ដោយ៖ តាំង វីដា
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ការហាត់សមរបស់សមត្ថកិច្ចនៅទីលានប្រជាធិបតេយ្យ
កម្លាំងសមត្ថកិច្ចប្រមាណជាង ១០០០នាក់ នៅព្រឹកថ្ងៃទី២១ខែតុលានេះ បានហាត់សមការពារសន្តិសុខ និងត្រៀមបង្ក្រាបបាតុករ ខណៈដែលគណបក្សសង្គ្រោះជាតិ គ្រោងធ្វើមហាបាតុកម្មលើកទីបី នៅថ្ងៃទី២៣តុលាខាងមុខ។
ការហាត់សមនេះ ធ្វើឡើងនៅម៉ោងប្រមាណ៧ព្រឹកថ្ងៃចន្ទនេះ នៅទីលានប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។ បរិវេណហាត់សមនេះ មានការបិទផ្លូវ និងយាមកាមតឹងរឹង ខណៈសមាជិកបណ្តាញពហុវិស័យប្រមាណ៥០០នាក់ កំពុងប្រមូលផ្តុំនៅក្បែរនោះ។
កម្លាំងសមត្ថកិច្ចម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការហាត់សមរបស់កម្លាំងសមត្ថកិច្ចនេះ មានយុទ្ធវិធីបង្ក្រាបបាតុកម្ម ដែលមានខែល ដំបង និងឡានពន្លត់អគ្គិភ័យប្រមាណ២០គ្រឿង ហាត់ត្រៀមសម្រាប់បង្ក្រាបបាតុករ ដែលចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ក្នុងករណីមានផ្ទុះហិង្សាណាមួយ។
ការហាត់សមនេះ ធ្វើឡើងមុនពេលពីរថ្ងៃ ដែលគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មអហិង្សារយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យអ្នកដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន គោរព និងប្រតិបត្តិឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
បង្ហាត់ឆ្កែអោយចេះខាំរាស្រ្តខ្មែរ!!!???
វាជាវិធីគំរាមដដែលៗនៅពេលដែលប្រជាពលរដ្ឋលែងខ្លាចនិងប្តេជ្ញាចិត្តថានិងប្តូវជីវិតទៀតផង ព្រោះពួកគេបាននិយាយថាការរស់នៅក្រោមការដឹកនាំរបស់ហ៊ុនសែនដដែលៗមិនបានធ្វើឲ្យជី វភាពប្រជាជនមានសុីចុកគ្រប់គ្រាន់នោះទេគឺមានតែបំផ្លិចបំផ្លាញជាតិកាន់តែធ្ងន់ធ្ងរដែលជា បញ្ហាកង្វល់សម្រាប់កូនចៅរបស់គេដូច្នេះហើយទើបពួគេសុខចិត្តប្តូរជីវិតជំនួសកូនចៅរបស់គេ ដើម្បីផ្លាស់ប្តូររដ្ឋាភិបាលដដែលៗរាប់ទស្សន៍វត្សហើយនោះ។ ពួកគេថាបើរស់នៅដូចស្លាប់អញ្ចឹង គឺសុខចិត្តប្តូរហើយទោះបីជាស្លាប់រស់ក៍លែងខ្វល់ហើយ។
it is good to be prepared, just in case of emergency
ពួកអាថោកទមិឡ
កម្លាំងសមត្ថកិច្ច ត្រូវការពារ សន្តិសុខ ប្រជាពលរដ្ឋខ្មែរ កម្មករ មន្ទ្រីរាជការ កសិករ ដែលធ្វើ
បាតុកម្ម បញ្ចេញ មតិ ដោយ អ ហឹង្សា ! សមត្ថកិច្ច ត្រូវ ឈរ អម សងខាងផ្លូវ តាមដាន
ការពារ ក្រែង មានជន ទី ៣ មកធ្វើ ផ្តេសផ្តាស ! សូមអរគុណ ! ខ្មែរ សាមគ្គី ខ្មែរ រុងរឿង !
«« ប្រទេស ខ្មែរ យើង កាន់ របប លទ្ធិប្រជាធិបតេយ្យ មិនមែន របប កុំមុយនីស្ត ទេ !»»
មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!
