ដោយ៖ ស៊ុន ណារិន
ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃពុធនេះ ថ្លែងថា លោក និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឯកភាពគ្នា ដើម្បីបញ្ច្រៀសអំពើហិង្សា ដែលអាចកើតឡើង ក្នុងពេលធ្វើមហាបាតុកម្មរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែតុលា។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ខែតុលានេះ លោក សម រង្ស៊ី មានប្រសាសន៍ថា នៅព្រឹកថ្ងៃពុធនេះ លោក និងលោក ស ខេង បានជជែក ដោយឯកភាពរក្សា«គោលជំហរហិង្សា» សម្រាប់មហាបាតុកម្មលើកទីបីនេះ។ លោកបញ្ជាក់ថា អ្នកចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងគោរពតាមក្រមសីលធម៌ ដែលមាន។
ចរាចរណ៍នៅតាមមហាវិថីសំខាន់ និងច្រកតូចៗមួយចំនួន នៅព្រឹកថ្ងៃពុធនេះ មិនសូវត្រូវបានរឹតបន្តឹងខ្លាំង ដូចមហាបាតុកម្មលើកទី២របស់គណបក្សសង្គ្រោះជាតិទេ បើទោះបីថ្ងៃនេះ គណបក្សមួយនេះ ចាប់ផ្តើមមហាបាតុកម្មលើកទី៣របស់ខ្លួនក៏ដោយ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ រួមមាន កងរាជអាវុធហត្ថ និងនគរបាល បានប៉ះទង្គិចគ្នា និងមានការផ្ទុះអាវុធ ដោយបានបណ្តាលឲ្យប្រជាពលរដ្ឋមួយរូបឈ្មោះ ម៉ៅ សុខចាន់ បានស្លាប់ រួមនឹងប្រជាពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធមួយចំនួនបានរងរបួស ហើយសមត្ថកិច្ចបានចាប់មនុស្ស ៦នាក់ឃុំខ្លួន។ ការប៉ះទង្គិចនេះ បានកើតឡើងចំថ្ងៃទីមួយដែលគណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មលើកទីពីរ។
តាមកម្មវិធីរបស់គណបក្សសង្គ្រោះជាតិ នៅម៉ោង៣រសៀលថ្ងៃពុធនេះ គណបក្សសង្គ្រោះជាតិ នឹងចាប់ផ្តើមក្បួនបាតុកម្មចេញដំណើរដង្ហែញត្តិពីទីលានប្រជាធិបតេយ្យទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដើម្បីប្រគល់ញត្តិ និងស្នាមមេដៃរបស់ពលរដ្ឋប្រមាណជា២លាននាក់។នៅថ្ងៃព្រហស្បតិ៍ គណបក្ស នឹងចេញដំណើរទៅស្ថានទូតបារាំង អង់គ្លេស និងអាមេរិក ដើម្បីប្រគល់ញត្តិផងដែរ។ ចំណែកនៅថ្ងៃសុក្រ ដែលជាថ្ងៃចុងក្រោយនៃបាតុកម្ម គណបក្សសង្គ្រោះជាតិ នឹងចេញដំណើរទៅស្ថានទូតអូស្ត្រាលី រូស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងចិន៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

សូមជូនពរ លោក ស ខេង លោក សម រង្ស៊ី លោក គឹម សុខា សាមគ្គីគ្នា ក៏សាង
ប្រទេស កម្ពុជាយើង អោយរីក ចំរើន ទូទាំងប្រទេស ទាំងអស់គ្នា គឺ = ប្រជាពលរដ្ឋ មន្ទ្រីរាជការ
កម្មករ កសិករ អាជីវករ ក្រុមហ៊ុនត្រឹមត្រូវ ទាំង ១៤ លានអ្នកជាង !
ជ័យយោ ! លទ្ធិប្រជាធិបតេយ្យ នៅ កម្ពុជា !
អាញ្ញាធរឆោតណាស់!!!!ចាំបាច់ទៅបិទចរាចរណ៍ធ្វើអី អោយគេដើរហែរបាតុកម្មទៅ តាមសំរួលទៅកុំបាច់ឃាត់ឃាំងអី អាញ្ញាធរដាក់កំលាំងតាមអែបជាមួយទៅដើម្បីការពារសុវត្តិភាព ពិតជាមិនយល់មែន ទឹកហូរក្នុងទុយូពេយយើងយកដៃផ្ទប់មិនប្រេស្យុងទឹងខ្ពុលទ្បើងអី
ទំនប់ទឹក សម្រាប់ រក្សាបំរុងទឹក ទុកប្រើប្រាស់។ នៅក្នុងគ្រា ដល់រដូវទឹកជំនន់កើនឡើង បើយើង
រឹតត្បិត មិនបន្ធូរមុខទឹក បើកផ្លូវឱ្យវាហូរចេញ ទំនប់ទឹក វានឹងបាក់ធ្លាយ ហូរទឹកយ៉ាងគំហុក ធ្វើឱ្យ
កើតគ្រោះមហន្តរាយ ខូចខាតកាន់តែធ្ងន់ធ្ងរ។ ដូចជាបាតុកម្មនេះផងដែរ បើសិនជាមានការធ្វើឱ្យ
ខូចខាត មហន្តរាយដល់ជីវិតមនុស្ស អន្តរជាតិនៅលើពិភពលោកនឹងលូកដៃចូលមកដល់ខាង
ក្នុងទឹកដីកម្ពុជាយើង ភ្លាមៗ ជាមិនខាន។ លោក ស ខេង ជាមេដឹកនាំ គិតត្រូវ។
If the police do not start to attack first, nothing violence happened for sure. But I am not sure if the police of the gov. plays a double standard game to destroy the event.
i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank
សូមកុំយកពាក្យទន់ភ្លន់ប៉ុន្តែម៉ឺងម៉ាត់របស់អ្នកអនុវត្តិច្បាប់ទៅធ្វើអាជីវកម្មនយោបាយណា។មិនប្រើហឹសាមិនមែនបានន័យថាបណ្តែតបណ្តោយអោយអ្វើអ្វីស្រេចតែនឹងក្បាលចិត្តពាលទេ។សកម្មភាពដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈឬអ្នកដទៃត្រូវបង្រ្កាបភ្លាម!ភ្លាម!ដូចជាឆ្លៀតឲកាសឆក់់ប្លន់,ធ្វើអោយរាំងស្ទះចរាចរណ៍,ខូចបិរិដ្ឋានទីក្រុង,អូសបន្លាយពេលវេលាគ្មានកំណត់,ចង់បាននូវអ្វីៗដែលគ្មានឬពុំអាចធ្វើបាន,ចង់បានអំណាចផ្ទាល់ខ្លួនខុសបែបបទ , យល់ច្រឡំសិទ្ធិបញ្ចេញមតិថាខ្លួនមានអំណាចចេញបទបញ្ជា។ល។និង។ល។សូមប្រយ័ត្នប្រយែងសកម្មភាពក្រុមរបស់ខ្លួនណាមេបាតុកម្ម!!!!!