យុទ្ធនាការប្រឆាំងរោងចក្រ SL កាន់តែធំទៅៗ

ថ្ងៃ សៅរ៍ 26 តុលា 2013
ដោយ ញឹម សុផល
RFI

កម្មករ​កាត់ដេរ​នៃ​រោងចក្រ SL នៅតែ​បន្តធ្វើ​កូដកម្ម​នៅខាងមុខ​រោងចក្រ​ដដែល ខណៈដែល​អ្នក​សហជីព​កំពុង​ជម្រុញ​អ្នកបញ្ជា​​ទិញ​អន្តរជាតិ​ ឲ្យ​ពិចារណា​លើ​ការទិញ​ទំនិញ​ចេញពី​ប្រទេស​កម្ពុជា​ ក្រោម​ផ្លាក​ផលិតកម្ម​នៃ​រោងចក្រ SL។ ជាមួយគ្នានេះ យុទ្ធនាការ​ពិភពលោក «សម្លៀកបំពាក់​ស្អាតស្អំ»​ ​Clean Clothes Campaign កំពុងតែ​ចាប់ផ្តើម​សកម្មភាព​ទាំងនេះ​ផងដែរ ខណៈដែល​ដំណោះស្រាយ​ដែលមាន​ការចូលរួម​ពី​ក្រសួង​ការងារ និង​សាលាក្រុង​ភ្នំពេញ​នៅ​មិនទាន់​រកឃើញ​នៅឡើយ។

ក្រុម​នគរបាល​ធ្វើអន្តរាគមន៍រារាំង​មិន​ឲ្យ​កម្មករ​រោងចក្រ​ដើរហែ​ក្បួន​ តាមផ្លូវជាតិលេខ៤ ​ចូលទីក្រុង​ភ្នំពេញ។ RFI/Ly Meng Hour

សេចក្តីរាយកាណ៍របស់​ ញឹម សុផល

(02:26)

វិវាទ​រវាង​កម្មករ​និង​ថៅកែ​រោងចក្រ​កាត់ដេរ​SL ដែល​បានអូសបន្លាយ​ជាង​ពីរ​ខែ​មកហើយ​នោះ បាន​ឈានទៅរក​យុទ្ធនាការ​លំដាប់​ពិភពលោក​មួយ ដោយសារតែ​ពុំ​អា​ចរក​ដំណោះស្រាយ​ឃើញ រវាង​អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​សម្លៀកបំពាក់​ ដ៏​ចំរូងចំរាស​នេះ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា CCAWDU លោក អាត់ ធន់ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ករណី​ជម្លោះ​រ៉ាំ​រៃ​នៅ​រោងចក្រ SL  កំពុង​តែមាន​ការចាប់​អារម្មណ៍​​ខ្លាំង​ពី​អន្តរជាតិ ដោយ​កម្មករ សហជីព​មិនបាន​នៅ​ស្ងៀម​ឡើយ។ ពោលគឺ​មានការ​តវ៉ា​ផ្ទាល់​នៅខាងមុខ​រោងចក្រ​រប​ស់​ពួកគេ ការបង្កើន​ការផ្សព្វផ្សាយ​ទៅកាន់​អ្នកបញ្ជា​ទិញ
សំខាន់ៗ​ និង​មានការ​ផ្សព្វផ្សាយ​លំដាប់​ពិភពលោក​ផងដែរ ដោយ​មាន​យុទ្ធនាការ​សម្លៀកបំពាក់​ស្អាតស្អំ (Clean Clothes Campaign) ដែលជា​យុទ្ធនាការ​មួយ​ដ៏​មាន​ឥទ្ធិពល​ធំធេង​ នៅក្នុង​ពិភព​ឧស្សាហកម្ម​វាយនភ័ណ្ឌ​អន្តរជាតិ។
 