បន្ទាប់ពីធ្វើបាតុកម្មនោះមិនទៀងទេថាតើមាននណាខ្លះនិងវេទនានិងរត់ចោលស្រុកនោះ។ តែវាច្បាស់ណាស់ថា ត្រកូលហ៊ុនសែននិងមានអ្នកស្លាប់និងរត់ចោលស្រុកមុនគេ បន្ទាប់មក កូនចៅហ៊ុនសែននិងដែលជាអ្នករស់ដូចសត្វប៉ារ៉ាសុីតដែលរស់ដោយសារតែហ៊ុនសែនបោះ ឆ្អឹងឲ្យសុីនោះ និងមានបន្តរបន្ទាប់ទៀត។ ដូច្នេះអ្នកស្លាប់និងអ្នករបួស រត់ចោលស្រុកគឺមិន មែនពួកបាតុករនោះទេ គឺត្រកូនហ៊ុនសែនទៅវិញទេ។
ហាត់ទៅ ត្រៀមទៅ មិនខុសទេ។ ពួកប្រឆាំងថា ខ្លួនមានសិទ្ធិនាំប្រជាជនធ្វើបាតុកម្ម។
អាជ្ញាធរក៏ដូចគ្នាដែរ ពុំមែនមានត្រឹមតែសិទ្ធិទេ តែត្រូវមានទាំងកាតព្វកិច្ចធានាសន្តិសុខ សណ្តាប់ធ្នាប់ និងភាពសុខសាន្តជូនប្រទេសជាតិ និងប្រជាជន ១៤លាននាក់ទៀត មិនមែនត្រឹមតែ ប្រាំម៉ឺននាក់នេះទេ ។ ហើយបើ ឃើញថា សកម្មភាពល្មើសនោះ វាកាន់តែធ្ងន់ទៅ ធ្ងន់ទៅហើយ សូមចាប់វ៉ៃខ្នោះមេក្លោងឲ្យបានដូចសភាអាមេរិក កាលពីកន្លះខែមុនហ្នឹងទៅ។ ហើយបើពួកនេះ មិនសុខចិត្តទេ ឲ្យទៅសួរសភា ដែលប៉ូលីសវ៉ៃខ្នោះនោះទៅ៕
នៅសកលវិទ្យាល័យខ្ញុំមាននិស្សិតអាហារូបករណ៏សម្តេចតេជោច្រើនណាស់ត្រៀមចូលរួមធ្វើមហាបា
តុកម្មជាមួយបក្សសង្គ្រោះជាតិ….ព្រោះតែឆ្នាំនេះសម្តេចឈប់ផ្តល់អាហារូបករណ៏អោយសិស្សក្រីក្រ
ទៀត
oohhh
October 21, 2013 at 1:23 pm
នៅសកលវិទ្យាល័យខ្ញុំមាននិស្សិតអាហារូបករណ៏សម្តេចតេជោច្រើនណាស់ត្រៀមចូលរួមធ្វើមហាបា
តុកម្មជាមួយបក្សសង្គ្រោះជាតិ….ព្រោះតែឆ្នាំនេះសម្តេចឈប់ផ្តល់អាហារូបករណ៏អោយសិស្សក្រីក្រ
ទៀត
_________________________________
នេះហើយ ដែលគេហៅថា វាលំបាកណាស់ មនុស្សយើងនេះ។ កាលណារស់នៅ បានគេចិញ្ចឹម បានគេឲ្យបៅដោះ បានគេជួយទៅ ទោះបីជាគេជាអ្វី ក៏ល្អដែរ គឺស្បថស្មោះអស់មួយជីវិត។ តែដល់ថ្ងៃណា គេមិនបានជួយ ស្រាប់តែបែរក្បាលមកខាំគេ វិញ។ មនុស្សបែបនេះ គឺប្រភេទមនុស្សគ្មានដឹងគុណគេ « បានស៊ី ល្អ , គ្មានស៊ី អាក្រក់ » ។ មនុស្សរបៀបនេះ គេមិនត្រូវការទេ តែគេខ្ចីប្រើ បាន។ មនុស្សនេះនឹងក្លាយជា ក្រូចឆ្មារ។ ស្គាល់ទេ ក្រូចឆ្មារ??
