ដោយ៖ ពៅ មេត្តា
ថ្ងៃអាទិត្យ ទី20 ខែតុលា ឆ្នាំ2013
http://vodhotnews.com
អង្គការយូនីសេហ្វេ រកឃើញថា កុមារនៅកម្ពុជាប្រមាណ២ពាន់នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយជំងឺផ្សេងៗ ដែលបង្កមកពីការខ្វះអនាម័យ សម្រាប់ម្ហូបអាហារ និងអនាម័យក្នុងការ រស់នៅ។
របាយការណ៍របស់អង្គការយូនីសេហ្វ ចេញផ្សាយនៅថ្ងៃទី២០ ខែតុលានេះ បានឲ្យដឹងថា កុមារនៅកម្ពុជាអាយុក្រោម៥ឆ្នាំ ប្រមាណ២ពាន់នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺរាករូស ដែលបណ្តាលមកពីកង្វះទឹកស្អាត ម្ហូបអាហារ និងការរស់នៅមិនមានអនាម័យ។
យោងតាមរបាយការណ៍របស់អង្កការយូនីសេហ្វ រោគរាករូស នៅតែជាមូលហេតុធំនៃ ការសម្លាប់ជីវិតកុមារអាយុក្រោម៥ឆ្នាំទូទាំងពិភពលោក។ កុមារ៦សែននាក់ បាត់បង់ជីវិត ជារៀងរាល់ឆ្នាំ និងកើតរោគរាករូសលើកុមារជាង១លាន៧សែន ដែលបណ្តាលឲ្យកុមារ ក្រិន (កុមារមិនគ្រប់ទម្ងន់តាមអាយុ និង លូតលាស់មិនបានពេញលេញទៅតាមវ័យ)។
របាយការណ៍ បង្ហាញទៀតថា នៅពេលថ្មីៗនេះ កុមារនៅកម្ពុជាអាយុតិចជាង៥ឆ្នាំប្រមាណ៤០% មានរោគក្រិន ដែលជាអត្រាខ្ពស់ជាងគេក្នុងតំបន់នេះ៕
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
កុមារ ស្លាប់ អី ស្លាប់ ទៅ អញគឹត តែពីតោង កៅអី អំណាច អោយបាន យូរ !
អោយ តែ បក្សពួក គ្រួសារ អញ គេងប្រវ័ញ សម្បត្តិជាតិ លុយជាតិ យក
ទៅ ធ្វើមានបាន សល់ម្នាក់ ៗ រាប់ពាន់លាន ដុល្លារ !
ពួកអាឆ្កែ ស៊ី ភី ភី អស់និងគិតតែពីអំណាចរបស់បក្សពូកវាទេ ប្រជាជន ងាប់ អី ងាប់ទៅ ពួកអាឆ្កែអស់និង វាមិនដែលយកខួរ ឆ្កែរបស់វាទៅគិតទេ