នៅទីលានប្រជាធិបតេយ្យចាប់តាំងពីព្រឹកនៅថ្ងៃទី២៣ ខែតុលា មានប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលធ្វើដំណើរមកពីខេត្តនានា ដើម្បីចូលរួមធ្វើមហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។
ដោយ ទេព សុរ៉ាវី
2013-10-22
វិទ្យុ អាស៊ីសេរី

បាតុករគណបក្សសង្គ្រោះជាតិ ប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៣ តុលា ឆ្នាំ២០១៣។ RFA/Mom Sophon
ក្រុមបាតុករមួយចំនួនក៏បានចូលរួមដង្ហែក្បួនយកញត្តិទៅកាន់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។ សមត្ថកិច្ចមិនបានរារាំងក្រុមបាតុករដែលមកពីតាមបណ្ដាខេត្តនានា ដូចកាលពីធ្វើមហាបាតុកម្មលើកមុនរបស់គណបក្សសង្គ្រោះជាតិទេ។ផ្ទុយទៅវិញ បានសម្រួលនិងអនុញ្ញាតឲ្យពួកគាត់ធ្វើដំណើរចូលក្រុង ហើយរក្សាសុវត្ថិភាពក្នុងក្បួនដង្ហែនាំញត្តិថែមទៀត។
ក្រុមបាតុករដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានដង្ហែញត្តិដោយមានស្នាមមេដៃចំនួនជាង ២.៣លាននៅទូទាំងប្រទេសទៅប្រគល់ឲ្យមន្ត្រីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅរសៀលថ្ងៃទី២៣ ខែតុលា ក្នុងថ្ងៃបាតុកម្មដំបូងនៃមហាបាតុកម្ម ៣ថ្ងៃរបស់គណបក្សប្រឆាំង។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្ររាប់ម៉ឺននាក់ថា ញត្តិដែលទទួលបាននៅនេះ មានឧបសគ្គច្រើន មានទាំងការរារាំង ឃាត់ឃាំងមិនឲ្យពលរដ្ឋផ្តិតមេដៃមានការគំរាមកំហែងពលរដ្ឋ និងមានការដកហូតស្នាមផ្តិតមេដៃរបស់ពលរដ្ឋដែលបានគំាទ្រគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់អ្នកគាំទ្រដែរថា មានមនុស្សច្រើននៅតែបន្តគាំទ្រ និងចូលរួមបាតុកម្មរបស់គណបក្សប្រឆាំង មិនដូចការទាយទុករបស់គណបក្សប្រជាជន។ លោកបន្តថា ពិភពលោកកំពុងតែសម្លឹងមើលមកទីលានប្រជាធិបតេយ្យនៅរាជធានីភ្នំពេញ ថា តើមានមនុស្សចូលរួមធ្វើបាតុកម្មច្រើនឬទេ?
លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សប្រជាជនបាននិយាយចំអកថា ប្រជាពលរដ្ឋចង់បានសន្តិភាពហើយមិនចូលបាតុកម្មទេ។ លោកបានហៅសន្តិភាពបែបនោះ គឺសន្តិភាពទទេ ហើយបានប្រដូចសន្តិភាពដែលគណបក្សប្រជាជននិយាយនោះ ថាជាសន្តិភាពនៅជិតផ្នូរខ្មោច។
លោក សម រង្ស៊ី បានឲ្យដឹងថា មកទល់ពេលនេះគណបក្សសង្គ្រោះជាតិ ប្រមូលញត្តិបានចំនួនជាង ២លានស្នាមមេដៃ។ តាមគម្រោងគណបក្សសង្គ្រោះជាតិ នឹងបន្តស្វែងរកស្នាមមេដៃឲ្យបានជាង ១លានបន្ថែមទៀត សរុបគឺឲ្យបានជាង ៣លានស្នាមមេដៃ ដើម្បីបង្ហាញឲ្យអន្តរជាតិមើលឃើញថា គណបក្សសង្គ្រោះជាតិជាអ្នកឈ្នះឆ្នោតពិតប្រាកដ។
ក្រោយពីថ្លែងទៅកាន់អ្នកគាំទ្ររួច ក្បួនដង្ហែនាំញត្តិរបស់ក្រុមបាតុករបានដង្ហែចេញពីទីលានប្រជាធិបតេយ្យនៅវេលាម៉ោងជាង ៣រសៀល ឆ្ពោះទៅកាន់ការិយាល័យឧត្ដមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សតាមបណ្ដោយផ្លូវប៉ាស្ទ័រ។ លោក សម រង្ស៊ី និងលោក កឹម សុខា បានដើរនាំមុខរថយន្តដាក់ញត្តិ ហើយក្រុមបាតុករច្រើនម៉ឺននាក់បានដើរដោយថ្មើរជើងប្រវែងច្រើនគីឡូម៉ែត្រ។
ក្បួនដង្ហែនេះឃើញមានសមត្ថកិច្ច ២៤នាក់ បានដើរអមសងខាងផ្លូវក្បែរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តាំងទីលានប្រជាធិបតេយ្យដើម្បីការពារសុវត្ថិភាព។
ក្បួនដង្ហែធំដ៏កម្ររបស់គណបក្សសង្គ្រោះជាតិ លើកនេះឃើញមានសមត្ថកិច្ចច្រើនរយនាក់ បានដាក់កម្លាំងពង្រាយបិទផ្លូវរាំងនៅចំណុចជិតវត្តលង្កា ក្នុងបំណងមិនឲ្យក្រុមបាតុករដើរឆ្ពោះតម្រង់ទៅផ្លូវវិមានឯករាជ្យ។ យ៉ាងណាក្បួនដង្ហែនោះ បានធ្វើដំណើរយ៉ាងសន្សឹមៗ ទៅដល់គោលដៅហើយមានតែថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិប្រមាណ ១០នាក់ប៉ុណ្ណោះ ដឹកញត្តិប្រគល់ឲ្យមន្រ្តីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
