កម្មករ​រោងចក្រ​SL ៣​ពាន់​នាក់​ប្រមូលផ្តុំ​មុខផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​​

ដោយ៖​ ញឹម សុខន​
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com

​សមត្ថកិច្ចកំពុងរារាំងកម្មករឲ្យចេញពីផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន (រូបថតដោយ សុខន)

​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​SL ប្រមាណ​៣​ពាន់​នាក់ ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ផ្ទះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន នៅ​ក្បែរ​វិមាន​ឯករាជ្យ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​សុំ​អន្តរាគមន៍ ដោះស្រាយ​វិវាទ​ការងារ​។​

​នៅ​ម៉ោង​ប្រមាណ​៧​ព្រឹក​នេះ កម្មករ​ប្រមូលផ្តុំ​គ្នា​នៅ​ក្បែរ​វិមានឯករាជ្យ ដើម្បី​សុំឲ្យ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ដោះស្រាយ​ជម្លោះ​នៅ​កន្លែង​ធ្វើ​ការ​​របស់​ពួកគេ​ដែល​អូស​បន្លាយ​ជាង​៣​ខែ​មក​ហើយ ​តែ​មិន​ទាន់​ដោះស្រាយ​។ ចំណុច​សំខាន់​ដែល​កម្មករ​លើ​ក ឡើង​រួមមាន​ថៅកែ​រើសអើង​បញ្ឈប់​តំណាង​​កម្មករ​ដោយ​មិន​មាន​មូល​​ហេតុ និង​មិន​គោរព​តាម​លក្ខខណ្ឌ​ការងារ ដែល​កំណត់​ដោយ​ក្រសួង​ការងារ​ជា​ដើម​។​

​បន្ទាប់​ពី​កម្មករ​ប្រមូលផ្តុំ​ប្រមាណ​១០​នាទី សមត្ថកិច្ច​ចម្រុះ​បាន​រុញ​​ច្រាន​​កម្មករ​ទាំង​នោះ ចេញពីផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឲ្យ​រំកិល​ទៅ​ខាង​កើត​​ប្រមាណ​១០០​ម៉ែត្រ ហើយ​ពេលនោះ លោក ប៉ា សុជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ជួប​កម្មករ​ផ្ទាល់​ ហើយ​សន្យា​ថា នឹង​ជួប​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​​ដោះស្រាយ​តាម​សំណើ​កម្មករ​ជា​បន្ទាន់​។​

​រហូតដល់​ម៉ោង​៩​ព្រឹក​នេះ មិនទាន់​ហិង្សា​ធ្ងន់ធ្ងរ​កើតឡើង ហើយក៏​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ ដែល​កម្មករ​ព្រម​ទទួលយក​ទេ៕

សមត្ថកិច្ចកំពុងការពារនៅខាងមុខផ្ទះ លោក ហ៊ុន សែន(រូបថតដោយ សុខន)

សូមសរសេរមកកាន់ លោក ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

13 Responses to "កម្មករ​រោងចក្រ​SL ៣​ពាន់​នាក់​ប្រមូលផ្តុំ​មុខផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​​"

  1. Former Hia lola says:

    ​លោកហ៊ុនសែន​គួរតែ​ដោះស្រាយបញ្ហានេះ​តាម​ការស្នើសុំរបស់​ពួកគេ។

  2. Sen-Gaddafi says:

    ដល់ពេលវេលាដែលបញ្ហាជាច្រើនសម្រុកចូលរកហ៊ុនសែនហើយ។ តែដឹកនាំយូរពេកគឺវាអញ្ចឹង វាបង្កើតឲ្យមានក្រុម មានបក្ស មានពួក ប្រជែងគ្នាតែអំពើរពុករលួយហ្នឹងឯង ដែលជាដង្កូវសុីរូង កាអភិវឌ្ឃនជាតិ ព្រោះថវិការជាតិមិនបានធ្លាក់ដល់កន្លែងអភិវឌ្ឃពិតប្រាកដនោះទេ។ ដូចជារឿង ជំលោះរវាងថៅកែររោងចក្រនិងកម្មករនេះជាដើម ប្រសិនបើគ្មានអាជ្ញាធរទៅសំឡុតរកលុយពុក រលួយពីថៅកែររោងចក្រទេនោះ នោះថៅកែរគេអាចយកលុយទៅសូកអាជ្ញាធរនោះមកតំឡើង ប្រាក់ខែឲ្យកម្មករបានច្រើនណាស់។ នេះហើយជាភាពកំសោយរបស់រដ្ឋាភិបាលមិនចេះអក្សរ ហ៊ុនសែននិងក្រុមបក្សពួក មិនមានគំនិតអីល្អឬថ្មីសម្រាប់អភិវឌ្ឃប្រទេសជាតិនោះទេក្រៅតែ ចេះពុករលួយថវិការជាតិដោយស្ទាត់ជំនាញនិងគ្រប់រូបភាពនោះ។

