អ្នក​នយោបាយ​នៅ​តែ​អោយ​និយម​ន័យ​ខុស​គ្នាលើ​២៣​តុលា​

ថ្ងៃ ពុធ 23 តុលា 2013
ដោយ លាង ដឺលុច
RFI

២៣​តុលា​ឆ្នាំ​២០១៣ គឺ​ខួប​២២​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ស្តី​ពី​កម្ពុជា។ ២២​ឆ្នាំ​មុន ភាគី​ទាំង​៤​របស់​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ក្រោម​វត្តមាន​សាក្សី​ដែល​មក​ពី​១៨​ប្រទេស និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ផង។ រហូត​មក​ដល់​ពេល​នេះ អ្នក​នយោបាយ​នៅ​បន្ត​អោយ​និយមន័យ​ផ្សេង​គ្នា​លើ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​នេះ។

ភាគី​ខ្មែរ ក្នុង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ក្រុងប៉ារីស ២៣ តុលា ១៩៩១ (©Archive AFP)

សេចក្តីរាយការណ៏របស់​ លាង ដឺលុច

(02:19)

នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​សម្រេច​រើស​យក​ថ្ងៃទី​២៣​តុលា​ដើម្បី​បន្ត​ធ្វើ​មហាបាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​នោះ វា​មិន​មែន​ជា​រឿងចៃដន្យ​នោះទេ។ គណបក្ស​ប្រឆាំង​ចង់​បង្ហាញ​ថា កម្ពុជា​មិនទាន់​បាន​អនុវត្ត​ពេញ​លេញ នូវ​​កិច្ច​ព្រមព្រៀង​ដែល​ភាគី​កម្ពុជា​ទាំង​អស់​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា និង​ជា​មួយ​ប្រទេស​ហត្ថលេខី​សាក្សី​ចំនួន​១៨​ទៀត។

 
នៅ​ក្នុង​សន្និសីទ​កាសែត​របស់​គណបក្ស​សង្គ្រោះជាតិ​នៅព្រឹក​ថ្ងៃ​ទី​២៣​តុលានេះ លោក សម រង្ស៊ី​បាន​ចាត់​ទុក​ថ្ងៃ​ទី​២៣​តុលា​ជា​ថ្ងៃ​ឯករាជ្យ​មួយទៀត​របស់​កម្ពុជា បន្ទាប់​ពី​ថ្ងៃ​៩​វិច្ឆិកា។ អនុប្រធានគណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា​វិញ បាន​បន្ត​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​២៣​តុលា​នៅ​តែ​មាន​សុពល​ភាព​មក​ដល់​ពេលនេះ ហើយថា​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ​នៅ​តែ​មិន​ទាន់​ត្រូវបាន​អនុវត្តសព្វគ្រប់នៅ​ឡើយ​ទាក់ទង​នឹង​ការ​ធានា​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និងបញ្ហា​​បូរណភាព​ទឹកដី​ជា​ដើម។
 
គណបក្ស​ប្រជាជន​កម្ពុជា​វិញ ដែល​កំពុង​ដឹក​នាំ​រដ្ឋាភិបាល​ដែល​ជំទាស់​ដោយ​បក្ស​ប្រឆាំង​នោះ ក៏​នៅ​អោយ​តម្លៃ​លើ​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ជាតិ​មួយ​។ ចំពោះលោកខៀវ កាញារីទ្ធ ដែលអ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ផង​នោះ ២៣​តុលា គឺជាទិវាមួយដែលខ្មែរ​ឈាន​ទៅ​សំរេច​ការ​បញ្ចប់​សង្គ្រាមក្នុងស្រុកមួយមែនហើយ ប៉ុន្តែ​លោកថា បញ្ហាកម្ពុជានៅពេលនោះ​គ្រាន់ តែជាម្ហូបសំនល់​នៃ​សង្គ្រាម​ត្រជាក់​ដែល​មហា​អំណាច​នានា ចង់​បោស​អោយ​ស្អាត​ចេញ​ពី​តុ​បាយ​របស់​ពួក​គេ​ប៉ុណ្ណោះ​។
 
គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​បាន​អោយ​តម្លៃទៅ​លើ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ ជាជាង​ព្រឹត្តិការណ៍​២៣​តុលា។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​ជាម យៀប បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា រដ្ឋធម្មនុញ្ញបច្ចុប្បន្ន​ត្រូវ​បាន​សរសេរ​ចេញ​ពី​ស្មារតី​​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហើយ។ ដូច្នេះ សម្រាប់​អ្នកនយោបាយ​រូបនេះ ប្រសិន​បើគេ​គោរព​រដ្ឋធម្មនុញ្ញ​កម្ពុជា​សព្វថ្ងៃ គឺ​វា​ដូចជា​ការ​គោរព​​ថ្ងៃ​ទី​២៣​តុលា​ដូចគ្នា។
 
ចំពោះ​លោក​ខៀវ កាញារីទ្ធវិញ ២៣តុលា គឺជាកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលមានជំលោះ។ ពោលគឺ ម្ខាង​ជា​​រដ្ឋា​ភិបាល​ភ្នំពេញ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន រីភាគី​ម្ខាងទៀត​ជា​ក្រុម​ចលនាតស៊ូ​នៅ​ជាយដែន​ដែល​រួមមាន ចលនា​តស៊ូ​របស់​ហ៊្វុនស៊ីនប៉ិចរបស់សម្តេច​នរោត្តម​សីហនុ រណៈសិរ្សសង្គ្រោះជាតិរបស់​លោក​សឺន សាន និង​ក្រុម​ចលនាខ្មែរក្រហម។ លោកខៀវ កាញារីទ្ធ​បញ្ជាក់ថា រដ្ឋធម្មនុញ្ញ​វិញ គឺជាការសំរេចរបស់គណបក្សនយោបាយ​ដែលជាប់ឆ្នោត​តំណាង​អោយ​ខ្មែរ​គ្រប់និន្នាការនយោបាយ៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