បាតុករម្នាក់ដែលបានដើរក្នុងក្បួនដង្ហែនាំញត្តិលោកស្រី ឡេង ណារី មានប្រសាសន៍ថា ការចូលរួមរបស់លោកស្រីនៅពេលនេះ គឺមានបំណងតែមួយគត់ចង់ឲ្យមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មី។
មិនខុសគ្នាដែរ បាតុករម្នាក់ទៀត គឺលោក សំ រស់ មកពីខេត្តកណ្ដាល ជឿថា គណបក្សសង្គ្រោះជាតិ ជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ លោកគិតថា ការបន្លំសន្លឹកឆ្នោតជាមូលហេតុមួយដែលក្រឡាស់ឲ្យអ្នកឈ្នះឲ្យទៅជាចាញ់ ដូច្នេះមានតែការទាមទាររកយុត្តិធម៌ពីអង្គការអន្តរជាតិទេ ទើបអាចធានាថា ពលរដ្ឋបានយុត្តិធម៌ពិតប្រាកដ។
ក្បួនដង្ហែយកញត្តិរបស់គណបក្សសង្គ្រោះជាតិ បានបញ្ចប់ ហើយក្រុមបាតុករនិងថ្នាក់ដឹកនាំសង្គ្រោះជាតិ បានដើរបកក្រោយតាមផ្លូវប៉ាស្ទ័រដដែល តម្រង់មកទីលានប្រជាធិបតេយ្យវិញ បន្ទាប់មកក្រុមបាតុករក៏បានរំសាយនៅម៉ោងជាង ៦យប់។ មានក្រុមបាតុករប្រមាណជាង ៥ពាន់នាក់ប៉ុណ្ណោះនៅបន្តស្នាក់នៅទីលានប្រជាធិបតេយ្យ ក្រោមរោងកៅស៊ូតង់ ដើម្បីរង់ចាំចូលរួមបាតុកម្ម និងហែយកញត្តិទៅស្ថានទូតនានាក្នុងទីក្រុងភ្នំពេញ បន្តទៀត នៃបាតុកម្មថ្ងៃទី២ របស់គណបក្សប្រឆាំង។
បាតុកម្មលើកទី៣ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិលើកនេះ មិនឃើញមានការបិទផ្លូវរារាំងដំណើរពលរដ្ឋពីតាមបណ្ដាខេត្តនានា ចូលមកក្រុងភ្នំពេញខ្លាំងក្លានោះទេ។ លើកលែងតែចំណុចភូមិត្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កម្លាំងនគរបាលបានស្ទាក់រថយន្តដែលដឹកបាតុករចូលមករាជធានីភ្នំពេញ។
ការស្ទាក់នៅចំណុចនោះធ្វើឲ្យកកស្ទះចរាចរណ៍ជិត ១ម៉ោង។ ទីបំផុតក្រុមបាតុករទាំងនោះ បាននាំគ្នាអង្គុយនិងចង់ខ្សែកាត់ផ្លូវ ហើយអូសបន្លាស្រាស់កាត់ផ្លូវបិទ ចរាចរណ៍ទាំងស្រុងតែម្ដង ជាការគំរាមសមត្ថកិច្ចរហូតធ្វើឲ្យសមត្ថកិច្ចបង្ខំបើកផ្លូវឲ្យពួកគាត់ធ្វើដំណើរចូលក្រុងបាន។
រីឯនៅចំណុចឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ សមត្ថកិច្ចបានយកបារ៉ាស់មកបិទផ្លូវមិនឲ្យ រថយន្តក្រុមបាតុករធ្វើដំណើរចូលក្រុងបាន។ ប៉ុន្តែចុងក្រោយសមត្ថកិច្ចបើកផ្លូវឲ្យចរាចរណ៍វិញ ក្រោយមានការកកស្ទះផ្លូវជាច្រើនម៉ោង។
ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក លោក នី ចរិយា យល់ឃើញថា ការដង្ហែក្បួននាំញត្តិរបស់ពលរដ្ឋនៅពេលនេះ គឺបង្ហាញពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋដែលចង់ឲ្យអង្គការសហប្រជាជាតិពិនិត្យឡើងវិញនូវការអនុវត្តសិទ្ធសញ្ញាទីក្រុងប៉ារីស។ លោកបន្តថា មហាបាតុកម្មដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួមកុះករនេះ ក៏បង្ហាញពីសីលធម៌ខ្ពស់ក្នុងការធ្វើមហាបាតុកម្មអហិង្សា។
មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ តាមគម្រោងថ្ងៃទី២ នៃមហាបាតុកម្មនៅថ្ងៃទី២៤ នឹងមានការដង្ហែក្បួននាំញត្តិទៅស្ថានទូតបារាំង ស្ថានទូតអង់គ្លេស និងស្ថានទូតសហរដ្ឋអាមេរិក ហើយនៅពេលយប់មានបញ្ចាំងភាពយន្តឯកសារ។ សម្រាប់ថ្ងៃបាតុកម្មចុងក្រោយ នឹងមានការហែយកញត្តិទៅស្ថានទូតអូស្ត្រាលី ស្ថានទូតរុស្ស៊ី ស្ថានទូតជប៉ុន ស្ថានទូតឥណ្ឌូនេស៊ី និងស្ថានទូតចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ការចំណាយរបស់អ្នកចូលរួមធ្វើបាតុកម្ម
- កម្មកររោងចក្រនៅចាក់អង្រែធ្វើបាតុកម្មបិទផ្លូវជាតិលេខ២
- រាជរដ្ឋាភិបាលកម្ពុជាប្រកាសធ្វើកំណែទម្រង់ការបោះឆ្នោត
