បណ្តាញ​ពហុ​វិស័យ ថ្កោសទោស​ទង្វើ​សមត្ថកិច្ច យក​ទីលាន​ប្រជាធិតេយ្យ​ធ្វើ​កន្លែង​ហ្វឹកហាត់​​

ដោយ៖​ តាំង វីដា និងដួង សុខា​
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com

រូបភាពពី ហ្វេសប៊ុក

រូបភាពពី ហ្វេសប៊ុក

​បណ្តាញ​ពហុ​វិស័យ ថ្កោសទោស​ទង្វើ​សមត្ថកិច្ច​រារាំង​ពួកគេ ធ្វើ​សមាជ​ប្រជាជន ដោយ​យក​ទីលាន​ប្រជាធិបតេយ្យ ដែល​ជា​ទីតាំង​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ មក​ធ្វើជា​កន្លែង​ហ្វឹកហាត់​ត្រៀម​បង្ក្រាប​បាតុករ​ទៅវិញ​។​

​តាម​គម្រោង និង​ការជូនដំណឹង បណ្តាញ​ពហុ​វិស័យ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដែល​មាន​សមាជិក​ប្រមាណ ៥០០​នាក់ មកពី ២៤​ខេត្ត​-​រាជធានី គ្រោង​ប្រមូលផ្តុំ​គ្នា សម្តែង​មតិ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​សមាជ​ប្រជាជន ទាមទារ​ឲ្យ​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​តម្រូវការ​របស់​ពួកគាត់​។ ប៉ុន្តែ ការប្រមូលផ្តុំ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​លើ​ស្ពាន​ក្បាល​នាគ​វិញ បន្ទាប់ពី​អាជ្ញាធរ ដាក់រ​បាំង​រារាំង​ពួកគេ ដោយ​យក​ទីលាន​ប្រជាធិបតេយ្យ ហ្វឹកហាត់​ដែល​សមត្ថកិច្ច​ប្រមាណ​១០០០​នាក់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង ២០​គ្រឿង​។​

​សមាជិក​ក្រុម​ស្នូល​នៃ​បណ្តាញ​ពហុ​វិស័យ កញ្ញា ច្រឹក សុភា សោកស្តាយ​ដែល​គម្រោង​សមាជ​ប្រជាជន​នៅ​ព្រឹក​នេះ មិន​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​ដូច​ការគ្រោងទុក បន្ទាប់ពី​អា​ជ្ញាធរ បាន​រារាំង និង​ព្យាយាម​បំបែក​ការប្រមូលផ្តុំ​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​។ កញ្ញា ចាត់ទុកថា ការយក​ទីលាន​ប្រជាធិបតេយ្យ ធ្វើ​ការហ្វឹកហាត់ គឺ​អាជ្ញាធរ​មាន​បំណង​បំភិត​បំភ័យ​ប្រជាពលរដ្ឋ ​៖ "ខ្ញុំវាហួសចិត្ដដោយសារមកដល់សួនគេសមយុទ្ធ មិនដែលមានសួនប្រជាធិបតេយ្យសមយុទ្ធដាក់សុទ្ធតែឡានទឹក អត់មានកាជូនដំណឹងអំពីការ​សមយុទ្ធទ័ពទេ​ ហើយវាក៏មិនដែលមាន​។ អាហ្នឹង​ត្រូវសួរបញ្ជាក់ថា ច្បាប់មួយណា ទីលានប្រជាធិតេយ្យប្រើប្រាស់សម្រាប់សមយុទ្ធ​ ឫមួយក៏ដាក់ហ្វឹកហាត់សមយុទ្ធយោធា" ។

​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េង វីរៈ ដែល​កំពុង​តាមដាន​ព្រឹត្តិការណ៍​នេះ ឲ្យដឹងថា លោក សោកស្តាយ​ចំពោះ​អាជ្ញាធរ ដែល​យក​ទីលាន​ប្រជាធិបតេយ្យ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ ជាទី​តាំង​ហ្វឹកហាត់ ខុសពី​ការកំណត់​របស់​ច្បាប់ ដែល​គប្បី​ជា​ទី​សាធារណៈ​សម្រាប់​ពល​រដ្ឋ បញ្ចេញមតិ​របស់​ខ្លួន​ ៖

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ អះអាងថា ការយក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ហ្វឹកហាត់​​​នេះ គឺ​ដោយសារ ទីតាំង​នេះ ធំ​ទូលាយ ហើយ​ស្ថិត​ក្បែរ កន្លែង​បំពេញ​ការងារ​របស់​ស​ម​ត្ថ​កិច្ច ដែល​បង្ក​ការងាយស្រួល​ក្នុង​ការហាត់​សម​ផង និង​បំពេញ​ការងារ​ផង​ ៖

​អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុកថា ការយក​ទីលាន​ប្រជាធិបតេយ្យ សម្រាប់​ហាត់​សមយុទ្ធ​នេះ គឺ​ផ្ទុយ​នឹង​ច្បាប់ ហើយ​ទង្វើ​នេះ រំលោភ​លើ​លទ្ធិប្រជា​ធិបតេយ្យ​​នៅ​កម្ពុជា​ទាំងស្រុង​។​

​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​បណ្តាញ​ពហុ​វិស័យ​ធ្វើ​សមាជ​ទេ​។ ប៉ុន្តែ ពលរដ្ឋ​នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​សមាជ ដើម្បី​សំដែង​មតិ និង​លើក​ពី​បញ្ហា​សំខាន់ៗ ដូចជា​ប្រព័ន្ធ​តុលាការ អំណាច​នីតិ​បញ្ញាត្តិ នីតិប្រតិបត្តិ ក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័ន​ព្រះមហាក្សត្រ ស្ត្រី​ក្នុង​វិស័យ​នយោបាយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឯករាជ្យភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំងពីរ នៅ​រសៀល​នេះ​៕

សូមសរសេរមកកាន់ លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

19 Responses to "បណ្តាញ​ពហុ​វិស័យ ថ្កោសទោស​ទង្វើ​សមត្ថកិច្ច យក​ទីលាន​ប្រជាធិតេយ្យ​ធ្វើ​កន្លែង​ហ្វឹកហាត់​​"

  1. 23 October says:

    The Cambodia Government should change the Freedom Part’s name to be Fighting Training Part’s name. This government is mixing up for place where they should do and where they should not do. Now they are stupid.

  2. Abused says:

    Miss! You may forget that this country is of Law. Law can come from persons (s) on top at anytime any place. Even no written law, law can be acted. With written law, still it can be abused.

    May be we all seems very critics, democracy venue can also be used by military, only in Cambodia. That is why it is called ” A Country of Wonder” .

  3. yuon says:

    I am waiting to see this evil person and his groups go to the hell soon. what you did, you will get it. KAMAR.

  4. Chourn says:

    ពួកសមត្ថកិច្ចគេខ្វាស់កន្លែងហាត់ម្តងគេយកស្តាតអូឡាំពិកធ្វើសមហាក់បង្ក្រាបបាតុកម្មឥឡូវយកទី លានប្រជាធិបតេយ្យមកហាត់ទៀតព្រោះប្រទេសខ្មែរគ្មានកន្លែងទំនេរសម្រាប់សមត្ថកិច្ចហាត់នោះទេ បន្តិចទៀតនិងមានទាហាននិងប៉ូលីសយកទីលានប្រជាធិបតេយ្យធ្វើបាតុកម្មរដ្ឋាភិបាលហើយព្រោះ គាត់បានស្គាល់ទីលានប្រជាធិបតេយ្យច្បាស់ហើយឥឡូវនេះ។

  5. សួស្តី says:

    កន្លែងអស់លោកដែលធ្លាប់ហ្វឹកហាត់ពីមុនលក់អស់ហើយមែនទេ បានជាមកយកកន្លែងនេះធ្វើជា កន្លែងហ្វឹកហាត់ទៅវិញ។ សមនឹងឈ្មោះទីលានប្រជាធិបតេយ្យទេ បងប្អូន????

  6. របបបព្រ្ចាាសទិស

  7. ខ្មែរពីកំណើត says:

    មេទ័ពរវល់តែដើរកបាញ់ទា ភ្លេចរៀបចំកន្លែងហ្វឹកហាត់ឲ្យកូនទាហាន ខ្ចីកន្លែងប្រជាធិប្បតេយ ហាត់សិន
    ទាហានទាំងអស់នេះមានភាំពស្ទាត់ជំនាញខាងបង្រ្កាបពលរដ្ឋដែលស្លូត្រង់់ណាស់ តែចោរប្រដាប់អាវុធ
    ប្លន់ពេញក្រុងបង្រ្កាបមិនបាន

  8. ។។ says:

