ផ្ទះសកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្ដព្រះវិហារ ត្រូវជន មិនស្គាល់មុខលួចដុតបំផ្លាញ

ដោយ៖​ បូ សាវី​
ថ្ងៃសៅរ៍ ទី26 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ផ្ទះសកម្មជនគណបក្សសង្រ្គោះជាតិម្នាក់ នៅស្រុកជាំក្សាន្ដ ខេត្ដ​ព្រះវិ​ហារ ត្រូវបាន​អគ្គិភ័​យ​ឆេះ​ទាំង​ស្រុង ដោយគេសង្ស័យថា មានអ្នកលួចដុត ខណះម្ចាស់ផ្ទះ​មក​ចូលរួម​ធ្វើ​មហា​បាតុកម្ម​​ហិ​ង្សា​​​នៅ​​រាជធានីភ្នំពេញ ។​

លោក ផាន់ ធឿន ដែលអះអាងថា ជាសកម្មជនគណបក្សសង្គ្រោះជាតិ ឲ្យVODដឹងនៅរសៀល ថ្ងៃសៅ​​រិ៍​​​ទី២៦ខែតុលាឆ្នាំ២០១៣នេះថា ផ្ទះ​រប​​​ស់​​គាត់ ទំហ៊ំ៥ម៉ែត្រកន្លះx១១ម៉ែត្រ ជញ្ជាំងក្ដា ប្រក់ស្បូវ  ត្រូវបានជនមិនស្គាល់​មុខ លួច​ដុត ឆេះអស់ទាំងស្រុង កាលពី​​យប់​​ថ្ងៃទី​២៤​​ខែ​​តុ​​លា​​ឆ្នាំ​​២០១៣នេះ  ចំ​​ពេ​​លដែលលោកកំពុងចួលរួមធ្វើមហាបាតុ​កម្ម នៅភ្នំពេញ ដែលដឹកនាំដោយ​គណបក្ស​ស​ង្គ្រោះ​ជា​តិ

លោកបន្ដថា ផ្ទះនិងទ្រព្យសម្បត្ដិមានតម្លៃ​ប្រហែលជិតមួយ​ម៉ឺន​ដុល្លាត្រូវបានបំផ្លាញ។ 

សាក្សីនៅក្បែកន្លែងកើតហេតុ អ្នកស្រី ត្រឹក ណារ៉ាន់ ឲ្យដឹងថា អគ្គីភ័យ​បាន​ឆាប់ឆេះផ្ទះនោះ នៅវេលា​​ម៉ោង១១ៈ៣០នាទីយប់ ខណៈដែល  ពល​រដ្ឋ​​លង់លក់ក្នុងដំណេក ដែល​ទំនងជា​មានមនុ​ស្ស​លួច​ដុត ព្រោះផ្សែង​ភ្លើងខ្មៅដូចជាឆេះប្រេងសាំងដែរ។ អ្នកស្រីបន្ដថា ម្ចាស់ផ្ទះរូបនោះ ជាសមា​ជិក​បក្ស​​ប្រ​ឆាំង និង​ជាសកម្មជនដីធ្លីម្នាក់ផងដែរ។

អនុប្រធានប្រតិបត្តិខេត្តព្រះវិហារ របស់គណបក្សសង្គ្រោះជាតិ លោក ម៉េត ពៅ អះអាងថា លោក ផាន់ ធឿន ពិតជាសកម្មជនរបស់គណបក្ស នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជំាក្សាន្ត ខេត្តព្រះ​វិហា​ ។លោកថា សកម្មជនរូបនោះធ្លាប់ចេញមុខ តវ៉ារឿងដីធ្លី និង​ធ្លាប់​ប្រឈម​មុខ​និង​អាជ្ញាធរ​មូលដ្ឋាន ពេល​​ឃោសនារកសម្លេងឆ្នោត ។

មេឃុំស្រអែម ស្រុកជាំក្សាន្ដ លោក ប្រាក់ ធី ថ្លែងថា អគ្គីភ័យនេះមិនទាន់ដឹងថា វាកើតឡើង​ដោ​យ​មូ​លហេតុអ្វីពិតប្រាកដនៅឡើង។ តែលោកថា លោក​​ ផាន់ ធឿនកន្លងមកជាសក​ម្មជនដីធ្លី។

អធិការ ស្រុកជាំក្សាន្ដ លោក ដាំ យិន មានប្រសាសន៏ថា លោក​កំពុង ស្រាវជ្រាវករណីនេះ

អ្នកសម្របសម្រួល ឃ្លាំមើលការរំលោភសិទ្ធិមនុស្ស សមាគមអាដហុក ប្រចាំខេត្ដព្រះវិហារ លោក​ ឡោ ចាន់ ចាត់ទុក​ ករណីថា  ជា​​ការ​​គំរាមកំហែងបំបាក់ស្មារតី ផ្នែកន​យោ​បាយ​យ៉ាង​ធ្ងន់ធ្ងរ នៅតាមជន​បទ​ដាច់​​ស្រ​យាល ដែលលោកទាមទារឲ្យ​អាជ្ញាធរមានសមត្ថ​កិច្ច​ស៊ើប​អង្កេត​រក​យុត្ដិ​ធម៌ជូនជនរងគ្រោះ

សរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

2 Responses to "ផ្ទះសកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្ដព្រះវិហារ ត្រូវជន មិនស្គាល់មុខលួចដុតបំផ្លាញ"

  1. ភ្នែកទោល says:

    ទង្វើរបស់ពួកអាថោកទាបទាំងនេះបានធ្វើគឺរឹតតែធ្វើឲ្យពលរដ្ឋស្អប់និងចងកំហឹងជាមួយអាខ្វាក់ធ្វេ
    ដងថែមទៀត អាខ្វាក់បាត់បង់សន្លឹកឆ្នោតច្រើននៅអាណត្តិនេះគឺដោយសារតែពួកអាអាជ្ញាធរថ្នាក់
    ក្រោមធ្វើទង្វើពាលព្រៃផ្សៃរបៀបហ្នឹងឯង នៅពេលអាខ្វាក់អស់អំណាចពួកហ្អែងហ្នឹងប្រុងទៅអានាង ហើយកុំចោទថាពលរដ្ឋព្រៃផ្សៃឲ្យសោះណា។

  2. anonymous says:

    people please watch and help each other. i dont think authority will find the justice for victim because the victim are cnrp