- អ្នកមានបញ្ហាដីទាមទារឲ្យតុលាការកំពូលដោះលែងអ្នកស្រី យ៉ោម បុប្ផា
- ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបក្សប្រឆាំងធ្វើបាតុកម្មដោយដាក់លក្ខខណ្ឌ
- កម្មកររោងចក្រអែស.អិលទៅរកអន្តរាគមន៍ពីលោក ហ៊ុន សែន
- សមត្ថកិច្ចយកទីលានប្រជាធិបតេយ្យធ្វើកន្លែងហ្វឹកហាត់បង្ក្រាបបាតុករ
- បក្សសង្គ្រោះជាតិនិងអាជ្ញាធរមិនទាន់ត្រូវរ៉ូវគ្នារឿងធ្វើបាតុកម្ម
- ពលរដ្ឋខ្មែរអាមេរិកាំងជាង១ពាន់នាក់តវ៉ាទាមទារយុត្តិធម៌ពីការបោះឆ្នោត
- អ្នកតវ៉ាបញ្ហាដី៦នាក់របួសនិងសន្លប់ក្នុងពេលប៉ះទង្គិចជាមួយសមត្ថកិច្ច
Look at these poor ordinary people, they are desperately demanding for real justice and their freedom of choices.
Good luck and suceed from this demonstration. Spending little time at this time for a surval for a long time in the future. No matter how hard we do if we are a real Khmer in order to protect our country from corruption, from losing Island or territory to nearby countries, from return to communist regime, from destroying our natural resources, from illegal migrations of VN into Cambodia.
Good luck and suceed from this demonstration. Spending little time at this time for a survival for a long time in the future. No matter how hard we do if we are a real Khmer in order to protect our country from corruption, from losing Island or territory to nearby countries, from return to communist regime, from destroying our natural resources, from illegal migrations of VN into Cambodia.
ដាការពិតនិងជាសត្យានុម័ត(ទ៊ណាមានការជិះជាន់ទីនោះនឹងមានកំណើតបដិវត្តន៍). តែស្ថានប្រទេសកម្ពុជាបច្ចុប្បន្នមិនដូចសម័យមុនឡើយ
ម៉្យាងមិនមានអាណានិគមអ្វីនោះទេ។. បើលោកប្រធានបក្សង្រោះជាតិិ និងលោកអនុប្រធានពិតជាចង់អភិវឌ្ឍស្ថានភាពគ្រប់គ្រងឬអភិបាលកិច្ចល្អមែន សម្េងដែលបក្សលោកទទួលបានលើកនេះសមល្មមបក្សលោកយកជាប្រយោជន៍ជាទុនសម្រាប់តម្រង់ពួកបក្សប្រជាជនកម្ពុជា សម្រាប់ កសាងមូលដ្ឋានគ្រឹះនៃការគ្រប់និងកសាងធនធានមនុស្សតាមបែបវិទ្យាសាស្រ្តសម្រាប់ជ័យជំនះអាណត្តិក្រោយ។ លើសពីនោះ ការតស៊ូមតិក្នុង ក្របខ័ណ្ឌច្បាប់ ក្នុងឋានះជាតំណាងរាស្រ្ត និងសច្ចះភាពបក្សលោកថាប្រកាន់ខ្ជាប់នោះ ថាមិនត្រូវលោកអាចទាញឬប្រមូលការជឿជាក់ពីបក្សប្រជាជនកាន់តែបានច្រើនថែមទៀត. ត្បិតអីអំណាចគ្រប់គ្រងរបស់បក្សប្រជាជននៅក្នុងប្រព័ន្ធសេវាសាធារណះបច្ចុប្បន្នកាន់តែដុនដាបៗ ទៅហើយ តាមរយះការតែងតាំងតាមក្រសួងមន្ទីរដែលមិនត្រឹមត្រូវដែលយកតែក្រុមកូនប្រពន្ធរបស់គាត់។ សូម្បីអ្នកចុះជួយមូលដ្ឋានសកម្ម និងប្តូរផ្តាច់ជាមួយសម្តេចមួយនេះក៏ដកចិត្តពីគាត់ច្រើនដែរ(កន្លែងគេខំទទួលជ័យជំនះមិនទទួលបានការលើកទឹកចិត្តទេ តែគាត់លើកបន្តុបអ្នក បរាជ័យ អ្នកគ្មានចំណេះដឹងឱ្យមកត្រួតក្បាលពួកគេទៀត ។ គាត់តែងតាំងតាមបែបអត្តនោម័តនិងបក្សពួក)។ កុំបន្តបាតុកម្មដែលនាំអាស្រូវ ឈ្មោះបន្ថែមធ្វើអ្វី ចូលតស៊ូក្នុងសភាវិញ. និងប្រើកំហុសរបស់គរួសារសែនប្តួលបក្សនេះទៅតាមរូបភាពច្រេះស៊ីដែកដែលគាត់ធ្លាប់អនុវត្ត ជាគ្រប់បក្សវិញល្អជាង។ ខំសន្សំលុយជំនួយសម្រាប់ប្រើ ប្រាំឆ្នាំមិនយូរទេ។
i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank
នេះគ្រាន់តែជាការចូលរួមបាតុកម្មអហឹង្សា មិនទាន់ដល់ការធ្វើបដិវត្តប្រជាជនងើបឡើងតទល់ជាមួយរដ្ចាភិបាលផ្តាច់ការនៅឡើយទេ!
