HRW ជំរុញ​ឲ្យ​ប្រទេស​ហត្ថលេខី​ក្រុងប៉ារីស ដាក់​គំនាប​មកលើ​រដ្ឋាភិបាល​កម្ពុជា ករណី​បោះឆ្នោត​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013
http://vodhotnews.com

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​កម្ពុជា និង​ប្រទេស​នានា ដាក់​គំនាប​មកលើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យមាន​ការបង្កើត​ការស៊ើបអង្កេ​ត​ឯករាជ្យ​មួយ​ទៅ​លើ​ការបោះឆ្នោត ដោយ​មាន​ជំនួយ​ពី​អន្តរជាតិ​។

​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ បាន​លើកឡើង​បែប​នេះ​នៅក្នុង​លិខិត ដែល​ផ្ញើ​ទៅកាន់​ថ្នាក់ដឹកនាំ​ប្រទេស​បារាំង អូស្ត្រាលី និង​ជប៉ុន ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​ទីក្រុង​ប៉ារីស​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​HRW ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១​ខែតុលា ឲ្យដឹងថា បើទោះជា​មាន​សេចក្តីរាយការណ៍​ទុកចិត្ត​ជាច្រើន​នៃ​ប្រព័ន្ធ​​បោះឆ្នោត​មិន​យុត្តិធម៌​នៅ​កម្ពុជា ភាពមិនប្រក្រតី​ធ្ងន់ធ្ង​ន់ ដែល​អាច​ប៉ះពាល់​លទ្ធផល​បោះឆ្នោត និង​ការ​មិន​មាន​ឆន្ទៈ​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា ក្នុង​ការដោះស្រាយ​ពាក្យបណ្តឹង នាយករដ្ឋមន្ត្រី​បារាំង អូស្ត្រាលី និង​ជប៉ុន បាន​ផ្ញើលិខិត​អបអរ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បើក​កិច្ច​សម័យប្រជុំ​សភា ដោយ​មិន​មាន​វត្តមាន​របស់​គ​ណ​បក្សប្រឆាំង​។​

​នាយក​ប្រចាំ​តំបន់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​លោក ប្រេដ អាដាម (Brad Adams) មានប្រសាសន៍ថា​៖«​លោក ហ៊ុន សែន គ្រប់គ្រង​ការបោះឆ្នោត​មួយ ដែល​មាន​កំហុសឆ្គង​។ មេដឹកនាំ​ក្នុង​ប្រទេស​បែប​ប្រជាធិបតេយ្យ គួរតែបញ្ឈប់​ការអបអរសាទរ និង​ជំនួស​ដោយ​ការទទូច​ឲ្យមាន​ការស៊ើបអង្កេតឯ​ករា​ជ្យ​លើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​»​។​

​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ បានចង្អុលបង្ហាញ​បែបនេះ ទៅកាន់​ប្រទេស​បារាំង អូស្ត្រាលី និង​ជប៉ុន ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​បាន​ប្តេជ្ញា​សម្រាប់ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

VOD មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​មន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​នៅឡើយ​ទេ​។ កាលពី​ថ្ងៃ​ទី​២៥​ខែ​កញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ចាត់ទុក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ថា អស់​សុពលភាព សម្រាប់​ប្រទេស​កម្ពុជា នៅពេលនេះ ព្រោះ​កម្ពុជា មាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ជាតិ​រួចទៅហើយ​។ លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា ស្មារតី​របស់​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១​នោះ បាន​រលាយ​ទៅហើយ គឺ​តាមរយៈ​ការដាក់​មាត្រា​មួយចំនួន បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា បច្ចុប្បន្ននេះ​។​

​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ទទួល​ជា​លិខិត​អបអរសាទរ​មួយចំនួន​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត ក្នុងនោះ ក៏​មាន​ប្រទេស​បារាំង និង​អូស្ត្រាលី​ផងដែរ​។ កាល​ពី​កន្លងទៅ មន្ត្រី​រដ្ឋាភិបាល ក៏​បាន​រាយការណ៍​ពី​ជំនួប​រវាង​លោក ហ៊ុន សែន និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ថា លោក បាន គីមូន បាន​អបអរ និង​សរសើរ​លោកនាយក​រដ្ឋមន្ត្រី ដែល​ឈ្នះ​ការបោះឆ្នោត​។

​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ជា​ហត្ថលេខី​ផ្សេងៗ​ទៀត មិន​បាន​ផ្ញើលិខិត​អបអរសាទរ​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​ទេ​។​

