ដោយ៖ ជន ស្រីណុច និង អ៊ឹង ប៊ុនថន
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកបឹងកក់ បន្តតវ៉ាទាមទារឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា (រូបថតដោយ តាត ឧត្ដម)
ប្រជាសហគមន៍បឹងកក់ និងថ្មគោលប្រមាណជា៧០នាក់ មានទាំងក្មេងៗផង នៅព្រឹកថ្ងៃអង្គារនេះ ចេញមុខតវ៉ាសារជាថ្មី នៅខាងមុខតុលាការកំពូល ដើម្បីជំរុញឲ្យស្ថាប័នយុត្តិធម៌កំពូលមួយនេះ ដោះលែងសកម្មជនដីធ្លី ដែលកំពុងជាប់ពន្ធនាគារ អ្នកស្រី យ៉ោម បុប្ផា ។
អ្នកតវ៉ា បានលើកបដា កាន់ផ្កាឈូក ផ្ទះតូចៗ និងរូបអ្នកស្រី យ៉ោម បុប្ផា ដោយបានស្រែកថា «ដោះលែង អ្នកស្រីយ៉ោម បុប្ផា។ អ្នកស្រី យ៉ោម បុប្ផា គ្មានកំហុសទេ»។ ពលរដ្ឋដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃ និងចេញមុខតវ៉ាជាបន្តបន្ទាប់នេះ បានដើរដង្ហែពីសាលាឧទ្ធរណ៍ មកតុលាការការកំពូល ដើម្បីទាមទាររកយុត្តិធម៌ជូនសកម្មជនរបស់ពួកគេ។ ក្នុងការតវ៉ានោះ ក៏មានការយាមកាមពីកម្លាំងសមត្ថកិច្ចមួយចំនួនផងដែរ។
តំណាងសកម្មជនតវ៉ាដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍ទាំងទឹកភ្នែកហូរនៅកន្លែងតវ៉ាថា ចាប់តាំងពីតុលាការចាប់អ្នកស្រីយ៉ោម បុប្ផា ដាក់ពន្ធនាគារមក ក្រុមគ្រួសាររបស់គាត់គ្មានក្តីសុខទេ ជាពិសេសកូនប្រុសតូចរបស់គាត់ការរៀនសូត្រចុះខ្សោយ និងមានបញ្ហាសុខភាព ហើយតែងតែស្រែកយំរកម្តាយរបស់គេ។ អ្នកស្រីទាមទារឲ្យ តុលាការកំពូលដោះលែងអ្នកស្រីយ៉ោម បុប្ផាជាបន្ទាន់ ព្រោះគាត់មិនមានកំហុសទេ ៖ "កូនគាត់ការរៀនសូត្រក៏ធ្លាក់ចុះ ហើយសុខភាពក៏ធ្លាក់ចុះ ហើយជាក់ស្ដែងមើលឃើញស្រាប់ទាំងអស់គ្នាហើយ ឥឡូវកូនគាត់ស្គមមែនទែន ហើយវាសួររកតែម្ដាយរហូត សហគមន៍ខ្ញុំពិបាកក្នុងខ្លួនណាស់ នឹកឃើញថា ដឹងថារកវិធីសាស្ដ្រអីទៀតដើម្បីជួយគាត់ ប៉ុន្ដែពួកខ្ញុំនឹងប្ដេជ្ញាចិត្ដថា នឹងតស៊ូដល់ថ្ងៃទីបញ្ចប់បើសិនជាគ្មានយុត្ដិធម៌ជូនអ្នកស្រី យ៉ោម បុប្ផា ពួកខ្ញុំមិនបោះបង់គាត់ចោលទេ ព្រោះគាត់បានជួយពួកខ្ញុំច្រើនណាស់ និងជួយដល់សហគមន៍បឹងកក់ ជាពិសេសបានតស៊ូមតិយ៉ាងសកម្ម នៅពេលដែលពួកខ្ញុំទាំង១៥នាក់ ជាប់នៅក្នុងពន្ធនាគារព្រៃសគឺគាត់បានធ្វើគ្រប់សព្វទាំងអស់ដើម្បីឲ្យពួកខ្ញុំបានរួចខ្លួន ហើយគាត់ធ្វើដោយសន្ដិវិធី" ។
មានអាយុ៩ឆ្នាំ កុមារា លួស លីហួរ ជាកូនសកម្មជនដីធ្លី យ៉ោម បុប្ផា ទទូចឲ្យតុលាការកំពូលដោះលែងម្តាយរបស់គេ ដោយអះអាងថាម្តាយរបស់គេមិនមានកំហុសទេ ៖ "ខ្ញុំចង់ឲ្យតុលាការកំពូល រកភាពយុត្ដិធម៌ដោះលែងម្ដាយខ្ញុំនៅថ្ងៃខាងមុខនេះ ពីព្រោះគាត់អត់មានខុសអីផង មុនគាត់អត់ដែលធ្វើអីគេ គាត់ដើរតែជួយគេ អត់ដែលវាយគេដូចគេចោទអីទេ គាត់ជួយគេរហូត គាត់អត់ដែលធ្វើអីខុសទេ សូមឲ្យតុលាការកំពូលដោះលែងម្ដាយខ្ញុំមកវិញមក។ ខ្ញុំនឹកម៉ាក់ខ្លាំង លំបាកពេលអត់មានពីណាគេដាំបាយឲ្យខ្ញុំ ខ្ញុំដើរញ៉ាំនៅសហគមន៍ រួចខ្ញុំអត់មានភាពកក់ក្ដៅពេលអត់ម្ដាយ" ។
