ពលរដ្ឋ​មួយ​ចំនួន ចាប់​ផ្តើម​​ព្រួយ​បារម្ភ​ពី​​ការ​បិទផ្លូវ ប៉ះពាល់​ដល់​ការរកស៊ី និង​ធ្វើ​ដំណើរ​​

ដោយ៖​ ញ៉ែត ស្រី​ពៅ និង ស៊ុន ណារិន​
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ការ​បិទផ្លូវនៅថ្ងៃមហាបាតុកម្ម នា​ពេល​កន្លង​មក (រូបថត សុទ្ធ​ គឹមសឿន)

ការ​បិទផ្លូវនៅថ្ងៃមហាបាតុកម្ម នា​ពេល​កន្លង​មក (រូបថត សុទ្ធ​ គឹមសឿន)


​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ដែល​ប្រកប​មុខរបរ​នៅ​តាម​ច្រក​ផ្លូវ​មួយចំនួន ក្នុង​សង្កាត់​ផ្សារកណ្តាល​​២ ចាប់ផ្តើម​ត្អូញ​ត្អែរ និង​ព្រួយបារម្ភ​ពី​ផល​ប៉ះ​ពាល់ ដែល​បណ្តាល​​មកពី​ការបិទច្រក​ផ្លូវ​មួយ​ចំនួន​​របស់​អាជ្ញាធ​រ ពេល​មាន​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ចាប់​ផ្តើម​ដាក់ពង្រាយ​រ​បាំង​​ការពារ​នៅ​លើ​ដង​វិធី​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ខណៈ​ថ្ងៃ​ធ្វើ​មហា​បាតុ​កម្ម​​លើក​​ទី​៣​​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ ខិត​ជិត​មក​ដល់​។​ នៅ​ច្រក​ផ្លូវ​មួយចំនួន កែង​​ផ្លូវ​ព្រះ​នរោត្តម គេ​​សង្កេតឃើញ​មាន​ការដាក់​របាំង​ត្រៀម ដូច​ជា​​នៅ​​ស្តុប​​ខាង​ត្បូង​វិមានឯករាជ្យ​។ ចំណែក​​ខាងក្រោយ​ព្រះបរមរាជវាំង​វិញ កម្លាំង​សមត្ថកិច្ច បានដាក់រ​បាំង​បិទផ្លូវ កុំឲ្យ​មាន​ចរាចរណ៍ ធ្វើដំណើរ​ឆ្លង​កាត់​។​

ពលរដ្ឋ​មួយចំនួន បាន​សម្តែង​ការ​មិន​ពេញចិត្ត នៅពេល​ដែល​អាជ្ញាធរ បិទ​កំណាត់​ផ្លូវ ដើម្បី​រារាំង​ក្រុមបាតុករ ចូលួ​ម​ធ្វើ​មហា​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ពួកគេ​អះអាងថា ការបិទផ្លូវ​នេះ មិន​ត្រឹមត្រូវ ព្រោះ​កន្លែង​ធ្វើ​មហា​បាតុកម្ម​នៅ​ឆ្ងាយ​ពី​ទីនោះ​។ ​សម្រាប់​ពលរដ្ឋ​ផ្សេងទៀត ក៏​បាន​​លើ​កឡើង​​ពី​​ផលវិបាក ធ្វើឲ្យ​ពួកគាត់​បាត់បង់​ថវិកា​រកស៊ី​ប្រចាំថ្ងៃ និង​ធ្វើ​ដំណើរ​ចេញ​ចូល​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើការ ឬ​ទៅ​ផ្សារ​ ៖ "អញ្ចឹង​វាធ្វើឲ្យប្រជាជន គេ​ខឹង​សម្បើម​ណាស់​ការ​ធ្វើ​បាតុ​កម្ម។ វា​ធ្វើ​ឲ្យ​ពិបាក​ផ្លូវ​ចរាចរណ៍​យើង​ចេញ​ចូល។ គេ​បិទ​ជិត បិទ​តាំង​ពី​រោង​កុន​លុច្ស​មក។ ប៉ះពា​ល់​ខ្លាំង​អ្នក​រក​ស៊ី​តូច​ធំ​ប្រចាំ​ថ្ងៃ ដូច​​ពួ​ក​ខ្ញុំ​រក​មួយ​ថ្ងៃ​ស៊ី​មួយ​ថ្ងៃ។ ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ការ​បិទ​ចឹង​ទេ ចង់​ឲ្យ​បើក​ទូលាយ​ទៅ ចង់​ឲ្យ​ប្រជាជន​ទៅ​ណា​មក​ណា​ទូលាយ​ បាតុកម្ម​​យើង​មាន​សិទ្ធ​សេរីភា​ពគ្រប់​គ្នា​ទៅ​កុំ​ឲ្យ​​វា​ពាក់​ព័ន្ធ​ដល់​សិទ្ធិ​សេរីភាព​របស់​​ប្រជាជន​"។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​​ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ការព្រួយបារម្ភ​របស់​​ប្រជាពលរដ្ឋ ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​លោក​បញ្ជាក់ថា ដើម្បី​សុវត្ថិ​ភាព​​សន្តិសុខ ត្រូវតែ​មាន​ការបិទផ្លូវ​ព្រោះ​នៅពេល​មាន​មហា​បាតុកម្ម​ខ្លាច​កម្លាំង​សមត្ថ​គ្រប់គ្រង​បាតុករ​មិនបាន​ ៖ "ខ្ញុំយល់ថា ការព្រួយ​បារម្ភរបស់ពលរដ្ឋហ្នឹង​ ខ្ញុំ​គាំទ្រ​ ខ្ញុំ​ក៏មាន​ការ​ព្រួយ​បារម្ភអញ្ចឹង​​ដែរ ព្រោះតែគាត់ធ្វើបាតុកម្ម​ហ្នឹង បាន​មានការបិទ​ផ្លូវ បើគាត់កុំធ្វើ​បាតុកម្មគ្មាន​អីដែរ ផ្ដើមចេញពីមូលហេតុហ្នឹង​" ។