    ថ្កោលទោសខ្មោចកាច់អី?ដូចតែគ្នាទេ។ម្ខាងមានប៉ូលីស ទាហានគេ
    សំញ៉ែងប៉ូលីស ទាហាន។ម្ខាងទឿងគ្មានប៉ូលីស ទាហាន វាសំញ៉ែង
    កំលាំងប្រជាជន។តាមពិតទៅមានទៅជាប់គាំងនយោបាយអី គ្រាន់
    តែចែកសាច់គ្នាច្រាស់ច្រំមិនទាន់ត្រូវគ្នា។មិនអីទេខំប្រឹងឲ្យហើយទៅ
    នៅពេលប្រជាពលរដ្ឋមានចំណេះដឹងអាចស្វែងរកអ្នកនយោបាយ
    ដែលត្រឹមត្រូវ​មិនក្រឡិចក្រឡុច ស្នេហាជាតិពិតប្រាកដឃើញ អ្នក
    នយោបាយទុច្ចរិតទាំងពីរក្រុមនេះនឹងរលាយខ្សុលដោយខ្លួនឯង។
    សូមប្រជាពលរដ្ឋពិនិត្យពិចារណា និងតាមដានពីសកម្មភាព
    ទុច្ចរិតរបស់អ្នកនយោបាយទាំងពីរក្រុមនេះឲ្យមែនទែន ជៀសវាង
    ចាញ់បោកពួកអ្នកនយោបាយទុច្ចរិតទាំងនេះតទៅទៀត។

  9. Strey Khmer says:

    Those military must have got an ordered from Hun Sen to use that place for training strategy to defeat the beer hands protests for fair justice of CNRP.

  10. ។។ says:

    ចុះអារហេមរហាមណាបានជាចូលចិត្តលួចឈ្មោះគេ??
    គ្រាន់តែឈ្មោះ1រកដាក់ខ្លួនឯងអត់បាន?បែបមកពី
    ក្រពេកហើយយ៉ាង បានគ្មានម៉ាកៅអីហ្នឹងគេ។

  11. LAKA says:

    i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank

  12. ម៉ែនសូក says:

    វាសុទ្ធតែពួកអាប៉ូលិសទាហានចង្រៃឈ្នានិសប្រជាជនណឹងណា
    ទីកន្លែងណឹងបង្កើតសម្រាប់ប្រជាជនបញ្ចេញមតិទេ ឥឡូវវាមកឈ្នានិសប្រជាជនបង្ករឿងទាំងកម្រោល
    ពូជអាមេទាហានមេប៉ូលិសអត់ពូជថោកទាបអស់ណឹង វាធ្វើមេប៉ូលិសមេទាហានចង្រៃជាតិនិងប្រជាជនតែប៉ុណ្ណោះឯង
    នេះជានយោបាយឈ្នះៗ របស់ពួកអាមន្រ្តីអត់ពូជបំផ្លាញប្រទេសជាតិនិងប្រជាជនខ្មែរ ។

  13. Khmer Family says:

    មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!

  14. Khmer Family says:

    ចំណែកអញ ជាកងពិឃាតពិសេស កំពុងហាត ហ្វឹកហ្វឹន បាញ់សីុប និងបោកគ្រាប់បែកនៅឯកំបូលឯណេះអាឡប់!

  15. កូនខ្មែរ says:

    សុទ្វតែពួកអាបង្កររឿងជាមួយប្រជាជនខ្លួនឯងខ្លះស្អីកន្លែងហាត់បែរជាយកកន្លែងប្រជាធិបតេយ្យទៅវិញ។ នេះឬជានយោបាយឈ្នះៗៗរបស់រដ្ឋាភិបាលសេដ្ឋកិច្ចបច្ចប្បន្ន។

  16. ចរិកម្នាក់khmer familyទៅមិនរួចទេ វាគឺ animal family
    ទើបសមសួន។

  17. កំុលួចឈ្មោះ ។។ គាត់ជាសត្វចចកទេ ។

  18. Hun Nal says:

    អា khmer family មិនត្រូវទេ ដោះឈ្មោះទៅ អា yuon family វិញ…ឬក៏ អាឆ្កែយួន ទើបត្រូវ…!

  19. Anonymous says:

    ស្គាល់ន័យពាក្យលានប្រជាធិបតេយ្យឬអត់??បើមិនស្គាល់សូមទៅបើកវចនានុក្រម!!ទំលាប់យក
    ច្បាប់មកទ្រាប់អង្គុយជិះសេះលែងដៃពិតជាពិបាកកែ។មនុស្សយង់ឃ្នងពិបាកកែទៅជាស្លូតបូត។
    សារជាតិមនុស្សពិតជាមិនអាចកែប្រែបានទេ??សមដូចពាក្យគេថាមនុស្សដដែលការងារដដែល។
    ការមិនទទួលខុសត្រូវមិនទទួលការតិះទៀននឹងធ្វើអ្វីៗតាមអំពើចិត្តវាជាជរឹកនយោបាយដាច់មុខ
    របស់បក្សមួយនោះ???