ចរាច​រណ៍​នៅតាម​ដងផ្លូវ មិនសូវ​រឹតបន្តឹង ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​មហា​បាតុកម្ម​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ផ្លូវប៉ាស្ទ័រ

ផ្លូវប៉ាស្ទ័រ

​ចរាចរណ៍​នៅតាម​មហាវិថី​សំខាន់ និង​ច្រក​តូចៗ​មួយចំនួន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មិនសូវ​ត្រូវ​បាន​រឹតបន្តឹង​ខ្លាំង ដូច​មហា​បាតុ​កម្ម​លើក​ទី​២​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ បើ​ទោះ​បី​ថ្ងៃនេះ គណបក្ស​មួយ​នេះ ចាប់ផ្តើម​មហា​បាតុកម្ម​លើក​ទី​៣​របស់​ខ្លួន​ក៏​ដោយ​។

​ថ្ងៃ​ពុធ ទី​២៣​ខែតុលា ជា​ទិវា​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ជា​ថ្ងៃ​ឈប់សម្រាក​សម្រាប់​មន្ត្រីរាជកា​រ និង​បុគ្គលិក​តាម​អង្គការ និង​ក្រុមហ៊ុន​។ ចរាច​រណ៍​នៅតាម​ដងផ្លូវ​ក្បែរ​វិមានឯករាជ្យ  មិនសូវ​មាន​ភាព​ចង្អៀត​ដូច​សព្វមួយដង​ទេ​។ នៅ​តាម​ច្រក​ផ្លូវ​តូចៗ​កែង​នឹង​មហាវិថី​ព្រះ​នរោត្តម គេ​សង្កេតឃើញ​មាន​ការដាក់​រនាំង​ទុក​ចោល​មួយ​ពីរ និង​ការ​យាម​កាម​​ពី​កម្លាំង​សមត្ថកិច្ច​ពីរ​បី​នាក់​។

(មហាវិថីព្រះសីហនុ ឆ្ពោះទៅវិមានឯករាជ្យ)

​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ កំពុង​ចាប់ផ្តើម​មហា​បាតុកម្ម​របស់​ខ្លួន​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥​ខែតុលា​។

​កាលពី​ថ្ងៃ​អង្គារ គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា​មហា​បាតុកម្ម​របស់​ខ្លួន នឹង​ប្រព្រឹត្តទៅ​ដោយ​សន្តិវិធី និង​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ចូលរួម​ទទួលខុសត្រូវ​សម្រួល និង​ដោះស្រាយ​បញ្ហា​នានា​របស់​បាតុករ​។​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ចូលរួម​ទទួលខុសត្រូវ​ឲ្យបាន​ពេញលេញ ក្នុង​ការដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​ជា​បាតុករ ដោយ​សន្តិវិធី ដើម្បី​ជៀសវាង​ការប្រើ​អំពើហិង្សា ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម ដែល​អាច​កើតមាន​ជាយថាហេតុ អំឡុង​ពេល​មហា​បាតុកម្ម ព្រមទាំង​ធ្វើ​ការស៊ើបអង្កេត ចាត់វិធានការ​ឲ្យបាន​ច្បាស់លាស់ ចំពោះ​ជន​ខិលខូច និង​ជន​ឱកាសនិយម ដែល​បង្ក​បញ្ហា ឬ​ចលាចល​ផ្សេងៗ​ក្នុង​មហា​បាតុកម្ម​។​

​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ដង្ហែ​ក្បួន ដើម្បី​ដាក់​ញត្តិ​ទៅ​អង្គការសហប្រជាជាតិ តាមរយៈ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិទ​ទួលបន្ទុក សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ស្ថានទូត​នៃ​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ទោះ​អាជ្ញាធរ​មិន​អនុញ្ញាត​ក៏ដោយ​។​