នៅក្នុង​ជំនួប​ជាមួយនឹង​ប្រធាន​សហជីព​អន្តរជាតិ Industrie All ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ស្រុក​ខ្មែរ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ប្រធាន​សហជីព​ឯករាជ្យ CCAWDU លោក អាត់ ធន់ បាន​រៀបរាប់​ប្រាប់​ប្រតិភូ​អំពី​ការលំបាក​របស់​កម្មក​រ​នៅក្នុង​រោងចក្រ SL និង​ដំណើរការ
ដែល​នាំ​ឲ្យ​មាន​វិវាទ​ដែល​មិនអាច​ដោះស្រាយ​ចេញ​នាពេលនេះ។
 
តំណាង​សហជីព​អន្តរជាតិ បានធ្វើការ​សន្និដ្ឋានថា វិវាទ​ការងារ​នៅ​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​នេះ ​មិនសូវ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់កាស​ប៉ុន្មាន​ទេ គឺជា​ការរើសអើង​សហជីព​ដ៏គួរឲ្យចាប់អារម្មណ៍។​ ជាមួយគ្នា​នេះ ​តំណាង​សហជីព​អន្តរជាតិ​សន្យាថា​ នឹង​ជម្រុញ​ទៅ​អ្នកបញ្ជា​ទិញ​ ក្នុងនោះ​មាន Gap Levis H&M និង Indertexជាដើម ឲ្យ​ជជែក​ជាមួយ​ក្រុមហ៊ុន​SL ម្តងទៀត។
 
សូមបញ្ជាក់ថា​ ទីផ្សារ Indertex និង​ទីផ្សារ H&M ដែល​បញ្ជា​ទិញ​ធំជាងគេ​ពី​រោងចក្រ​នេះ បានធ្វើ​លិខិត​ទៅកាន់​ក្រុមហ៊ុន​ម្តង​ហើយ​ កាលពីពេលថ្មីៗនេះ ខណៈដែល​ក្រុមហ៊ុន​បង្ហាញ​នូវ​ឆន្ទៈ​ចង់​ច​ចា​ជាមួយ​កម្មករ។ មន្ត្រី​អង្គការ​ពលកម្ម​អន្តរជាតិ និង​ក្រុមហ៊ុន​បញ្ជា​ទិញ GAP ក៏បាន​ប្រាប់​សហជីព​ផងដែរ​ កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​SLហាក់ដូចជា​ចង់​ដាក់​កម្មករ​ឲ្យ​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​មួយ។
 
សូម​រំលឹកថា​ វិវាទ​នៅ​រោងចក្រ​SL បាន​កើតមានឡើង​បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​របៀប​របប​ធ្វើ​ការងារ​​ដោយ​អ្នកមានអំណាច​នៅក្នុង​ក្រុមហ៊ុន ដែល​នេះ​ធ្វើ​ឲ្យ​កម្មករ​ផ្ទុះ​ការតវ៉ា​ដោយហេតុ​ថា​ប៉ះពាល់​ទៅដល់​លក្ខខណ្ឌ​ការងារ​ជាច្រើន​របស់​ពួកគេ។ ហេតុដូច្នេះ​ហើយ ​ទើប​ជា
បា​តុ​កម្ម​បាន​បន្ត​អូសបន្លាយ​មកទល់ពេលនេះ គឺ​ដោយសារតែ​ក្រុមហ៊ុន​មិន​ព្រម​ចូល​តុ​ច​ចា​ បើទោះជា​មាន​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ក៏ដោយ៕

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

2 Responses to "យុទ្ធនាការប្រឆាំងរោងចក្រ SL កាន់តែធំទៅៗ"

  1. Great 7 says:

    Only corrupted hun sen family tree and his teamwork who always want hun sen to stay in power so that they can continue to dictate, dominate, and none stop stealing and robbing national assets of this country. They so worry about keeping their power, position, assets and more than that is their uncertain safety after losing power. They have been making uncountable, tremendous and major mistakes to the nation. Who in the world would want these types of people to settle in their country!!!! Not even communist countries would want them either because they no longer benefit to them. The best thing to do is to step down with honor and peaceful.

    Be careful CPP dishonestly and tactically soften attitude a bit, they do whatever to stay in power only.

  2. Great 7 says:

    like comment of country student:
    ———————————————–