មានព្រានព្រៃទុរគតម្នាក់បានវង្វេងកណ្ដាលព្រៃស្រែកយំក្ដែងៗរកអ្នកជួយ។ស្តេចដំរីសឃើញហើយអាណិតពន់ពេកណាស់ក៍បញ្ជិះព្រាននោះនៅលើខ្នងនាំចេញពីព្រៃបានរស់រានមានជីវិតជួបជុំ ប្រពន្ធកូនជាធម្មតាវីញ។ពេលជិះលើខ្នងដំរីព្រានព្រៃនោះបានចំណាំផ្លូវចេញចូលតូចធំដឹងអស់។ដោយសារការលោភលន់ព្រានព្រៃនោះភ្លេចអ្វីៗទាំងអស់ហើយប្រាថ្នាចង់បានភ្លុកខៀវរបស់ស្តេច ដំរីសយកមកលក់ជាកំរៃចិញ្ចឹមជីវិត។ស្ដេចដំរីក៍ព្រមអោយ។ចំណេរកាលក្រោយមកការលោភលន់ ហួសប្រមាណរបស់ព្រានទុរគតនោះត្រឹមតែអារយកជាកំណាត់ៗមិនអស់ចិត្តរហូតដល់ទៅឆ្កៀលយកភ្លុកដល់ក្នុងកន្ទីងក្បាលដល់នូវមរណាទៅហោង។ព្រះឥន្ទ្រាធិរាជឃើញនូវការលោភលន់ហួស ហេតុ នេះក៍បញ្ជាទៅព្រះធរណីអោយស្រូបយកព្រានព្រៃទុរគតនេះដល់នូវមរណាដែរហោង។អកត្តញ្ញុស្សបោសស្សនិច្ចំវិវរទស្សិនោសព្វញ្ចេបឋវឹទជ្ជានេវនំអភិរាធយេ។សត្វអកត្តញ្ញូអាក្រក់ក្រៃ ស្វែងរកទោសពៃរ៍ជាធម្មតាទោះបីគេអោយភូមិថ្លៃថ្លានៅក្នងទ្វីបាគ្រប់ទាំងអស់យ៉ាងនោះក៍ដោយ គង់មិនអាចធ្វើចិត្តកំណាចអសប្បុរសអោយត្រេកត្រអាលសប្បាយស្រស់ចំពោះរបស់នោះ បានឡើយ។រីជនសោសិលង់ក្នុងអគតិណាមួយមិនដឹងលុះកម្មអោយផលទើបធ្វើភ្នែកស្លឹងគន់គិត រំពឹងដឹងខ្លួនថាខុស។សកម្មភាពល្មើសនៅដដែលៗវីធីទប់ស្កាត់ក៍នៅតែដដែលៗដូចគ្នា។ចូរចំរើន!ចូរចំរើន!ចូរចំរើន!!!
រដ្ខាភិបាលមានតួនាទី បង្កើតការងារ រកទីផ្សារ អោយប្រជាជន
ជាពិសេសផ្តល់អាហារូបករណ៏អោយសិស្សក្រីក្រ បើរដ្ឋាភិបាលមិនជួយរាស្រ្តខ្លួន
តើទៅជួយអ្នកណាវិញ?? ជួយបរទេស?? ចឹងតាំងសួរថា រាស្រ្តត្រូវជួយរដ្ឋាភិបាលវិញមែនទេ ??
រាស្រ្តជួយហើយតើស ជួយបង់ពន្ឋជូនរដ្ឋ រាល់ថ្ងៃ ជួយអោយអស់លោកទាំងអស់មានកប់ក្តោង
ហើយហ្នឹង……កាន់អំនាចឡើងក្លាយជាមហាសេដ្ឋីប៉ុណ្នឹងហើយ ចង់បានប៉ុណ្ណាទៀត????
