ដោយ៖ ណាត សុភាព
ថ្ងៃអាទិត្យ ទី20 ខែតុលា ឆ្នាំ2013
http://vodhotnews.com
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា មហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ថ្ងៃទី២៣ ខែតុលាខាងមុខ នឹងមានអ្នកចូលរួមចាប់ពី ២-៥ម៉ឺននាក់ តាមការគ្រោងទុក។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD នៅព្រឹកថ្ងៃអាទិត្យទី២០ ខែតុលានេះថា គណបក្ស រំពឹងថា នៅថ្ងៃទី២៣ ខែតុលា និងមានអ្នកចូលរួម មហាបាតុកម្មអហិង្សាចាប់ពី២-៥ម៉ឺននាក់ មកពីបណ្តារាជធានី-ខេត្ត។ លោកថា ការជួបជុំគ្នាក្នុងមហាបាតុកម្មនោះមាន សម្តែងមតិ ប្រគំតន្ត្រី និងការដើរហែក្បួន យកញត្តិដែលមានស្នាមមេដៃអ្នកគាំទ្រច្រើនលាននាក់ ដាក់ទៅអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការសហប្រជាជាតិប្រចាំកម្ពុជា និងប្រទេសហត្ថលេខីមួយចំនួនទៀត។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានជូនដំណឹងទៅសាលារាជធានីភ្នំពេញ ពីគម្រោងធ្វើមហាបាតុកម្មលើកទី៣ របស់ខ្លួននៅទីលានប្រជាធិបតេយ្យ ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃ២៥ ខែតុលា។
ក្រោយពីជួបពិភាក្សា ជាមួយតំណាងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសុក្រទី១៨ ខែតុលា សាលារាជធានីចាត់ទុកថា គម្រោងធ្វើបាតុកម្មនោះ ហួសពីដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែស្ថាប័ននេះ បានសុំគោលការណ៍ ទៅក្រសួងមហាផ្ទៃដើម្បីសម្រេច។
នៅព្រឹកថ្ងៃទី២០ ខែតុលានេះ VOD មិនទាន់សុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ បាននៅឡើយទេ ដោយទូរស័ព្ទចូលតែមិនមានអ្នកទទួល។
គួររំលឹកថា គណបក្សសង្គ្រោះជាតិបានធ្វើមហាបាតុកម្មអហិង្សាចំនួន២លើកមកហើយ ដើម្បីទាមទាររកដំណោះស្រាយពីភាពមិនប្រក្រតីជូនម្ចាស់ឆ្នោត។ ប៉ុន្តែដោយសារតែដំណោះស្រាយនយោបាយនៅតែជាប់គាំង បក្សប្រឆាំងសម្រេចធ្វើបាតុកម្មអហិង្សាលើកទី៣ នៅថ្ងៃទី២៣-២៥ ខែតុលា ដើម្បីយកញត្តិដែលមានស្នាមមេដៃអ្នកគាំទ្រច្រើនលាននាក់ ដាក់ទៅអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការសហប្រជាជាតិប្រចាំកម្ពុជា និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសមួយចំនួនទៀត ជួយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
enough is enough, stop wasting ur times, go back to ur real life., the election was over
——-
CAMBODIAN PEOPLES ALREADY ELECTED pm
១. បាតុកម្មមុនៗ ហាក់មិនទទួលឥទ្ធិពល ដូច្នេះ គណៈបក្សសង្រ្គោះជាតិគួរដូរយុទ្ធសាស្រ្តនិងយុទ្ធវិធីហើយ!!!