Every CNRP’s member always wants a guy who promises them in all their needs, makes them smile by stupid jokes and treat them like a princess….Why??
ខ្ញុំបានអានពាក្យប៉ុន្មានម៉ាត់របស់ ផៃ ស៊ីផាន តាមហ្វេសប៊ុកថ្ងៃនេះ។ សម្តីរបៀបនេះមិនសមជាអ្នកដឹកនាំ ទេ….ឆ្ងល់ដែរថាវាទៅរស់នៅបរទេសដែរតែដល់មកវិញថោកជាងក្មេងៗជំនាន់ក្រោយឆ្ងាយណាស់។ ខ្ញុំគិតថាគណៈបក្សប្រជាជនបើនៅតែប្រើប្រាស់មនុស្សធុនៗនេះពិតជានឹងផ្ងារពោះដូចគណៈបក្សហ្វ៊ុន ស៊ិនប៉ិចជាមិនខាន ពេលនោះទើបគេនាំគ្នាជឿថាគណៈបក្សប្រជាជននឹងត្រូវវិនាសដោយសារលោក ហ៊ុនសែន និងអាម៉ីអាថោករបស់គាត់………………..
@Sokharoath : I love your comments in khmer language.
SO TRUE, SMART MOVE.! LONG TERM AND SUSTAINABILITY APPROACH.
That’s what I’m thinking about too…. Fingers cross and wish they could understand this ideas.
Peace Y
Dear ELITE,
Could you please send to Raingsy & Sokha a special GIFT (bullet) on their HEAD soon as soon possible. This is respond to their hard working to BURN our house (Cambodia Nation) under the reason of their CRAZY POLICY which are drunk in Ambitions of POWER.
They never care about our home. What they do just to be POWER in HAND only.
Would you please hurry up send to them!.
We are looking forward.
ខ្មែរពិត ជាពូជ អង្គរ ពូជអង្គរដែលលូតលាស់ទាន់សម័យ ស្គាល់កាលៈទេសៈ ដែលត្រូវអោនត្រូវងើប
សូមសម្ដែងនូវការកោតសរសើរដលពលរដ្ឋខ្មែរទាំងចាស់ទាំងក្មេង ដែលចុះសម្រុងគ្នា លះបង់ប្រយោជផ្ទាល់ខ្លួន
ធ្វើប្រយោជជាតិ។ ទោះជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិឬមិនគាំទ្រក៏ដោយ ដើម្បីប្រជាធិប្បតេយ ការផ្លាស់ប្ដូរត្រូវតែមាន
ដើម្បីសេរីភាព នឹងយុត្តិធម៌ មិនត្រូវរសនៅក្រោមអណាចផ្ដាច់ការ បក្សពួកនិយមទាំងនោះទេ។
១. បក្ខពួកហ៊ុន សែនបាននាំទាហានជាច្រើនឡានចូលក្រុងភ្នំពេញហើយ!
២. សូមនិស្សិត សិស្ស និងកម្មករ មេត្តាត្រៀមកំលាំង ដើម្បីទប់ស្កាត់ និងឡោមព័ទ្ធបក្ខពួកហ៊ុន សែន ករណីពួកវាបង្រ្កាបបាតុករដែលជាប្រជារាស្រ្តស្លូតត្រង់របស់យើង!!
៣. យើងជាជនរួមជាតិខ្មែរមិនបណ្តោយអោយហ៊ុន សែនអនុវត្តនូវយុទ្ធសាស្រ្តបិទទ្វារវៃឆ្កែជាដាច់ខាត!!!!
