ដោយ៖ ស៊ុន ណារិន
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃអង្គារនេះ អំពាវនាវឲ្យប្រជាជនចូលរួមមហាបាតុកម្មជាលើកទី៣ ដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធស្អែកនេះ នៅទីលានប្រជាធិបតេយ្យ ។
លោក សម រង្ស៊ី បានប្រកាសបែបនេះនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃអង្គារនេះ បន្ទាប់ពីលោក ត្រឡប់មកកម្ពុជា ក្រោយពីបញ្ចប់កិច្ចការការទូតនៅក្រៅប្រទេស។
លោក សម រង្ស៊ី សរសេរថា ៖«សូមចូលរួមមហាបាតុកម្ម ស្អែក ថ្ងៃ ២៣ តុលានេះ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ»។
គណបក្សសង្គ្រោះជាតិ គ្រោងនឹងចាប់ផ្តើមធ្វើមហាបាតុកម្មលើកទី៣ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា។ មហាបាតុកម្មលើកទី៣នេះ គណបក្សសង្គ្រោះជាតិ ក៏នឹងដង្ហែក្បួនដើម្បីយកញត្តិភ្ជាប់ស្នាមមេដៃ ដាក់ជូន អង្គការសហប្រជាជាតិ និងដាក់ស្ថានទូត ប្រទេសភាគីហត្ថលេខី នៃកិច្ចព្រមទីក្រុងប៉ារីស។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍នៅលើហ្វេសប៊ុករបស់លោកថា ចំនួនមនុស្សចូលរួមមហាបាតុកម្ម ប្រហែលជាតិចជាងមុន ដោយសារហេតុផលបីយ៉ាង គឺ បញ្ហាទឹកជំនន់ ការធុញទ្រាន់របស់អ្នកគាំទ្រ និងអ្នកគាំទ្រមួយចំនួនគិតថា ការតវ៉ានេះ ជាឧបករណ៍មួយសម្រាប់ការចរចានយោបាយ។
ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្ម តែកំណត់ចំនួនបាតុករចូលរួម មិនលើសពី១ម៉ឺននាក់ ដែលសមាមាត្រទៅនឹងក្រឡាផ្ទៃនៃទីលានប្រជាធិបតេយ្យ។ក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា ឆ្លងកាត់ឧបទ្ទវហេតុដែលកើតឡើងក្នុងបាតុកម្មកាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៣ សម្រាប់ការរៀបចំធ្វើបាតុក្មអហិង្សានៅពេលខាងមុខនេះ គណបក្សសង្គ្រោះជាតិ ត្រូវទទួលខុសត្រូវគ្រប់គ្រងបាតុករឲ្យបានប្រសើរ ដើម្បីធានាដល់ការធ្វើបាតុកម្ម ប្រកបដោយសន្តិវិធី គ្មានអំពើហិង្សា ប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ អាយុជីវិតមនុស្ស ទ្រព្យ សម្បតិ្តសាធារណៈ និងឯកជន។
គណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មអហិង្សាចំនួន២លើកមកហើយ ដើម្បីទាមទាររកដំណោះស្រាយពីភាពមិនប្រក្រតីជូនម្ចាស់ឆ្នោត។ អាជ្ញាធរ តែងតែរឹតបន្តឹងការធ្វើដំណើរគ្រប់ច្រកចេញចូល នៅពេលគណបក្សសង្គ្រោះជាតិ ចាប់ផ្តើមមហាបាតុកម្មនៅទីលានប្រជាធិតេយ្យ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

សូមបងប្អូននាំគ្នាចូលរួមហិតផោមព្រោះខ្ញុំទើបតែចុះពីយន្តហោះនៅសល់ផោមគឹបទុកច្រើនណាស់ ហិតអោយបានសន្លប់ច្រើនគ្នាកាន់តែល្អ!!សូមចូលរួមហិតផោម!!ហិតផោម!ហិតអោយឆ្អែត!!!
ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!
No, hero Sam Reinsy please let all of us join walking on the streets in delivering finger prints to all destinations. Do all together and return to Freedom Park together, that way will show our people power mighty and shake the hell of dictators scaring to death and surrender to people the real boss and owner of country. NO ONE IS BIGER THAN MAJORITY OF CAMBODIAN PEOPE, AND WE ARE THE MAJORITY THUS NO ONE CAN STOP US FROM DOING THIS!!!!!!!!!