រដ្ឋាភិបាលបានសន្យាថានឹងដាក់របាយការណ៍ស្ដីពីសិទ្ធិមនុស្សទៅអង្គការសហប្រជាជាតិ នៅដើមសប្ដាហ៍ខាងមុខនេះ។ ទន្ទឹមនឹងនេះ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ត្រូវរងការស្ដីបន្ទោសពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ថា រដ្ឋាភិបាលបានរំលោភសិទ្ធិមនុស្សក្នុងដំណាក់កាលចុងក្រោយនេះ ដែលគួរមានការកែទម្រង់ឲ្យបានប្រសើរជាងបច្ចុប្បន្ន។
ដោយ ម៉ម មុនីរតន៍
2013-10-26
RFA

ក្រុមសង្គមស៊ីវិលនាំគ្នាបង្ហោះប៉េងប៉ោង ក្នុងថ្ងៃប្រារព្ធពិធីរំឭកខួបទិវាសិទ្ធិមនុស្សលើកទី៦៤ ថ្ងៃទី១០ ធ្នូ ឆ្នាំ២០១២ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ RFA/Leng Maly
នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ រដ្ឋាភិបាលកម្ពុជា នឹងផ្ញើសេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដាក់ជូនអង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យ។
របាយការណ៍ស្ដីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ សប្ដាហ៍នេះ សរសេរថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់របាយការណ៍របស់ខ្លួនជាលើកទីពីរទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ តុលា ខាងមុខនេះ។
បើទោះជាបែបណា អង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ចាត់ទុកថា រដ្ឋាភិបាលនៅតែមានភាពព្រងើយកន្តើយក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស ដូចការសន្យារបស់ខ្លួននៅឡើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ គិតថា រដ្ឋាភិបាលហាក់អនុវត្តបានតិចតួចអំពីការប្រយុទ្ធប្រឆាំងការរំលោភសិទ្ធិមនុស្សនេះ។ លោកបន្តថា ការខកខានក្នុងការអនុវត្តធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដូចការសន្យា នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់មុខមាត់នៅលើឆាកអន្តរជាតិ ដែលរដ្ឋាភិបាលបានធានា និងទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនេះ៖ «សិទ្ធិមួយទៀតដែលយើងមិនបានគោរពហើយ គឺជាសិទ្ធិដាច់ខាតដែរ ហើយខ្វះខាតទាំងស្រុងតែម្ដង គឺសិទ្ធិកាត់ទោសដោយតុលាការឯករាជ្យ ឥតលម្អៀង និងមានសមត្ថភាព និងបង្កើតដោយច្បាប់។ យើងឥតទាន់មានបង្កើតអីបានស្រួលបួលហ្នឹងទេ»។
លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បដិសេធក្នុងការផ្ដល់សេចក្ដីលម្អិតអំពីរបាយការណ៍នេះ ដោយលោកអះអាងថា នឹងមិនទម្លាយព័ត៌មានណាមួយតាមទូរស័ព្ទ អំពីសេចក្ដីព្រាងនៃរបាយការណ៍នេះឡើយ៖ «សុំទោសខ្ញុំមិនផ្ដល់សម្ភាសតាមទូរស័ព្ទទេបាទ»។
ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋាភិបាល ក៏ពុំអាចស្នើសុំការអត្ថាធិប្បាយបានភ្លាមៗដែរ នៅថ្ងៃទី២៦ ខែតុលា។
នៅរៀងរាល់បួនឆ្នាំកន្លះម្ដង រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ ទាំង ១៩៣ប្រទេស ក្នុងនោះមានប្រទេសកម្ពុជា ផង ត្រូវធ្វើរបាយការណ៍ស្ដីពីបញ្ហាសិទ្ធិមនុស្សដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីត្រួតពិនិត្យ ហើយអនុញ្ញាតឲ្យប្រទេសជាសាមីឡើងការពាររបាយការណ៍របស់ខ្លួន។ នេះជាលើកទីពីរហើយដែលរដ្ឋាភិបាលកម្ពុជា សម្រេចដាក់របាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កាលពីខែសីហា ឆ្នាំ២០០៩ កន្លងទៅ កម្ពុជា ក៏ធ្លាប់បានធ្វើសេចក្ដីព្រាងនៃរបាយការណ៍អំពីសិទ្ធិមនុស្សនេះម្ដងដែរ។
អង្គការសង្គមស៊ីវិល ចាត់ទុកថា រដ្ឋាភិបាលកម្ពុជា បានខកខានម្ដងជាពីរដង អំពីការសន្យារបស់ខ្លួនក្នុងការធ្វើរបាយការណ៍នេះ ដាក់ជូនអង្គការសហប្រជាជាតិ។ បន្ថែមពីលើនេះ រដ្ឋាភិបាលមានភាពព្រងើយកន្តើយក្នុងការប្រយុទ្ធប្រឆាំងការរំលោភសិទ្ធិមនុស្សថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីសិទ្ធិមនុស្សចោទក្រុមហ៊ុនវៀតណាមនៅក្រចេះថារារាំងមិនឲ្យស៊ើបរឿងជម្លោះដី
- សមត្ថកិច្ចបំបែកក្រុមយុវជនហែញត្តិទាមទារយុត្តិធម៌ឲ្យអ្នកស្លាប់នៅក្បាលថ្នល់
- គ្រួសារជនរងគ្រោះដោយគេសម្លាប់នៅកំពង់ចាមអំពាវនាវឲ្យស្វែងរកឃាតក
- ព្រះសង្ឃគ្រោងធ្វើញត្តិដាក់ជូនក្រសួងមហាផ្ទៃ
- អ្នកទោសម្នាក់ស្លាប់ដោយថប់ក្នុងទ្រូងនិងហើមខ្លួននៅពន្ធនាគារពោធិ៍សាត់
- សាលាក្រុងមិនអនុញ្ញាតឲ្យសមាគមខ្មែរក្រោមធ្វើបាតុកម្មមុខទូតវៀតណាម
- សាលាក្រុងមិនអនុញ្ញាតឲ្យសមាគមគ្រូប្រារព្ធទិវាគ្រូបង្រៀននៅទីលានប្រជាធិបតេយ្យ
- អង្គការសិទ្ធិមនុស្សទាមទារឲ្យវៀតណាមសើរើការកាត់ទោសខ្មែរក្រោម
- សមាគមខ្មែរក្រោមដាក់លិខិតសុំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម
Only corrupted hun sen family tree and his teamwork who always want hun sen to stay in power so that they can continue to dictate, dominate, and none stop stealing and robbing national assets of this country. They so worry about keeping their power, position, assets and more than that is their uncertain safety after losing power. They have been making uncountable, tremendous and major mistakes to the nation. Who in the world would want these types of people to settle in their country!!!! Not even communist countries would want them either because they no longer benefit to them. The best thing to do is to step down with honor and peaceful.
Be careful CPP dishonestly and tactically soften attitude a bit, they do whatever to stay in power only.
គណបក្សប្រជាជនកំពុងតែប្រឈមនឹងសេចក្តីអាម៉ាស់ដ៏ធ្ងន់ធ្ងរមួយ ព្រោះរដ្ឋសភានិងរដ្ឋាភិបាលឯកបក្សគ្មានការគាំទ្រពេញលេញពីសហគមន៍អន្តរជាតិ។ ជាក់ស្តែងអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ព្រមទាំងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសភាគច្រើនមិនអបអររដ្ឋសភា និងរដ្ឋាភិបាលតាមបែបកុម្មុយនិស្តរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន នោះឡើយ។