ដោយ៖ ស៊ុន ណារិន\
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
>http://vodhotnews.com
ក្រសួងមហាផ្ទៃ កាលពីថ្ងៃចន្ទ បានក្រើនរំលឹកគណបក្សសង្គ្រោះជាតិ ឲ្យទទួលខុសត្រូវខ្ពស់ចំពោះមហាបាតុកម្ម នៅថ្ងៃពុធទី២៣ ខែតុលា ដើម្បីកុំឲ្យមានឧបទ្ទវហេតុកើតឡើង ដូចមហាបាតុកម្មលើកទី២ កាលពីថ្ងៃទី១៥ ខែកញ្ញា។
គណបក្សសង្គ្រោះជាតិ គ្រោងនឹងចាប់ផ្តើមធ្វើមហាបាតុកម្មលើកទី៣ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា។ មហាបាតុកម្មលើកទី៣នេះ គណបក្សសង្គ្រោះជាតិ ក៏នឹងដង្ហែក្បួនដើម្បីយកញត្តិភ្ជាប់ស្នាមមេដៃ ដាក់ជូន អង្គការសហប្រជាជាតិ និងដាក់ស្ថានទូត ប្រទេសភាគីហត្ថលេខី នៃកិច្ចព្រមទីក្រុងប៉ារីស។
សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ជម្រាបមកសាលារាជធានីភ្នំពេញ ឲ្យដឹងថា ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មអហិង្សាដោយដំណើរការនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៣ ទី២៤ ទី២៥ ខែតុលា ឆ្នាំ២០១៣ ចាប់ពីវេលាម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច ដោយមិនអនុញ្ញាតឲ្យបោះជំរុំស្នាក់នៅពេលយប់នៅទីលាន ឬកន្លែងសាធារណៈដទៃទៀត។ ក្រសួងមហាផ្ទៃ ក៏បានកំណត់ចំនួនបាតុករចូលរួម មិនលើសពី១ម៉ឺននាក់ ដែលសមាមាត្រទៅនឹងក្រឡាផ្ទៃនៃទីលានប្រជាធិបតេយ្យ។
ក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា ឆ្លងកាត់ឧបទ្ទវហេតុដែលកើតឡើងក្នុងបាតុកម្មកាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៣ សម្រាប់ការរៀបចំធ្វើបាតុក្មអហិង្សានៅពេលខាងមុខនេះ គណបក្សសង្គ្រោះជាតិ ត្រូវទទួលខុសត្រូវគ្រប់គ្រងបាតុករឲ្យបានប្រសើរ ដើម្បីធានាដល់ការធ្វើបាតុកម្ម ប្រកបដោយសន្តិវិធី គ្មានអំពើហិង្សា ប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ អាយុជីវិតមនុស្ស ទ្រព្យសម្បតិ្តសាធារណៈ និងឯកជន។
សេចក្តីជូនដំណឹង ឲ្យដឹងទៀតថា ក្នុងករណីមានការយកញត្តិទៅដាក់នៅស្ថានទូត ឬស្ថានតំណាងនានា គណបក្សសង្គ្រោះជាតិ ត្រូវទាក់ទងផ្ទាល់ជាមុនជាមួយស្ថានទូត ស្ថានតំណាងនិមួយៗ ហើយត្រូវចាត់តាំងតំណាង ដើម្បីយកញត្តិទៅដាក់។ ក្រសួងមហាផ្ទៃ ក៏បានរំលឹកឲ្យគណបក្សសង្គ្រោះជាតិ ត្រូវធានាទទួលខុសត្រូវនាំញត្តិត្រឡប់មកទីលានប្រជាធិបតេយ្យវិញ ប្រកបដោយសណ្តាប់ធ្នាប់ និងរបៀបរៀបរយ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ដែលជាថ្ងៃចាប់ផ្តើមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ រួមមានកងរាជអាវុធហត្ថ និងនគរបាល បានប៉ះទង្គិចគ្នានៅក្បែរស្ពានក្បាលថ្នល់ ដោយបណ្តាលឲ្យមានការផ្ទុះអាវុធទៀតផង។ ក្នុងការប៉ះទង្គិចនោះ បណ្តាលឲ្យប្រជាពលរដ្ឋមួយរូបឈ្មោះ ម៉ៅ សុខចាន់ បានស្លាប់ រួមទាំងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធមួយចំនួន បានរងរបួស ហើយសមត្ថកិច្ចបានចាប់មនុស្ស ៦នាក់ឃុំខ្លួន។
គណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មអហិង្សាចំនួន២លើកមកហើយ ដើម្បីទាមទាររកដំណោះស្រាយពីភាពមិនប្រក្រតីជូនម្ចាស់ឆ្នោត។ អាជ្ញាធរ តែងតែរឹតបន្តឹងការធ្វើដំណើរគ្រប់ច្រកចេញចូល នៅពេលគណបក្សសង្គ្រោះជាតិ ចាប់ផ្តើមមហាបាតុកម្មនៅទីលានប្រជាធិតេយ្យ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!
សូម អាជ្ញាធរ កុំ បិទផ្លូវ ហើយ អែប ទៅសងខាងផ្លូវ ជួយការពារ សន្តិសុខ ជូន
ប្រជាពលរដ្ឋ បញ្ចេញ មតិ និង ដាក់ញត្តិ ជូន អង្គការសហប្រជាជាតិ ! ! ! !
សូមអរគុណ !