ដូចជាគ្មានអ្វីចំឡែកឡើយ ការអត់ធ្មត់ខ្ពស់នឹងបានទទួលលទ្ធផលអហឹង្សាត្រឡប់វិញ ការអំពាវនាវនិងរត់រកហឹង្សាមិនពិបាកទេនឹងទទួលភ្លាម ចង់ដឹងយកដុំថ្មគប់លើសមត្ថកិច្ចសាកមើល នឹងមានហឹង្សាតបវិញមិនខាន ។ កុំគិតថាគេឯងគ្រប់គ្នាពេញចិត្តនឹងការដឹកនាំបាតុកម្មគ្មានគោលដៅច្បាស់លាស់ទាំងនេះឱយសោះ ។ ខ្ញុំអាណិតអាសូរបាតុករខ្លះ នឹងជួបវិបតិ្តការរស់នៅក្នុងគ្រួសារនិងសង្គមរបស់ខ្លួនបណ្តាលមកពីការចាញ់បោកមនុស្សមួយក្រុមដែលនាំពួកគាត់ គិតខុស ” មឆ្ឆាធិតិ” ការនាំគេគិតខុសជាអំពើបាបកម្មមួយដែរ!
បើមិនមានខុសរកត្រូវមិនឃើញទេត្រូវតែមានការលះបង់ខ្លះទើបទទួលបានលទ្ធផលមកវិញ
Desrest Demonstratores,
From the bottom of my heart, i salute you, i am thank you and i am deeply apreciate you for your courage and your sacrify for our people and country. You are making a new page for Cambodia history.
មិនគួរមានការដង្ហែក្បួនបាតុកម្ម ដើម្បីប្រគល់ញត្តិ ទៅស្ថានទូត រុស្ស៊ី និងចិនឡើយ។ ពីព្រោះ
ស្ថានទូតទាំងពីរនេះ បានចាត់ទុកអ្នកនិយមលទ្ធិប្រជាធិបតេយ្យ ជាខ្មាំងសត្រូវ ដែលត្រូវតែ
សម្លាប់ស៊ីសាច់ ហុតឈាមប្រជារាស្ត្រខ្មែរ ចាប់តាំងពីឆ្នាំ១៩៧៥។ ឥឡូវនេះអំពើបាបកម្មរបស់
អតីតរដ្ឋកុម្មុយនិស្តនៃសហភាពសូវៀត ត្រូវវិនាស បែកបាក់ រលំរលាយអស់ហើយ។ គួរតែមាន
ការពិគ្រោះគ្នាលើកប្រធានបទមួយផ្សេងទៀត សម្រាប់ហែបាតុកម្មទៅដល់ស្ថានទូតកុម្មុយនិស្ត
ទាំងពីរនេះ។ រដ្ឋកុម្មុយនិស្តទាំងពីរនេះហើយ ជាអ្នកចង្អុលឱ្យតាមកំទេចបំផ្លាញអ្នកកាន់មរតក
លទ្ធិប្រជាធិបតេយ្យនៅក្នុងទឹកដីកម្ពុជា មិនបានសម្រេច រហូតបានធ្លាក់មកដល់ដៃអ្នកបន្តវេន
ជាលោក សម រង្ស៊ី ដូចមានបាតុកម្មនៅក្នុងថ្ងៃនេះ។
Anybody can answer these questions?
– Who has built the country from nothing untill now we hav everything?
– Who create problem in society from the beginning until now?
– What is good about the opposition party has done for Cambodia beside asking the world to stop aids to starve Khmer people????
Former Hia lola
October 23, 2013 at 10:10 pm
បងប្អូនកុំបារម្ភ មហាបាតុកម្ម នឹងជួយបងប្អូនពីការស្លាប់ដោយសារតែទឹកជំនន់បាន។
lolo
October 23, 2013 at 11:02 pm
ជាវីរបុរសសមរង្ស៊ី កំពុងប្រមូលមនុស្សរាប់ម៉ឺននាក់មកជួយបងប្អូនហើយនៅក្នុងទឹកជំនន់នេះ បងប្អូនកុំបារម្ភអ្វី !
colab
October 23, 2013 at 11:59 pm
ប្រសិនបើបាន រាប់ម៉ឺននាក់ ដែលលោកសមរង្ស៊ីបានប្រមូលមក ដើម្បីជួយដល់ជនរងគ្រោះនោះ ប្រហែលជា គ្មាននាក់ស្លាប់ទេ។
bravo ជាវីរបុរសសមរង្ស៊ី!
Bravo Mr. Sam Raingsy and Boooooo Hun Sen who is a thief leader of Cambodian election.
សូំកោតសរសើរនូវទឹកចិត្តដ៍ក្លាហាននិងស្នេហាជាតិរបស់បងប្អូន ហេតុតែចង់បានការផ្លាស់ប្ដូរនិងយុត្តិធម៌ក្នុងសង្គម ទោះជាគ្មានលុយក៍បងប្អូនខំតស៊ូខ្ចីលុយគេ,លក់
មាន់ទាបន្លែបន្លុកផ្សេងៗដើម្បីធ្វើជាសោហ៊ុយធ្វើដំណើរមកចូលរួម បងប្អូនក្រតែធនធានទេតែមិនក្រមនសិការជាតិទេ វាផ្ទុយពីមនុស្សមួយចំនួនអ្នកខ្លះបានរៀនសូត្រចេះដឹងទៅទៀត តែគ្មានមនសិការជាតិក្នុងខួរសូម្បីបន្តិច លក់ឧត្តមគតិខ្លួនដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនបំរើផលប្រយោជន៍បរទេសយួនឈ្លានពាន បំរើជនក្បត់ជាតិ,ជនលក់ជាតិនិងបំផ្លាញជាតិ ពួកទាំងនេះទោះមានងារជាអ្វីក៍នៅតែថោកទាបដែរ។
សូមជំរាបថាជំនួយទឹកននបានតែគ្នាវាទេបេីតាមដែលប្រជាពលរដ្ដជាអ្នកទទួលប្រាប់មឹនងួន
កំុចេះតែឡាគេធូតាមCAMNEWS
ល្អណាស់ Pingpong តាសូមគាំទ្រគំនិតលោកចៅហើយ! ដែលបង្ហាញពីទឹកចិត្តនិងឆន្ទៈ
ស្នេហាជាតិពិតៗ៕
………….