​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ កំពុង​ចាប់ផ្តើម​មហា​បាតុកម្ម​របស់​ខ្លួន​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥​ខែតុលា​។ គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ដង្ហែ​ក្បួន ដើម្បី​ដាក់​ញត្តិ​ទៅ​អង្គការសហប្រជាជាតិ តាមរយៈ​ការិយា​ល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិទ​ទួលបន្ទុក សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ស្ថានទូត​នៃ​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​​ប៉ារីស ទោះ​អាជ្ញាធរ​មិន​អនុញ្ញាត​ក៏ដោយ​។​

​តាម​កម្មវិធី​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ពុធ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាប់ផ្តើម​ក្បួន​បាតុកម្ម​ចេញដំណើរ​ដង្ហែ​ញត្តិ​ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ប្រគល់​ញត្តិ និង​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ប្រមាណ​ជា​២​លាន​នាក់​។​នៅ​ថ្ងៃ​ព្រហស្បតិ៍ គណបក្ស នឹង​ចេញ​ដំណើរ​ទៅ​ស្ថានទូត​បារាំង អង់គ្លេស និង​អាមេរិក ដើម្បី​ប្រគល់​ញត្តិ​ផងដែរ​។ ចំណែក​នៅ​ថ្ងៃ​សុក្រ ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​បាតុកម្ម គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចេញ​ដំណើរ​ទៅ​ស្ថានទូត​អូស្ត្រាលី រូស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និង​ចិន​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

8 Responses to "HRW ជំរុញ​ឲ្យ​ប្រទេស​ហត្ថលេខី​ក្រុងប៉ារីស ដាក់​គំនាប​មកលើ​រដ្ឋាភិបាល​កម្ពុជា ករណី​បោះឆ្នោត​​"

  1. country student says:

    Agree with HRW for hard work and being fair for Cambodian people

    Agree with Ping Pong, the great comment!!

    I reduce my lunch and school supply money and save up some money by this time, now i can use it to join the rally at Freedom Park. Big pardon to my parents who work hard for this money, but i have to do what i got to do via my conscious. I hope they don’t kill me.

    Ping Pong,

    ១. គួរដល់វេលាបណ្តេញបក្ខពួក​ គ្រួសារនិងហ៊ុន សែនហើយ!! កន្លងមកពួកហ៊ុន សែន មានចរិកប្រអឺតក្រទមមិនគោរពប្រជារាស្រ្ត បង្កើតរឿងទុរយសជាច្រើន ប្លន់ដីរាស្រ្តគ្រប់ទីកន្លែងតាមរយៈ អនុក្រឹតនិងសជណ បំផ្លាញធនធានធម្មជាតិ និងបង្កើតអយុត្តិធម៌ក្នុងសង្គម ជាពិសេសហ៊ុន សែនជាអាយ៉ងយួនដែលធ្វើអោយជាសាសន័ខ្មែរមានភាពអាម៉ាស ធ្វើអោយដូនតាខ្មែរអាប់អោនកិតិ្តយស។
    ២. សូមអំពាវនាវដល់និស្សិតគ្រប់មហាវិទ្យាល័យ សូមចូលរួមជាមួយប្រជារាស្រ្តដែលបានរងគ្រោះដោយសារបក្ខពួកហ៊ុន សែន ជាពិសេសបើបក្ខហ៊ុន សេននៅគ្រប់គ្រងអំណាច ពួកអ្នកជានិស្សិតគ្មានឪកាស គ្មានអនាគតទេ !! ពេលនេះបក្ខពួកហ៊ុន សែនដាក់កូនរបស់គេធ្វើធំអស់ ដល់ពេលអ្នកនិស្សិតចេញពីសាលា ពេលនោះដល់ពេលចៅរបស់បក្ខពួកហ៊ុនសែនម្តង ហើយអ្នកនៅតែបាត់បង់ឪកាសដូចឪពុកអ្នកដែរ!!
    ៣. សូមអំពាវនាវប្រជារាស្រ្តនៅទីក្រុងភ្នំពេញទាំងអស់ មេត្តាចេញមកក្រៅផ្ទះ អបអរសាទរដល់ក្បួនបាតុកម្ម អោយបានគ្រប់ៗ គ្នាដើម្បីបង្ហាញការគាំទ្រដល់បាតុកម្ម និងបង្ហាញពីភាពមិនសប្យាយចិត្តចំពោះបក្ខពួកនិងគ្រួសារហ៊ុន សែនដេលប្រមាថមើលងាយយើងកន្លងមកថា ជាសត្វឆ្កែឬ បិទទ្វារវៃឆ្កែ!!!
    ៤. សូមប្រជារាស្រ្តទាំងអស់មេត្តាផ្តល់លុយកាក ទឹក និងស្បៀងអាហារគ្រប់ប្រភេទជូនដល់បាតុកម្មប្រឆាំងគ្រួសារនិងបក្ខពួកហ៊ុនសែន ដែលបានសាងអំពើអយុត្តិធម៌ក្នុងសង្គមខ្មែរ។

