ដោយ៖ ស៊ុន ណារិន
ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃពុធនេះ ថ្លែងថា លោកស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលចង់ឲ្យមានការកែទម្រង់ការបោះឆ្នោត តែលោកស្នើឲ្យមានការទទួលយកអនុសាសន៍ពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការជាតិនានា។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែតុលានេះ លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការធានាការបោះឆ្នោតនៅថ្ងៃមុខ ដោយមិនឲ្យជួបប្រទះភាពមិនប្រក្រតី ដូចការបោះឆ្នោតឆ្នាំ២០១៣នេះ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ស្នើឲ្យមានជជែកគ្នា ដោយមានភាគីរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិ អង្គការសហប្រជាជាតិ ដើម្បីបង្កើតយន្តការ ដំណោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតនៅពេលនេះ និងការបោះឆ្នោតទៅថ្ងៃមុខ។ លោកថា៖«យើងចង់ដោះស្រាយបញ្ហាទាំងអស់ ដោយការជជែកគ្នា ដោយសន្តិវិធី ដោយចង់ឲ្យមានការកែទម្រង់ការបោះឆ្នោត»។
លោកសម រង្ស៊ី ក៏បានប្រកាសថា មហាបាតុកម្មលើកទីបីនេះ គឺដើម្បីស្វែងរកការពិត ដើម្បីផ្តល់យុត្តិធម៌ជូនម្ចាស់ឆ្នោត ដោយថ្នាក់ដឹកនាំរបស់គណបក្ស មិនអាចធ្វើមិនដឹង មិនឮទេ ទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត។ ប្រធានគណបក្សប្រឆាំងមួយនេះ ទាមទារឲ្យកំណែទម្រង់ការបោះឆ្នោត ដោយឈរលើអនុសាសន៍ផ្តល់ដោយអង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប តាមរយៈបេសកកម្មកាលពីការបោះឆ្នោត២០០៨ និងអនុសាសន៍របស់អង្គការNDI ខុមហ្វ្រែល។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ស្នើឲ្យមានការលាលែងពីតំណែងរបស់ថ្នាក់ដឹកនាំគជប មុននឹងការជជែកគ្នាបន្តទៀត។ លោក នៅតែសម្តែងការព្រួយបារម្ភ ដោយសារគណបក្សប្រជាជនកម្ពុជា និយាយដដែល ដោយមិនទទួលយកអនុសាសន៍ពីអន្តរជាតិទេ។
សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី២២ខែតុលានេះ ឲ្យដឹងថា រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចឲ្យក្រសួងមហាផ្ទៃ ជាអ្នកសម្របសម្រួលសិក្ខាសាលានេះ ដើម្បីប្រមែប្រមូលអនុសាសាន៍ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ សំដៅកសាងក្របខ័ណ្ឌទម្រង់ការបោះឆ្នោត ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ។សេចក្តីប្រកាសព័ត៌មានបន្តថា កំណែទម្រង់នេះ គឺផ្អែកតាមសេក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៤ខែតុលា ឆ្នាំ២០១៣ អំពីកំណែទម្រង់ការបោះឆ្នោតខាងមុខ និងយោងតាមស្មារតីសេចក្តីប្រកាសរួមនៃជំនួបកំពូលរបស់គណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ខែកញ្ញា។