  3. អាសូរខ្មែរ says:

    បើមានមេដឹកនាំកំសាកបែបនេះ មិនដោះស្រាយបាន ហេតុអីមិនចុះចេញទៅអោយឆ្ងាយទៅ ទុកអោយគេមានសមត្ថភាពធ្វើម្តង កុំបានតែប្រើកំលាំងបាយធ្វើបាបពលរដ្ឋពេក

  4. កុំនៅយូរ says:

    ល្មមដល់ពេលចុះចេញទៅ កុំនៅយូរពេក។

  5. កូនខ្មែរ says:

    ខ្ញុំឆ្ងល់ដែលអ្នកដែរត្រូវគេជេរមិនខ្មាស់គេទេដឹងបានជាធ្វើមិនដឹងមិនលឺប្របើសិនជាមនុស្សធម្មតាវិញប្រហែលជាខ្មាស់គេរត់ចោលស្រុកបាត់ហើយមើលទៅ។

  6. Khmer Family says:

    មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!

  7. killer says:

    អើបើហ៊ុន សែន វាប្រមូលអំណាចម្នាក់ឯង គ្មានអ្នកណាហ៊ានសំរេចទេ អោយវាសំរេចទៅ អាស្វា បន្តិចទៀតកូនប្រជាជនឈឹពោះជុះ ក៏រត់មករកហ៊ុន សែន ជួយដែរ អោយសមមុខ ដែលវាច្បាម អំណាចម្នាក់ឯង យកទៅហ្អែង ងាប់ទៅកុំភ្លេចយកអំណាចតាមផង ទុកគំរាមយមរាជ ។

  8. Sen-Gaddafi says:

    បន្ទាប់ពីធ្វើបាតុកម្មនោះមិនទៀងទេថាតើមាននណាខ្លះនិងវេទនានិងរត់ចោលស្រុកនោះ។​ តែវាច្បាស់ណាស់ថា ត្រកូលហ៊ុនសែននិងមានអ្នកស្លាប់និងរត់ចោលស្រុកមុនគេ បន្ទាប់មក កូនចៅហ៊ុនសែននិងដែលជាអ្នករស់ដូចសត្វប៉ារ៉ាសុីតដែលរស់ដោយសារតែហ៊ុនសែនបោះ ឆ្អឹងឲ្យសុីនោះ និងមានបន្តរបន្ទាប់ទៀត។ ដូច្នេះអ្នកស្លាប់និងអ្នករបួស រត់ចោលស្រុកគឺមិន មែនពួកបាតុករនោះទេ គឺត្រកូនហ៊ុនសែនទៅវិញទេ។

  9. Hun Sen says:

    I am Hun Sen. Nobody can decide anything without my knowledge in Cambodia. I can even order the rubber king. I am the man! I am the jury, the judge, and the executioner! Any Khmers can dare with me? I can show you the real me! however, the youns my boss, I was, is, and will let them roaming free in Cambodia. Now any Khmers want to challenge me? Any questions?

  10. Hun Sen says:

    I want to love you but I neck with Sam Rang Sey bether.

  11. មឺន​ងួន says:

    តេីជួួយប្រាប់មឺនងួនផង???ពេលកូនលេាកបូ់លិសឃ្លានហេិយយំទានំតេីលេាកគួតែវាយថែមរីសទិញនំអេាយវា??????សូមគិតផងមុននឹងធ្វេីហឹង្សារទេាលេីបាតុក។
    បេីតំលេីងប្រាក់ខែអេាយគ្នាវាចប់ទេាហេីយនេេះប្រហែលជាស្តាបទីប្រឹក្សាពេក។
    ទីប្រឺក្សាខ្លេះចាកខ្សែបេិចេញក្រាសកត្រូវបេីចេញស្តេិងកត្រូវ

  12. Anonymous says:

    បានលុយពីណាធ្វើផ្ទះធំពុយ៉ាងនេះ……….មានប៉ុន្មានកន្លែង?…….
    នៅភ្នំពេញ,តាខ្មៅ,កំពង់សោមនៅទល់មុខផ្ទះសំណាក់អូគីដេ(ឆ្នេរអូឈើទាល)នឹងនៅសៀមរាប។

  13. ✫♥* says:

    ហ៊ុន សែន កំពុងតែឆ្កួតដេកឱប ដេកថើបតំណែងនាយករដ្ឋមន្រ្តីកន្លះក្អម
    ធ្វើការដោះស្រាយបញ្ហាអីក៍មិនកើតដែរ សព្វថ្ងៃរស់ដោយសារទីប្រឹក្សានិងជំនួយការដ៍សន្ធឹកសន្ធាប់ប៉ុណ្ណោះ
    តែបញ្ហាកម្មកររោងចក្រមករកដល់ផ្ទះចឹង មានតែពួនលាក់ក្បាល លាក់កន្ទុយតែរហូតណឹង ។