  2. serey says:

    Dear Brad Adams,
    Your name should be change to NORUOK (hell) Adams is better then Brad Adams.
    who’s independent ?.
    You, A,B,C, or D are independent ?.
    We don’t be leave that !.
    You eat food, you spend money, you need everything, you have the largest of AMBITIONS.
    There are no SOMEONE is independent on the WORLD, including your own COUNTRY too .
    You work for HRW.
    American work for U.S.
    UN staff work for UN.
    EU staff work for EU too.
    Thus, who is claim independent ?.
    What you are saying just make CONFUSING and in order to be INTERESTED.
    Please stop the RADICALISM theory, and INCITEMENT policy.
    Your’re the one STUPID that we’ve met.

  3. Anonymous says:

    Wow, Mr. Well Educated or 7th Grade?

  4. Chourn says:

    I do not understand about the governement of Australia, the government of Japan and the government of the France supported the current cambodia government!!!! to become a government means people think that those government are knowledgeable but for the governement of Japan, of Australia, and of France how they can become a government? even they don’t know anything about Cambodia and just supported the current cambodia government without thinking may cambodian people are being abused the human rights over its own people seriously like this. If those countries ignore to find justice for Cambodian and think only your business to exploy natural resources in Cambodia, we are Cambodian will remember you well and think that whether Cambodia who love democracy will continue to build up a good relationship with those 3 countries in the future or not.

  5. Chourn says:

    I do not understand about the governement of Australia, the government of Japan and the government of the France supported the current cambodia government!!!! to become a government means people think that those government are knowledgeable but for the governement of Japan, of Australia, and of France how they can become a government? even they don’t know anything about Cambodia and just supported the current cambodia government without thinking many cambodian people are being abused the human rights over its own people seriously like this. If those countries ignore to find justice for Cambodian and think only your business to exploit natural resources in Cambodia, we are Cambodian will remember you well and think that whether Cambodia who love democracy will continue to build up a good relationship with those 3 countries in the future or not, we may boycott to buy Japan vehicles any more because Japan suppots the illegal Cambodian government.

  6. ប្រជាពលរដ្ឋ says:

    ហ៊ុន សែន រមិល គុណ ដល់ត្រើយ សើយគូទ !

    បុរស ចាញ់ឆ្នោត ​ឆ្នាំ ១៩៩៣ ឡាំប៉ា ដូចយួន

    បង្កើត តំបន់ អបគមន៍ បំបែករដ្ឋ នៅត្រើយខាងកើតទន្លេមេគង្គ !

  7. LAKA says:

    i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank

  8. eclipse says:

    មិនគួរមានការដង្ហែក្បួនបាតុកម្ម ដើម្បីប្រគល់ញត្តិ ទៅស្ថានទូត រុស្ស៊ី និងចិនឡើយ។ ពីព្រោះ

    ស្ថានទូតទាំងពីរនេះ បានចាត់ទុកអ្នកនិយមលទ្ធិប្រជាធិបតេយ្យ ជាខ្មាំងសត្រូវ ដែលត្រូវតែ

    សម្លាប់ស៊ីសាច់ ហុតឈាមប្រជារាស្ត្រខ្មែរ ចាប់តាំងពីឆ្នាំ១៩៧៥។ ឥឡូវនេះអំពើបាបកម្មរបស់

    អតីតរដ្ឋកុម្មុយនិស្តនៃសហភាពសូវៀត ត្រូវវិនាស បែកបាក់ រលំរលាយអស់ហើយ។ គួរតែមាន

    ការពិគ្រោះគ្នាលើកប្រធានបទមួយផ្សេងទៀត សម្រាប់ហែបាតុកម្មទៅដល់ស្ថានទូតកុម្មុយនិស្ត

    ទាំងពីរនេះ។ រដ្ឋកុម្មុយនិស្តទាំងពីរនេះហើយ ជាអ្នកចង្អុលឱ្យតាមកំទេចបំផ្លាញអ្នកកាន់មរតក

    លទ្ធិប្រជាធិបតេយ្យនៅក្នុងទឹកដីកម្ពុជា មិនបានសម្រេច រហូតបានធ្លាក់មកដល់ដៃអ្នកបន្តវេន

    ជាលោក សម រង្ស៊ី ដូចមានបាតុកម្មនៅក្នុងថ្ងៃនេះ។