6 Responses to "អ្នក​នយោបាយ​នៅ​តែ​អោយ​និយម​ន័យ​ខុស​គ្នាលើ​២៣​តុលា​"

  1. LAKA says:

    i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank

  2. កាដុងជី says:

    ២៣តុលាវាមានន័យខុសគ្នាមែនព្រោះការចរចាមានលើតុនិងក្រោមតុលើតុមានអន្តរជាតិជាហត្ថលេខីតែក្រោមតុគឺមានតែស៊ីហនុនិងហ៊ុនសែនមានន័យថាហ្នែងត្រូវជួយអញនិងកូនប្រពន្ធជាស្តេចមួយជិវឹតនឹងមួយពូជ អញជួយឯងជានាយករដ្ខមួយជីវឹតនិងមួយពូជឯរាស្រ្តខ្មែរវេទនាមួយពូជដែរយុត្តិធម៌ដែលឬទេម្នាលសត្វមនុស្សនិយមស៊ីហនុឬហ៊ុនសែននិយមអើយដល់រលាយប្រទេស២០៥០ទើបភ្ញាក់ខ្លួនហួសពេលហើយ!!!

  3. Jaya Warman 7 says:

    ២៣តុលាវាមានន័យខុសគ្នាមែនព្រោះការចរចាមានលើតុនិងក្រោមតុលើតុមានអន្តរជាតិជាហត្ថលេខីតែក្រោមតុគឺមាន
    តែស៊ីហនុនិងហ៊ុនសែនមានន័យថាហ្នែងត្រូវជួយអញនិងកូនប្រពន្ធជាស្តេចមួយជិវឹតនឹងមួយពូជអញជួយឯងជានាយក
    រដ្ខមួយជីវឹតនិងមួយពូជឯរាស្រ្តខ្មែរវេទនាមួយពូជដែរយុត្តិធម៌ដែលឬទេម្នាលសត្វមនុស្សនិយមស៊ីហនុឬហ៊ុនសែន
    និយមអើយដល់រលាយប្រទេស២០៥០ទើបភ្ញាក់ខ្លួនហួសពេលហើយ!!!

  4. ប្រជាពលរដ្ឋ says:

    លោក​ ខៀវ កាញារិទ្ធ អ្វី ៗ ដឹងហួស ពីគេ ពីអែង ! ប៉ុន្តែ ចំពោះ ក្រសួង ពត៍មាន

    របស់គាត់ ផ្សាយ តែបក្ស ម្ខាង ផ្តាច់ការ ​ ! បើ ទូរទស្សន៍ ណាហ៊ាន ផ្សាយពត៍មាន

    ពីផលលំបាក =

    របស់ ប្រជាពលរដ្ឋ ត វ៉ា រក​យុត្តិធម៍ ឬ បក្ស ផ្សេង ៗ គាត់ មិនអោយផ្សាយទេ !

    បើ ទូរទស្សន៍ ណា ហ៊ាន​ផ្សាយ គាត់ ដក អជ្ញា ប័ណ្ណ បិទ !

    « ​ប្រព័ន្ធ ពត៍ មាន ត្រូវ កែ ប្រែ ក្នុង ឆ្នាំ ២០១៣ នេះ ជា ចាំបាច់ កុំខាន អោយសោះ !

    កុំ ធ្វើ ដូច របប ខ្មោច ប៉ុល ពត ផ្សាយ ពត៍មាន ទៅក្រៅប្រទេស នារី កាន់ គួរ ស្រូវ ញញឹម

    ពព្រាយ ! តាម ពិត ផ្ទៃ ក្នុង ធ្វើបាប ប្រជាពលរដ្ឋ សម្លាប់ យ៉ាង​រង្គាល ! »

  5. pingpong says:

    ១. បក្ខពួកហ៊ុន សែនបាននាំទាហានជាច្រើនឡានចូលក្រុងភ្នំពេញហើយ!
    ២. សូមនិស្សិត សិស្ស និងកម្មករ មេត្តាត្រៀមកំលាំង ដើម្បីទប់ស្កាត់ និងឡោមព័ទ្ធបក្ខពួកហ៊ុន សែន ករណីពួកវាបង្រ្កាបបាតុករដែលជាប្រជារាស្រ្តស្លូតត្រង់របស់យើង!!
    ៣. យើងជាជនរួមជាតិខ្មែរមិនបណ្តោយអោយហ៊ុន សែនអនុវត្តនូវយុទ្ធសាស្រ្តបិទទ្វារវៃឆ្កែជាដាច់ខាត!!!!

  6. មឺន​ងួន says:

    ប្រទេសហត្ថលេខីទាង១៨គេថាខ្មែរល្ងងហេិយអាណិតខ្មែរបានជាគេចូលរួមរកសន្តិភាពព្រេាះ
    ប្រទេសទាំងនេាះគេមេិលឃេីញថាខ្មែរងាប៤យួនងាបតែ១ទេ??????????????
    សូមគិតផងអសលេាកអ្នកវិភាគ???????????????