​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ ប្រាប់​VOD ថា​រដ្ឋាភិបាល​ធ្វើ​នេះ គឺ​ដើម្បី​រារាំង និង​បំភិតបំភ័យ​ស្មារតី​ប្រជា​ពលរដ្ឋ​មិ​នឲ្យចូលរួម​ធ្វើបាតុកម្ម ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ការប្រកប​អាជីក​ម្ម​របស់​ពួកគេ​ ៖ "ហើយ​អានេះ គឺជា​ចំណុច​មួយ​ដែល​រដ្ឋាភិ​បាល គ្មាន​យន្ត​ការ​ដោះ​ស្រាយ​ដល់​ជីវ​ភាព​របស់​ប្រជា​ពលរដ្ឋ ធ្វើ​ឲ្យ​​កា​ន់​​តែ​​ដុន​ដាប​ទៅៗ ហើយ​រឿង​ខ្លះ​បែរ​ជា​រដ្ឋាភិបាល​ទម្លាក់​កំហុស​​​ទៅ​លើ​​អ្នក​ដែល​ចូល​រួម​ធ្វើ​បាតុ​កម្ម​ អានេះ​ហើយ​ជាចំ​ណុច​មួយ​ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញា​ធរ​​រដ្ឋ​​របស់​​ប្រទេស​កម្ពុជា​យើង​" ។

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុកម្មអហិង្សា​ចំនួន​២​លើក​មក​ហើយ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ភាពមិនប្រក្រតី​ជូន​ម្ចាស់ឆ្នោត​។ អាជ្ញាធរ តែងតែ​រឹតបន្តឹង​ការធ្វើដំណើរ​គ្រប់​ច្រកចេញចូល នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិតេយ្យ​។ ប៉ុន្តែ​ដោយសារ​តែ​ដំណោះស្រាយ​នយោបាយ​នៅតែ​ជាប់គាំង បក្សប្រឆាំង​សម្រេច​ធ្វើ​បាតុកម្មអហិង្សា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​២៣-២៥ ខែតុលា ដើម្បី​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​អ្នកគាំទ្រ​ច្រើន​លាន​នាក់ ដាក់​ទៅ​អង្គការសហប្រជាជាតិ តាមរយៈ​ឧត្តមស្នងកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​ប្រទេស​ហត្ថ​លេខី​​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មួយចំនួនទៀត ជួយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​៕

សរសេរមកកាន់កញ្ញា ញ៉ែត ស្រីពៅ តាមរយៈ sreypov.nhet@gmail.com

What Next?