សូមផ្តាំទៅអ្នកដឹកនាំគណៈបក្សប្រជាជនថា មិនចាំបាច់ខំឃោសនាបំប៉ោងការពិតទេ
ប្រជាជននៅទូទាំងប្រទេសគេស្គាល់រស់ជាតិនៃការបំផ្លាញជាតិនិងប្រទេសជាតិរបស់កលល្បិច
ពួកគណៈបក្សថោកទាបនេះគ្មានសល់ចន្លោះទេ។ សូម្បីតែខ្លួនឯងជាអ្នកធ្វើឲ្យប្រជាជនក្រលំបាក
និងហិនហោចអស់ធនធានធម្មជាតិក៏ដឹងដែរ។ សួរថាហេតុអ្វីមិនព្រមចុះចេញពីអំណាចផ្តាច់ការ
នេះ? មនុស្សយើងអ្នកធ្វើល្អ និងអ្នកអភិវឌ្ឍគេមើលឃើញណាស់ មិនបាច់ខំបូរបាច់តាមគ្រប់
ប្រពន័ពត៌មានទេ។ អាឆ្កែថោកប៉ុន្មានក្បាលជាបណ្ឌិតអាច់ឆ្កែ និងអាអ្នកផ្សាយពត៌មាឲ្យឆ្កែនិង
ឆ្មាស្តាប់បង្ហិនតែថវិការញើសឈាមប្រជាជន ព្រមទាំងអាតំណាងរាស្ត្រអាច់ជ្រូកក្បាលយួន
ខ្លួនខ្មែរ ក្នុងរដ្ឋសភា អញសុំប្រាប់ពួកអាថោកឯងថាកុំចេះអីតែឯងឲ្យក្រែងចេះគេផង។
ពួកអាឆ្កែបណ្ឌិតថោកទាបឯងចាញ់តែកូនក្មេងអានាថាដើររើសសំរាមផងដែលមានឆន្ទៈស្នេហា
ជាតិ មិនដូចពួកអាឆ្កែថោកបង្ហិនបង្ហោចជាតិឡើយ។
ចូរពួកអាថោកគណៈបក្សប្រជាជនអាច់ឆ្កែមើលចុះ អញមិនកាន់ជើងខាងណាទេ ហើយអញក៏
មិនចូលគណៈបក្សណាទាំងអស់ អាគណៈបក្សណាធ្វើត្រូវអញថាត្រូវ អាគណៈបក្សណាធ្វើខុស
អញថាខុស …. ថាតើកំហឹងប្រជាជនប្រប៉ិនណា???? នេះកុំតែពួកអាថោកឯងគំរាមបំភិត
បំភ័យប្រជាជនប្រើល្បិចថោកចល័តកងទព័ ប្រើឆ្កែអង្គរក្ស ប្រើឆ្កែបង្ក្រាបក្រុមប៉ាតុករ លួចធ្វើ
ឃាតុសកម្មជនស្នេហាជាតិ បង្អាក់ដំណើរក្រុមប៉ាតុករនៅគ្រប់ផ្លូវ ដាក់រនាំង ដាក់បន្លាលួស
។ល។ ម្លេះប្រជាជនងើបឡើងគ្រប់ខេត្តនិងទូទាំងប្រទេសទៅចូលរួមធ្វើប៉ាតុកម្មនេះតាម
លក្ខណៈប្រជាធិបតេយ្យ។ គ្មានទេប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរតាំងពីក្រោយថ្ងៃ២៣តុលា
ក្រុងប៉ារិសមក។ មានតែលើបបូរមាត់ពួកអាគណៈបក្សកាន់អំណាចប៉ុណ្ណោះ។ ធាតុពិតគឺគំរាម
លួចធ្វើឃាតុបំបិតមាត់ និងចាប់ដាក់គុកចោតថាប្រឆាំងនិងរដ្ឋម៉ែឪវា។ ពួកវាមិនដែលគិតអំពី
ការក្រីក្ររបស់ប្រជាជន ការរងទុក្ខរបស់ប្រជាជន ការហិនហោចធនធានធម្មជាតិរបស់ប្រទេស
ជាតិដែលប្រជាជនរស់នៅនិងអាស្រយ័ផលដោយសារធនធាននេះទេ។ គឺពួកវាកាត់ផ្តាច់ឆ្នាំង
បាយប្រជាជនតែម្តងតាមរបៀបរបបខ្មែរក្រហមសុទ្ធសាត។
មហាបាតុកម្ម មហាប្រឆាំង មហាស៊ីលុយ មហាបោកប្រាស ។ គណៈបក្សសង្គ្រោះជាតិ គ្រប់គ្នា និយាយ គោលការណ៏ការងារ និង ធ្វើនយោបាយ ដូចប៉ុលពត ព្រោះ ប៉ុលពត និយាយ ថា មហាលោតផ្លោះ មហាអស់ចា មួយហិតតា ៣តោន គេធ្វើអ្វី គឺ មហាអស់ចា ម្យ៉ាងវិញទៀត ពេលបច្ចុប្បន្ន សមាជិក គណៈបក្សសង្គ្រោះជាតិ គេថា របបប៉ុលពត មានការអភិវត្តិន៏ រើកចំរើន ខ្លាំង ថ្វីផ្បឹត គ្មានគ្រឿងចក្រ ប៉ុន្តែ គេអាចកែនប្រជាជន ជីកប្រលាយ ធ្វើស្រែ រាប់ លានហិតា គ្មានអំពើពុករលួយ គ្មាន បក្ស គ្មាន អ្នកមានអ្នកក្រ ដូច្នេះ របបប៉ុលពត គឺ ល្អ ។ ប្រការដូចនេះ ហើយ បានជា បេដឹកនាំ គណៈបក្សសង្គ្រោះជាតិ ធ្វើតាម ប៉ុលពត ។
ការធ្វើបាតុកម្មនេះ មិន បំរើអោយ ជាតិទេ គឺ បំរើអោយ លោក សម រស្ស៊ី និង លោក កឹម សុខា ព្រមទាំង អ្នកមួយចំនួន ក្នុង បក្សសង្គ្រោះជាតិ ព្រោះ បើបំរើជាតិ គឺ មិនដូច្នេះទេ លោក សម រស្ស៊ី លោក កឹម សុខា និង បក្សពួកមួយចំនួន បាន ជួបចរចា ខ្លួន ទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោត ទទួលស្គាល់ លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ទទួលស្គាល់អ្វីៗ ទាំង អស់ តែ សុំ ធ្វើជា ប្រធានសភា និង សុំធ្វើប្រធានគណៈកម្មការ ក្នុង សភាមួយចំនួន ដល់ពេល គេអត់ព្រម បែជា ឡាំប៉ា បំផុស ធ្វើបាតុកម្ម នេះ សបញ្ជាក់ អោយឃើញថា គណៈបក្ស សង្គ្រោះជាតិ គឺ និយាយ មិនពិត បោកប្រាសគេ ដើម្បី ប្រយោជខ្លួន ។ រឺឫលោក សម រស្ស៊ី បោក លុយ ពី ក្រៅ យក មកបំរើផលប្រយោជផ្ទាល់ខ្លួន ហើយដើរស្រែក បន្លំភ្នែក អោយគេ អស់ ចិត្ត ។