២. គួរមើលយុទ្ធវិធីនៃបាតុកម្មរបស់ប្រជារាស្រ្តនៃប្រជាជាតិខាងក្រៅដែលអនុវត្តកន្លងមកទទួលបានជោគជ័យ។
៣. ត្រូវចាំថា៖ លោកហ៊ុន សែនធ្វើអ្វីគ្រប់យ៉ាងដើម្បីតែអំណាច ដូចយើងឃើញ លទ្ធផលកន្លងមកដូចជា ករណីលោកប៉ែនសុវណ្ណ ចាន់ ស៊ី និងទ្រង់រណនរិទ្ធ សន្ធិសញ្ញាព្រំដែនជាមួយយួន ក៥ បង្កើតតំបន់អបគមន៍១៩៩៣ រដ្ឋប្រហារ១៩៩៧ ជាដើម។ល។ គឺលោកហ៊ុន សែនធ្វើដើម្បីតែអំណាច ។ ដូច្នេះ បាតុកម្មណាមួយដែលគ្មានយុទ្ធសាស្រ្តស្រួចស្រាវទេ គឺកុំសង្ឃឹមឈ្នះហ៊ុន សែន។
៤. ដូចប្រជារាស្រ្តទូទាំងប្រទេស អ្នកណាក៍ដឹងថា បក្ខពួកនិងគ្រួសារហ៊ុនសែនប្លន់ដីរាស្រ្តនៅកណ្តាលក្រុងភ្នំពេញតាមរយៈអនុក្រឹតនិងសជណយ៉ាងក្រអឺតក្រទម នេះបញ្ជាក់ថា ហ៊ុនសែនមានចរិកសាហាវណាស់។ ដូច្នេះវិធីសាស្រ្តបាតុកម្មដូចធ្វើកន្លងមក ទោះមួយលានដងទៀងក៍ហ៊ុនសែនមិនឈឺក្បាលដែរ។
៥. ចូរចាំចុះបើប្រើយុទ្ធវិធីដដែល គឺគ្មានបានលទ្ធផលអ្វីទេ!!! គួរកុំធ្វើល្អជាង។។។
យើងជា ប្រទេស កាន់ លទ្ទិប្រជាធិបតេយ្យ ដូច្នេះ សមត្ថកិច្ច គ្រប់ក្រសួង ត្រូវ ជួយ
ការពារ សន្តិសុខ ទាំងអស់គ្នា ក្រែង មានជន ទី ៣ មក ក្រឡុក បង្កើត បញ្ហា !
= សូមអរគុណ ដោយការ គោរព ខ្មែរ ទាំងអស់គ្នា ! ជ័យយោ ! ខ្មែរ សាមគ្គី គ្នា ខ្មែរ រុង រឿង !
ហើុយ ទើបតែបានសំរាកប៉ុន្មានថ្ងៃ ឥឡូវមានការងាររវល់ទៀតហើយ! យ៉ាប់អើុយយ៉ាប់ពួកអាដង្ខៅបាតុកម្ម រកតែអញទំនេរដេកអោបប្រពន្ធកូនអោយបានសប្បាយបន្តិចមិនបានទេ រំខានអីរំខានយ៉ាងនេះ! បានអាណាជួយស្រោចបន្លែអញ
មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏អោយគេ ជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!
មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!
និយាយត្រង់ៗអញ្ចឹងពេកតិចលោប្រជារាស្ត្រលោកយល់ដឹងអំពីការបោកប្រាសហើយមិនទៅចូលរួម មេបោកខ្នាតអន្តរជាតិគ្នាខកចិត្តខាតលាភមិនបានអំណាចឈឺចិត្តចងកស្លាប់ទៅពិបាកចូលកុសល បុណ្យទៀតយ៉ាប់ហ្នង។ទុកផ្លូវអោយគ្នារកស៊ីខ្លះផងណា!!!!ផាយទៅបង!!បងផាយទៅ!!!!!
តាមគំនិតអា4ក្បាល ខាងលើ វាមើលងាយប្រជាជនសុទ្ធថា ស្រួល
គេបោក។ខុសហើយពួកសត្វអើយ ។ពិចារណាទៅគ្មាននរណាបោក
បានទៀតទេ។
Khmer family គួរប្តូរ ជាAnimal family វិញ
ព្រោះចរិកគាត់ របៀបសត្វ ។
ខួរពួកគាត់4ក្បាលខាងលើ ពិការមនសិការ។គាត់មិនយល់សង្គម
ប្រជាធិបតេយ្យនោះទេ។
ស្រៈអ,ស្រៈអា,ស្រៈអិ,ស្រៈអី,ប្រជាធិបតេយ្យបបូរមាត់អញអាណាខុសចិត្តអញខឹងអញខ្នាញ់!!!!បបួរមាត់អញគឺយុត្តិធម៌រឿងច្បាប់ទម្លាប់និងអាជ្ញាធរថយទៅអោយឆ្ងាយពួកអញបន្ទរមានយុត្តិធម៌លុះត្រាតែបានកាន់អំណាច។ម្យ៉ាងដែរអ្នកចេះសម័យកុំព្យូទ័រឬមួយក៍កាកសំណល់មនុស្ស អស្មិមានះ???នរណាទៅដឹងហ្ន!!!ខន្តីញោម!!លេងកុំខឹងបើខឹងកុំលេង!!!!!!
ធ្វើអីត្រឹម ៥០០០០ នាក់នេះ?? ធ្វើឲ្យបាន ច្រើនទៅ!! មិនបាច់ឲ្យបងប្អូនប្រជាជនរកស៊ី ទេឬយ៉ាងម៉!! ម៉េច ទឹកស្រកវិញ ហើយ នេះ នាំគ្នាបោកប្រជាជនឲ្យមកលេងភ្នំពេញឬអី?
សម រង្ស៊ី បានការអីខ្លះ ហើយ ដែលដើរលេងកន្លះខែហើយនេះ??
ទៅប្រឹងទៅ។ យើងខ្ជឹលនិយាយណាស់!