មន្ត្រីគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីការដូ លោក អំ សំអាត មានប្រសាសន៍ថា តុលាការគួតែពន្លឿនដោះលែងអ្នកស្រី យ៉ោម បុប្ផា ឲ្យបានឆាប់ ព្រោះគាត់មិនមានកំហុសទេ ហើយតុលាការត្រូវតែចាប់ជនដៃដល់ដាក់យកមកដាក់ទោសតាមច្បាប់ មិនមែនចេះតែដើរចាប់អ្នកមិនមានកំហុសដាក់ទោសបែបនេះទេ ៖ "មិនអាចទៅយកអ្នកផ្សេងមកឲ្យទទួលទោស ជំនួយជនដៃដល់ដែលប្រព្រឹត្ដទេ ចឹងផ្លូវច្បាប់រឿងព្រហ្មទណ្ឌ ក្បាល់អ្នកណាសក់អ្នកហ្នឹង បទល្មើសមានជនរងគ្រោះមាន ត្រូវតែរកជនដៃដល់មកផ្ដន្ទាទោស ហើយនិងទាមទារសំណងជំងឺចិត្ដ សំណងព្យាបាលសម្រាប់ជនរងគ្រោះ មិនមែនទៅចាប់អ្នកផ្សេងមកឲ្យទទួលទោសជំនួស អាហ្នឹងបានន័យថា វាជានិទណ្ឌភាពមួយហើយ ហើយវាបង្កឲ្យមានជនរងគ្រោះបន្ថែមក្នុងករណីហ្នឹងមួយពីលើហ្នឹងទៀត ចឹងគឺវាមិនមានភាពយុត្ដិធម៌ទេ សម្រាប់ទាំងជនរងគ្រោះ ទាំងអ្នកដែលត្រូវគេចាប់ អត់ទទួលបានភាពយុត្ដិធម៌ដូចគ្នា" ។
មិនមានអ្វីប្លែកជាងលើកមុនឡើយ ក្រោយពីអនុញ្ញាតិឲ្យតំណាងសហគមន៍បឹងកក់ចូលជួប មន្ត្រីតុលាការកំពូលអះអាងថា តុលាការនឹងផ្តល់ដំណឹងនៅចុងខែតុលានេះ។
អ្នកស្រីយ៉ោម បុប្ផា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់សរុប៦០លានរៀល ចោទពីបទពីបទប្រើហិង្សាដោយចេតនាលើអ្នករត់ម៉ូតូឌុបពីរនាក់។ ក្រោយមកត្រូវបានសាលាឧទ្ទណ៍ប្តូរបទចោទ ទៅជាផ្តួចផ្តើមឲ្យមានហិង្សាវិញ ក្រោយពីរកមិនឃើញកំហុស និងសម្រេចឲ្យជនជាប់ចោទ ទទួលទោស២ឆ្នាំ និងព្យួរទោសមួយឆ្នាំ ។ គិតត្រឹមថ្ងៃអង្គារ ទី២២ ខែតុលានេះ សកម្មជនដីធ្លីរូបនោះ បានជាប់ពន្ធនាគារចំនួន៤១៤ថ្ងៃហើយ៕


(រូបថតដោយ តាត ឧត្ដម)
សរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!
ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស អាពួកត្រកូលហ៊ុន ។ ផ្តើមពីកាត់ក្បាលអាខ្វាក់មុនគេ អាហ៊ុន តូ បន្ទាប់ និងបន្តបន្ទាប់ទៀត ត្រូវចាត់ការ ពួកត្រកូលហ៊ុន ទាំងអស់ ។
តុលាការគ្រប់ជាន់ថ្នាក់ គួរជំរុញករណីបែបនេះឱយបានឆាប់រហស័តាមតែអាចធ្វើទៅបាន ដាក់បង្ហាញសខ្មៅឱយច្បាស់លាស់និងធ្វើការសំរេចចិត្តប្រកបដោយវិជ្ជាជីវះ ដើម្បីបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋរបស់យើង លើប្រពន្ធ័យុតិ្តធម៌ដ៌ក្មេងខ្ចីរបស់យើង។ សុំប្រជាពលរដ្ឋកុំឱយអ្នកនយោបាយឆ្លៀតឱកាសយកបញ្ហាការតស៊ូរបស់បងប្អូន ធ្វើជាពាណិជ្ជកម្មនយោបាយឱយសោះ ។ ខ្ញុំសង្ឃឹមថា អ្នកទទួលខុសត្រូវផ្ទាល់នឹងលើកករណីនេះមកពិចារណា និងសំរេចតាមនិតិវិធីឱយបានឆាប់បំផុត ។
Link : http://khmer-news.org/topic.php?read=39462
compare the case .,,
Where is the justice in this kingdom of wonder ?
put bopha more in jail terms, this lady was bad, tricky,, more , more