​តាម​កម្មវិធី​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ពុធ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាប់ផ្តើម​ក្បួន​បាតុកម្ម​ចេញដំណើរ​ដង្ហែ​ញត្តិ​ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​មនុ​ស្ស​​​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ប្រគល់​ញត្តិ និង​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ប្រមាណ​ជា​២​លាន​នាក់​។​នៅ​ថ្ងៃ​ព្រហស្បតិ៍ គណបក្ស នឹង​ចេញ​ដំណើរ​ទៅ​ស្ថានទូត​បារាំង អង់គ្លេស និង​អាមេរិក ដើម្បី​ប្រគល់​ញត្តិ​ផងដែរ​។ ចំណែក​នៅ​ថ្ងៃ​សុក្រ ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​បាតុកម្ម គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចេញ​ដំណើរ​ទៅ​ស្ថានទូត​អូស្ត្រាលី រូស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និង​ចិន​។

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នឹង​ដឹកនាំ​ក្បួន​ដង្ហែ​ញត្តិ​នេះ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

10 Responses to "ចរាច​រណ៍​នៅតាម​ដងផ្លូវ មិនសូវ​រឹតបន្តឹង ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​មហា​បាតុកម្ម​​"

  1. Khmer Family says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!

  2. kom kmack says:

    A Pong kdor, don’t be afraid of this demonstration, you want to fuck it.
    Hun Sen, your boss is a traitor of nation.
    A puk ro loury…

  3. CHEA says:

    KHMER FAMILY I DO NOT UNDERSTAND WHAT YOU MEAN. ARE YOU FORMER KHMER RUE THAT RIGHT YOU USE THE WORD KILLING.THE LAST WORD YOU SAY IS NOT ANY DEFERENT FROM KHMER RUE POLICY. DO YOU REMEBERED THEY KILL MILLION OF CAMBODIAN.PLEASE CHAGE YOU WAY OF TALKING.I RESPECTING YOU AS A HUMANBEING. PEACE CAMBODIAN

  4. 23 October says:

    គណបក្ស​ប្រជាជន​លែង​ទុកចិត្ត​ប្រជាពលរដ្ឋ និង​ខ្លាច​ស្រមោល​អាក្រក់​របស់ខ្លួន​ទើប​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​យ៉ាង​ទទឹងទិស​

  5. 23 October says:

    ក្រុម​អ្នកឃ្លាំមើល​ស្ថានភាព​នយោបាយ​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា កន្លង​ទៅបាន​រិះគន់​សកម្មភាព​ចល័ត និង​ពង្រាយ​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​នៅក្នុង​រាជធានី​ភ្នំពេញ​ថា ជាការ​គំរាមកំហែង​និង​បង្កឱ្យមាន​ភាពវឹកវរ​ក្នុង​សង្គមជាតិ​។ ក្រុមអ្នកវិភាគ និង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​បាន​ចាត់ទុកថា សកម្មភាព​ពង្រាយ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ដើម្បី​ឡោមព័ទ្ធ​ការប្រមូលផ្តុំ​គ្នា​សម្តែង​មតិ​អហិង្សា​របស់​មន្ត្រី​សង្គម​ស៊ីវិល ឬ​ប្រជាពលរដ្ឋ​មិនមែន​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ទេ ប៉ុន្តែ​ជាការ​បំភិតបំភ័យ និង​បង្កើត​អំពើហិង្សា​យ៉ាង​កំរោល​។ បើ​និយាយ​ឱ្យ​ងាយ​ស្តាប់​គឺ​សមត្ថកិច្ច​ប្រដាប់អាវុធ​ដែល​ដាក់ពង្រាយ​ក្នុង​រាជធានី​ភ្នំពេញ រាប់ពាន់​រាប់ម៉ឺន​នាក់ ចាប់តាំងពី​ដើមខែ​សីហា ឆ្នាំ​២០១៣​រហូតមក គឺ​ដើម្បី​ការពារ​អំណាច​របស់​បុគ្គល​មួយ​ក្តាប់​តូច​នៃ​គណបក្ស​ប្រជាជន​។​

  6. អ្នកធ្វើស្រែ says:

