​សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​ទីតាំង​ផ្លូវ​មួយចំនួន​ដែល​ CNRP ​ប្រើ​សម្រាប់​ហែ​ក្បួន​​

ដោយ៖​ អ៊ឹង ប៊ុនថន​​
ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013
http://vodhotnews.com

សាលា​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​ទីតាំង​ផ្លូវ​មួយចំនួន ​​ដែល​​គណបក្ស​​សង្គ្រោះ​​ជាតិ ត្រូវ​​ប្រើប្រាស់​​សម្រាប់​​ដើរ​ក្បួន​ក្នុង​​រយៈ​៣​ថ្ងៃ នៃ​មហា​បាតុកម្ម​លើក​​ទី៣​នេះ​។​

​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ឲ្យដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែតុលា ចាប់ពី​ម៉ោង ១៤:០០​​នាទី ដល់​ម៉ោង ១៦:​៣០​នាទី ក្បួន​​ដង្ហែ​​នឹង​​ត្រូវ​ឆ្លង​កាត់​ផ្លូវ​​លេខ​​៥១ និង​​ផ្លូវ​​លេខ ៣០២​។​ នៅ​​ថ្ងៃ​​ទី​​២៤ ខែតុលា ចាប់ពី​ម៉ោង ៨:​០០​នាទី ដល់​ម៉ោង ១០:​៣០​នាទី ផ្លូវត្រូវ​ឆ្លង​កាត់ មាន​ផ្លូវ​លេខ​៦១ ផ្លូវ​លេខ​៤៧ និង​ផ្លូវ​លេខ​៧៦​។​ ​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ចាប់ពី​ម៉ោង ៨:​០០​នាទី ដល់​ម៉ោង ១២:​០០​នាទី ផ្លូវត្រូវ​ឆ្លងកាត់​មាន​ផ្លូវ​លេខ​៥១ ផ្លូវ​លេខ ២៩៤ ផ្លូវ​សុធា​រស មហាវិថី​​ព្រះ​នរោត្តម មហាវិថី​ម៉ៅ​សេទុង មហាវិថី​ព្រះមុនីវង្ស និង​ផ្លូវ​ក្រមួន​ស​។​

​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់ អត់​ធ្មត់ និង​គួរ​បាន​បញ្ចៀស​ការធ្វើ​ចរាច​រ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ និង​សម្រួល​ដល់​ការ កក​ស្ទះ​​ចរាច​រណ៍​។​

​សាលា​រាជធានី​ភ្នំពេញ អំពាវនាវ​ទៀតថា ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅដ្ឋាន ភោជនីយ​ដ្ឋាន ក្រុមហ៊ុន អាជីវកម្ម ផ្សេងៗ ស្ថិត​នៅ​អម​សងខាង​ផ្លូវ ដែល​បាតុករ​ឆ្លងកាត់ ត្រូវ​ប្រុងប្រយ័ត្ន និង​ម្ចាស់ការ​រក្សា​ទ្រព្យសម្បត្តិ ផ្ទាល់​ខ្លួន​ឲ្យបានល្អ ចៀសវាង​ការខាតបង់ ឬ​ការបាត់បង់ ដោយ​ឧបទ្ទវហេតុ​ណាមួយ​កើត​ឡើង​ជា​យថាហេតុ​។​

​សាលា​រាជធានី ក៏​បាន​អំពាវនាវ​ផងដែរ ដល់​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បន្ត​ពង្រឹង អនុវត្ត​ភារកិច្ច​របស់​ខ្លួន ឲ្យបាន​ហ្មឹង​ម៉ាត់ សំដៅ​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ​៕

សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

2 Responses to "​សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​ទីតាំង​ផ្លូវ​មួយចំនួន​ដែល​ CNRP ​ប្រើ​សម្រាប់​ហែ​ក្បួន​​"

  1. country student says:

    Agree with Ping Pong, the great comment!!

    I reduce my lunch and school supply money and save up some money by this time, now i can use it to join the rally at Freedom Park. Big pardon to my parents who work hard for this money, but i have to do what i got to do via my conscious. I hope they don’t kill me.

    Ping Pong,

    ១. គួរដល់វេលាបណ្តេញបក្ខពួក​ គ្រួសារនិងហ៊ុន សែនហើយ!! កន្លងមកពួកហ៊ុន សែន មានចរិកប្រអឺតក្រទមមិនគោរពប្រជារាស្រ្ត បង្កើតរឿងទុរយសជាច្រើន ប្លន់ដីរាស្រ្តគ្រប់ទីកន្លែងតាមរយៈ អនុក្រឹតនិងសជណ បំផ្លាញធនធានធម្មជាតិ និងបង្កើតអយុត្តិធម៌ក្នុងសង្គម ជាពិសេសហ៊ុន សែនជាអាយ៉ងយួនដែលធ្វើអោយជាសាសន័ខ្មែរមានភាពអាម៉ាស ធ្វើអោយដូនតាខ្មែរអាប់អោនកិតិ្តយស។
    ២. សូមអំពាវនាវដល់និស្សិតគ្រប់មហាវិទ្យាល័យ សូមចូលរួមជាមួយប្រជារាស្រ្តដែលបានរងគ្រោះដោយសារបក្ខពួកហ៊ុន សែន ជាពិសេសបើបក្ខហ៊ុន សេននៅគ្រប់គ្រងអំណាច ពួកអ្នកជានិស្សិតគ្មានឪកាស គ្មានអនាគតទេ !! ពេលនេះបក្ខពួកហ៊ុន សែនដាក់កូនរបស់គេធ្វើធំអស់ ដល់ពេលអ្នកនិស្សិតចេញពីសាលា ពេលនោះដល់ពេលចៅរបស់បក្ខពួកហ៊ុនសែនម្តង ហើយអ្នកនៅតែបាត់បង់ឪកាសដូចឪពុកអ្នកដែរ!!
    ៣. សូមអំពាវនាវប្រជារាស្រ្តនៅទីក្រុងភ្នំពេញទាំងអស់ មេត្តាចេញមកក្រៅផ្ទះ អបអរសាទរដល់ក្បួនបាតុកម្ម អោយបានគ្រប់ៗ គ្នាដើម្បីបង្ហាញការគាំទ្រដល់បាតុកម្ម និងបង្ហាញពីភាពមិនសប្យាយចិត្តចំពោះបក្ខពួកនិងគ្រួសារហ៊ុន សែនដេលប្រមាថមើលងាយយើងកន្លងមកថា ជាសត្វឆ្កែឬ បិទទ្វារវៃឆ្កែ!!!
    ៤. សូមប្រជារាស្រ្តទាំងអស់មេត្តាផ្តល់លុយកាក ទឹក និងស្បៀងអាហារគ្រប់ប្រភេទជូនដល់បាតុកម្មប្រឆាំងគ្រួសារនិងបក្ខពួកហ៊ុនសែន ដែលបានសាងអំពើអយុត្តិធម៌ក្នុងសង្គមខ្មែរ។

  2. country student says:

    No, hero Sam Reinsy please let all of us join walking on the streets in delivering finger prints to all destinations. Do all together and return to Freedom Park together, that way will show our people power mighty and shake the hell of dictators scaring to death and surrender to people the real boss and owner of country. NO ONE IS BIGER THAN MAJORITY OF CAMBODIAN PEOPE, AND WE ARE THE MAJORITY THUS NO ONE CAN STOP US FROM DOING THIS!!!!!!!!!