គណបក្ស​សង្គ្រោះ​​ជាតិ​៖ មហា​បាតុកម្ម​លើក​ទី​៣ នឹង​​ប្រព្រឹត្ត​ទៅ​​ដោយ​​សន្តិវិធី​​

ដោយ៖​ តាំង វីដា​
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com

មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនាពេលកន្លង​មក (រូបថត តាំង វីដា)

គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ជា​ថ្មី​​ថា​​មហា​បាតុកម្ម​របស់​​ខ្លួន​ ​ពី​ថ្ងៃ​ទី​២៣ ដល់​​ទី​២៥ ខែ​​តុលា​​នេះ នឹង​ប្រព្រឹត្តទៅ​ដោយ​​សន្តិ​វិធី និង​​អំពាវនាវ​​ដល់​អាជ្ញា​ធរ​មាន​​សមត្ថ​កិច្ច ចូល​រួម​​ទទួល​ខុសត្រូវ​សម្រួល និង​​ដោះស្រាយ​បញ្ហា​នានា​របស់​បាតុករ​។​

​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​២២ ខែតុលា របស់​គណបក្ស​សង្គ្រោះ​​ជាតិ អំពាវនាវ​ជា​ថ្មី​ដល់​​ប្រជាពលរដ្ឋ ដែល​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ទាំងអស់ រក្សា​ឲ្យ​បាន​​ខ្ជាប់​ខ្ជួន​​នូវ​​ក្រម​សីល​ធម៌ ដើម្បី​ធានា​ដល់​ដំណើរការ​មហា​បាតុកម្ម ប្រកប​ដោយ​សន្តិវិធី និង​គ្មាន​អំពើហិង្សា​។ ជាមួយគ្នានេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​​​បាន​អំពាវនាវ​​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ចូល​រួម​ទទួល​ខុស​ត្រូវ​ឲ្យបាន​ពេញលេញ ក្នុង​​ការដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​ជា​បាតុករ ដោយ​​សន្តិវិធី ដើម្បី​ជៀសវាង​ការប្រើ​អំពើហិង្សា ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម ដែល​អាច​កើតមាន​ជាយថាហេតុ អំឡុង​ពេល​មហា​បាតុកម្ម ព្រម​ទាំង​​ធ្វើ​ការស៊ើបអង្កេត ចាត់វិធានការ​ឲ្យបាន​ច្បាស់លាស់ ចំពោះ​ជន​​ខិលខូច និង​ជន​ឱកាស​និយម ដែល​បង្ក​បញ្ហា ឬ​ចលាចល​ផ្សេងៗ​ក្នុង​មហា​បាតុ​កម្ម​។​

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ដង្ហែ​ក្បួន ដើម្បី​​ដាក់​ញត្តិ​ទៅ​អង្គការសហប្រជាជាតិ តាមរយៈ​ការិយាល័យ​​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិទ​ទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​​កម្ពុជា និង​ស្ថានទូត​នៃ​ប្រទេស​ហត្ថ​លេខី​​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ទោះ​អាជ្ញាធរ​មិន​អនុញ្ញាត​ក៏ដោយ​។​

កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ និង​កម្លាំងប្រដាប់អាវុធ ​រួមមាន​ កងរាជអាវុធហត្ថ និង​នគរបាល បាន​ប៉ះទង្គិច​គ្នា និង​មាន​ការ​ផ្ទុះ​អាវុធ ដោយ​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ម៉ៅ សុខ​ចាន់ បាន​​ស្លាប់ រួម​នឹង​ប្រជាពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធ​មួយចំនួន​បាន​រង​របួស ហើយ​សមត្ថកិច្ច​បាន​ចាប់​មនុស្ស ៦​នាក់​ឃុំខ្លួន​។ ការប៉ះទង្គិច​នេះ បាន​កើតឡើង​ចំ​ថ្ងៃ​ទី​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុកម្ម ប្រឆាំង​​នឹង​លទ្ធផល​បោះឆ្នោត​នីតិកាល​ទី​៥៕

សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

8 Responses to "គណបក្ស​សង្គ្រោះ​​ជាតិ​៖ មហា​បាតុកម្ម​លើក​ទី​៣ នឹង​​ប្រព្រឹត្ត​ទៅ​​ដោយ​​សន្តិវិធី​​"

  1. pingpong says:

    ១. គួរដល់វេលាបណ្តេញបក្ខពួក​ គ្រួសារនិងហ៊ុន សែនហើយ!! កន្លងមកពួកហ៊ុន សែន មានចរិកប្រអឺតក្រទមមិនគោរពប្រជារាស្រ្ត បង្កើតរឿងទុរយសជាច្រើន ប្លន់ដីរាស្រ្តគ្រប់ទីកន្លែងតាមរយៈ អនុក្រឹតនិងសជណ បំផ្លាញធនធានធម្មជាតិ និងបង្កើតអយុត្តិធម៌ក្នុងសង្គម ជាពិសេសហ៊ុន សែនជាអាយ៉ងយួនដែលធ្វើអោយជាសាសន័ខ្មែរមានភាពអាម៉ាស ធ្វើអោយដូនតាខ្មែរអាប់អោនកិតិ្តយស។
    ២. សូមអំពាវនាវដល់និស្សិតគ្រប់មហាវិទ្យាល័យ សូមចូលរួមជាមួយប្រជារាស្រ្តដែលបានរងគ្រោះដោយសារបក្ខពួកហ៊ុន សែន ជាពិសេសបើបក្ខហ៊ុន សេននៅគ្រប់គ្រងអំណាច ពួកអ្នកជានិស្សិតគ្មានឪកាស គ្មានអនាគតទេ !! ពេលនេះបក្ខពួកហ៊ុន សែនដាក់កូនរបស់គេធ្វើធំអស់ ដល់ពេលអ្នកនិស្សិតចេញពីសាលា ពេលនោះដល់ពេលចៅរបស់បក្ខពួកហ៊ុនសែនម្តង ហើយអ្នកនៅតែបាត់បង់ឪកាសដូចឪពុកអ្នកដែរ!!
    ៣. សូមអំពាវនាវប្រជារាស្រ្តនៅទីក្រុងភ្នំពេញទាំងអស់ មេត្តាចេញមកក្រៅផ្ទះ អបអរសាទរដល់ក្បួនបាតុកម្ម អោយបានគ្រប់ៗ គ្នាដើម្បីបង្ហាញការគាំទ្រដល់បាតុកម្ម និងបង្ហាញពីភាពមិនសប្យាយចិត្តចំពោះបក្ខពួកនិងគ្រួសារហ៊ុន សែនដេលប្រមាថមើលងាយយើងកន្លងមកថា ជាសត្វឆ្កែឬ បិទទ្វារវៃឆ្កែ!!!
    ៤. សូមប្រជារាស្រ្តទាំងអស់មេត្តាផ្តល់លុយកាក ទឹក និងស្បៀងអាហារគ្រប់ប្រភេទជូនដល់បាតុកម្មប្រឆាំងគ្រួសារនិងបក្ខពួកហ៊ុនសែន ដែលបានសាងអំពើអយុត្តិធម៌ក្នុងសង្គមខ្មែរ។

  2. Khmer Family says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!

  3. 23 October says:

    គណបក្ស​ប្រជាជន​លែង​ទុកចិត្ត​ប្រជាពលរដ្ឋ និង​ខ្លាច​ស្រមោល​អាក្រក់​របស់ខ្លួន​ទើប​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​យ៉ាង​ទទឹងទិស​

  4. 23 October says:

    លោក កែម ឡី អ្នកវិភាគ​ឯករាជ្យ​និង​ជា​អ្នកស្រាវជ្រាវ​បញ្ហា​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចាត់ទុកថា ការបន្ត​សកម្មភាព​ដាក់ពង្រាយ​កម្លាំង​ប្រដាប់អាវុធ ចម្រុះ​រាប់ពាន់នាក់​សព្វថ្ងៃនេះ​នាំឱ្យ​ខាតបង់​ថវិកាជាតិ​យ៉ាងច្រើន និង​បង្ក​ភាពវឹកវរ​ក្នុងសង្គម​គួរឱ្យ​ព្រួយបារម្ភ​ផងដែរ​។ លោក​បាន​រិះគន់ថា សកម្មភាព​ដាក់ពង្រាយ​កម្លាំងប្រដាប់អាវុធ​នៅក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅពេល​មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល ឬ​ប្រជាពលរដ្ឋ​ជួបជុំ​សម្តែង​មតិ​អ្វីមួយ​គឺ​បង្កឱ្យមាន​ការក្តៅក្រហាយ​ដល់​ពលរដ្ឋ និង​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកវិនិយោគ​ទុន​បរទេស​ផងដែរ​។ លោក កែម ឡី បានលើកឡើង​នូវ​អំពើ​ខុសឆ្គង​នានា នៃ​ការដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់អាវុធ សម្រាប់​បង្ក្រាប​ទៅលើ​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី ការធ្វើ​កូដកម្ម​អត់​អាហារ ដើម្បី​ស្វែងរក​យុត្តិធម៌ ថា​ជាការ​រំលោភ​លើ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​។​

  5. country student says:

    No, hero Sam Reinsy please let all of us join walking on the streets in delivering finger prints to all destinations. Do all together and return to Freedom Park together, that way will show our people power mighty and shake the hell of dictators scaring to death and surrender to people the real boss and owner of country. NO ONE IS BIGER THAN MAJORITY OF CAMBODIAN PEOPE, AND WE ARE THE MAJORITY THUS NO ONE CAN STOP US FROM DOING THIS!!!!!!!!!

  6. Chourn says:

    ការតស៊ូរដើម្បីអ្វីមួយវាទាមទាការព្យាយាម ដូចជាយើងចង់បានលុយចាយអញ្ចឹងទាល់តែយើងខំប្រឹង ធ្វើការងារទើបមានលុយចាយនិងគេ។ ហើយបើចង់ទាមទាសិទ្ធិសេរីភាពវាទាល់តែយើងខំប្រឹងដូចគ្នា អញ្ចឹងទើបយើងមានសេរីភាព។ ហើប្រសិនបើបាតុកម្មនោះទាមទាឲ្យមានការបោះឆ្នោតដោយយុត្តិ ធម៌ដើម្បីមានរដ្ឋាភិបាលថ្មីដែលយកចិត្តទុកដាក់មន្ត្រីរាជាការនិងពលរដ្ឋទូទៅបានល្អជាងមុនខ្ញុំមាន ការគាំទ្រ ព្រោះបើរដ្ឋាភិបាលថ្មីគេមានគំនិតល្អនិងបានផលប្រយោជន៍ទាំងអស់គ្នាមិនថាទាហាន ប៉ូលីស មន្ត្រីរាជការ​ កម្មករ គ្រូបង្រៀន និងកសិករសុទ្ធតែបានផលប្រយោជន៍នោះគឺត្រូវតែគាំទ្រនៅ បាតុកម្មនេះ ព្រោះនណាក៍ដោយចង់រស់នៅមានជីវភាពសមរម្យនិងសេចក្តីថ្លៃថ្នូរដូចៗគ្នាអញ្ចឹង។​

  7. LAKA says:

    i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank

  8. អ្នកធ្វើស្រែ says:

    ក្ដៅណាស់លោកអើយស្ទាបទ្រូងខ្ញុំមើលត្រជាក់ដូចទឹកកកអញ្ចឹង។កោតតែរដ្ឋាភិបាលនៅតែ បណ្ដែតបណ្ដោយអោយមេបោកប្រាសធ្វើសកម្មភាពផ្ដេសផ្ដាសបំផ្លាញការងាររកស៊ីរបស់ពលរដ្ឋ​និងសណ្ដាប់ធ្នាប់សង្គមយូរដល់ណាទៀតហ្ន!!!!ម៉ាស្រុកខ្មែរមានតែបបូរមាត់ពួកវាទេដែលត្រឹមត្រូវ​គួរអោយអស់សំណើចណាស់លោកអើយ!!!ប្រមូលអាមេៗដាក់ម្តុំនិមន្តលោកគ្រលាស់ទឹកមន្ត​ម្តងមើលក្រែងវាអាចភ្ញាក់ដឹងខ្លួនវិញ!!!!!!!