CCIM ​រៀបចំវេទិកា​ស្តីពី​សុខ​ភាព សុវត្ថិ​ភាព​កម្មករ​រោង​ចក្រ​កាត់​ដេរ​ នៅ​ខេត្ត​កំពង់​ស្ពឺ​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃអាទិត្យ ទី20 ខែតុលា ឆ្នាំ2013
http://vodhotnews.com

មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បីប្រ​ព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) នៅ​ថ្ងៃ​ទី​២០​ខែ​តុលា​​នេះ បាន​​​រៀបចំ​វេទិកា​ស្តី​ពី "សុខ​ភាព សុវត្ថិ​ភាព​ និង​​សន្តិ​​សុខ​របស់​​កម្មការិនី​​រោង​​ចក្រ​​កាត់​​ដេរ" នៅ​​ភូមិ​​ថ្ម​​សំលៀង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា វេទិកា​នេះ ធ្វើឡើង​ក្នុង​គោល​បំណងលើក​កម្ពស់​​​​​លក្ខ​ខណ្ឌ​សុខ​ភាព សុវត្ថិ​ភាព​ ​និង​សន្តិសុខ​របស់​​កម្មករិនី​​​រោង​ចក្រ​កាត់​ដេរ​ទាំង​នៅ​កន្លែង​ការ​ងារ​​ និង​កន្លែង​ស្នាក់​នៅ​របស់​ពួកគេ។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្តថា ក្នុង​វេទិកា​នោះដែរ នឹង​ផ្តល់​ឱកាស​ដល់​កម្មករ​ ជា​ពិសេស​កម្មការិនី លើកឡើង​ជា​សំណូម​ពរ​នា​នា​ និង​ពិភាក្សា​រួម​គ្នា​​រក​យុទ្ធ​សាស្ត្រ​បន្ទាប់ ក្នុង​ការ​បន្ត​ដោះស្រាយ​បញ្ហា​ប្រ​ឈម​របស់​កម្មករ​កាត់​ដេរ ទាក់ទង​​ននឹង​​សុខ​ភាព សុវត្ថិ​ភាព និង​សន្តិ​សុខ នៅ​កន្លែង​ការ​ងារ​និង​​នៅកន្លែង​ស្នាក់​នៅ។

គួរ​បញ្ជាក់​ថា វេទិកា​ស្តី​ពី "សុខ​ភាព សុវត្ថិ​ភាព និង​សន្តិ​សុខ របស់​កម្មការិនី​​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា" ​នេះ ផលិត​ដោយមជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រ​ព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ ឧបត្ថម្ភ​ថវិកាដោយ​អង្គការ​មូល​និធិ​របស់​ប្រទេស​ឡាឡឺម៉ង់ រ៉សាលុចស្សំបួរ ដោយ​មាន​ការ​ចូលរួម​ពីសំណាក់មន្ត្រី​​នាយក​ដ្ឋាន​ពេទ្យ​ការ​ងារ នៃ​ក្រ​សួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ទទួលបន្ទុក​ខាង​អធិការ​កិច្ច មន្ត្រី​ការិយាល័យ​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈខេត្ត​​កំពង់​ស្ពឺ មន្ត្រី​សហជីព និង​កម្មករ-កម្មការិនី​ ប្រមាណ​១០០នាក់៕

សរសេរមកកាន់​កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles

One Response to "CCIM ​រៀបចំវេទិកា​ស្តីពី​សុខ​ភាព សុវត្ថិ​ភាព​កម្មករ​រោង​ចក្រ​កាត់​ដេរ​ នៅ​ខេត្ត​កំពង់​ស្ពឺ​"

  1. Khmer Family says:

    មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!