រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សម្រេចអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មអហិង្សារយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា តាមសំណើសុំ។ ប៉ុន្តែមិនអនុញ្ញាតឲ្យមានការបោះជំរំស្នាក់នៅពេលយប់ នាទីលានប្រជាធិបតេយ្យ ឬទីកន្លែងសាធារណៈដទៃផ្សេងទៀតឡើយ។
ដោយ ទេព សុរ៉ាវី
2013-10-22
RFA

ទិដ្ឋភាពអ្នកចូលរួមធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៣។ RFA
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានដាក់លក្ខខណ្ឌ ៤ចំណុច តម្រូវឲ្យគណបក្សសង្គ្រោះជាតិ គោរពតាមជាថ្នូរអនុញ្ញាតឲ្យគណបក្សនេះធ្វើមហាបាតុកម្ម ៣ថ្ងៃ នៅទីលានប្រជាធិបតេយ្យ។
លក្ខខណ្ឌទាំងនោះរួមមាន ទី១ អនុញ្ញាតឲ្យធ្វើមហាបាតុកម្មពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។ ប៉ុន្តែមិនអនុញ្ញាតឲ្យបោះជំរំស្នាក់នៅពេលយប់នៅទីលានប្រជាធិបតេយ្យ ឬទីកន្លែងសាធារណៈដទៃផ្សេងទៀត។ ទី២ អនុញ្ញាតឲ្យមានក្រុមបាតុករចូលរួមមិនលើសពី ១ម៉ឺននាក់។ ទី៣ គណបក្សសង្គ្រោះជាតិ ត្រូវគ្រប់គ្រងបាតុករឲ្យបានល្អ ដើម្បីធានាដល់ការធ្វើបាតុកម្មដោយសន្តិវិធី គ្មានអំពើហិង្សា ប៉ះពាល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិសាធារណៈនិងឯកជន។ ទី៤ ក្នុងករណីមានការយកញត្តិទៅស្ថានទូត ឬស្ថានតំណាងនានា គណបក្សសង្គ្រោះជាតិ អាចយកញត្តិទាំងនោះទៅបានតាមការកំណត់រយៈពេល និងចម្ងាយផ្លូវដែលរៀបចំឡើងដោយសាលារាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី២២ ខែតុលា ថា សេចក្តីសម្រេចរបស់ក្រសួងនៅពេលនេះ គឺធ្វើឡើងស្របតាមច្បាប់។ លោកបញ្ជាក់ថា ការនាំញត្តិទៅស្ថានទូត ខាងសាលារាជធានីភ្នំពេញ ជាអ្នកកំណត់ផ្លូវ និងចំនួនមនុស្សដែលហែក្បួននោះជាដាច់ខាត។
ជុំវិញការកំណត់ចំនួនមនុស្សឲ្យហែយកញត្តិទៅស្ថានទូត អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ចេញសេចក្តីជូនដំណឹងមួយនៅរសៀលថ្ងៃទី២២ ខែតុលា ដោយបញ្ជាក់ថា អ្នកហែក្បួននាំញត្តិទៅស្ថានទូត ឬស្ថានតំណាង គឺមិនត្រូវលើសពី ១ពាន់នាក់ឡើយ។ ចំពោះការប្រគល់ញត្តិទៅមន្រ្តីទូត ក្រុមអ្នកនាំញត្តិត្រូវចាត់ប្រតិភូចំនួនមិនលើសពី ១០នាក់។ ចំពោះចម្ងាយផ្លូវក្នុងការនាំញត្តិត្រូវមានការឯកភាពជាមួយសាលារាជធានីភ្នំពេញ ជាមុនសិន។
យ៉ាងណាគណបក្សសង្គ្រោះជាតិ ហាក់មិនអនុវត្តតាមការកំណត់របស់ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ឡើយ ដោយបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅរសៀលថ្ងៃទី២២ ខែតុលា ថា អ្នកចូលក្នុងបាតុកម្មនឹងមានគ្នាចំនួន ៤ម៉ឺននាក់ មកពីបណ្តារាជធានី ខេត្តទាំង ២៤ ហើយធ្វើរហូតដល់យប់។ បើតាមគម្រោងនេះមែន ចំនួននេះគឺលើសពីការកំណត់របស់ក្រសួងមហាផ្ទៃ ដែលកំណត់ឲ្យមានត្រឹមតែ ១ម៉ឺននាក់។
ជុំវិញបញ្ហានេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ជាទូទៅគណបក្សសង្គ្រោះជាតិ តែងធ្វើលើសចំនួននៃការកំណត់អ្នកចូលរួមរបស់ក្រសួងមហាផ្ទៃ។ លោកមិនបានប្រាប់ថា តើសមត្ថកិច្ចនឹងធ្វើបែបណាខ្លះក្នុងករណីដែលមានការហែក្បួន និងមានអ្នកចូលច្រើនលើសពីការកំណត់ទេ។ តែលោកបានធានាថា សមត្ថកិច្ចដែលចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងថ្ងៃបាតុកម្មនោះ នឹងគ្មានអាវុធដែលបង្កឲ្យមានគ្រោះថ្នាក់នោះឡើយ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងដោយប្រកាន់គោលជំហរថា មហាបាតុកម្មនេះធ្វើដោយអហិង្សា និងមិនធានាទទួលខុសត្រូវចំពោះជនណាដែលបង្កអំពើហិង្សាឡើយ។
មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ តាមគម្រោងនៅថ្ងៃទី២៣ ខែតុលា ក្បួនបាតុកម្មនឹងចេញដំណើរដង្ហែញត្តិពីទីលានប្រជាធិបតេយ្យទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នៅវេលាម៉ោង ៣រសៀល។ ក្បួនដង្ហែនោះនឹងវិលត្រឡប់មកទីលានវិញ ហើយមានបញ្ចាំងភាពយន្តឯកសារនៅយប់។ គម្រោងនៅថ្ងៃទី២៤ នឹងមានការដង្ហែក្បួននាំញត្តិទៅស្ថានទូតបារាំង ស្ថានទូតអង់គ្លេស និងស្ថានទូតសហរដ្ឋអាមេរិក ហើយនៅពេលយប់មានបញ្ចាំងភាពយន្តឯកសារ។ សម្រាប់ថ្ងៃបាតុកម្មចុងក្រោយ នឹងមានការហែយកញត្តិទៅស្ថានទូតអូស្រ្តាលី ស្ថានទូតរុស្ស៊ី ស្ថានទូតជប៉ុន ស្ថានទូតឥណ្ឌូនេស៊ី និងស្ថានទូតចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សសង្គ្រោះជាតិរក្សាជំហរធ្វើបាតុកម្មទោះអាជ្ញាធរមិនអនុញ្ញាត
- បក្សគ្មានអាសនៈក្នុងសភាព្រមានធ្វើបាតុកម្មប្រឆាំងបក្សសង្គ្រោះជាតិ
- កម្មកររោងចក្រអែស.អិលទៅរកអន្តរាគមន៍ពីលោក ហ៊ុន សែន
- សមត្ថកិច្ចយកទីលានប្រជាធិបតេយ្យធ្វើកន្លែងហ្វឹកហាត់បង្ក្រាបបាតុករ
- បក្សសង្គ្រោះជាតិនិងអាជ្ញាធរមិនទាន់ត្រូវរ៉ូវគ្នារឿងធ្វើបាតុកម្ម
- សកម្មជនបក្សប្រឆាំងនៅរតនគិរីត្រូវបានកោះហៅទៅបំភ្លឺរឿងប្រមូលស្នាមមេដៃ
- ពលរដ្ឋខ្មែរអាមេរិកាំងជាង១ពាន់នាក់តវ៉ាទាមទារយុត្តិធម៌ពីការបោះឆ្នោត
- អ្នកវិភាគ៖ សកម្មភាពពង្រាយកម្លាំងចម្រុះជាទង្វើបំភិតបំភ័យនិងអំពើហិង្សា
- សកម្មជនបក្សប្រឆាំងចោទអាជ្ញាធរខេត្តបាត់ដំបងថារារាំងការប្រមូលស្នាមមេដៃ
ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!
ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស អាពួកត្រកូលហ៊ុន ។ ផ្តើមពីកាត់ក្បាលអាខ្វាក់មុនគេ អាហ៊ុន តូ បន្ទាប់ និងបន្តបន្ទាប់ទៀត ត្រូវចាត់ការ ពួកត្រកូលហ៊ុន ទាំងអស់ ។
please congratulation on 23 October 2013 the demonstration of CNRP will be get success because the UN is looking the demonstrator ,I hope the UN will help them soon .
ព្រោះតែលាបព័ណដាក់គ្នាប្រជាជនកម្ពុជាស្លាប់អស់ជាង១.៧លាននាក់ក្នុងរបបប៉ុលពតរកអ្នកនៅពីក្រោយខ្នងមិនឃើញ
លោកតា ស ខេង សូម ជួយអោយ ប្រជាពលរដ្ឋ បានស្នាក់នៅទីលាន ប្រជាធិបតេយ្យ ផង !
ពី ព្រោះប្រជាពលរដ្ឋ គាត់គ្មាន លុយ ទៅ ដេកនៅផ្ទះសំណាក់ ទេ !
សូមអរគុណ !
ARCH,
ah khmer family ker chea hun family
(ប្រុស)នារីសម័យនែ!ស្លៀកពាក់ខោអាវយេយេតែងខ្លួនខុសគេសំពត់ខើចហើយខ្លីៗ បញ្ចេញគល់ភ្លៅគល់ភ្លៅនែ!សាច់ឡើងសខ្ចីខំសម្លឹងស្រីភ័យអស់ភ័យអស់ព្រលឹង។ (ស្រី)កុំថាតែគេយេយេតែខ្លួនឯងហ្នឹង!ទុកសក់វែងម្លឹងជើងខោរឹបដូចកំប៉ុង ឫកជិះហុងដាទៅណាពាក់វ៉ែនតាធំៗសូមអ្នកប្រុសកុំចំអកឡកឡឺយអោយគេ។ (cnrp)បក្សខ្ញុំឯណោះវាខុសពីបក្សដទៃ!!។(CPP)ដៀលគេធ្វើអ្វីយើស!ចង់បានអំណាចឥតខ្មាស។(cnrp)ព្រោះរឿងហ្នឹងហើយបានជាយើងធ្វើផ្តេសផ្តាស។(CPP)ចង់បានឥតខ្មាសផ្តេសផ្តាសធ្វើបំពានច្បាប់។
No, hero Sam Reinsy please let all of us join walking on the streets in delivering finger prints to all destinations. Do all together and return to Freedom Park together, that way will show our people power mighty and shake the hell of dictators scaring to death and surrender to people the real boss and owner of country. NO ONE IS BIGER THAN MAJORITY OF CAMBODIAN PEOPE, AND WE ARE THE MAJORITY THUS NO ONE CAN STOP US FROM DOING THIS!!!!!!!!!