ជនអស្មិមានៈ សម រង្ស៊ី & កឹម សុខាមេបក្សប្រឆាំងហាក់ដូចជាមិនខ្វល់សូម្បីតែបន្តិចសោះឡើយ អំពីកង្វល់ជាក់ស្តែង របស់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃគឺគិតតែពីការញុះញុងឱ្យប្រជាពលរដ្ឋ ចូលរួមធ្វើមហាបាតុកម្មម្តងហើយ ម្តងទៀតដើម្បីតែបំរើមហិច្ឆិតារបស់ក្រុមខ្លួន។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងធ្វើសកម្មភាពរំខាន ដើរគោះទ្វារប្រទេសដ៏ទៃឱ្យជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុង រំលោភលើអធិបតេយ្យរបស់កម្ពុជាថែមទៀតផង។
Demonstration will definitely bring justice, true democracy, peaceful and prosperity for all Cambodian. Long live Cambodians and democracy hero
អញខ្ពើមហ្អែងណាស់អាមួយឈ្មោះ អាកូនយួនខាងលើ និងអាCPP ពួកហ្អែងគឺពួកអាចោរយួនហ្មង។
Why do CPP and CNRP don’t understand to each other?
I give a good brains to CPP and a good hearts to CNRP but CPP use hearts and CNRP use brains.
democracy is good to everyone in the country even you are ahigh ranking man or simple people has to be equal, you get the big job small job because people vote for you if you do somesthing wrong you hasto be punish that why people need justicmay GOD bless allcambodian long live democracy
We should collectively work together to support flooding communities rather than spending resources and energies for this matter in this stage. As the matter of facts, red shirt and yellow shirt in Thailand, they do against each others by carrying out mass demonstrations against each others, but when their country hit by flood, yellow shirt group announced to hand down all Demontrations and took hand in hand with their government to support flood communities. What about us? Why SR and KSK do not place this matter as important for our nation and people? They can arrange this kind of demontration at later stage which may not harm the nation and people. I also understand that SR and KSK may consider that this is a golden opportunity to creat more trouble for CPP for both handling flood issue and mass demontration, plus they (CPP) are facing international community pressures through their calling to cut aids, prohibition of business investments come to Cambodia, so on so for … So that CPP may loss ground and then CNRP will have a chance to get bigger power or awhole power. But I believe that if these non sense announcements and propagandas fell, SR and KSK will come into bottleneck situation, less power to negotiate and less interests for people to follow with them and then hard ground will be returned to them.