និយាយរឿងអាហារូបករណ៏វិញ ឈ្នោះសុទ្ឋតែសិស្សអាហារូបករណ៏ក្រីក្រ
តែមករៀនជិះសុទ្ឋតែឡាន ទំនើប…ឯនិសិត្សខ្លះទៀតចំនាយលុយពី ៦០០$-១០០០$ ទើបបាន
អាហារូបករណ៏ក្រីក្រសម្តេច ដោយសារអ្នកធ្វើការនៅកណះកម្មការអាហារូនករណ៏
យកអាហារូបករណ៏
ទៅលក់ មិនមែនយកទៅអោយដល់ដៃសិស្សក្រីទាំងអស់នោះទេ……ឆ្នាំនេះប្រហែលជាសម្តេច
ខឹងនិងនិស្សិតអាហារូបករណ៏របស់គាត់ដែលមិនបោះឆ្នោតគាំទ្រទង្វើអាក្រក់របស់គាត់
ទើបបានជាសម្តេចឈប់ផ្តល់អោយអាហារូបករណ៏អោយទៀត…..និស្សិតទាំងអស់គេមិនមែន
ជាមនុស្សល្ងង់ ចាំតែហី អើ ហី អើ …ឃើញសម្តេចធ្វើខុស ថាត្រូវ ដូចពួកវ៉ៃអែប ស៊ីអប ឯណា…..
និយាយរឿង ក៏សាងប្រទេស ជួយប្រជាជន ជាភារកិច្ចរបស់រដ្ឋាភិបាល….មិនថារដ្ឋាភិបាលសព្វថ្ងៃ
ឬ រដ្ឋាភិបាលណាទេ………
ដូចខ្ញុំបានលើកឡើងហើយ ការអត់ធ្មត់របស់អ្នកណាក៏សុទ្ធតែមានកំរិតកំណត់ ឥឡូវក្រុមCNRP ថាខ្លួនត្រូវតែតវ៉ាដោយមូលហេតុ មេៗបង្កើតឡើងថា បព្ហាានេះអញ្ចេះបញ្ហានោះអញ្ចោះនោះ ឯCPP ដែលអត់ទ្រាំនឹងការចោទប្រកាន់គ្រប់យ៉ាងច្រើនណាស់ហើយនោះ ប្រហែលដល់កំរិតប្រកាសអាសន្នក្រោកឡើងការពារភាពត្រឹមត្រូវរបស់ខ្លួនដែរ ធម្មតាទេកំហឹងដល់កំហឹងនឹងមានអ្នករងរបួសនឹងស្លាប់មិនខាន ។ អ្នកដែលរងគ្រោះមុនគេគឺជាតិ និងប្រជាជន ។ ហើយអ្នកដែលយល់ថា CPP រត់ចោលសមភូមិ ហើយខ្លួននឹងឈ្នះការតសូ៊អំណាចតាមផ្លូវបែបនេះ អាចជាការយល់សុបិន្តល្អ គ្រាន់តែកំដរអារម្មណ៌ប៉ុណ្ណោះ អ្នកណាជាអ្នកបោះបង់សមភូមិនោះ នឹងមើលឃើញឆាប់ៗ ប្រសិនជាមិនព្រមទទួលយកការពិតនិងមិនព្រមបញ្ឈប់នូវចិត្តមានះចង់បានអំណាចក្រៅប្រពន្ធ័បោះឆ្នោតនោះ លទ្ធផលពិតជាអាចហួសពីការស្មានមិនខានឡើយ ។ អាចអនុវត្តតាមសុភាសិត ចាស់អាងស្លាប់ ក្មេងអាងយំ ។ ខ្ញុំសូមបន់ស្រន់កុំឱយការដោះស្រាយឈានដល់កំរិតកំដៅខ្ពស់ដល់ហឹង្សាបែបនេះកើតឡើង ។
តែបាតុកម្ម ចេញកុដកម្ម = ហឹង្សា ហើយបើកុដកម្ម ចេញភេរវកម្ម = ហឹង្សាប្រដាប់អាវុធ! អ្នកដែលចំណេញពិតប្រាកដ គឺអ្នកជិតខាងទាំងពីរ!
CPP crazy all around the country
សត្វឆ្កែតិរឆ្ឆានយកខុសជាត្រូវ យកសជាខ្មៅ។
កើតមកក្នុងត្រកូលសត្វទៅហើយ ធ្វើម្តេចអាច
យល់អ្វី លើសពីភាពជាសត្វ របស់ខ្លួន ។
ជូន chamreun roath នឹង អា khmer family។
i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank