ដោយ៖ ស៊ុន ណារិន
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារនេះ ប្រកាសដឹងគុណអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីដែលបាននាំមកសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ដល់កម្ពុជា។
នៅលើរបងទីស្តីការគណៈរដ្ឋមន្ត្រី គេសង្កេតឃើញមានការបំពាក់នូវក្រណាត់ ដោយបញ្ជាក់ជាសារថា«ដឹងគុណជានិច្ចអង្គការសហប្រជាជាតិ និងបណ្តាប្រទេសហត្ថលេខីលើកិច្ចព្រមព្រៀងសន្តិភាពនាទីក្រុងប៉ារីស ២៣តុលា ១៩៩១» «២៣ តុលា ១៩៩១ គឺជាថ្ងៃដែលកម្ពុជា ទទួលបាននូវសន្តិភាពទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត» និង«ប្រទេស មានសន្តិភាព គឺប្រទេសមានការអភិវឌ្ឍជឿនលឿន និងធ្វើឲ្យប្រទេសជាតិ រីកចម្រើនឥតឈប់ឈរ»។


កាលពីថ្ងៃទី២៥ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងចាត់ទុកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ថា អស់សុពលភាព សម្រាប់ប្រទេសកម្ពុជា នៅពេលនេះ ព្រោះកម្ពុជា មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិរួចទៅហើយ។ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្មារតីរបស់ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១នោះ បានរលាយទៅហើយ គឺតាមរយៈការដាក់មាត្រាមួយចំនួន បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា បច្ចុប្បន្ននេះ។
កាលពីឆ្នា២០១២ រាជរដ្ឋាភិបាល បានចេញអនុក្រឹតមួយ ដោយបានសម្រេចកំណត់យកថ្ងៃទី២៣ ខែតុលា ដែលជាទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដាក់ចូលក្នុងប្រតិទិន ជាថ្ងៃឈប់សម្រាក១ថ្ងៃ ពីការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០១៣ តទៅ។ក្នុងរយៈពេលប៉ុន្មានឆ្នាំ មុនឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលនូវថ្ងៃ២៣តុលា ចេញពីប្រតិទិនបុណ្យជាតិ។
កន្លងទៅ នាយករដ្ឋមន្ត្រីសាធារណរដ្ឋបារាំង លោក ហ្សង់ ម៉ាក អៃរ៉ូល បានផ្ញើលិខិតអបអរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឈ្នះការបោះឆ្នោត ដោយបានភ្ជាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ថា ជាមូលដ្ឋានគ្រឹៈនៃការកសាងលទ្ធិប្រជាធិតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។
កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ១៩៩១ បានកើតឡើងដោយព្រះរាជបូជនីយកិច្ច របស់ព្រះករុណា សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងភាគីខ្មែរដទៃទៀត ក្រោមការជួយឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ពិសេសបារាំង និងឥណ្ឌូនេស៊ី ដែលជាសហប្រធាន នៃសន្និសីទរួម ឈានដល់ការរួបរួមរវាងខ្មែរ និងខ្មែរ ដើម្បីចុះហត្ថលេខាលើបទឈប់បាញ់។
សារៈសំខាន់ និងប្រវត្ថិកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រាប់កម្ពុជា?
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ គឺជាថ្ងៃដែលបាននាំមកនូវប្រជាធិបតេយ្យ សន្តិភាព ការឯកភាព និង បង្រួបបង្រួមជាតិ ព្រមទាំងសេដ្ឋកិច្ចទីផ្សារសេរី សម្រាប់លើកតម្កើងជីវភាព ប្រជាពលរដ្ឋខ្មែរ។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ជាឯកសារដ៏មានសារសំខាន់ជាអន្តរជាតិ ក្នុងទិសដៅការពារអធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព និងបូរណភាព ទឹកដីកម្ពុជា សម្រាប់កូនចៅខ្មែរទាំងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខា ដោយមានការចូលរួមពីអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ប្រមុខការទូតនៃប្រទេសចំនួន ១៨ និងភាគីខ្មែរទាំង ៤ ក្រុម រួមមាន៖
១- ក្រុមសីហនុនិយម ឬហ្វ៊ុនស៊ិនប៉ិច
២- ក្រុមអ្នកជាតិនិយម រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន
៣- ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត
៤- របបរដ្ឋកម្ពុជា របស់សម្តេចនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន
ប្រទេសជាហត្ថលេខី រួមមាន៖ អង្គការសហប្រជាជាតិ អាមេរិក អង់គ្លេស បារាំង ចិន និងរុស្ស៊ី ឥណ្ឌូណេស៊ី វៀតណាម ឡាវ ថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ កម្ពុជា យូហ្គោស្លា ឥណ្ឌា ជប៉ុន កាណាដា និងអូស្ត្រាលី។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ កាលពី២២ ឆ្នាំមុន បានបិទបញ្ចប់ជាផ្លូវការនូវសង្គ្រាមឥណ្ឌូចិន និងបានបើកទំព័រថ្មីសម្រាប់កម្ពុជា ទទួលយកគ្រាប់ពូជសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ១៩៩៣។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានគោលដៅសំខាន់ៗ បីយ៉ាងគឺ៖
ទី១-រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តកិច្ចឈប់បាញ់ និង ការរំសាយអាវុធនៅក្នុងជួរកងទ័ព នៃ ភាគីជម្លោះខ្មែរទាំងអស់ ការដកកងទ័ពបរទេសចេញពីកម្ពុជា។
ទី២- ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ។
ទី៣-ការពារប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយ តាមរយៈការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព និងភាពពុំអាច រំលោភបំពានបានឡើយនូវទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ប្រទេសកម្ពុជា៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

Bravo the Paris Peace Agreement is a long live forever
23 October! The People and Royal Government of Cambodia highly appreciate this effort and agreement. PM Hun Sen was one of the founders of this agreement and who is committed to bring all successes to this agreement. He is honor to it and thus we should congratulate him for his tireless efforts and hardship commitment for good seek of this success.
Cambodian people so happy on 23 October if we didn’t have that day maybe we have no today .please congratulation 23 October 2013 ,I hope the government of Cambodia will be remember this day forever and ever to the future .
ម្សិលមិញថាសន្ធិសញ្ញា២៣តុលាផុតរលត់យូរហើយថ្ងៃនេះសរសើរដឹងគុណថ្ងៃ២៣តុលា!!!!!!!!!!!!
ពិតជាពិបាកព្យាករណ៏ជាងអាកាសធាតុទៅទៀត។ម្សិលមិញព្យុះស៊ូណាម៉ិថ្ងៃនេះមេឃស្រឡះក្តៅ
៤២អង្សារ….។ពិតជាដូចអនុសាសន៏មែនមានការកែទំរង់ខ្មោចងាប់កប់ជំរៅជ្រៅមែន!!!!
Hopefully, the Royal Government of Cambodia will continuous to take the advantages from this agreement for Cambodia sustainable development.
អាខ្លះប្រឹងស្រែកថាអស់សុពលភាព ដល់តែគេរិះគន់ខ្លាំងៗឥឡូវទៅជាដូរគំនិត។ ពេលនេះមន្រ្តីឡូឡា របស់គណៈបក្សប្រជាជនវង្វេងវង្វាន់អស់ហើយ………..
ជ័យយោ ! សន្ធិសញ្ញា ទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ប្រជាពលរដ្ឋ
កម្ពុជា មាន សន្តិភាព ! ត្រូវ ដឹង គុណ ជា រៀង រ ហូត !
ជ័យយោ ! លទ្ធិប្រជាធិបតេយ្យ នៅ កម្ពុជា !
Why does dictator change his mind to respect 23 October?
បែបត្រូវការកាកទានពី UN បន្តជីវិតព្រោះជិតដាច់ខ្យល់ដកដង្ហើមសម្រាប់អាណត្តិទី៥ហើយ
អាចិននិងអាយួនដែលគាំទ្រនោះវាគាំទ្រយកចំណេញកោរក្បាលអត់ដាក់ទឹកទេ ។
ការពិត ចិននិងយួន វាខំចាក់ក្ដិតឱ្យ ហ៊ុន សែននិងបរិវ៉ា ព្រុសដាក់អាគាំងនិងប្រទេសលោកខាងលិចឱ្យខ្លាំង
ពេលអាគាំងនិងលោកខាងលិចស្អប់ពួកវា ពួកវានិងដាច់ជើង ពេលនោះចិននិងយួន ឱ្យពួកវាលិតអាចម៍
ក៍វាលិតដូចពួកអាតា ប៉ុល ពត ចឹង ព្រោះវាដាច់ជើងអស់ផ្លូរត់រកច្រក ដូចប្រទេស កូរ៉េខាងជើងនិង ប៉ុល ពត ជាដើម ។ល។
វិលចុះវិលឡើង ងាកជាន់អាចម៑ឯង ។ វាហាក់ដូចក្មេងបៀមដៃដែលនិយាយម្តងត្រូវម្តងខុស ឡប់ឡែថា ២៣ តុលា បានងាប់ហើយ អស់សុពលភាពនិងនិយាយហើយ ។ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋាភិបាល ខុសច្បាប់ពេលនេះ ហាក់កាន់តែយ៉ាប់មែនទែនហើយ ។
ឆ្កួតមែនពួកអាឆ្កួត ! ការពិតអា ចិន និងអា យួន មុជឱនឱបជើងអាគាំងយកសេដ្ឋកិច្ចចូលស្រុកវាគគ្រឹកគគ្រេង
កុំស្មានថាចិន និង យួន គ្រាន់បើជាងអាគាំងឱ្យសោះដ៍រាបណាក្រដាសលុយចិន លុងយួន នៅថោកជាងលុយដុល្លាអាគាំង !!!
What is going on, and what is wrong with the CPP unconstitutional government ? I thought The Paris peace agreement was long deceased and invalid as claimed by Hun Sen’s government. So, why do they have to celebrate the aniversary without resprecting of the compliance under endorsments from the peace accord ?
យាប់ណាស់ធ្វើជាអ្នកដឹកនាំប្រទេសជាតិដ៏ល្បីល្បាញមួយនិងគេដែរ ប៉ុន្តែគ្មានគោលដៅ ច្បាស់លាស់ ចំាតែពួគអាយួន ពួកអាចិន បពា្ជ ពួកអាគិតតែផលប្រយាជន៏ផ្ទាល់ខ្លួន យកចំណេញបាន គួតែប្តូរជំហរយូរហើយ ដេម្បី ផលប្រយោជន៏ជាតិ និងប្រជាជន