you suffering and mysery.
Now, deciting which kind of people are GOOD and which kind are EVIL is up to you and the only you.
s
To Mr.W ,your name is W.C.=Water closet and you are too chairman of the EVIL PEOPLE.
ខ្មែ៛យើងមិនយល់ព្រោះតែលាបសាការះតែបន្តិចបន្ទួចលែងទទួលស្គាល់ឆន្ទះនិងចំនេះដឹងខ្លួនឯង
គណបក្សប្រឆាំងគឺលទ្ធិប្រជាធិបតេយ្យ ដូច្នេះពួកគេចង់ធ្វើអ្វីដែលប្រឆាំងនឹងច្បាប់។
Khmer Family គួរប្តូរថា Animal Familyវិញទើបត្រូវ។
គាត់មានចរិកជាសត្វព្រៃតិរច្ឆាន។ជាសត្វព្រៃតិរច្ឆានដែលមិនអាចផ្សាំង។
គាត់ថាគេភ្លើ តែគាត់ភ្លើរបៀបសត្វ
គាត់ថាគេល្ងង់ តែគាត់ឆ្លាតរបៀបសត្វ។ គាត់មានកិរិយាជាអ្នក
អង់អាចក្លាហាន តែគួរអោយស្តាយ គឺជារបៀបសត្វតិរច្ឆានទៀត។
ពួក។។ អ្នកធ្វើស្រែ lolo នឹង khmer family គឺជាជនដែល
មានខួរក្បាលអត់ពេញលេញ មោបាំង ជព្ជាាំងបិទ។ខួរពួកគាត់ខ្វះ1
ប្រអប់ ជាប្រអប់សំខាន់ ដែលមនុស្សរាប់លាននាក់មាន តែគាត់
អត់។
ពួកអា ។។ អ្នកធ្វើស្រែ lolo នឹង khmer family សមតែអារក ចោលណាស់ ។
ពួកអា ។។ អ្នកធ្វើស្រែ lolo នឹង khmer family ជាធុនមនុស្ស អាត្មានិយម ជាពួកដែលគេបញ្ជូល
មនោគមន៍ផ្តាច់ការកញ្ជះយួនរួចទៅហើយ ទើបបានជាវាមើលមិនឃើញអំពីទុក្ខវេទនារបស់អ្នកក្រ
បើវាដឹកក៏វាចាត់ទុកថាជារឿងតូចដែរ ! ហើយជាពិសេសអា khmer family បើមិនចង់អោយមាន
គ្រោះថ្នាក់ដល់បាតុករទេ ទៅប្រាប់ពួកអាមេពូលីសទៅថា អោយវាយាមការអោយស្រួលបួល
កុំអោយយួនវាចូលបន្លំសម្លាប់រាស្រ្តខ្មែររួមទាំងក្បាលឯងផងដែរ !
ម្យ៉ាងដែរ មិនបាច់គោរពច្បាប់ និងសមត្ថកិច្ចអី្វទេ អ្នកប្រកាសខ្លួនជាអ្នកប្រជាធិបតេយ្យនិយមនៅកម្ពុជាគឺចាត់ទុកច្បាប់ជារបស់ឥតបានការ មានតែខ្លួនឯងនិងបក្សខ្លួនទេ ទើបមានសុភវិនិឆ្ឆយ័ត្រឹមត្រូវ និងការទាមទារបស់ខ្លួនទើបស្រោងស្រង់ប្រទេសជាតិបានឱយរួចផុតពីភាពក្រីក្រ អយុតិ្តធម៌សង្គម មានប្រជាធិបតេយ្យប្រាកដ ការពារពួកយួន និងក្រុមហ៊ុនមិនសុច្ចរិក ជាដើម ។ ខ្ញុំពិនិត្យឃើញថា បព្ហាានេះកំពុងរុញច្រានសមាជិករបស់ខ្លួនឱយធ្លាក់ចូល ភាពក្រីក្រថែមទៀត ព្រោះថា ពួកគេគ្មានពេលធ្វើស្រែចំការ ឈ្លោះបែកបាក់ប្តីប្រពនុ្ធ និងជួបវិបតិ្តគ្រួសារដោយអ្នកខ្លះលក់អស់គោក្របី មាន់ទា និងដីកេរ្តិ៌ចាញ់បោកមន្ត្រី CNRPខ្លះ ដោយសូកចង់ធ្វើប្រធានភូមិ មេឃុំ និងអភិបាលស្រុកជាដើម ។ បញ្ហានេះហើមនិងជះក្លិនស្អុយអាសោចនៅពេលខាងមុខដ៌ខ្លីមិនខានឡើយ ហើយការអត់ឃ្លាន និងធុញទ្រន់របស់ប្រជាជនទូទៅក៏កាន់តែឈានដល់កំរិតដែរ