Recent Articles

7 Responses to "ពលរដ្ឋ​មួយ​ចំនួន ចាប់​ផ្តើម​​ព្រួយ​បារម្ភ​ពី​​ការ​បិទផ្លូវ ប៉ះពាល់​ដល់​ការរកស៊ី និង​ធ្វើ​ដំណើរ​​"

  1. chamreun roath says:

    ខ្លួនឯងអ្នកដុតភ្លើង ហើយថាខ្លាចភ្លើងឆេះផ្ទះ។ សួរថា ហេតុអ្វីបានជាអាជ្ញាធរត្រូវមានវិធានការការពារ? សូមឆ្លើយ!

  2. Anonymous says:

    អណត្តិទីប្រាំនឹងជាប់ជាប្រវត្តិសាស្ត្រអណត្តិដែលជន់ជោដោយបាតុកម្មតវ៉ា,ញ្ញត្តិ,ការតស៊ូមតិច្រើនបំ
    ផុត។អណត្តិចត់បាយសំរាប់អ្នកកាន់អំណាច។អណត្តិក្រោយប្រហែលត្រូវទៅដេកចាយលុយចាស់វិ
    ញហើយឬយ៉ាងណា??????

  3. 23 October says:

    Please go to read the demonstration law!

  4. យុវជន យុវនារី says:

    សមត្ថកិច្ច មិនត្រូវបិទផ្លូវ ទេ បើសមត្ថកិច្ច ល្អ ត្រូវ ឈរ អមសងខាងផ្លូវ ជួយ ពិនិត្យ

    រក្សា ការពារ សន្តិសុខ ប្រជាពលរដ្ឋ ស្លូតត្រង់ ដើម្បី អោយគាត់ ទៅបញ្ចេញមតិ អំពីទុក្ខ

    លំបាក របស់គាត់ !

    «« ប្រទេស កម្ពុជា យើងជា ប្រទេស កាន់របប លទ្ធិប្រជាធិបតេយ្យ មិនមែនរបប

    កុំមុយនិស្ត ផ្តាច់ការ ទេ ! សូមអរគុណ ! កម្ពុជា សាមគ្គី កម្ពុជា រុង រឿង »»

  5. Khmer Family says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!

  6. killer says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស អាពួកត្រកូលហ៊ុន ។ ផ្តើមពីកាត់ក្បាលអាខ្វាក់មុនគេ អាហ៊ុន តូ បន្ទាប់ និងបន្តបន្ទាប់ទៀត ត្រូវចាត់ការ ពួកត្រកូលហ៊ុន ទាំងអស់ និងឆ្កែទាំងប៉ុន្មានក្បាលរបស់វា ។

  7. Aimer says:

    កូនខ្ញុំវាទូរស័ព្ទប្រាប់ថាប៉ាមានគេអាញេអាញ៉ៃជាប់ផ្លូវទៅសាលាខ្ញុំពិបាកជិះម៉ូតូវាងណាស់។​ខ្ញុំក៍បានប្រាប់វាថាសូមកូនអត់ធ្មត់បន្តិចទៅកូនធ្វើមេចហ្វូងបិសាចវាមិនទាន់ត្រជាក់ចិត្តកូនមើល​ទៅឃើញឬទេ?ម្នាក់ៗសុទ្ធតែមានដុំភ្លើងមួយដុំយ៉ាងតិចខ្លះពីរដុំខ្លះទៀតបីដុំកពុងឆេះរោលរាល​ពេញខ្លួនប្រាណរបស់វា។វាកំពុងក្តៅក្រហល់ក្រហាយស្លឈាមរកកលនឹងស្លាប់ហើយ។ បិសាចអើយសូមអ្នកកុំសណ្ឋិតនៅក្នុងខ្លួនអ្នកស្លូតត្រង់យូរពេក​បិសាចឯងបង្វក់មនុស្សអោយ​ធ្វើនូវអំពើមិនគប្បីល្មើសច្បាប់បាតុកម្មបំពាន,កុប្បកម្ម,បះបោរ……ដល់ពេលមានគ្រោះថ្នាក់ គឺមនុស្សលោកទេតើ??បិសាចឯងហោះហើរឡើងយន្តហោះបាត់។ដាក់មេប្រោចវូលើមេឃ!!!!!!​កូនខ្ញុំវាសើចហើយសួរខ្ញុំថាប៉ាមានឃើញដុំភ្លើងណា!!!។គឺភ្លើងលោភៈ,ទោសៈ,មោហៈណាកូន!!!!!