សិក្ខាសាលាថ្នាក់ជាតិនេះ គ្រោងនឹងរៀបចំនៅមុនដំណាច់ឆ្នាំ២០១៣ ដោយមានការចូលរួមពីតំណាងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ តំណាងគណបក្សនយោបាយ ដែលបានចុះបញ្ជី តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តំណាងសង្គមស៊ីវិល អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា ស្ថាប័នអន្តរជាតិ និងអ្នកពាក់ព័ន្ធដទៃទៀត។រាជរដ្ឋាភិបាល ក៏បានអំពាវនាវឲ្យជនរួមជាតិ សហគមន៍អន្តរជាតិ គាំទ្រដំណើរការកំណែទម្រង់ការបោះ ឆ្នោត ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជាកាន់តែរឹងមាំ និង រីកចម្រើនជាលំដាប់។
សេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៤ខែតុលាឆ្នាំ២០១៣ បានឲ្យដឹងថា ការប្រកាសនូវជំហរ និងប្តេជ្ញាកែទម្រង់ការបោះឆ្នោតនេះ គឺផ្អែកលើរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា និងស្ថានការណ៍ជាក់ស្តែងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដោយគណបក្ស គ្រោងកែទម្រង់ការបោះឆ្នោតចំនួន៥ចំណុច រួមមាន៖
១.ស្នើធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ច្បាប់ស្តីពីគណបក្សនយោបាយ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត
២.ស្នើឲ្យមានក្របខ័ន្ឌគតិយុត្តិមួយចំនួនថែមទៀត ដើម្បីបន្តលើកកម្ពស់សុចរិតភាពនិងតម្លាភាពនៃការបោះឆ្នោត ដូចជាស្នើសេចក្តីព្រាងច្បាប់ស្តីពីថវិកាគណបក្សនយោបាយ គណបក្សច្បាប់នានា និងលិខិតបទដ្ឋានមួយចំនួនទៀតពាក់ព័ន្ធនឹងការបោះឆ្នោត
៣.គណបក្ស ប្រជាជនកម្ពុជា ប្រកាន់គោលការណ៍បើកចំហ និងទទួលយកមកសិក្សានូវអនុសាសន៍នានាទាំងជាតិ និងអន្តរជាតិ ទាក់ទងនឹងការបោះឆ្នោត
៤.បង្កើតយន្តការសមស្របមួយ ដើម្បីសិក្សាស្រាវជ្រាវបង្កើតបានក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោត ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌
៥.ក្របខ័ណ្ឌកំណែទម្រង់ដ៏មានសារៈសំខាន់ ត្រូវធ្វើតាមរយៈអង្គការនីតិប្រតិបត្តិ និងនីតិបញ្ញតិ្ត
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

ម៉មសូណង់ដូរ ផ្ញើរសារជូនពលរដ្នម្ចាស់ឆ្នោតឈប់ចាញ់បោកសមរង្ស៊ី&កឹមសុខាទៀតតាមរយះ
គេហទំព័រថ្មីៗ។
ប្រធានសមាគមអ្នកប្រជាធិបតេយ្យលោក ម៉ម សូណង់ដូ បានសម្តែងការអស់ជំនឿចិត្តចំពោះមេដឹកនាំបក្សប្រឆាំង ដែលមានគោលការណ៍មិនច្បាស់លាស់ក្នុងការទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ អតីតអ្នកចូលរួមសកម្មភាពជាមួយគណបក្សប្រឆាំងរូបនេះ បានអះអាងថា ទង្វើរបស់ លោក សម រង្ស៊ី និងកឹម សុខា បច្ចុប្បន្ន ពិតជាមិនអាចរកយុត្តិធម៌ជូនម្ចាស់ឆ្នោតបានឡើយ។
ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង ឬទ្ធី អ្នកយកព័ត៌មានឲ្យគេហទំព័រថ្មីៗ ជាមួយលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
ថ្មីៗ៖ តើលោកយល់យ៉ាងណាដែលចំពោះសកម្មភាព ឬក៏ជំហរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ក្នុងនាមលោកជាអ្នកគាំទ្រគណបក្សនេះផងដែរនោះ?
