ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com
តំណាងគណបក្សសង្គ្រោះជាតិ (CNRP) ៧នាក់ នៅព្រឹកថ្ងៃចន្ទនេះ ជួបពិភាក្សា ជាមួយមន្ត្រីសាលារាជធានីភ្នំពេញជាថ្មីទៀត ទាក់ទងនឹងគម្រោងមហាបាតុកម្មរបស់គណបក្ស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលានេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ដែលចូលរួមប្រជុំជាមួយសាលារាជធានី ប្រាប់VOD ថា ប្រធានស្តីទីគណបក្ស លោក កឹម សុខា មិនបានចួលរួមប្រជុំតាមការកោះរបស់សាលារាជធានីទេ ដោយសារលោកជាប់រវល់ចុះជួយប្រជាជនរងគ្រោះទឹកជំនន់នៅតាមខេត្ត។ លោក បន្តថា ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរ ធ្វើបាតុកម្មរយៈពេល៣ថ្ងៃ និងដង្ហែញត្តិទៅដាក់នៅស្ថាប័នពាក់ព័ន្ធ ទោះអាជ្ញាធរមិនអនុញ្ញាតក៏ដោយ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន តំណាងគណបក្សសង្គ្រោះជាតិ បានចូលជួបពិភាក្សាជាមួយ មន្ត្រីសាលារាជធានីភ្នំពេញម្តងរួចហើយពីការធ្វើបាតុកម្មលើកទី៣ ប៉ុន្តែមិនទាន់មានការព្រមព្រៀងគ្នា ដោយអភិបាលរាជធានីភ្នំពេញមិនអនុញាតឲ្យធ្វើបាតុកម្មនៅលើទីលានប្រជាធិបតេយ្យ និងដង្ហែក្បួន។
គណបក្ស គ្រោងធ្វើមហាបាតុកម្មជាថ្មីទៀតនៅលើទីលានប្រជាធិបតេយ្យ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ដោយមានការដង្ហែក្បួនយកញត្តិទៅជូនអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រួមមានស្ថានទូតបារាំង អាមេរិក អូស្រាលី ឥណ្ឌូនេស៊ី និងជប៉ុន៕
សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

អណត្តិទីប្រាំនឹងជាប់ជាប្រវត្តិសាស្ត្រអណត្តិដែលជន់ជោដោយបាតុកម្មតវ៉ា,ញ្ញត្តិ,ការតស៊ូមតិច្រើនបំ
ផុត។អណត្តិចត់បាយសំរាប់អ្នកកាន់អំណាច។អណត្តិក្រោយប្រហែលត្រូវទៅដេកចាយលុយចាស់វិ
ញហើយឬយ៉ាងណា??????
មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!