    អំណាចទប់ទល់នឹងសកម្មភាពល្មើសគឺមានគ្រប់ទិសទីនិងគ្រប់ពេលវេលាទាំងអស់ទោះយប់ឬថ្ងៃ។ បើបើកឡានចេញក្រៅថ្នល់ក្រឡាប់ងាប់។បើផឹកស្រាសស្រវឹងជ្រុលធ្លាក់ទឹកទន្លេលង់ងាប់។​បើខឹងហើយជេរគេខ្លាំងពេកស្លឈាមដាច់សរសៃតង់ស្យុងងាប់។​បើដើរខុសផ្លូវបន្លំយកអីវ៉ាន់គេ​គេដាក់ជាំមុខ។​បើដណ្តើមដំបងឆក់គេត្រូវដំបងឆក់ងាប់។​បើរត់ចូលក្រោមកង់ឡានគេត្រូវឡានកិនងាប់។ល។និង។ល។ផាយទៅនាំគ្នាផាយទៅ!!!!​ចាំមើលសកម្មភាពល្មើសជាក់ស្តែងកំរិតណាចាត់វិធានការណ៍សមស្របតាមនោះទៅ!!!!

  7. អ្នកធ្វើស្រែ says:

    អំណាចទប់ទល់នឹងសកម្មភាពល្មើសគឺមានគ្រប់ទិសទីនិងគ្រប់ពេលវេលាទាំងអស់ទោះយប់ឬថ្ងៃ។ បើបើកឡានចេញក្រៅថ្នល់ក្រឡាប់ងាប់។បើផឹកស្រាសស្រវឹងជ្រុលធ្លាក់ទឹកទន្លេលង់ងាប់។​បើខឹងហើយជេរគេខ្លាំងពេកស្លឈាមដាច់សរសៃតង់ស្យុងងាប់។​បើដើរខុសផ្លូវបន្លំយកអីវ៉ាន់គេ​គេដាក់ជាំមុខ។​បើដណ្តើមដំបងឆក់គេត្រូវដំបងឆក់ងាប់។​បើរត់ចូលក្រោមកង់ឡានគេត្រូវឡានកិនងាប់។ល។និង។ល។ផាយទៅនាំគ្នាផាយទៅ!!!!​ចាំមើលសកម្មភាពល្មើសជាក់ស្តែងកំរិតណាចាត់វិធានការណ៍សមស្របតាមនោះទៅ!!!!​និយាយចូលវាដដែលៗនាំតែបានចិត្តទេ!!!

  8. 23 October says:

    លោក កែម ឡី អ្នកវិភាគ​ឯករាជ្យ​និង​ជា​អ្នកស្រាវជ្រាវ​បញ្ហា​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចាត់ទុកថា ការបន្ត​សកម្មភាព​ដាក់ពង្រាយ​កម្លាំង​ប្រដាប់អាវុធ ចម្រុះ​រាប់ពាន់នាក់​សព្វថ្ងៃនេះ​នាំឱ្យ​ខាតបង់​ថវិកាជាតិ​យ៉ាងច្រើន និង​បង្ក​ភាពវឹកវរ​ក្នុងសង្គម​គួរឱ្យ​ព្រួយបារម្ភ​ផងដែរ​។ លោក​បាន​រិះគន់ថា សកម្មភាព​ដាក់ពង្រាយ​កម្លាំងប្រដាប់អាវុធ​នៅក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅពេល​មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល ឬ​ប្រជាពលរដ្ឋ​ជួបជុំ​សម្តែង​មតិ​អ្វីមួយ​គឺ​បង្កឱ្យមាន​ការក្តៅក្រហាយ​ដល់​ពលរដ្ឋ និង​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកវិនិយោគ​ទុន​បរទេស​ផងដែរ​។ លោក កែម ឡី បានលើកឡើង​នូវ​អំពើ​ខុសឆ្គង​នានា នៃ​ការដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់អាវុធ សម្រាប់​បង្ក្រាប​ទៅលើ​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី ការធ្វើ​កូដកម្ម​អត់​អាហារ ដើម្បី​ស្វែងរក​យុត្តិធម៌ ថា​ជាការ​រំលោភ​លើ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​។​

  9. country student says:

    Agree with Ping Pong, the great comment!!