ម៉ម សូណង់ដូ៖ ខ្ញុំយល់ថា ខ្ញុំមានការសោកស្តាយនិងអស់ជំនឿចិត្តខ្លាំងណាស់ ទៅលើជំហររបស់មេដឹកនាំបក្សប្រឆាំងនាពេលបច្ចុប្បន្ន ពីព្រោះថា ខ្ញុំមើលទៅជំហរមេដឹកនាំទាំពីរនេះ មិនមានភាពច្បាស់លាស់ទាល់តែសោះ ម្តងនិយាយបែបនេះ ម្តងនិយាយបែបនោះ គ្មានពិតប្រាកដឡើយ។ មូលហេតុអី្វ បានជាខ្ញុំនិយាយបែបហ្នឹង? ដោយសារថា ពីមុនមកនិយាយជាមួយម្ចាស់ឆ្នោតថា ត្រូវតែរកយុត្តិធម៌ជូនពលរដ្ឋឲ្យបានជាមុន ឲ្យបានជាដាច់ខាត តែឥឡូវទៅនិយាយជាមួយលោក ហ៊ុន សែន ចង់បានដំណែងប្រធានរដ្ឋសភា ថែមទាំងនិយាយថា គ្មាននរណាឈ្នះ អ្នកណាចាញ់ទៀត។ ខ្ញុំថា ពេលនេះបោកប្រាសប្រជាពលរដ្ឋ យកពលរដ្ឋជាឈ្នាន់ដើម្បីតែអំណាចរបស់លោកធំៗអស់នោះតែប៉ុណ្ណោះ។ ដូច្នេះថា មើលទៅដំបូងឡើយចង់ប្តូរគេ ឥឡូវបែរជាប្តូរខ្លួនឯងវិញ ពិបាកយល់តែម្តង។
ថ្មី៖យ៉ាងណាក៏ដោយពីមុនមក លោកក៏ជាអ្នកគាំទ្រគណបក្សនេះផងដែរ ហើយថែមទាំងលោក បានចូលរួមសកម្មភាពជាមួយទៀត?
ម៉ម សូណង់ដូ៖ ខ្ញុំគាំទ្រ និងចូលរួមមែនពេលនោះ តែលោកត្រូវយល់កាលណោះ ខ្ញុំគាំទ្រខ្ញុំមិនគាំទ្រទាំងងឹតងងុលនោះទេ គឺខ្ញុំគាំទ្រដោយសារក្នុងចិត្តរបស់ខ្ញុំចង់ផ្លាស់ប្តូរសង្គម ចង់ផ្លាស់ប្តូរមេដឹកនាំបច្ចុប្បន្ន ដើម្បីឲ្យប្រទេសខ្ញុំមានមេដឹកនាំថ្មីដែលមានសមត្ថភាព និងគិតពីផលប្រយោជន៍ជាតិជាធំតែប៉ុណ្ណោះ។
ថ្មីៗ៖ អំបាញ់មិញលោក និយាយថា មេដឹកនាំបក្សប្រឆាំងចង់បានដំណែងជាប្រធានរដ្ឋសភា ដើម្បីឲ្យមានតុល្យភាពអំណាច មូលហេតុអ្វីបានជាលោកមិនគាំទ្រជំហរនេះ?
ម៉ម សូណង់ដូ៖ លោកគិតមើល ក្រែងដំបូងចង់រកយុត្តិធម៌ជូនពលរដ្ឋ ចុះហេតុអ្វីមកចង់បានដំណែងជាប្រធានរដ្ឋសភា ហើយបោះបង់ចោលឆន្ទៈរបស់ពលរដ្ឋ ដែលខំបោះឆ្នោតឲ្យ និងខំតស៊ូរជាមួយដើម្បីទាមទាររកយុត្តិធម៌ជាមួយគណបក្សខ្លួន ហើយសួរថា តើពាក្យសន្យារបស់ខ្លួន ដែលធ្លាប់សន្យាជាមួយពលរដ្ឋកាលពីពេលមុនអាចធ្វើបានទេ? ខ្ញុំហ៊ានធានាថា ពិតជាមិនអាចធ្វើបានឡើយ។
ថ្មីៗ៖ តែយ៉ាងណាក៏ដោយ នៅពេលនេះ យើងនៅមិនទាន់ដឹងថា តើគណបក្សប្រឆាំងចង់បានតែតុល្យភាពអំណាចហើយឈប់ទាមទារយុត្តិធម៌ជូនពត៌រដ្ឋឬយ៉ាងណាទេ តែបើសិនជាបែបនេះមែន តើលោកមានយោបល់បែបណាដែរ?
