ដោយ៖ ពៅ មេត្តា
ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013
http://vodhotnews.com
កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាចំណុចចាប់ផ្តើមនៃការនាំយកសន្តិភាពជូន ប្រជាជនខ្មែរនៅឆ្នាំ១៩៩១។ បើនិយាយពីកិច្ចព្រមព្រៀងទីក្រុងបារីស គេនឹងនឹកឃើញពីការចរចា បង្រួបបង្រួមខ្មែរបួនភាគីគឺ ក្រុមសីហនុនិយម ឬហ្វ៊ុនស៊ិនប៉ិច ក្រុមអ្នកជាតិនិយមរណសិរ្ស ជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោក សឺន សាន ក្រុមខ្មែរក្រហមរបស់លោក ប៉ុល ពត និងរបបរដ្ឋកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កិច្ចព្រមព្រៀងទីក្រុងទីប៉ារីស ២៣តុលាឆ្នាំ១៩៩១ មានប្រទេសចំនួន១៨ ជាភាគីហត្ថលេខីក្នុងនោះរួមមាន អាមេរិក បារាំង អង់គ្លេស ចិន សូវៀត ថៃ វៀតណាម ឡាវ និងសិង្ហបុរី ជាដើម។
កិច្ចព្រមព្រៀងទីក្រុងបារីស មានគោលដៅសំខាន់បីគឺ ធានាការរៀបចំឲ្យកម្ពុជាមាន សន្តិភាព ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យ និងការពារកម្ពុជាក្នុងនាមជារដ្ឋឯករាជ្យពេញលេញ។
ស្ថានភាពនយោបាយក្រោយថ្ងៃបោះឆ្នោត២៨ខែកក្កដា គណបក្សប្រឆាំង អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ចោទគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា កំពុងដើរផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក៏ដូចជាផ្ទុយពីខ្លឹមសារ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយសារការបង្កើតសភា និងរដ្ឋាភិបាលដោយឯកបក្ស។
គណបក្សទាំងពីរដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ នៅមិនទាន់បង្ហាញចំណុចវិជ្ជមានណាមួយ ដែលអាចដើរចេញពីភាពទាល់ច្រកផ្នែកនយោបាយនៅឡើយ រហូតដល់ថ្ងៃទី២៣ ខែតុលានេះ គឺក្រោយការបោះឆ្នោត ជិត៣ខែមកហើយ តែគណបក្សសង្គ្រោះជាតិគិតតែពីធ្វើមហាបាតុកម្ម ចំណែក គណបក្សប្រជាជន ហាក់មិនចាប់អារម្មណ៍ និងសកម្មភាពរបស់បក្សប្រឆាំងទេ។
តើកាលៈទេសៈនេះ ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសអាច ជួយអ្វីខ្លះបានដល់កម្ពុជា?
អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានកាតព្វកិច្ចចាត់វិធានការប្រសិនបើមានភស្តុតាង បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា អនុវត្តន៍ផ្ទុយ ពីខ្លឹមសារនៃកិច្ចព្រមព្រៀងនោះដូចជា ការដឹកនាំប្រទេសដើរទៅរករបបកុម្មុយនីស្ត ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបណ្តោយឲ្យប្រទេសជិតខាងរំលោភដែនដីនោះ ៖
គណបក្សសង្គ្រោះជាតិ កំពុងប្រមូលស្នាមមេដៃប្រជាពលរដ្ឋឲ្យបានបីលាន ដាក់ជូន អង្គការសហប្រជាជាតិ និងប្រទេសភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បី សុំកិច្ចអន្តរាគមន៍ឲ្យជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ គណបក្សសង្គ្រោះជាតិ ចោទថា ការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដាកន្លងទៅ មានការលួចបន្លំ ដែលនាំឲ្យប៉ះពាល់ ដល់ឆន្ទៈពិតប្រាកដ របស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសថ្នាក់ដឹកនាំ។
ចំណាត់ការរបស់សហគមន៍អន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិចំពោះប្រទេស ណាមួយដែលមិនគោរពសន្និសញ្ញា ឬកិច្ចព្រមព្រៀងរួមនោះ ដំបូងគេអាចធ្វើសេចក្តីថ្លែង ការណ៍ផ្តល់អនុសាសន៍ បន្ទាប់មកកោះប្រជុំរវាងភាគីពាក់ព័ន្ធដើម្បី ស្វែងរកដំណោះស្រាយ ហើយបើនៅតែមិនមានប្រសិទ្ធិភាពទៀត អាចឈានដល់ការទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌយោធាជាជម្រើសចុងក្រោយ។
សម្រាប់អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោក កែម ឡី សិក្សាឃើញថា ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន មិនទាន់អាចឈានដល់ ការចាត់វិធានការណ៍ ឬការដាក់ ទណ្ឌកម្មណាមួយ ពីអន្តរជាតិទេ ព្រោះបច្ចុប្បន្នគណបក្សប្រជាជនកម្ពុជាហាក់ដូចជា នៅរងចាំការចរចាជា មួយគណបក្សសង្គ្រោះជាតិនៅឡើយ ៖
តែលោក កែម ឡី បញ្ជាក់ថា ចំណាត់ការពីសហគមន៍អន្តរជាតិ អាចនឹងកើតមានប្រសិនបើកម្ពុជានៅតែដើរផ្ទុយ ឬមិនអនុវត្តតាមអនុសាសន៍ទាំងនោះ៕
សូមសរសេរមមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank
១. បក្ខពួកហ៊ុន សែនបាននាំទាហានជាច្រើនឡានចូលក្រុងភ្នំពេញហើយ!
២. សូមនិស្សិត សិស្ស និងកម្មករ មេត្តាត្រៀមកំលាំង ដើម្បីទប់ស្កាត់ និងឡោមព័ទ្ធបក្ខពួកហ៊ុន សែន ករណីពួកវាបង្រ្កាបបាតុករដែលជាប្រជារាស្រ្តស្លូតត្រង់របស់យើង!!
៣. យើងជាជនរួមជាតិខ្មែរមិនបណ្តោយអោយហ៊ុន សែនអនុវត្តនូវយុទ្ធសាស្រ្តបិទទ្វារវៃឆ្កែជាដាច់ខាត!!!!
ពួក CPP ដូចឆ្កួតឡប់សតិអញ្ចឹងមួយៗ ម្ដងថាថ្ងៃ២៣តុលាអស់សុពលភាពទៅហើយ ម្ដងសូមកោត
សរសើរនិងអគុណថ្ងៃ២៣តុលា កាន់តែយ៉ាប់ហើយពួកនេះ។