​សហភាព​សហជីព​កម្ពុ​ជា អំពាវនាវ​ឲ្យ​មន្ត្រីរាជការ និង​គ្រូ​បង្រៀន ធ្វើ​កូដកម្ម​នៅ​កន្លែង​ធ្វើការ​ទូទាំងប្រទេស​​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com

​សហភាព​សហជីព​កម្ពុ​ជា អំពាវនាវ​ដល់​មន្ត្រីរាជកា​រ គ្រូបង្រៀន​ទូទាំងប្រទេស ចូលរួម​ធ្វើ​មហា​បាតុកម្មអហិង្សា​ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ដោយ​ធ្វើ​កូដកម្ម​នៅ​តាម​កន្លែង​ធ្វើការ​របស់​ខ្លួន​ទូទាំង​ខេត្ត​-​ក្រុង​។​

​លិខិត​អំពាវនាវ​របស់ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ឲ្យដឹងថា សហជីព អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចូលរួម​ខួប​លើក​ទី​២២​នៃ​សន្ធិសញ្ញា​ក្រុង​ប៉ារីស ២៣​តុលា​ឆ្នាំ​១៩៩១ នៅ​ថ្ងៃស្អែក​នេះ ។ លិខិត​ដដែល​បន្ថែមថា គ្រូបង្រៀន មន្ត្រីរាជការ អាច​ធ្វើ​កូដកម្ម នៅ​កន្លែង​ធ្វើការ​របស់​ខ្លួន​ទូរ​ទាំង​ខេត្ត​-​ក្រុង​នៃ​កម្ពុជា ដើម្បី​រួមគ្នា​ដាក់​ញត្តិ​ទៅកាន់​អង្គការសហប្រជាជាតិ និង​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឲ្យជួយ​ស្វែងរក​អន្តរាគមន៍ ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។

លិខិត​បន្តថា ការចូលរួម​បាតុកម្ម​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​មន្ត្រីរាជការ ដោយ​អាចនឹងទទួល​បាន​ប្រាក់ខែ​អ​ប្បរមា​១​លាន​រៀល កម្មករ ៦០​ម៉ឺន​រៀល និង​ចា់សៗ​៤​ម៉ឺន​រៀល ក្នុង​មួយ​ខែ​។​

​សូមបញ្ជាក់​ថា តាម​ការគ្រោងទុក គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មហា​បាតុកម្ម អហិង្សា​នៅ​ទីលាន ប្រជាធិបតេយ្យ និង​មាន​ការ​ដង្ហែ​ក្បួន​មហា​បាតុកម្ម ដោយ​សន្តិវិធី រយៈពេល​៣​ថ្ងៃ ចាប់ពី​២៣-២៥ ខែតុលា ឆ្នាំ​២០១៣៕​

សរសេរមកកាន់ អ្នកនាង ថុល ស្រី​លក្ខណ៍​sreyleak@vodhotnews.com

What Next?

Recent Articles

2 Responses to "​សហភាព​សហជីព​កម្ពុ​ជា អំពាវនាវ​ឲ្យ​មន្ត្រីរាជការ និង​គ្រូ​បង្រៀន ធ្វើ​កូដកម្ម​នៅ​កន្លែង​ធ្វើការ​ទូទាំងប្រទេស​​"

  1. Auto says:

    Ar Arch Euy

  2. ។។ says:

    ល្បងឈុនអើយល្បងឈុន !គ្មាននរណាឡប់តាមល្បងឯងទេ។
    ល្បងឯងល្មមឈប់យកពាក្យសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យមក
    ប្រើតទៀតទៅ ព្រោះល្បងឯងមិនឯករាជ្យទេ។ល្បងឯងគួរ
    ដាក់ឈ្មោះថាសមាគមន៍គ្រូបង្រៀនសាងគ្រោះជាតិវិញបាន
    ជារឿងត្រឹមត្រូវ៕