    I reduce my lunch and school supply money and save up some money by this time, now i can use it to join the rally at Freedom Park. Big pardon to my parents who work hard for this money, but i have to do what i got to do via my conscious. I hope they don’t kill me.

    Ping Pong,

    ១. គួរដល់វេលាបណ្តេញបក្ខពួក​ គ្រួសារនិងហ៊ុន សែនហើយ!! កន្លងមកពួកហ៊ុន សែន មានចរិកប្រអឺតក្រទមមិនគោរពប្រជារាស្រ្ត បង្កើតរឿងទុរយសជាច្រើន ប្លន់ដីរាស្រ្តគ្រប់ទីកន្លែងតាមរយៈ អនុក្រឹតនិងសជណ បំផ្លាញធនធានធម្មជាតិ និងបង្កើតអយុត្តិធម៌ក្នុងសង្គម ជាពិសេសហ៊ុន សែនជាអាយ៉ងយួនដែលធ្វើអោយជាសាសន័ខ្មែរមានភាពអាម៉ាស ធ្វើអោយដូនតាខ្មែរអាប់អោនកិតិ្តយស។
    ២. សូមអំពាវនាវដល់និស្សិតគ្រប់មហាវិទ្យាល័យ សូមចូលរួមជាមួយប្រជារាស្រ្តដែលបានរងគ្រោះដោយសារបក្ខពួកហ៊ុន សែន ជាពិសេសបើបក្ខហ៊ុន សេននៅគ្រប់គ្រងអំណាច ពួកអ្នកជានិស្សិតគ្មានឪកាស គ្មានអនាគតទេ !! ពេលនេះបក្ខពួកហ៊ុន សែនដាក់កូនរបស់គេធ្វើធំអស់ ដល់ពេលអ្នកនិស្សិតចេញពីសាលា ពេលនោះដល់ពេលចៅរបស់បក្ខពួកហ៊ុនសែនម្តង ហើយអ្នកនៅតែបាត់បង់ឪកាសដូចឪពុកអ្នកដែរ!!
    ៣. សូមអំពាវនាវប្រជារាស្រ្តនៅទីក្រុងភ្នំពេញទាំងអស់ មេត្តាចេញមកក្រៅផ្ទះ អបអរសាទរដល់ក្បួនបាតុកម្ម អោយបានគ្រប់ៗ គ្នាដើម្បីបង្ហាញការគាំទ្រដល់បាតុកម្ម និងបង្ហាញពីភាពមិនសប្យាយចិត្តចំពោះបក្ខពួកនិងគ្រួសារហ៊ុន សែនដេលប្រមាថមើលងាយយើងកន្លងមកថា ជាសត្វឆ្កែឬ បិទទ្វារវៃឆ្កែ!!!
    ៤. សូមប្រជារាស្រ្តទាំងអស់មេត្តាផ្តល់លុយកាក ទឹក និងស្បៀងអាហារគ្រប់ប្រភេទជូនដល់បាតុកម្មប្រឆាំងគ្រួសារនិងបក្ខពួកហ៊ុនសែន ដែលបានសាងអំពើអយុត្តិធម៌ក្នុងសង្គមខ្មែរ។

  10. country student says:

    No, hero Sam Reinsy please let all of us join walking on the streets in delivering finger prints to all destinations. Do all together and return to Freedom Park together, that way will show our people power mighty and shake the hell of dictators scaring to death and surrender to people the real boss and owner of country. NO ONE IS BIGER THAN MAJORITY OF CAMBODIAN PEOPE, AND WE ARE THE MAJORITY THUS NO ONE CAN STOP US FROM DOING THIS!!!!!!!!!