ម៉ម សូណង់ដូ៖ បើដូច្នេះមែន ខ្ញុំគ្មានយោបល់អ្វីទេបាទ ហួសនឹងនិយាយជាមួយពួកលោកធំអស់ហ្នឹងហើយ។
ថ្មីៗ៖ លោកមើលទៅ ដំណើរឬកាយវិការបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ បច្ចុប្បន្ននេះ អាចនឹងរកយុត្តិធម៌ជូនពល់រដ្ឋបានទេ?
ម៉ម សូណង់ដូ៖ ខ្ញុំថា អត់បានទាល់តែសោះនូវយុត្តិធម៌ជូនម្ចាស់ឆ្នោត ឥឡូវនេះគាត់គ្រាន់តែបោកប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ពីព្រោះអីគោលដៅរបស់ពួកគាត់មិនច្បាស់លាស់ ម្តងបែបនេះ ម្តងបែបនោះ មើលទៅខ្ញុំថា ពួកគាត់នឹងចង់បានតែអំណាចតែប៉ុណ្ណោះ គ្មានចង់បានយុត្តិធម៌ជូនពលរដ្ឋអ្វីទេបាទ។
ថ្មីៗ៖ ជាសំណួរចង់ក្រោយ ដោយសារតែលោកធ្លាប់ចូលរួមសកម្មភាពជាមួយគណបក្សប្រឆាំង នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ គណបក្សនេះនឹងធ្វើមហាបាតុកម្មលើកទី ៣ តើលោកគាំទ្រឬចូលរួមធ្វើមហាបាតុកម្មនេះ ឬអត់?
ម៉ម សូណង់ដូ៖ ខ្ញុំគាំទ្របើបាតុកម្មនោះធ្វើឡើងពិតជាមានគោលដៅពិតប្រាកដរកយុត្តិធម៌ជូនម្ចាស់ឆ្នោតមែន។ តែឥឡូវនេះឲ្យខ្ញុំចូលរួមក្នុងបាតុកម្មនេះ ខ្ញុំមិនយកខ្លួនខ្ញុំទៅប្រឡាក់ជាមួយលោកធំៗអស់ហ្នឹងទៀតទេ គឺខ្ញុំមិនចូលរួមជាមួយឡើយបាទ។ តែទោះបីជាខ្ញុំមិនចូលរួមមែន ខ្ញុំមិនហាមឃាត់សមាជិកអ្នកប្រជាធិបតេយ្យ មិនឲ្យគេចោលរួមដូចខ្ញុំនោះទេ បើគេមានឆន្ទៈចង់ចូលរួមក៏ធ្វើទៅ ខ្ញុំបើកសិទ្ធិឲ្យ៕
i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank
ជំរាបសួរលោកបងទាំងពីរ។លោកបងខាឯងជិតដល់ថ្ងៃដោះខោអាវស្អុយហ្នឹងចេញហើយណា។មានត្រៀមសាប៊ូសំរាប់ងូតទឹកដុសក្អែលហើយឬនៅ????ចំណែកលោកបងស៊ីទុកគាត់អោយនៅស្រែកខាងក្រៅចុះប៉ុន្តែផលចំណេញប្រយ័ត្នចែកគ្នាមិនត្រូវណាកុំឡូឡានាំតែខ្មាសគេទេ។លោកបងខាក្រោយពីបានខោអាវថ្មីពាក់ហើយកុំភ្លេចជួយរៃអង្គាសជូនបងស៊ីខ្លះៗផងចែកគ្នារស់ទៅលោកបងអើយ!!!ពេលវេលាប៉ុណ្ណឹងល្មមបងឯងទាំងពីរដោះកន្ទុយរួចពីសន្យាបុណ្យសក្តិខ្យល់ដល់អ្នកស្រែចំការដែលគ្នាឆោតៗនោះបានហើយ។ល្មមហើយណាស្រី!!!!!!!!
អ្នកមើលស្រាលលោក សម រង្ស៊ី ជាជនអត់ស្គាល់ខ្យល់ ដឹងតែរហើយ។ ដេករង់ចាំការដួល
រលំឆ្នាំងបាយ របស់លោក សម រង្ស៊ី ដល់ជាតិក្រោយទៅចុះ ណ៎ា ! ក្មេងបៀមដៃ កសិករ។