ចំនួនការប្រាក់ ដែលអ្នកធ្វើនយោបាយ ជាមនុស្សកើតជំនាន់មុន បានខំផ្សងព្រេង ធ្វើនយោបាយ
ដណ្តើមឈ្នះ ពីមហាអំណាចខាងលោកសេរី និងបានខំការពារ រក្សាទុក ចេះតែកើនឡើងក្នុងរយៈ
កាលជិតកន្លះសតវត្សន៏កន្លងមកហើយ តើអ្នកដឹកនាំ នៃគណបក្សសង្គ្រោះជាតិចាយវាយអស់
ចំនួនប៉ុន្មានភាគរយ ទៅហើយ ? បង្ហើបបន្តិចមើស៎។ ត្រូវទុកដាក់ការចាត់របៀបចំណាយឱ្យបាន
ល្អត្រឹមត្រូវ មុខតែនឹងមានការត្រួតពិនិត្យ។ ប្រយ័ត្នមានរឿង … ។
សកម្មភាពទូទៅរយៈពេលពីរថ្ងៃនេះបង្ហាញច្បាស់ក្រឡែតនូវបរាជ័័យរបស់លោកសំរង្ស៊ីនិងកឹមសុខា ព្រោះបងប្អូនមួយចំនួនធំបានយល់ច្បាស់ពីសិទ្ធបញ្ចេញមតិដែលមានកំណត់ក្នុងច្បាប់។ គោលបំណងរបស់មេបក្សបោកប្រាសដែលប្រាថ្នាយកប្រជាពលរដ្ឋធ្វើជាឈ្នាន់បំរើសកម្មភាពធ្វើ កុប្បកម្មនិងការបះបោរឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលត្រូវបរាជ័យ។មេបក្សបោកអស់ស្នៀតហើយ រង់ចាំតែពេលគំរប់កិច្ចអោយតែគ្រប់បានចំនួនបីថ្ងៃនឹងអាលរាប់លុយសល់ចែកគ្នាជាមួយមេបោក រួចហើយអ្នកខ្លះឡើងយន្តហោះទៅសំរាកចាយនៅបរទេសខ្លះទៀតបានលុយបោកគេដែលនៅសល់ នេះសំរាប់ទិញសាប៊ូក្រអូបងូតទឹកអោយស្អាតបំបាត់ក្លិនអសោចិ៍ប្រហែលដូចជាត្រៀមខ្លួនសុំចូលវាំង មិនដឹងជាពិតឬមួយមិនពិតទេយើងរង់ចាំមើលសិន។ចំណែកបាតុករដែលនៅសេសសល់ពីខ្យល់គរ ឬអ្នកខ្លះពុលផោមសន្លប់នោះពេលដឹងខ្លួនត្រឡប់ទៅផ្ទះវិញរៀបចំទុកដាក់ឆ្នាំងចានចុះកុំនៅយូរពេក ប្រយ័ត្នស្ងួតឆ្នាំង!!!!ខ្ញុំសូមជូនពរសុខសប្បាយតាមផ្លូវ!!!!
ពាក្យចាស់ពោលថា”ស្តុកមនុស្សល្អប្រសើរជាងស្តុកស្មៅ បើស្តុកមនុស្សខ្លៅ
ស្តុកស្មៅប្រសើរជាង”។ ពាក្យចាស់ចង់បព្ជាាក់ថា ពួកមនុស្ស
ខ្លៅ អន់ជាងស្មៅទៅទៀត។
តើនរណាជាជនខ្លៅ. ? គឺពួកជនដែលយល់ថា ប្រជាជនសុទ្ធតែគេអាចបោក
ប្រាស់បាន។
ខួរពួកពួកជនខ្លៅកំទិច កំទី ខ្វះសតិម្យ៉ាង ដែលពលរដ្ឋរាប់លាននាក់មាន។
មកពីស្ងួតនឹងហើយទើបតវ៉ាចង់បានសើមឆ្នាំងនឹងគេ បើឆ្នាំងសើមខ្លាញ់ដួចលោកបង ដេកអេះពោះក្នុងម៉ាសិនត្រជាក់អោបស្រីក្មេងបាត់ទៅហើយ នរណាស្លាប់ៗទៅឲ្យតែអញរស់ នេះជាគំនិតបុគ្គលអាត្មានិយម។
ពួកមនុស្សមួយចំនួនដែលអះអាងថាខ្លួនជាអ្នកចេះអ្នកដឹងជាមន្ត្រីៗឫឧកញ៉ាៗដែលស្ដាប់ទៅគួរឲ្យអស្ចារ្យណាស់ តាមពិតពួកនេះគំរក់ចោលម្សៀតជាងពលរដ្ឋសាមញ្ញដែលមិនបានរៀនសូត្រទៅទៀត
អ្នកដែលមិនបានរៀនសូត្របើគិតខុសឫធ្វើអ្វីខុសគឺជាការធម្មតាគ្មានអ្នកណាសូវចាប់អារម្មណ៍ទេ ផ្ទុយទៅវិញអ្នកតាំងខ្លួនជាអ្នកចេះដឹងសុទ្ធតែបណ្ឌិតស្អីគេនោះ តែនិយាយចេញមកកាងការពារ
គាំទ្រអាអ្នកដឹកនាំអគតិ១០គត់បំផ្លិចបំផ្លាញជាតិនិងលក់ជាតិ,ក្បត់ជាតិធ្វើជាខ្ញុំកញ្ជះយួន អាអ្នកហ្នឹងទេដែលធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំង គួរខ្មាស់គេខ្លះផង។